អគារ​ប៊ុលឌិង​ ​នឹង​ត្រូវ​វាយកម្ទេច​ចោល​នៅ​ថ្ងៃ​នេះ

អគារ​ប៊ុលឌិង​ ​នឹង​ត្រូវ​វាយកម្ទេច​ចោល​នៅ​ថ្ងៃ​នេះ

On

ប្រភព ៖ ភ្នំពេញបុស្តិ៍

ក្រុមការងារម៉ៅការវាយកម្ទេចអគារប៊ុលឌិងបានកំណត់ថានឹងចាប់ផ្តើមវាយកម្ទេចនៅក្នុងថ្ងៃនេះបន្ទាប់ពីក្រសួងរៀបចំដែនដីបានប្រកាសកាលពីថ្ងៃសៅរ៍ថាប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងអគារចាស់ទ្រុឌទ្រោមនេះបានចាកចេញពីបរិវេណអគារនេះអស់ហើយ។

លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីបានឲ្យដឹងថាប្រជាពលរដ្ឋទាំង ៤៩២ គ្រួសារដែលរស់នៅក្នុងអគារនេះបានយល់ព្រមលក់ចំណែកផ្ទះ

គម្រោង​សាងសង់​ កើន​ជិត​ ៣០ ​ភាគរយ

គម្រោង​សាងសង់​ កើន​ជិត​ ៣០ ​ភាគរយ

On

ប្រភព ៖ ភ្នំពេញបុស្តិ៍

គម្រោង និងទឹកប្រាក់វិនិយោគក្នុងវិស័យសំណង់ ដែលរដ្ឋាភិបាលកម្ពុជាអនុម័តក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះកើនឡើងជិត ៣០ ភាគរយ បើធៀបឆមាសទី ១ ឆ្នាំមុន។ នេះបើតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ទិន្នន័យដែលចេញផ្សាយកាលពីចុងសប្តាហ៍មុនបានបង្ហាញថាចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំនេះក្រសួងបានអនុម័តលើគម្រោងសាងសង់ទូទាំង

នគរបាល​នឹង​ចាប់​ផាក​ពិន័យ​ ​អ្នក​ចត​យានយន្ត​ខុស​ច្បាប់

នគរបាល​នឹង​ចាប់​ផាក​ពិន័យ​ ​អ្នក​ចត​យានយន្ត​ខុស​ច្បាប់

On

ប្រភព ៖ ភ្នំពេញបុស្តិ៍

នៅដើមខែសីហាខាងមុខនេះក្រុមការងារពិសេសនគរបាលក្រសួងមហាផ្ទៃនឹងចាប់ផ្ដើមអនុវត្តការផាកពិន័យចាប់ពី ៥ ម៉ឺនទៅដល់ ១០ ម៉ឺនរៀល ទៅលើយានយន្តទាំងឡាយណាដែលឈប់ចតរំលោភច្បាប់ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលអាចដឹងច្បាស់ពីអត្តសញ្ញាណ និងអាសយដ្ឋានពិតប្រាកដរបស់ម្ចាស់យានយន្ត។

“ការ​បើកបរ​លើស​ល្បឿន​កំណត់​គឺ​ជា​បញ្ហា​ចម្បង​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍”

“ការ​បើកបរ​លើស​ល្បឿន​កំណត់​គឺ​ជា​បញ្ហា​ចម្បង​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍”

On

ប្រភព ៖ RFA

អង្គការសហប្រជាជាតិបានរៀបចំប្រារព្ធទិវាសប្ដាហ៍សុវត្ថិភាពចរាចរណ៍សកលបានចំនួន ៤លើកហើយ ហើយក្នុងចំណោមទាំង៤លើកនេះ គឺធ្វើឡើងក្រោមប្រធានបទផ្សេងៗគ្នា។ ដោយឡែកនៅក្នុងឆ្នាំ២០១៧ នេះ ក្រុមបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បានជ្រើសយកប្រធានបទថ្មីគឺ “បន្ថយល្បឿនដើម្បីបន្ថយគ្រោះថ្នាក់ចរាចរណ៍”។

សាលា​ក្រុង​នឹង​បញ្ចៀស​ចរាចរណ៍​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ថ្ងៃ​ទី​១៧​កក្កដា

សាលា​ក្រុង​នឹង​បញ្ចៀស​ចរាចរណ៍​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ថ្ងៃ​ទី​១៧​កក្កដា

On

ប្រភព ៖ RFA

សាលារាជធានីភ្នំពេញ នឹងរៀបចំបញ្ចៀសចរាចរណ៍នៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៧ កក្កដា ដើម្បីរៀបចំពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បញ្ជាក់ថា ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមក្នុងពិធីអបអរសាទរនោះ ព្រមទាំងមានអ្នកចូលរួមប្រមាណ ១ម៉ឺននាក់ផង ដូច្នេះដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់

រដ្ឋាភិបាល ​នឹង​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​ស្វ័យ​ប្រវតិ្ត​កម្ម​ គ្រប់គ្រង​ហិរញ្ញវត្ថុ​​សាធារណៈ​ នៅ​គ្រប់​ក្រសួង

រដ្ឋាភិបាល ​នឹង​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​ស្វ័យ​ប្រវតិ្ត​កម្ម​ គ្រប់គ្រង​ហិរញ្ញវត្ថុ​​សាធារណៈ​ នៅ​គ្រប់​ក្រសួង

On

ប្រភព ៖ ភ្នំពេញបុស្តិ៍

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានឹងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្រសួង ១០ ថែមទៀតនៅចុងឆ្នាំនេះ និងនៅគ្រប់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់នៅឆ្នាំ ២០២០ បន្ទាប់ពីបានអនុវត្តនៅអគ្គនាយកដ្ឋានរតនាគារជាតិនៅឆ្នាំមុនរួចមក។

ការដាក់អនុវត្តប្រព័ន្ធដែលមានឈ្មោះថា ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) នេះ ត្រូវបានរំពឹងថានឹងក្លាយជាប្រព័ន្ធតាមដានដ៏ល្អមួយ ដើម្បីជំរុញស្ថាប័នរដ្ឋាភិបាលប្រើប្រាស់ថវិកាជាតិឲ្យមានប្រសិទ្ធភាពជាងមុន។