Tag Archives: នគររូបនិយកម្ម

គំរូប្លង់ស្ពានជ្រោយចង្វារថ្មី ឆ្លងកាត់ទន្លេសាប តភ្ជាប់ផ្លូវជាតិលេខ៥​ ទៅផ្លូវជាតិលេខ ៦អា

មន្ទីរសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីគំរូប្លង់នៃ ស្ពានឆ្លងកាត់ទន្លេសាប ត្រង់ចំណុចឬស្សីកែវ ដែលតភ្ជាប់ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ ៦អា។ គួរជម្រាបថា សាលារាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានដែកបេឡេជាបណ្ដោះអាសន្នឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចឃ្លាំងប្រេងឥន្ធនៈសូគីមិច ឬស្សីកែវ ទៅផ្លូវជាតិលេខ៦អា ត្រង់ចំណុចតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ របស់ …

ប្លង់ពង្រាងថ្មីមួយទៀតនៃស្ពានអាកាសថ្មី នៅចោមចៅត្រូវបានបង្ហាញ

គម្រោងស្ពានអាកាស និងផ្លូវក្រោមដីនៅចោមចៅ បានបង្ហាញប្លង់ពង្រាងថ្មីមួយទៀត ហើយអាចនឹងចាប់ផ្ដើមនៅក្នុងឆ្នាំ ២០១៧ខាងមុខនេះ ដែលគម្រោងនេះស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ក្នុងឆ្នាំ ២០១៧។ រដ្ឋបាលរាជធានីភ្នំពេញ កំពុងសិក្សាពីប្លង់ …

គ្រោង​សាងសង់​ស្ពាន​អាកាស​មួយ​កន្លែង​ទៀត​ហើយ​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់

រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសមួយកន្លែងទៀតនៅច្រមុះជ្រូកក្បាលថ្នល់ត្រង់ចំណុចផ្លូវបំបែកផ្លូវ៦០ម៉ែត្រ ផ្លូវលេខ២៧១ និងមហាវិថីព្រះមុនីវង្ស ស្ថិតនៅជាប់ព្រំប្រទល់រវាងខណ្ឌមានជ័យ និងខណ្ឌចំការមន ។ គម្រោងការនេះត្រូវបានលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ឱ្យដឹងក្រោយបញ្ចប់កិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនOCIC និងអាជ្ញាធរពាក់ព័ន្ធនៅរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ លោក ម៉េត មាសភក្តី បានឱ្យដឹងថា កិច្ចប្រជុំនោះបានលើកឡើងពីការកែសម្រួលគម្រោងសាងសង់បន្ថែមស្ពានអាកាសផ្លូវថ្នល់ដោយលោកបញ្ជាក់ថា ស្ពានអាកាសក្បាលថ្នល់នឹងត្រូវកាត់បន្ថយការស្ថាបនាស្ពាន២ខ្សែ គឺនៅរក្សាតែ ស្ពានមន្ថែមមួយខ្សែប៉ុណ្ណោះ ដោយរត់ពីផ្លូវព្រះមុនីវង្សឡើងទៅផ្លូវព្រះនរោត្តម ។ ការកាត់បន្ថយការស្ថាបនាស្ពាន២ខ្សែនៅស្ពានអាកាសក្បាលថ្នល់នេះត្រូវបានលោក ម៉េត មាសភក្តី បញ្ជាក់ថា ដោយសារតែការដោះស្រាយផលប៉ះពាល់មានចំនួនទឹកប្រាក់ច្រើនលើសលប់ពេករហូតដល់រាប់លានដុល្លារឯណោះ ទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចធ្វើសាងសង់ស្ពានអាកាសមួយកន្លែងទៀតនៅច្រមុះជ្រូកក្បាលថ្នល់ជាមួយនឹងផ្លូវ៦០ម៉ែត្រ ដែលជាចំណុចប្រសព្វផ្លូវ៦០ម៉ែត្រ…

ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​ស្ថាបនា​បាន​70​ភាគរយ​និង​សំរុក​ឲ្យ​រួចរាល់​នៅ​ចុងឆ្នាំ​2017

ប្រភព ៖ កោះសន្តិភាព អាជ្ញាធររាជធានីភ្នំពេញបានអះអាងថា តំបន់ស្តុបផ្សារដីហុយនឹងលែងមានការកកស្ទះចរាចរណ៏ទៀតហើយបន្ទាប់ពីស្ពានអាកាសស្ដុបផ្សារដីហុយស្ថាបនារួចរាល់នៅអំឡុងចុងឆ្នាំ២០១៧នេះ ។ លោក ស៊ាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា ការអនុវត្ដន៏ការងារនៅក្នុងការដ្ឋានស្ថាបនាស្ពានអាកាសស្ដុបផ្សារដីហុយទាំងមូលគិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ នេះសម្រេចបានប្រមាណ៧០ភាគរយ ចំណែកការងារដែលនៅសេសសល់មានការចាក់កម្រាល ស្ថាបនាបង្កាន់ដៃស្ពាន និងការងារលាបគំនូស និងដាក់ស្លាកចរាចរណ៏ជាដើម ។ ស្ពាននេះបានបើកការដ្ឋានសាងសង់កាលពីចុងខែសីហា ឆ្នាំ២០១៦កន្លងមក ដែលគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៧នេះបើតាមផែនការគ្រោងទុក ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាស និងផ្លូវក្រោមដីចំនួន៤កន្លែងគឺស្ពានអាកាសក្បាលថ្នល់នៅអតីតរង្វង់មូលក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ថិតនៅស្តុបពេទ្យលោកសង្ឃ និងស្ពានអាកាស៥មករា ស្ថិតនៅស្ដុបតិចណូ ៕ …

ចំនួន​សណ្ឋាគារ​នៅ​ក្រុង​ភ្នំពេញ​ បន្ត​កើន​ឡើង​ ខណៈ​ខេត្ត​សៀមរាប​មាន​សភាព​ទ្រឹង

ប្រភព ៖ ភ្នំពេញបុស្តិ៍ ការវិនិយោគសណ្ឋាគារនៅក្រុងភ្នំពេញ កើនឡើងដូចទឹកជំនន់ តែខេត្តសៀមរាបហាក់ឆ្អែតបណ្តើរៗហើយខណៈចំនួនបន្ទប់ និងសណ្ឋាគារនៅទីក្រុងភ្នំពេញបាននិងកំពុងបន្តមានកំណើន ប៉ុន្តែចំនួនសណ្ឋាគារនៅក្នុងខេត្តសៀមរាបបានស្ថិតក្នុងសភាពទ្រឹង ដោយសារនិន្នាការស្នាក់នៅរបស់ភ្ញៀវមានរយៈពេលខ្លីជាងមុន និងមាន កំណើននៃភាពប្រកួតប្រជែងច្រើន។ យោងតាមការសិក្សារបស់ក្រុមហ៊ុន …

រដ្ឋាភិបាល​មាន​ផែនការ​បង្កើន​ប្រសិទ្ធភាព​លើ​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ

ប្រភព ៖ កោះសន្តិភាព ប័ណ្ណកម្មសិទ្ធិ គឺជាកត្ដាចំបាច់បំផុតក្នុងវិស័យអចលនទ្រព្យ ។ ទោះបីយ៉ាងណា អ្នកជំនាញក្នុងវិស័យនេះយល់ឃើញថា បច្ចុប្បន្ន ដំណើរការនៃការចេញប័ណ្ណកម្មសិទ្ធិហាក់មានភាពយឺតយ៉ាវ និងមានចំណុចខ្វះខាតមួយចំនួន ខណៈដែលរាជរដ្ឋាភិបាលមានផែនការបង្កើនប្រសិទ្ធភាពនៃដំណើរការនេះ ។ យោងតាមរបាយការណ៍យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ បានបង្ហាញថា រាជរដ្ឋាភិបាលមានផែនការបង្កើនប្រសិទ្ធភាពនៃ …

អគារ​ពាណិជ្ជកម្ម​ ថៃ ប៊ុនរ៉ុង ​ខ្ពស់​ជាង​គេ​នៅ​តំបន់​អាស៊ាន ​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា

ប្រភព ៖ ភ្នំពេញបុស្តិ៍ អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ប៊ុនរ៉ុង ដែលមានកម្ពស់ចុងក្រោយរហូតដល់ ៥៥០ ម៉ែត្របានពន្យារពេលការចាប់ផ្តើមដំណើរការសាងសង់ជាថ្មីម្តងទៀតដែលធ្វើឲ្យអ្នកជំនាញនៅក្នុងវិស័យនេះកំពុងដាក់ការសង្ស័យ។ លោកសាស្ត្រាចារ្យ ទួស សាភឿន អ្នកគ្រប់គ្រង និងស្ថាបត្យករចូលរួមគូប្លង់គម្រោងនេះបានថ្លែងឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គម Facebook …

អគារ​ពាណិជ្ជកម្ម​ខ្ពស់​ជាងគេ​នៅ​អាស៊ាន ត្រូវ​ពន្យារពេល

ប្រភព ៖ កោះសន្តិភាព អគារមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះ ថៃ ប៊ុនរ៉ុង មានកម្ពស់៥៥០ម៉ែត្រ ដែលតាមគម្រោងថា នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១ សីហានេះ ត្រូវបានពន្យារពេលវិញហើយ ។ ចំណែកពេលវេលាជាក់លាក់នោះ នៅមិនទាន់ដឹងច្បាស់ឡើយ ខណៈអ្នកគ្រប់គ្រងអះអាងថា ការពន្យារពេលនេះ ដោយសារកំពុងរៀបចំកែលម្អប្លង់ឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ។ …

សំណង់​ទីផ្សារ​កុងតឺន័រ កំពុង​ពេញ​និយម​សម្រាប់​កម្ពុជា

ប្រភព ៖ ភ្នំពេញបុស្តិ៍ នៅពេលបច្ចុប្បន្ន ប្រភេទផ្សារដែលសាងសង់ និងឌីហ្សាញពីកុងតឺន័រ ជាប្រភេទផ្សារដែលពេញនិយម និងមានស្តង់ដារបច្ចេកវិទ្យាខ្ពស់សម្រាប់តម្រូវការរបស់អតិថិជន។ សំណង់ផ្សារកុងតឺន័រជាច្រើនបានលេចរូបរាងក្នុងប្រទេសកម្ពុជា ដែលការតុបតែងរបស់ហាងកុងតឺន័រនីមួយៗមានរូបសណ្ឋាន និងរចនាបទកែច្នៃផ្សេងៗគ្នា។ នៅភ្នំពេញ នឹងមានផ្សារកុងតឺន័រមួយថ្មីទៀត ឈ្មោះ Art’s Container Market ដែលសាងសង់លើដីតំបន់បឹងកក់។ …

តម្លៃ អាយុ​កាល និង​គុណភាព​នៃ​សំណង់​អគារ​ប៊ូល​ឌីង ​ស​ នឹង​ត្រូវ​ចងចាំ​យ៉ាង​ដូច​ម្តេច​បន្ទាប់​ពី​ការ​វាយ​កម្ទេច​ទាំង​ស្រុង

ប្រភព ៖ ភ្នំពេញបុស្តិុ៍ មុនពេលសាងសង់អគារថ្មីណាមួយទាំងផ្នែកស្ថាបត្យកម្ម តម្លៃ អាយុកាល និងគុណភាពរបស់សំណង់ គឺជាកត្តាសំខាន់ដែលត្រូវបានម្ចាស់គម្រោងធ្វើការសិក្សាយ៉ាងហ្មត់ចត់។ កាលណានិយាយពីតម្លៃនៃអគារ ជាពិសេសអគារប៊ុលឌិងស គឺទាក់ទងរហូតដល់តម្លៃជាប្រវត្តិសាស្ត្រ ដែលបានកសាងក្នុងទសវត្សរ៍ទី៦០ នៃសម័យសង្គមរាស្ត្រនិយម ដែលជាសម័យកាលរីកចម្រើននៃស្ថាបត្យកម្មសំណង់អគារសំខាន់ៗជាច្រើន។ …

ទីផ្សារ​អាផាតមិន ​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង

ប្រភព ៖ ភ្នំពេញបុស្តិ៍ ស្របពេលចំនួនខុនដូផ្គត់ផ្គង់ចូលទីផ្សារកាន់តែច្រើនអ្នកវិនិយោគអាផាតមិនត្រូវប្រឈមមុខនឹងបញ្ហាថ្មីមួយទៀត គឺទីផ្សារនេះកាន់តែមានដៃគូប្រកួតប្រជែងច្រើនជាងមុន។ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA ដែលបានវិនិយោគអាផាតមិនចំនួន ១អគារ នៅតំបន់បឹងត្របែកបានថ្លែងឲ្យដឹងកាលពីព្រឹកថ្ងៃច័ន្ទថា ទីផ្សារអាផាតមិនស្ថិតក្នុងសភាពទ្រឹង ដោយសារការប្រកួតប្រជែងកើនឡើង ព្រោះការផ្គត់ផ្គង់កាន់តែច្រើននៅក្នុងទីផ្សារ បើទោះជាតម្រូវការជួលក៏មាន …

ប័ណ្ណកម្មសិទ្ធិ​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន មាន​ហានិភ័យ​ខ្ពស់​សម្រាប់​អ្នក​ផ្ដល់​ឥណទាន

ប្រភព ៖ កោះសន្តិភាព ទន្ទឹមនឹងវិស័យសំណង់កាន់តែរីកចម្រើន និងតម្រូវការលំនៅឋានស្នាក់នៅកំពុងមានសន្ទុះ បានជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យជាច្រើនបានសម្រុកសាងសង់គម្រោងបុរី, ផ្ទះល្វែង និងអគារស្នាក់នៅរួមសម្រាប់ឆ្លើយតបនឹងតម្រូវការទីផ្សារ ។ ផ្អែកលើតម្រូវការកើនឡើងនេះ បានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនដែលមិនមានទុនបង្វិលគ្រប់គ្រាន់ បានយកប័ណ្ណកម្មសិទ្ធិអចលនទ្រព្យទៅដាក់ …