Tag Archives: សំឡេងទីក្រុង

កម្ពុជា​នឹង​មាន​ផ្លូវ​ល្បឿន​លឿន​

ប្រភព ៖ កោះសន្តិភាព បើគ្មានអ្វីប្រែប្រួលទេ គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រំដែនថៃ និងឡាវ ដែលមានប្រវែងជាង៥០០គីឡូម៉ែត្រ នឹងចាប់ផ្ដើមសាងសង់ដំណាក់កាលទី១នៅដំណាច់ឆ្នាំនេះ ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនមួយដែលមានទឹកប្រាក់ចំនួន៥ពាន់លានដុល្លារអាមេរិក ។ គម្រោងនេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយនេះ ។ …

ពេញ​១​ខែកក្កដា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២៥៤​លើក ស្លាប់​មនុស្ស​១៣០​នាក់ របួស​៣៧០​នាក់​

ប្រភព ៖ មាតុភូមិ តាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេលពេញមួយខែកក្កដា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង២៥៤លើក បណ្តាលឲ្យមនុស្ស ១៣០នាក់ស្លាប់ និង៣៧០នាក់ផ្សេងទៀតរបួសធ្ងន់ស្រាល។ …

ជប៉ុន​ ជួយ​ជួសជុល​ស្ពាន​ជ្រោយចង្វារ​​ ដោយ​ចំណាយ​ប្រាក់​៣០ ​លានដុល្លារ

ប្រភព ៖ ភ្នំពេញបុស្តិ៍ ស្ពានជ្រោយចង្វារនឹងជួសជុលឡើងវិញនៅពាក់កណ្តាលខែកញ្ញាក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នូវទឹកប្រាក់ចំនួន ៣០ លានដុល្លារ។ ក្រសួងសាធារណការ និងដឹកជញ្ជូនបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីម្សិលមិញថាកាលពីថ្ងៃទី ២៥ ខែកក្កដារដ្ឋលេខាធិការក្រសួង …

អាជ្ញាធរ​រាជធានី​ភ្នំពេញ​យក​រថយន្ត​២​គ្រឿង ទៅ​លាង​សម្អាត​កំណាត់​ផ្លូវជាតិ​លេខ​១

ប្រភព ៖ កោះសន្តិភាព នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ រថយន្តលាងសម្អាតផ្លូវចំនួន២គ្រឿង នៃរដ្ឋបាលរាជធានីភ្នំពេញ សហការណ៍ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ បានលាងសម្អាតផ្លូវជាតិលេខ១។ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានឲ្យដឹងថា ដោយមើលឃើញពីការខិតខំរៀបចំសណ្តាប់ធ្នាប់ប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារសាលារាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ នាំរថយន្តមកលាង …

ជម្ងឺរុំារ៉ៃ! រំលាយសកម្មភាពលក់ដូរនិងតាក់ស៊ីចាប់ម៉ូយអាណាធិបតេយ្យលើផ្លូវជាតិលេខ១

ប្រភព ៖ Express.com.kh បញ្ហាអ្នករត់រថយន្តតាក់ស៊ីរត់ចាប់ម៉ូយ ពាសពេញផ្លូវក្បែរគល់ស្ពានព្រះមុន្នីវង្សត្រើយខាងកើត និងការដាក់លក់ដូរបំពានចំណីផ្លូវយ៉ាងអាណាធិបតេយ្យនៅលើកំណាត់ផ្លូវជាតិលេខ១ ដែលរុំារ៉ៃ ក្នុងក្រសែរភ្នែកប្រជាពលរដ្ឋទូទៅមកជាយូរហើយនោះ ពេលនេះជម្ងឺរុំារ៉ៃទាំងនេះ នឹងត្រូវបញ្ចប់អោយបាន១០០ភាគរយ គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះតទៅ។ …

អ្នក​ណា​ជា​អតិថិជន​ទិញ​ខុនដូ​ ពិតប្រាកដ​នៅ​ពេល​ការ​ផ្គត់ផ្គង់​មាន​កំណើន​ខ្ពស់

ប្រភព ៖ ភ្នំពេញបុស្តិ៍ អ្នកណាជាអតិថិជនទិញខុនដូនៅកម្ពុជាពិតប្រាកដនៅពេលការផ្គត់ផ្គង់ខុនដូកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំជាក់ស្តែងឆ្នាំ ២០១៧ នេះខុនដូប្រមាណ ៧០០០ យូនីតទៀតនឹងត្រូវដាក់ចូលក្នុងទីផ្សារ ប៉ុន្តែវប្បធម៌នៃការរស់នៅតាមខុនដូរបស់ប្រជាពលរដ្ឋខ្មែរមិនទាន់ពេញនិយមនៅឡើយ។ លោក ទុយ ប៊ុន ម្ចាស់ភាគហ៊ុននៃគម្រោងក្រុមហ៊ុនលំនៅឋានអឹល (L) កម្ពុជា ភ្នំពេញ ដែលបាននិងកំពុងវិនិយោគខុនដូជាច្រើនគម្រោងដោយផ្តោត …

អាជ្ញាធរ​តម្រូវ​ម្ចាស់​អាជីវកម្ម​អម​ផ្លូវ​ពីរ​ផ្អាក​១​ថ្ងៃ​ដើម្បី​សម្រួល​ចរាចរណ៍​គណៈប្រតិភូ​វៀតណាម

ប្រភព ៖ វិទ្យុអាស៊ីសេរី រដ្ឋបាលសាលាសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១៩ កក្កដា ចេញសេចក្ដីជូនដំណឹងដល់ម្ចាស់អាជីវកម្មស្ថានីយប្រេងឥន្ធនៈ អាជីវកម្មលក់ដូរ និងម្ចាស់ការដ្ឋានសំណង់ទាំងអស់ដែលនៅអមសងខាងផ្លូវសុធារស និងតាមផ្លូវនរោត្ដម ឲ្យផ្អាកការលក់ដូរ និងការសាងសង់មួយថ្ងៃ គឺនៅថ្ងៃទី២០ កក្កដា។ …

អភិបាល​ខណ្ឌ​ច្បារ​អំពៅ ​ចុះពិនិត្យ​ការ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក

ប្រភព ៖ កោះសន្តិភាព នៅវេលាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នេះ អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន អមដោយលោកអភិបាលរងខណ្ឌ និងអាជ្ញាធរភូមិសង្កាត់ បានចុះពិនិត្យមើលការដាក់ប្រព័ន្ធលូបង្ហូរទឹកមួយខ្សែជូនពលរដ្ឋដើម្បីប្រើប្រាស់ ស្ថិតក្នុងព្រុំប្រទល់សង្កាត់ចំនួន២ គឺសង្កាត់និរោធ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ …

ក្រសួងមហាផ្ទៃបង្កើតក្រុមការងារបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ

ប្រភព ៖ VOD ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារដើម្បីផ្សព្វផ្សាយក្នុងគោលបំណងឲ្យប្រជាពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ចូលរួមក្នុងការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ទាំងនៅផ្លូវគោក និងផ្លូវទឹក។ តាមសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១២ ខែកក្កដា បានឲ្យដឹងថា ក្រុមការងារដែលត្រូវចូលរួមផ្សព្វផ្សាយនោះ មានគ្នា ៨នាក់ ដែលមានសមាសភាពមកពីកម្លាំងនគរបាល កងរាជអាវុធហត្ថ និងក្រសួងយុត្តិធម៌។ …

អ្នក​ជំនាញ៖ ការ​វាយ​កម្ទេច​អគារ​ប៊ូឌីង​ត្រូវការ​ចំណាយ​ពេល​៤​ខែ

ប្រភព ៖ វិទ្យុអាស៊ីសេរី ក្រោយពេលក្រសួងដែនដី ដោះស្រាយបញ្ហាសំណងដល់ពលរដ្ឋរស់នៅអគារប៊ូឌីងជិត ៥០០គ្រួសារបានសម្រេចទាំងស្រុងរួចហើយ ការងារបន្ទាប់ គឺវាយកម្ទេចអគារចោល។ ក្រុមមន្ត្រីជំនាញអះអាងថា ពួកគេត្រូវចំណាយពេល ៤ខែ ដើម្បីវាយកម្ទេចអគារប៊ូឌីងទាំងស្រុង។ ថ្ងៃទី១៧ ខែកក្កដា ជាថ្ងៃទីមួយនៃការចាប់ផ្តើមវាយកម្ទេចអគារប៊ូឌីង ឬហៅថាអគារស។ ក្រុមមន្ត្រីក្រសួងដែនដី និងតំណាងក្រុមហ៊ុន អា …

អាជ្ញាធរ​ភ្នំពេញ​ប្រជុំ​កំណត់​តម្រាយ​ផ្លូវ​បន្ថែម​ខ្សែ​រថយន្តក្រុង​

ប្រភព ៖ កោះសន្តិភាព អាជ្ញាធររាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៧ បានប្រជុំជាមួយមន្ត្រីជុំនាញរបស់ខ្លួន ដើម្បីពិនិត្យអំពីតម្រាយផ្លូវរត់របស់ខ្សែរថយន្តក្រុងចំនួន២ខ្សែទៀតឲ្យបានសរុប៥ខ្សែ បន្ទាប់ពីប្រទេសចិន បានផ្តល់ជំនួយរថយន្តក្រុងចំនួន១០០គ្រឿង កាលពីពេលថ្មីៗនេះ ទោះបីមកដល់ពេលនេះ រាល់ការបំរើសេវារថយន្តក្រុងដឹកអ្នកដំណើរសាធារណៈ៣ខ្សែនៅរាជធានីភ្នំពេញ មានការខាតបង់ប្រមាណជាង១០ម៉ឺនដុល្លារជារៀងរាល់ខែក្តី ប៉ុន្តែអាជ្ញាធរនៅតែបន្តសកម្មភាពពង្រីកខ្សែរត់បន្ថែមទៀត ដោយមិនរាថយឡើយ។ …

ប៉ូលីស​ជាតិ​នឹង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​គ្រប់​គ្រង​យាន​យន្ត​ពាក់​ផ្លាក​នគរបាល​ជាតិ

ប្រភព ៖ វិទ្យុបារាំង ប៉ូលីសជាតិ នឹងធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងយានយន្តពាក់ផ្លាកនគរបាលជាតិ ក្នុងពេលឆាប់ៗខាងមុខ។ គម្រោងនេះធ្វើឡើងបន្ទាប់ពីប៉ូលីសជាតិមើលឃើញពីភាពអនាធិបតេយ្យនៃការប្រើប្រាស់ផ្លាកយានយន្ត ន.ប ឬនគរបាលជាតិ ដែលនាំឲ្យប៉ះពាល់ដល់កិត្តយសរបស់កងកម្លាំងនគរបាលជាតិ។ នេះបើផ្អែកតាមលិខិតរបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិចេញផ្សាយកាលពេលថ្មីៗនេះ។ …