Tag Archives: នគររូបនិយកម្ម

ពលរដ្ឋ​រស់​មិន​ទាន់​ចាកចេញ​ស្នើរសុំ​សំណង​បន្ថែម​ទៀត

ប្រភព ៖ RFA ភាគច្រើននៃពលរដ្ឋរស់នៅអគារប៊ូឌីង បានចាកចេញទៅរស់នៅកន្លែងផ្សេងក្រោយពីយល់ព្រមទទួលសំណង ប៉ុន្តែនៅសល់អ្នកមិនព្រមចាកចេញយ៉ាងតិចជាង ១០គ្រួសារទៀត ដោយសារមិនទាន់ពេញចិត្តចំនួននៃសំណង។ ប៉ុន្តែភាគីក្រសួងដែនដី ថាគ្មានគោលការណ៍ផ្តល់សំណងបន្ថែមឡើយ។ ក្រុមពលរដ្ឋដែលស្នើសុំសំណងបន្ថែមមានទាំងពលរដ្ឋមានបន្ទប់រស់នៅលើអគារប៊ូឌីង និងពលរដ្ឋគ្មានបន្ទប់ដែលរស់នៅលើដីចំណីផ្លូវ។ ក្រុមពលរដ្ឋលើកឡើងថា ពួកគេមិនប្រឆាំងការអភិវឌ្ឍទេ គ្រាន់តែចង់បានថវិកាខ្លះ និងអ្នកខ្លះសុំថវិកាបន្ថែមមុននឹងចាកចេញ។ ពលរដ្ឋរស់នៅអគារប៊ូឌីងដែលមិនទាន់សម្រេចចិត្តចាកចេញ លោកស្រី ឈុំ សាគន ឲ្យដឹងថា ក្រៅពីលោកស្រី ក៏មានពលរដ្ឋម្ចាស់បន្ទប់ ៦គ្រួសារផ្សេងទៀតដែលអាជ្ញាធរទទួលស្គាល់ មិនទាន់យល់ព្រមទទួលទឹកប្រាក់ដែលក្រសួងកំណត់តម្លៃទិញបន្ទប់ពួកគេ។ លោកស្រីបន្តថា ដោយសារក្រុមគ្រួសារលោកស្រីមានផ្ទៃក្រឡាបន្ទប់តូច និងមានសមាជិកគ្រួសារច្រើន ដូច្នេះទឹកប្រាក់ដែលបានពីការលក់បន្ទប់ មិនគ្រប់គ្រាន់ឲ្យគ្រួសារលោកស្រីរស់នៅសមរម្យទេ៖ «សុំឯកឧត្តមទេសរដ្ឋមន្ត្រីធ្វើយ៉ាងម៉េចឲ្យលោកជួយធ្វើម៉េចបានផ្ទះមួយនៅភ្នំពេញ មិនមែនថានៅហ្នឹងក្នុងន័យប្រឆាំងអីទេ រាល់ថ្ងៃសុំសរសើរគាត់ (លោក ជា សុផារ៉ា) ដែលគាត់ដោះស្រាយអគារប៊ូឌីងបាន»។ ក្រៅពីនេះ…

ក្រសួង​ដែន​ដី​ជូន​ដំណឹង​ស្ដី​ពី ការ​រុះរើ​អគារ​ប៊ូឌិញ ដើម្បី​អភិវឌ្ឍ​ថ្មី ចាប់ពី​ថ្ងៃ ១៧.០៧.២០១៧

យោងតាមលិខិតជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា ក្រសួងនឹងធ្វើការរុះរើ សំណង់អគារប៊ូឌិញ ដើម្បីធ្វើការអភិវឌ្ឍថ្មី គិតចាប់ពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៧ ខាងមុខនេះ។ …

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ព្រះ​សីហ​នុ គ្រោង​ចាប់ផ្តើម​ចុងឆ្នាំ​នេះ

ប្រភព ៖ កោះសន្តិភាព គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ គ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ដែលនឹងក្លាយជាផ្លូវល្បឿនលឿនលើកដំបូង និងជាប្រវត្តិសាស្ត្រនៅកម្ពុជា ។ លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ កក្កដា ថា តាមគម្រោងការសាងសង់ នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ប្រសិនជាការចរចាវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគសាងសង់ផ្លូវនេះបញ្ចប់តាមការគ្រោងទុក ។ …

ផ្លូវជាតិ​លេខ​២ គ្រោង​សាងសង់​នៅ​ឆ្នាំ ២០១៨ ដោយ​ចំណាយ​ថវិកា ៥៦​លាន​ដុល្លារ​

ប្រភព ៖ ថ្មីៗ គម្រោងធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ២ គ្រោងនឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០១៨ ដោយនឹងចំណាយថវិកាសាងសង់ចំនួន ៥៦លានដុល្លារអាមេរិក។ នេះបើតាមព័ត៌មានដែលផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ខែកក្កដា។ …

អគារ​ពាណិជ្ជកម្ម​ដំបូង ​សម្រាប់​អ្នក​ចាប់​ផ្តើម​អាជីវកម្ម​ថ្មី

ប្រភព ៖ ភ្នំពេញបុស្តិ៍ កំណើននៃការបើកអាជីវកម្មថ្មីៗមានការរីកចម្រើនខ្លាំងជាពិសេសអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិត (online trade) សម្រាប់អ្នកដែលមិនសូវមានពេលវេលាទៅដល់ទីកន្លែងផ្ទាល់ ប៉ុន្តែស្របពេលនោះដែរ ក៏មានប្រជាជនមួយចំនួនធំត្រូវការទៅពិនិត្យផលិតផលនៅទីតាំងដាក់តាំងបង្ហាញផ្ទាល់ណាមួយចំពោះផលិតផលអនឡាញទាំងអស់នោះផងដែរ។ …

តម្រូវការ​លំនៅដ្ឋាន​នៅទីប្រជុំជន​នឹងកើនដល់​ ៨០ម៉ឺនខ្នង​ នៅឆ្នាំ២០៣០​

ប្រភព ៖ Sabay ប្រជាជននៅទីក្រុងភ្នំពេញត្រឹមឆ្នាំ ២០៣០ នឹងកើនដល់ ៧,៩២ លាននាក់ តម្រូវការលំនៅឋានជាមធ្យមមាន ៥ ម៉ឺនខ្នង ក្នុង១ឆ្នាំ ឆ្នាំ ២០៣០ តម្រូវការលំនៅឋានទីប្រជុំជន និងភ្នំពេញ នឹងកើនដល់ ៨០ម៉ឺនខ្នង  តាមរបាយការណ៍ក្រសួងដែនដី ថ្លែងដោយឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា ក្នុងពិធីបើកវេទិកាលំនៅឋានថ្នាក់ជាតិក្រោមប្រធានបទ “លំនៅឋាននៅចំណុចមូលដ្ឋាន” បានឲ្យដឹងថា ក្រសួងបានព្យាករពីតម្រូវការលំនៅដ្ឋាននៅកម្ពុជា ដោយបានបង្ហាញថា កម្ពុជាត្រូវការលំនៅដ្ឋាននៅទីក្រុងមធ្យម ៥ ម៉ឺនខ្នងក្នុងមួយឆ្នាំៗ ហើយគិតពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០៣០ រយៈពេល ១៥ឆ្នាំ កម្ពុជាត្រូវការលំនៅដ្ឋានតែនៅទីប្រជុំជន…

សម្ដេច ស ខេង ប្រាប់​អភិបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​លើ​សំណង់​អគារ​

ប្រភព ៖ ថ្មីៗ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ប្រាប់ឲ្យអភិបាលរាជធានីភ្នំពេញ ចាត់វិធានការឲ្យបានតឹងរ៉ឹងចំពោះការសាងសង់សំណង់អគារនៅក្នុងទីក្រុង។ ការណែនាំរបស់សម្ដេច ស ខេង នេះ ធ្វើឡើងនៅក្នុងពិធីចូលកាន់អភិបាលរាជធានីភ្នំពេញរបស់លោក ឃួង ស្រេង កាលពីថ្ងៃទី២៨ មិថុនា។ …

គម្រោង​អគារ​ពហុ​មុខងារ Parkway នឹង​លេច​ជា​រូបរាង​នៅ​តំបន់​ទួល​គោក

ប្រភព ៖ ភ្នំពេញបុស្តិ៍ បណ្តុំអគារពហុមុខងារកម្ពស់៣៥ជាន់ថ្មីមួយនឹងផុសឡើងខ្ពស់នៅក្នុងតំបន់ទួលគោក ត្រង់ម្តុំខាងកើតអង់តែនទូរទស្សន៍ជាតិ ដែលវានឹងផ្តល់ជាលំនៅឋានជាផ្ទះហាង និងខុនដូ, ផ្សារទំនើប,ការិយាល័យ និងឈានទៅដល់មានទាំងមជ្ឈមណ្ឌលកម្សាន្តផងដែរ។ …

រដ្ឋ​ និង​ឯកជន​ផ្ដើម​សិក្សា​គម្រោង​លំនៅឋាន​ថ្មី​ ៥ ​ម៉ឺន​ខ្នង​ផ្ទះ​ក្នុង​ ១ ​ឆ្នាំ​សម្រាប់​អ្នក​ចំណូល​ទាប​ និង​មធ្យម

ប្រភព ៖ ភ្នំពេញបុស្តិ៍ មន្ត្រី និងអ្នកជំនាញអះអាងថាកម្ពុជាត្រូវការលំនៅឋានថ្មីប្រមាណជា ៥ ម៉ឺនខ្នងផ្ទះក្នុងមួយឆ្នាំសម្រាប់អ្នករស់នៅទីប្រជុំជនទូទាំងប្រទេស ដែលគម្រោងលំនៅឋាននេះនឹងមានតម្លៃសមរម្យតែចាំបាច់ត្រូវការកិច្ចសហការគ្នារវាងវិស័យរដ្ឋ និងឯកជន។ ថ្លែងក្នុងវេទិកាលំនៅឋានថ្នាក់ជាតិកាលពីម្សិលមិញ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានលើកឡើងថាក្នុងឆ្នាំ ២០១៤ ចំនួនប្រជាពលរដ្ឋរស់នៅទីប្រជុំជននៅទូទាំងប្រទេសកម្ពុជាមានចំនួន ៤,៥ លាននាក់ ហើយចំនួននេះនឹងកើនដល់ជាង ៧,៩ លាននាក់នៅឆ្នាំ ២០៣០។ លោកបន្តថាគិតចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០ ប្រជាជនកម្ពុជាដែលរស់នៅក្នុងតំបន់ទីប្រជុំជនត្រូវការលំនៅឋានថ្មីចំនួន ៨០ ម៉ឺនខ្នងផ្ទះដោយក្នុងមួយឆ្នាំត្រូវការលំនៅឋានថ្មីប្រហែល ៥ ម៉ឺនខ្នងផ្ទះ។ លោកថ្លែងថាក្រសួងកំពុងជំរុញ និងគាំទ្រការអភិវឌ្ឍលំនៅឋានជាពិសេសការអភិវឌ្ឍលំនៅឋានដែលមានតម្លៃសមរម្យសម្រាប់មន្ត្រីរាជការ និងអ្នកមានចំណូលទាប និងមធ្យមដើម្បីធានាការអភិវឌ្ឍប្រកបដោយសមធម៌។…

អ្នក​ជំនាញ​ថា​គម្រោង​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ចិន​ផ្តល់​ប្រយោជន៍​ដល់​កម្ពុជា

ប្រភព ៖ RFA អ្នកជំនាញពីស្ថាប័នស្រាវជ្រាវ និងស្ថាប័នរដ្ឋាភិបាល យល់ឃើញថា ប្រទេសកម្ពុជា នឹងចំណេញពីការចូលរួមអនុវត្តគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយ (Belt and Road Initiative) របស់រដ្ឋាភិបាលចិន។ អ្នកជំនាញលើកឡើងថា គម្រោងដ៏ធំសម្បើមរបស់ចិន នេះ នឹងជួយកម្ពុជា អាចសម្រេចក្តីសុបិនបានឆាប់រហ័ស តែ …

ជួសជុលស្ពានជ្រោយចង្វារចាស់ សាលាក្រុងសង់ស្ពានដែកជំនួស

ប្រភព ៖ អង្រុត បើគ្មានការប្រែប្រួលទេ សាលារាជធានីភ្នំពេញនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ស្ពានដែកមួយឆ្លងកាត់ទន្លេសាបដើម្បីបញ្ចៀសការកកស្ទះដោយសារសាលាក្រុងបិទស្ពានជ្រោយចង្វារចាស់ជួសជុលរយៈពល២ឆាំ្ន ។ បើតាមលោកអភិបាលរងរាជធានីភ្នំពេញ អៀង អូនី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឲ្យដឹងទៀតថា ការសាងសង់នឹងចាប់ផ្តើមនៅអំឡុងខែកក្កដា ឆ្នាំ២០១៧និងចំណាយសាងសង់រយៈពេល៦ខែ ។ ចំពោះថវិកាសាងសង់ស្ពានដែកនេះ ជាបន្ទុករបស់ក្រុមហ៊ុន OCIC ដែលអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ។ បើតាមលោកអភិបាលរងរាជធានីភ្នំពេញ នៅក្រោយពេលស្ពានជ្រោយចង្វារចាស់ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន ស្ថាបនារួចរាល់ ស្ពានដែកនេះនឹងត្រូវរុះរើចេញវិញ ហើយជំនួសដោយស្ពានថ្មខ្សែកាប ដែលអាជ្ញាធររាជធានី និងក្រុមហ៊ុន OCIC បានសិក្សាពីបច្ចេកទេសសាងសង់រួចរាល់ហើយ៕ …

កត្តាគួរយល់ដឹងមុនពេលអ្នកទិញអចលនទ្រព្យ

ប្រភព ៖ Business-cambodia តើផ្នែកណាមួយនៃអចលនទ្រព្យដែលអ្នកកំពុងសម្លឹងរក? ផ្ទះសម្បែងសម្រាប់ក្រុមគ្រួសារ?  កន្លែងសម្រាប់បើកអាជីវកម្ម ឬសម្រាប់វិនយោគបន្ត? តើលោកអ្នកកំពុងតែមានអាជីវកម្មដែលមានទំនាក់ទំនងទៅនឹងការសាងសង់ផ្ទះ ខុនដូ អគារពាណិជ្ជកម្ម ឬសណ្ឋាគារមែនទេ? បើមានបំណងបែបនេះពិតមែន តើអ្នកត្រូវស្វែងយល់ពីអ្វីខ្លះមុនពេលអ្នកសម្រេចចិត្តធ្វើវា? ១.ជ្រើសរើសក្រុមហ៊ុនអចលនទ្រព្យដែលមានវិជ្ជាជីវៈ ក្រុមហ៊ុននេះនឹងអាចជួយសម្រួលដល់កិច្ចព្រមព្រៀងជាមួយម្ចាស់អចលនទ្រព្យនៅកម្ពុជា ថែមទាំងអាចជួយផ្តល់ប្រឹក្សាយោបល់ វាយតម្លៃលើអចលនទ្រព្យត្រូវតាមតម្លៃទីផ្សារ និងជួយសម្រួលរាល់ការដំណើរការតាមផ្លូវច្បាប់ និងការងាររដ្ឋបាលផ្សេងៗ។ ២.ត្រួតពិនិត្យលើធនធាន ឬកញ្ចប់ថិការដែលខ្លួនមាន វាគឺជាចំណុចសំខាន់មួយដែលអ្នកត្រូវដឹងពីលទ្ធិភាពផ្ទាល់ខ្លួន ហើយត្រូវចៀសវាងការទិញអចលនទ្រព្យលើសលុបពីអ្វីដែលខ្លួនមាន។ ម្យ៉ាងទៀតត្រូវចេះស្ទាបស្ទង់មើលស្ថានភាពទីផ្សារ ទីតាំង និងឱកាសល្អនៃអចលនទ្រព្យនោះ។ ៣. ត្រូវធ្វើការស្រាវជ្រាវ មិនមែនអ្នកឃើញគេមានដាក់លក់ដី ឬផ្ទះនៅកន្លែងណាមួយ ហើយត្រូវចិត្តអ្នក អ្នកនឹងទិញភ្លាមនោះទេ។អ្នកគួរធ្វើកាស្រាវជ្រាវអំពីអចលទ្រព្យនោះសិនថា តើវាជាដីឯកជន ឬដីរបស់រដ្ឋ តើវាស្ថិតនៅតំបន់អ្វី(ពាណិជ្ជកម្ម…