Tag Archives: សំឡេងទីក្រុងកម្ពុជា

ក្រុមអង្គការបារម្ភថា ការបោះពុម្ពសន្លឹកឆ្នោតបំរុងច្រើនពេកអាចប្រើប្រាស់មិនត្រឹមត្រូវ​

ប្រភព ៖ VOD ក្រុមអង្គការចំនួន៩ស្ថាប័ន បានបង្ហាញការព្រួយបារម្ភថា ការដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បោះពុម្ពសន្លឹកឆ្នោតបំរុងច្រើនពេក នឹងអាចយកទៅប្រើប្រាស់មានភាពមិនប្រក្រតី។ អង្គការទំាងនោះរួមមាន អង្គការសីលការ អង្គការខុមហ្វ្រែល អង្គការនិកហ្វិច អង្គការអាដហុក អង្គការសង់ត្រាល អង្គការ PDP និងអង្គការ CLEC ជាដើម។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមអង្គការទំាងនោះចុះថ្ងៃទី២ឧសភា មានខ្លឹមសារថា គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នំា២០១៧ មានចំនួន៩លាន ៤សែនសន្លឹកជាង(៩.៤២៦.៦០០សន្លឹក) រាប់ទំាងសន្លឹកឆ្នោតបំរុង ខណៈពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតត្រឹមតែចំនួន …

ភ្លៀង និង​ខ្យល់​កន្ត្រាក់​នឹង​បន្ត​កើតឡើង​ដល់​ថ្ងៃ​ទី ៩ មេសា ឆ្នាំ២០១៧

ប្រភព ៖ ភ្នំពេញបុស្តិ៍ ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថាភ្លៀងកក់ខែដែលនាំមកនូវ ខ្យល់កន្ត្រាក់ និងផ្គររន្ទះនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី ៩ ខែមេសាហើយថារដូវវស្សាអាចនឹងមកដល់នៅសប្ដាហ៍ទី ១ នៃខែឧសភាដែលលឿនជាងឆ្មាំមុនៗ។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានថ្លែងកាលពីម្សិលមិញថាយោងតាមការព្យាករអាកាសធាតុបង្ហាញថាជ្រលងសម្ពាធទាបដែលកំពុងរុញច្រានមកពីភាគខាងត្បូងនៃសមុទ្រចិនភាគខាងត្បូងបានប្រសព្វគ្នាជាមួយជ្រលងសម្ពាធខ្ពស់ដែលរុញមកពីភាគខាងត្បូងប្រទេសចិនត្រង់ចំណុចដែនដីសណ្ដទន្លេមេគង្គហើយវានឹងរំកិលមកគ្របដណ្ដប់លើប្រទេសកម្ពុជានៅថ្ងៃអង្គារនេះ ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយពេញលើផ្ទៃប្រទេសក្នុងកម្រិតពីមធ្យមទៅច្រើន។ លោកបញ្ជាក់ថា៖ «តំបន់ទំនាបកណ្ដាលភាគខាងត្បូង តំបន់ខ្ពង់រាបភាគឦសាន និង តំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនចាប់ពីថ្ងៃអង្គារនេះរហូតដល់ថ្ងៃអាទិត្យខាងមុខនេះ»។ ជាមួយគ្នានេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋពិសេសប្រជានេសាទសមុទ្រ និងទេសចរមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះដែលអាចនឹងកើតមានឡើងនៅពេលមេឃរកកលភ្លៀង។ លោក យុត្ថា ក៏បានឲ្យដឹងផងដែរថាអាកាសធាតុឆ្នាំនេះមានការប្រែប្រួលទៅរកភាពល្អប្រសើរច្រើនជាងឆ្នាំមុនដោយឆ្នាំនេះប្រទេសកម្ពុជាបានរួចផុតពីឥទ្ធិពលនៃបាតុភូត El Nino ដែលក្ដៅហើយរាំងស្ងួតស្ទើរពាក់កណ្ដាលពិភពលោកហើយពេលនេះកម្ពុជាកំពុងស្ថិតនៅចន្លោះនៃបាតុភូត El Nino និង La…

អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​នាដើម​ខែ​មេសា​នេះ

ប្រភព ៖ VOD អាជ្ញាធរឧតុនិយមកម្ពុជា បានព្រមានទៅដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅដើមខែមេសានេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែមេសានេះ បណ្ដាខេត្តស្ទើរតែទាំងអស់នៅក្នុងប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន។ ក្រសួងបានព្រមានពីបាតុភូផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលកើតឡើងលាយឡំជាមួយភ្លៀងធ្លាក់នៅក្នុងរយៈពេល ២ថ្ងៃដើមខែមេសានេះ៕ …

ទុនវិនិយោគ​ វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ ​២០១៦ កើន​ដល់​ទំហំ​ទឹក​ប្រាក់​ ៨ ៥៣៤ ​លាន​ដុល្លារ

ទុនវិនិយោគក្នុងវិស័យសំណង់នៅដំណាច់ឆ្នាំ ២០១៦ កន្លងមកនេះមានទំហំទឹកប្រាក់រហូតដល់ជាង ៨៥៣៤ លានដុល្លារអាមេរិក កើនឡើង ១៥៥,៦៨ ភាគរយធៀបរយៈពេលមួយឆ្នាំ ដូចគ្នាកាលពីឆ្នាំ ២០១៥។ …

ប្រជាថ្លៃថ្លា រួមសហការណ៍ដើម្បីបរិស្ថានស្អាត

បើអ្នកធ្វើដំណើរទស្សនាកម្សាន្តពេលល្ងាចតាម  សួនច្បារមុខវត្តបទុម សួនច្បារសម្ដេចហ៊ុនសែន រួមទាំងមុខព្រះបរមរាជវាំង មុខសារមន្ទីរជាតិ បរិវេណនៅទីរមណីយដ្ឋានវត្តភ្នំ អ្នកប្រាកដជាឃើញសំរាមជាច្រើនតាមដងផ្លូវ និងទីកន្លែងទាំងនោះ តែហាក់បីដូចជាគ្មានអ្នកចាប់អារម្មណ៏នឹងវា គ្រប់គ្នាហាក់ចាត់ទុកវាជារឿងធម្មតា និងជាទំលាប់ទៅហើយ ដែលខុសពីប្រទេសជិតខាង។  …

ព្យុះទី២៥ TOKAGE នឹងបង្កឲ្យមានភ្លៀងងធ្លាក់រាយប៉ាយ នៅកម្ពុជាចាប់ពីថ្ងៃទី២៩ ខែវិច្ចិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦

ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ស្តីពី “ស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជា”។ នៅក្នុងសេចក្ដីជូនដំណឹងនេះ បានបញ្ជាក់ថា ជ្រលងពីសមុទ្រចិនខាងត្បូង កំពុងតែគ្រប់ដណ្ដប់មកលើប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់រាយប៉ាយស្ទើរគ្រប់បណ្ដារាជធានី–ខេត្ត និងតំបន់មាត់សមុទ្រទូទាំងប្រទេស។ …

អាផាតមិន​មួយ​ចំនួន​បាន​កែច្នៃ​ជា​សណ្ឋាគារ ​ស្រប​ពេល​ការ​ផ្គត់ផ្គង់​លើស​តម្រូវ​ការ

ប្រភព៖ postkhmer.com ទីផ្សារអាផាតមិនទំនងជាឆ្អែតហើយ ខណៈម្ចាស់អាផាតមិនមួយចំនួនបានចាប់ផ្តើមធ្វើការកែប្រែអាផាតមិនរបស់ខ្លួន មកធ្វើជាសណ្ឋាគារជំនួសវិញ ប៉ុន្តែអ្នកជំនាញបានព្រមានថា «វានឹងស្លាប់» ព្រោះទីផ្សារសណ្ឋាគារនាពេលបច្ចុប្បន្ន ក៏មិនមានសភាពល្អនោះដែរ។ …

អាគារ​ប៊ូឌិញ​ «ស» ​ដែល​មាន​វ័យ​ចំណាស់ នឹង​អភិវឌ្ឍ​ឡើង​វិញ

ប្រភព៖ khmertimeskh.com ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៧ បានជួបពិភាក្សាជាលើកដំបូង ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងអាគារប៊ូឌិញ «ស» រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការអភិវឌ្ឍអាគារដែលមានវ័យចំណាស់នេះឡើងវិញ ដោយក្រសួងបានផ្តល់នូវជម្រើសពីរសម្រាប់ប្រជាពលរដ្ឋ គឺការអភិវឌ្ឍនៅនឹងកន្លែងឬផ្តល់ជាសំណងនូវទឹកប្រាក់ប្រមាណ ៧ម៉ឺនដុល្លារសម្រាប់ផ្ទះនីមួយៗក្នុងអាគារនោះ ក្នុងករណីដែលពួកគាត់ចង់ចាកចេញ។ …

សម្បត្តិ​ជាតិ​៖ រដ្ឋ​និង​រាស្ត្រ ត្រូវ​ខំប្រឹង​ច្នៃ​ជា​ប្រយោជន៍ ជាង​ការ​ស្ដាយ​សម្បត្តិ​ដែល​នៅក្នុង​ដៃ​ជាតិ​ដទៃ

ប្រភព៖ thmeythmey.com ភ្នំពេញ៖ ប្រទេសមានប្រជាជនតិច មិនមែនជាបញ្ហា តែបញ្ហាប្រទេសមានអ្នកចេះដឹងតិច តែមិនត្រូវបានគេលើកតម្កើង នឹងប្រើប្រាស់ដើម្បីប្រយោជន៍ជាតិ។ រីឯ ប្រទេសជាតិមានសម្បត្តិធម្មជាតិមិនបានប្រើប្រាស់ដើម្បីចំណូលជាតិគឺ រឹតតែជារឿងគួរឲ្យស្ដាយ។ យ៉ាងណា កាន់តែគួរស្ដាយទៅទៀត គឺនៅពេលសម្បត្តិទាំងនោះ ត្រូវបានប្រើជាប្រយោជន៍សម្រាប់តែមនុស្សមួយក្រុម  ហើយម្ចាស់ប្រទេសនៅតែមិនបានទទួលផលលាភដដែល។ …

បង្គោលភ្លើង១២០០០ដើម នឹងបំពាក់តាមដងផ្លូវទូទាំងក្រុងភ្នំពេញឲ្យបានរួចរាល់នៅឆ្នាំ២០១៧

ប្រភព៖ business-cambodia អាជ្ញាធររាជធានីភ្នំពេញ នឹងរៀបចំដាក់ភ្លើងបំភ្លឺតាមដងផ្លូវ ទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ ឲ្យបានរួចរាល់ នៅឆ្នាំ ២០១៧ខាងមុខនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ បានធ្វើចរាចរនៅពេលយប់ប្រកបដោយសុវត្ថិភាព។ …

អគ្គិសនីកម្ពុជានិងផ្អាកការផ្គត់ផ្គង់នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦

ប្រភព៖ អគ្គិសនីកម្ពុជា យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ដែលចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ថា នឹងមានការដាច់អគ្គិសនីនៅតំបន់មួយចំនួននៅរាជធានីភ្នំពេញ។ ដោយសារធ្វើការប៉ុងលីញបណ្តាញតង់ស្យុងមធ្យម(MV)ថ្មីចូល P1694 & PT1087។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនម៉ោង 10:30នាទី ។ …

ការបញ្ឈប់ដាក់បង្គោលភ្លើងស្តុប ទីតាំងមួយចំនួននៅរាជធានីភ្នំពេញ

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ អភិបាលរង រាជធានីភ្នំពេញ បានប្រជុំស្តីពីសំណើសុំបញ្ឈប់ការដាក់បង្គោលភ្លើងស្តុបនៅទីតាំងកែងផ្លូវលេខ៣៦០ និងមហាវិថីព្រះនរោត្តម ជាមួយតំណាងJICA មន្រ្តីជំនាញពាក់ព័ន្ឋទាំងអស់ និងភាគីនៃម្ចាស់បណ្តឹង។ …