Tag Archives: សំឡេងទីក្រុង

ភ្លើងស្តុបថ្មីចំនួន៥កន្លែងក្នុងក្រុងភ្នំពេញបានដាក់អោយដំណើរការ

ភ្លើងស្តុបថ្មីចំនួន ៥កន្លែង បានដាក់អោយដំណើរការ គឺ ភ្លើងស្តុបរោងកុនលុច្ស ភ្លើងស្តុបអាំងទែរកុងទីណង់តាល់ ភ្លើងស្តុបបឹងត្របែក ភ្លើងស្តុបអនុវិទ្យាល័យចតុមុខ និងភ្លើងស្តុបវិទ្យាល័យសុីសុវត្ថិ។ រដ្ឋបាលរាជធានីភ្នំពេញបានសេសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន អំពាវនាវសូមអោយប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា។ «សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជាមួយប្រព័ន្ឋភ្លើងស្តុបថ្មី!»៕                 …

សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ ក្លាយជា​ទីលាន​លក់ឡាន​អនាធិបតេយ្យ

ស្ទើរតែគ្រប់ផ្លូវទាំងអស់ដែលអមនឹងសួនច្បារទីលានប្រជាធិបតេយ្យ បាននិងកំពុងក្លាយជាទីកន្លែងលក់រថយន្តអនាធិបតេយ្យ ខណៈដែលនៅតាមចំហៀងផ្លូវ ឬពេលខ្លះទាំងនៅលើទ្រូងផ្លូវទាំងនោះ បែរជាត្រូវបានចតដោយរថយន្តជាច្រើនជួររំខានដល់ការធ្វើចរាចរណ៍ឆ្លងកាត់នៅតំបន់នោះ។ …

ក្រុង​ភ្នំពេញ​ នឹង​ពង្រីក​បន្ថែម​ទៀត ​ដោយ​ផ្តោត​តាម​ទិស​ខាង​ជើង និង​ត្បូង

រាជរដ្ឋាភិបាលតាមរយៈសាលារាជធានីភ្នំពេញ គ្រោងនឹងកាត់ភូមិសាស្ត្រមួយចំណែកនៅក្រុងតាខ្មៅ និងផ្ទៃភូមិសាស្ត្រមួយចំណែកទៀតនៃស្រុកមុខកំពូល ខេត្តកណ្តាល ចូលមកកាន់រាជធានីភ្នំពេញនៅពេលខាងមុខនេះ។ …

ស្វែងយល់ពីការផ្ទេរកម្មសិទ្ធិដីដែលមានប្លង់រឹងនិងប្លង់ទន់

ភ្នំពេញ៖ និន្នាការនៃការពុះដីឡូត៍លក់នៅតាមតំបន់ជាយក្រុង នៅតែមានសកម្មភាពរស់រវើកនាពេលបច្ចុប្បន្ន ហើយទន្ទឹមនឹងគ្នានេះម្ចាស់អចលនវត្ថុមួយចំនួនមិនបានផ្ទេរសិទ្ធិកាត់ឈ្មោះប្លង់រឹង ទៅដល់ក្រសួងស្របតាមផ្លូវច្បាប់នោះឡើយ ដោយផ្ទេរត្រឹមអាជ្ញាធរមូលដ្ឋានឃុំ/សង្កាត់ ឬ ខណ្ឌប៉ុណ្ណោះ ដើម្បីចៀសវាងនីតិវិធីវែងឆ្ងាយ និងគេចវេសពីការបង់ពន្ធជាដើម។ តើអ្វីទៅដែលហៅថា ប្រភេទប័ណ្ណសម្គាល់អចលនវត្ថុ? ភាសាដែលជនទូទៅតែងតែប្រើប្រាស់ក្នុងការសម្គាល់សិទ្ធិលើអចលនវត្ថុ គឺ ប្លង់ទន់ និងប្លង់រឹង (ពេលខ្លះហៅថា ប័ណ្ណទន់ និងប័ណ្ណរឹង) ដែលពាក្យទាំងពីរនេះពុំមានចែងក្នុងច្បាប់ ឬឯកសារផ្លូវការណាមួយឡើយ ប៉ុន្តែពាក្យនេះប្រជាជនយើងប្រើប្រាស់យ៉ាងទូលំទូលាយ។ “ប្លង់រឹង” គឺសំដៅលើស្ថានភាពកាន់កាប់អចលនវត្ថុ ដែលមានការទទួលស្គាល់ពីសំណាក់អាជ្ញាធររដ្ឋាភិបាល យោងតាមបទប្បញ្ញត្តិនៃច្បាប់ភូមិបាល និងក្រមរដ្ឋប្បវេណី ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធ។ “ប្លង់ទន់” ពុំមែនជាសិទ្ធិពេញលេញតាមផ្លូវច្បាប់ឡើយ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង គឺសំដៅលើការទទួលស្គាល់នូវសិទ្ធិលើអចលនវត្ថុក្នុងវិសាលភាពជាកំណត់មួយហើយអាចជាជំហានមួយឈានទៅរកការទទួលបាននូវសិទ្ធិកាន់កាប់ ឬកម្មសិទ្ធិជាស្ថាពរក្នុងករណីដែលសាមីអ្នកកាន់កាប់នោះ អាចបំពេញបាននូវលក្ខខណ្ឌដែលច្បាប់តម្រូវ។ តើប្លង់ទន់ជាអ្វី?…

កម្ពុជានឹងទទួលបាន៦០លាដុល្លារ សម្រាប់គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ ពីធនាគារពិភពលោក

ប្រភព៖ business-cambodia.com ធនាគារពិភពលោក គ្រោងនឹងផ្តល់ហិរញ្ញប្បទានបន្ថែមទៀតចំនួន ៦០លានដុល្លារអាមេរិកទៅដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់២ ដែលនឹងត្រូវអនុវត្តក្នុងរយៈពេល ៦ឆ្នាំ គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ថវិកាសរុបដើម្បីអនុវត្តគម្រោងនេះ មានតម្លៃសរុបចំនួន ៦៤.៨លានដុល្លារអាមេរិក ដែល ៦០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់ ធនាគារពិភពលោក និង ៤,៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ទីពីរនេះដែរ នឹងត្រូវអនុវត្តលើការងារសំខាន់ៗរួមមាន ការពង្រឹងគ្រឹះផ្លូវថ្នល់ក្រាលកៅស៊ូលើអេស៊ី លើឌីប៊ីអេសធី ស្តារ និងស្ថាបនាប្រឡាយរំដោះទឹក និងបំពាក់ស្លាកសញ្ញា និងគំនូសចរាចរ។ គម្រោងការងារខាងលើនេះ នឹងចាប់អនុវត្តនៅក្នុងរយៈពេល១៨ខែ បន្ទាប់មកនឹងថែទាំជាប្រចាំរយៈពេល ៣៦ខែ ស្របពេលដែលគម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ទី១ បានសម្រេចនូវគោលដៅជួសជុលថែទាំផ្លូវប្រវែងសរុបប្រមាណជា…

5ចំណុចក្នុងការស្វែងរកជួលអចលនទ្រព្យសមដូចបំណង

ប្រភព ៖ កោះសន្តិភាព ដោយចរាចរណ៍នៅក្នុងទីក្រុងមមាញឹក ការធ្វើដំណើរពីផ្ទះទៅការិយាល័យ គឺជារឿងដែលនឿយហត់ និងចំណាយពេលយូរ។ មនុស្សភាគច្រើនបានចាប់ផ្តើមរកកន្លែងរស់នៅណាដែលជិតកន្លែងធ្វើការ ប៉ុន្តែបើសិនជាឱ្យទិញដោយខ្លួនឯង ក៏មានលុយដុំមិនគ្រប់គ្រាន់ ។ ការរស់នៅត្រឹមតែរយៈពេលខ្លី គួរតែស្វែងរកបន្ទប់ជួលប្រចាំខែវិញល្អជាង ។ ក្រៅពីមានការប្រែប្រួលច្រើនហើយ នៅពេលផ្លាស់ប្តូរការងារ ឬត្រូវរើទីកន្លែងទៅកន្លែងផ្សេង គឺអាចផ្លាស់ប្តូរបានភ្លាមៗ មិនបាច់រង់ចាំការលក់ផ្ទះ។ ប៉ុន្តែមនុស្សជាច្រើននៅមិនទាន់ដឹងថា ប្រសិនបើស្វែងរកបន្ទប់ជួល ឬផ្ទះជួល គួរចាប់ផ្តើមពីត្រង់ណាមុនល្អ ។ ថ្ងៃនេះ យើងបានប្រមូលផ្តុំនូវ៥ចំណុចដើម្បីស្វែងរកជួលអចលនទ្រព្យ ដូចជា ៖ ១-ពិនិត្យមើលការទូទាត់ក្នុងដៃ ៖ កុំឱ្យថ្លៃឈ្នួលលើសពី៣០%នៃប្រាក់ចំណូល របស់អ្នកព្រោះកុំភ្លេចថា អ្នកនៅមានការ ចំណាយផ្សេងៗដែលមិនទាន់បានរួមបញ្ចូល ដូចជា…

នៅថ្ងៃទី១៧​កញ្ញា ស្ថាន​ទូត​បារាំងបើក​ទ្វារ​ ឱ្យ​សា​ធារណ​ជន​ចូល​ទស្សនា​សួន​បៃតង​ដ៏ធំ​នៅ ភ្នំពេញ

ភ្នំពេញ ៖ ស្ថានទូតបារាំង ប្រចាំនៅព្រះ- រាជាណាចក្រកម្ពុជា បានប្រកាសឱ្យដឹងថា ឧទ្យានស្ថានទូតបារាំង ដែលជាសួនបៃតងធំ ជាងគេ ក្នុងរាជធានីភ្នំពេញ នឹងបើកទ្វារទទួល ស្វាគមន៍សាធារណជនឱ្យចូលទៅគយគន់ទេស- ភាពដ៏ស្រស់ត្រកាលប្លែកភ្នែក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ក្នុងឱកាស “ទិវាបេតិកភណ្ឌអឺរ៉ុប”។ …

ការប្រកួតប្រជែងរចនាទីក្រុងភ្នំពេញ ក្រោមប្រធានបទ“អាគារសនាពេលអនាគត”

ក្នុងកំឡុងពេល១០ឆ្នាំចុងក្រោយនេះទីក្រុងភ្នំពេញមានការប្រែប្រួលយ៉ាងខ្លាំងគួអោយកត់សំគាល់ សំណង់អាគារធំៗត្រូវបានកើតឡើងជាបន្តបន្ទាប់។ល្បឿននៃសេដ្ឋកិច្ខរវាងកម្ពុជានិងបរទេស បានធ្វើអោយមានអាគារពាណិជ្ជកម្មនិងរោងចក្រ បានកើតឡើងច្រើន ទន្ទឹមនេះ យើងក្រលេកមើលទៅខាងក្រោយមានអាគារចាស់ដែលបានកើតឡើងនៅសម័យបារាំង និងមុនសម័យសង្គ្រាមទសវត្សរ៍៧០ ដែលបន្សល់ទុកនៅអាគារជាច្រើន រួមទាំងស្ថាបត្យកម្ម សំណង់ប្រាសាទបុរាណ សាលា សារៈមន្ទីរ បូជនីយដ្ឋាន ព្រះរាជវាំង វត្តអារាម សំណង់បែបអាណានិគម និងសំណង់ខ្មែរនីយកម្មទំនើបកាលពីដើម។ …

អ្នក​ជំនាញ​សង្ស័យ​ពី​កំណើន​គម្រោង​សាងសង់

ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ប្រភព៖ ភ្នំពេញ ប៉ុស្តិ៏ ការកើនឡើងគួរឲ្យភ្ញាក់ផ្អើលនៃតម្លៃគម្រោងសាងសង់ដែលបានអនុម័តដោយរដ្ឋាភិបាលនៅឆមាសទី ១ ឆ្នាំនេះបានធ្វើឲ្យអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះមួយចំនួនដាក់ការងឿងឆ្ងល់ថាតើរដ្ឋមន្ដ្រីដែលទើបតែងតាំងថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គ្រាន់តែប្រថាប់ត្រាលើការដាក់ពាក្យសុំគម្រោងដ៏ច្រើននោះឬយ៉ាងណា? ទិន្នន័យបានទទួលពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថាគម្រោងសាងសង់ចំនួន ៩៩០ មានតម្លៃជាង ៦,៥ ពាន់លានដុល្លារត្រូវបានអនុម័តក្នុងរយៈពេល ៥ ខែដំបូងឆ្នាំនេះបើធៀបនឹង ២ ៣០៥ គម្រោងដែលមានតម្លៃ ៣,៣ ពាន់លានដុល្លារដែលបានអនុម័តក្នុងឆ្នាំ ២០១៥ ទាំងមូល។ លោក ហាន់ ឃាង អនុប្រធានសមាគមសំណង់កម្ពុជាបានថ្លែងថាលោកសង្ស័យថាការកើនឡើងតម្លៃគម្រោងជាង ៤០០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនគឺដោយសារតែរដ្ឋមន្ដ្រីថ្មីលោក ជា សុផារ៉ា…

“គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​នៅ​ភ្នំពេញ​គំរាម​ដល់​សិទ្ធិមនុស្ស​និង​បំពាន​ច្បាប់”

ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ ប្រភព៖ អាស៊ីសេរី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញផ្សាយនៅកម្រងករណីសិក្សាមួយផ្តោតលើគម្រោងអភិវឌ្ឍន៍មួយ ចំនួនក្នុងរាជធានីភ្នំពេញ ថាបានគំរាមដល់សិទ្ធិមនុស្ស និងបំពានទៅលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ រីឯមន្ត្រីរដ្ឋាភិបាលច្រានចោលកម្រងករណីសិក្សានេះ ក្រោមហេតុផលថា មិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជា។ កម្រងករណីសិក្សាមានកម្រាស់ ១២ទំព័រ ស្ដីពីសិទ្ធិមនុស្សទំនងជាបញ្ហាបន្ទាប់បន្សំពីការអភិវឌ្ឍក្នុង រាជធានីភ្នំពេញ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលវិទ្យុអាស៊ីសេរី ទទួលបាននៅថ្ងៃទី៧ ខែមិថុនា បានរំលេចចេញនៅសាវតានៃគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់រដ្ឋាភិបាល ក្នុងរាជធានីភ្នំពេញ ដែលពុំបានគិតគូរដល់សិទ្ធិមនុស្ស។ កម្រងករណីសិក្សាបន្តបរិយាយថា លំនៅឋាន និងរបចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារ ត្រូវបានខូចខាត បាត់បង់ដោយបណ្ដេញចេញដោយបង្ខំជាមួយនឹងប្រាក់សំណងតិចតូច អ្នកខ្លះទៀតជាប់គុក…

គម្រោង​ផ្គត់ផ្គង់​លំនៅ​ឋាន​សម្រាប់​អ្នក​ចំណូល​ទាប និង​មធ្យម​អាច​នឹង​ចាប់ផ្ដើម​នៅ​ចុងឆ្នាំ​នេះ

ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៦ ប្រភព៖ កោះសន្តិភាព គម្រោងផ្គត់ផ្គង់លំនៅឋានសម្រាប់អ្នកមានចំណូលទាប និងមធ្យម ក្រោមការវិនិយោគពីវិនិយោគិនក្នុងស្រុក សហការជាមួយរាជរដ្ឋាភិបាល អាចនឹងចាប់ផ្ដើមអនុវត្តជាផ្លូវការនៅចុងឆ្នាំ២០១៦នេះ ។ អ្នកឧកញ៉ា សៀ រឹទ្ធី ជាអ្នកវិនិយោគលើគម្រោងមួយនេះ បានមានប្រសាសន៍ថា ៖ « ពេលនេះ ខាងក្រុមហ៊ុនអភិវឌ្ឍន៍ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងតែសិក្សាលើច្បាប់ និងគោលការណ៍មួយចំនួនដើម្បីអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ។ យើងកំពុងតែសិក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថាតើគោលការណ៍បែបណា ច្បាប់បែបណា ដែលយើងត្រូវយកមកអនុវត្តលើគម្រោងផ្ទះថោកនេះ ដើម្បីឱ្យយើងអាចបម្រើទៅដល់មន្ត្រីរាជរដ្ឋាភិបាល…

សុវត្ថិភាពតាមដងផ្លូវដើម្បីសង្គ្រោះអាយុជីវិតកុមារនៅក្នុងរាជធានីភ្នំពេញ

ខណៈដែលសុវត្ថិភាពតាមផ្លូវទៅសាលា និងពេលត្រឡប់ពីសាលារៀនវិញ មិនទាន់ត្រូវបានផ្សព្វផ្សាយបានទូលំទូលាយគ្រប់គ្រាន់ យុទ្ធនាការផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍កុមារ នឹងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធិភាពដើម្បីផ្លាស់ប្តូរឥរិយាបទរបស់សាធារណៈជនក្នុងការស្វែងរកយន្តការសមស្របនានា សម្រាប់ការធ្វើដំណើរប្រកបដោយសុវត្ថិភាពក្នុងគោលដៅដើម្បីសង្រ្គោះជីវិតកុមារពីឧបទ្ទវហេតុមួយចំនួនដែលអាចទប់ស្កាត់បាននៅតាមដងផ្លូវ ។ ជាគោលការណ៍ រាល់កុមារទាំងអស់ ជាពិសេសកុមារា និងកុមារីដែលរៀននៅថ្នាក់បឋមសិក្សាត្រូវទទួលបាននូវសុវត្ថិភាពពេញលេញក្នុងការធ្វើដំណើរទៅសាលាដើម្បីទទួលការអប់រំដោយគ្មានការភ័យខ្លាច និងគ្មានរងរបួសជាយថាហេតុនានា ។ សំឡេងទីក្រុងកម្ពុជា ដែលជាគម្រោងសារព័ត៌មាន និងបច្ចេកវិទ្យាសារគមនាគមន៍ ធ្វើការបង្កើតរូបភាពផែនទីជាមូលដ្ឋានសម្រាប់ប្រើប្រាស់តាមរយៈការទទួលរបាយការណ៍ដោយផ្ទាល់ស្តីពីបញ្ហានគរូបនីយកម្មដូចជា ការកកស្ទះចរាចរណ៍ ការគ្រប់គ្រងសំរាម ការដាច់ចរន្តអគ្គិសនី និងមធ្យោបាយធ្វើដំណើរសាធារណៈ ។ល។ ពីអ្នករស់នៅក្នុងទីក្រុងភ្នំពេញ បានធ្វើការអង្កេតលើស្ថានភាពកកស្ទះចរាចរណ៍ និងចរាចរណ៍ដែលមានស្ថានភាពមមាញឹកខ្លាំងនៅជុំវិញទីតាំងសាលារៀនបឋមសិក្សារដ្ឋដែលកុមារស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះ ដែលហានិភ័យនេះអាចបង្ការបាន ដែលកើតឡើងពេលគេធ្វើដំណើរទៅមកពីសាលារៀន ។ យើងបានសួរសំនួរមួយចំនួនទាក់ទងនឹងប្រធានបទសុវត្ថិភាពតាមដងផ្លូវដូចជា៖ តើកុមារទទួលបាននូវយន្តការការពារសុវត្ថិភាពចរាចរណ៍តាមដងផ្លូវគ្រប់គ្រាន់ដែរឬទេ ក្នុងការទទួលបាននូវការអប់រំដោយគ្មានការភ័យខ្លាច និងរបួសស្នាមដែលកើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍ ? យើងត្រូវអំពាវនាវឲ្យមានការដាក់ចេញនូវផែនការសកម្មភាពនានា ដែលអាចអនុវត្តន៍បាន…