Tag Archives: សំឡេងទីក្រុង

អគារ​ប៊ុលឌិង​ ​នឹង​ត្រូវ​វាយកម្ទេច​ចោល​នៅ​ថ្ងៃ​នេះ

ប្រភព ៖ ភ្នំពេញបុស្តិ៍ ក្រុមការងារម៉ៅការវាយកម្ទេចអគារប៊ុលឌិងបានកំណត់ថានឹងចាប់ផ្តើមវាយកម្ទេចនៅក្នុងថ្ងៃនេះបន្ទាប់ពីក្រសួងរៀបចំដែនដីបានប្រកាសកាលពីថ្ងៃសៅរ៍ថាប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងអគារចាស់ទ្រុឌទ្រោមនេះបានចាកចេញពីបរិវេណអគារនេះអស់ហើយ។ លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីបានឲ្យដឹងថាប្រជាពលរដ្ឋទាំង ៤៩២ គ្រួសារដែលរស់នៅក្នុងអគារនេះបានយល់ព្រមលក់ចំណែកផ្ទះ …

គម្រោង​សាងសង់​ កើន​ជិត​ ៣០ ​ភាគរយ

ប្រភព ៖ ភ្នំពេញបុស្តិ៍ គម្រោង និងទឹកប្រាក់វិនិយោគក្នុងវិស័យសំណង់ ដែលរដ្ឋាភិបាលកម្ពុជាអនុម័តក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះកើនឡើងជិត ៣០ ភាគរយ បើធៀបឆមាសទី ១ ឆ្នាំមុន។ នេះបើតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ទិន្នន័យដែលចេញផ្សាយកាលពីចុងសប្តាហ៍មុនបានបង្ហាញថាចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំនេះក្រសួងបានអនុម័តលើគម្រោងសាងសង់ទូទាំង …

នគរបាល​នឹង​ចាប់​ផាក​ពិន័យ​ ​អ្នក​ចត​យានយន្ត​ខុស​ច្បាប់

ប្រភព ៖ ភ្នំពេញបុស្តិ៍ នៅដើមខែសីហាខាងមុខនេះក្រុមការងារពិសេសនគរបាលក្រសួងមហាផ្ទៃនឹងចាប់ផ្ដើមអនុវត្តការផាកពិន័យចាប់ពី ៥ ម៉ឺនទៅដល់ ១០ ម៉ឺនរៀល ទៅលើយានយន្តទាំងឡាយណាដែលឈប់ចតរំលោភច្បាប់ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលអាចដឹងច្បាស់ពីអត្តសញ្ញាណ និងអាសយដ្ឋានពិតប្រាកដរបស់ម្ចាស់យានយន្ត។ …

“ការ​បើកបរ​លើស​ល្បឿន​កំណត់​គឺ​ជា​បញ្ហា​ចម្បង​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍”

ប្រភព ៖ RFA អង្គការសហប្រជាជាតិបានរៀបចំប្រារព្ធទិវាសប្ដាហ៍សុវត្ថិភាពចរាចរណ៍សកលបានចំនួន ៤លើកហើយ ហើយក្នុងចំណោមទាំង៤លើកនេះ គឺធ្វើឡើងក្រោមប្រធានបទផ្សេងៗគ្នា។ ដោយឡែកនៅក្នុងឆ្នាំ២០១៧ នេះ ក្រុមបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បានជ្រើសយកប្រធានបទថ្មីគឺ “បន្ថយល្បឿនដើម្បីបន្ថយគ្រោះថ្នាក់ចរាចរណ៍”។ …

សាលា​ក្រុង​នឹង​បញ្ចៀស​ចរាចរណ៍​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ថ្ងៃ​ទី​១៧​កក្កដា

ប្រភព ៖ RFA សាលារាជធានីភ្នំពេញ នឹងរៀបចំបញ្ចៀសចរាចរណ៍នៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៧ កក្កដា ដើម្បីរៀបចំពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បញ្ជាក់ថា ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមក្នុងពិធីអបអរសាទរនោះ ព្រមទាំងមានអ្នកចូលរួមប្រមាណ ១ម៉ឺននាក់ផង ដូច្នេះដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ …

រដ្ឋាភិបាល ​នឹង​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​ស្វ័យ​ប្រវតិ្ត​កម្ម​ គ្រប់គ្រង​ហិរញ្ញវត្ថុ​​សាធារណៈ​ នៅ​គ្រប់​ក្រសួង

ប្រភព ៖ ភ្នំពេញបុស្តិ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានឹងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្រសួង ១០ ថែមទៀតនៅចុងឆ្នាំនេះ និងនៅគ្រប់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់នៅឆ្នាំ ២០២០ បន្ទាប់ពីបានអនុវត្តនៅអគ្គនាយកដ្ឋានរតនាគារជាតិនៅឆ្នាំមុនរួចមក។ ការដាក់អនុវត្តប្រព័ន្ធដែលមានឈ្មោះថា ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) នេះ ត្រូវបានរំពឹងថានឹងក្លាយជាប្រព័ន្ធតាមដានដ៏ល្អមួយ ដើម្បីជំរុញស្ថាប័នរដ្ឋាភិបាលប្រើប្រាស់ថវិកាជាតិឲ្យមានប្រសិទ្ធភាពជាងមុន។ …

កម្ពុជា​គួរ​កែ​លម្អ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ថ្លៃ​ពលកម្ម បើ​ចង់​រក្សា​សមត្ថភាព​ប្រកួតប្រជែង

ប្រភព ៖ កោះសន្តិភាព អង្គការស្រាវជ្រាវម៉ាក្រូ សេដ្ឋកិច្ចអាស៊ាន+៣ ហៅកាត់ថាAMRO បានស្នើឲ្យចាត់វិធានការដើម្បីទប់ទល់នឹងផលប៉ះពាល់អវិជ្ជមានដែលកើតចេញពីការកើនឡើងនៃថ្លៃពលកម្ម ប្រសិនបើកម្ពុជាចង់រក្សាសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ខណៈដែលការព្យាករថាកម្ពុជា នឹងមានកំណើនសេដ្ឋកិច្ចខ្លាំង ជាមួយនឹងអតិផរណាមធ្យម ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានពីសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថាGMAC បានប្រកាសកាលពីថ្ងៃទី១១ កក្កដា ម្សិលមិញ ។ …

រថយន្តក្រុង​100​គ្រឿង​ជា​ជំនួយ​របស់​ចិន​បាន​មក​ដល់​ហើយ​(​មាន​វី​ដេ​អូ​)

ប្រភព ៖ កោះសន្តិភាព បើមិនមានការប្រែប្រួលទេនោះ រថយន្តក្រុងចំនួន១០០គ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនផ្តល់ជូនសាលារាជធានីភ្នំពេញនឹងរៀបចំពិធីប្រគល់ និងទទួលជាផ្លូវការនៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ ។  …

ពលរដ្ឋ​រស់​មិន​ទាន់​ចាកចេញ​ស្នើរសុំ​សំណង​បន្ថែម​ទៀត

ប្រភព ៖ RFA ភាគច្រើននៃពលរដ្ឋរស់នៅអគារប៊ូឌីង បានចាកចេញទៅរស់នៅកន្លែងផ្សេងក្រោយពីយល់ព្រមទទួលសំណង ប៉ុន្តែនៅសល់អ្នកមិនព្រមចាកចេញយ៉ាងតិចជាង ១០គ្រួសារទៀត ដោយសារមិនទាន់ពេញចិត្តចំនួននៃសំណង។ ប៉ុន្តែភាគីក្រសួងដែនដី ថាគ្មានគោលការណ៍ផ្តល់សំណងបន្ថែមឡើយ។ ក្រុមពលរដ្ឋដែលស្នើសុំសំណងបន្ថែមមានទាំងពលរដ្ឋមានបន្ទប់រស់នៅលើអគារប៊ូឌីង និងពលរដ្ឋគ្មានបន្ទប់ដែលរស់នៅលើដីចំណីផ្លូវ។ ក្រុមពលរដ្ឋលើកឡើងថា ពួកគេមិនប្រឆាំងការអភិវឌ្ឍទេ គ្រាន់តែចង់បានថវិកាខ្លះ និងអ្នកខ្លះសុំថវិកាបន្ថែមមុននឹងចាកចេញ។ ពលរដ្ឋរស់នៅអគារប៊ូឌីងដែលមិនទាន់សម្រេចចិត្តចាកចេញ លោកស្រី ឈុំ សាគន ឲ្យដឹងថា ក្រៅពីលោកស្រី ក៏មានពលរដ្ឋម្ចាស់បន្ទប់ ៦គ្រួសារផ្សេងទៀតដែលអាជ្ញាធរទទួលស្គាល់ មិនទាន់យល់ព្រមទទួលទឹកប្រាក់ដែលក្រសួងកំណត់តម្លៃទិញបន្ទប់ពួកគេ។ លោកស្រីបន្តថា ដោយសារក្រុមគ្រួសារលោកស្រីមានផ្ទៃក្រឡាបន្ទប់តូច និងមានសមាជិកគ្រួសារច្រើន ដូច្នេះទឹកប្រាក់ដែលបានពីការលក់បន្ទប់ មិនគ្រប់គ្រាន់ឲ្យគ្រួសារលោកស្រីរស់នៅសមរម្យទេ៖ «សុំឯកឧត្តមទេសរដ្ឋមន្ត្រីធ្វើយ៉ាងម៉េចឲ្យលោកជួយធ្វើម៉េចបានផ្ទះមួយនៅភ្នំពេញ មិនមែនថានៅហ្នឹងក្នុងន័យប្រឆាំងអីទេ រាល់ថ្ងៃសុំសរសើរគាត់ (លោក ជា សុផារ៉ា) ដែលគាត់ដោះស្រាយអគារប៊ូឌីងបាន»។ ក្រៅពីនេះ…

ភ្ជាប់​ផ្លូវ​រថភ្លើង​អាស៊ាន​ពី​ថៃ​មក​ភ្នំពេញអាច​នឹង​ចាប់ផ្តើម​នៅឆ្នាំ​2018

ប្រភព ៖ កោះសន្តិភាព ប្រសិនបើគ្មានអ្វីប្រែប្រួលទេ បណ្តាញខ្សែរថភ្លើងអាស៊ាន ដែលភ្ជាប់រវាងទីក្រុងបាងកក និងរាជធានីភ្នំពេញ នឹងដំណើរការនៅឆ្នាំ២០១៨ខាងមុខ ។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។ លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា ការជួសជុល និងស្ថាបនាផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែត នឹងមកដល់ខេត្តពោធិ៍សាត់នៅឆ្នាំនេះ …

ក្រសួង​ដែន​ដី​ជូន​ដំណឹង​ស្ដី​ពី ការ​រុះរើ​អគារ​ប៊ូឌិញ ដើម្បី​អភិវឌ្ឍ​ថ្មី ចាប់ពី​ថ្ងៃ ១៧.០៧.២០១៧

យោងតាមលិខិតជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា ក្រសួងនឹងធ្វើការរុះរើ សំណង់អគារប៊ូឌិញ ដើម្បីធ្វើការអភិវឌ្ឍថ្មី គិតចាប់ពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៧ ខាងមុខនេះ។ …

ផ្លាកលេខចាប់ពីខែកក្កដាទៅនឹងមាន QR កូដ ចុះអ្នកប្រើស្លាកលេខចាស់ៗត្រូវធ្វើដូចម្ដេច?

ប្រភព ៖ ចង់ដឹង កាលពីពេលថ្មីៗនេះក្រសួងសាធរណការ និងដឹកជញ្ជូនទើបតែបង្ហោះនៅក្នុងទំព័រ Facebook ផ្លូវការរបស់ខ្លួនថា ផ្លាកលេខរថយន្តដែលបានបោះពុម្ព ចាប់ពីខែកក្កដា (07-2017) តទៅ មានអ៊ុតភ្ជាប់នូវ QRCode ហើយត្រូវបានដាក់អោយប្រើប្រាស់ ។ ក្រសួងក៏បានបញ្ជាក់បន្ថែមផងដែរថា យ៉ាងហោចណាស់មាន ១៥០០ រថយន្តហើយ ក្នុងខែកក្កដា ឆ្នាំ២០១៧ ដែលមានផ្លាកលេខភ្ជាប់ដោយ QRCode ។ មើលការបង្ហោះរបស់ក្រសួង ៖ ទន្ទឹមនឹងនោះ មហាជនជាច្រើន បានមានចង្ងល់ថា ចុះសម្រាប់អ្នកប្រើប្រាស់ផ្លាកលេខចាស់ៗ ដែលគ្មាន QR កូដ តើត្រូវធ្វើដូចម្ដេច ? ទាក់ទងនឹងសំនួរនេះ…