Tag Archives: ច្បាប

សូមអោយស្អាតបែបនេះរហូត រដ្ឋបាលខណ្ឌច្បារអំពៅនាំកម្លាំងចុះបោលសម្អាតតាមផ្លូវជាតិលេខ១

ប្រភព : Express.com.kh អនុវត្តតាមផែនការរបស់រដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌច្បារអំពៅ បានដាក់ផែនការយកកំណាត់ផ្លូវជាតិលេខ១ ជាជំហានដំបូងក្នុងការសាកល្បងរៀបចំសណ្តាប់ធ្នាប់។ ដូច្នេះដើម្បីអោយកំណាត់ផ្លូវជាតិលេខ១នេះ មានសណ្តាប់ធ្នាប់កាន់តែល្អប្រសើរ ទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់មហាជន នៅព្រឹកព្រលឹមនេះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដាក់ផែនការអោយក្រុមហ៊ុន សុីនទ្រី បោសសំអាត …

បទបញ្ជា​លោកផ្កាយ៤​ ដែល​មានរង្វាន់២០ម៉ឺនរៀល ពិតជា​​​ប្រសិទ្ធិភាព​​​ណាស់

ប្រភព ៖ កោះសន្តិភាព លោកស្នងការនគរការរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យលោកអធិការខណ្ឌចំនួន២ ឃាត់រថយន្តកុងតឺន័របើកចូលក្នុងក្រុងតាមផ្លូវហាមឃាត់ ដោយបានដាក់គោលការណ៍ថា ឃាត់រថយន្តធំបានមួយគ្រឿងនឹងត្រូវបានប្រាក់រង្វាន់ចំនួន២០ម៉ឺនរៀលលើកទឹកចិត្ត ដែលប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៧។ …

ក្រសួងអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយជួយផ្សាយអប់រំពីច្បាប់ចរាចរណ៍

ប្រភព ៖ VOD ក្រសួងមហាផ្ទៃ បានអំពាវនាវទៅម្ចាស់ស្ថានីយ៍ផ្សព្វផ្សាយទំាងអស់ ជួយផ្សព្វផ្សាយស្ពតអប់រំខ្លី ស្ដីពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។ លិខិតរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលVODទទួលបាននៅថ្ងៃទី២៨ខែកក្កដានេះ មានខ្លឹមសារថា «ម្ចាស់ស្ថានីយ៍ទូរទស្សន៍ និងស្ថានីយ៍វិទ្យុផ្សាយសំឡេងទំាងអស់ ជួយផ្សព្វផ្សាយស្ពតខ្លីស្តីពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងកម្មវិធីប្រចំាថ្ងៃ ដោយថា ដើម្បីបង្កើនបន្ថែមនូវស្មារតីគោរពប្រតិបត្តិច្បាប់ដល់អ្នកប្រើប្រាស់ផ្លូវ»។ …

ប៉ូលីស​ជាតិ​នឹង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​គ្រប់​គ្រង​យាន​យន្ត​ពាក់​ផ្លាក​នគរបាល​ជាតិ

ប្រភព ៖ វិទ្យុបារាំង ប៉ូលីសជាតិ នឹងធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងយានយន្តពាក់ផ្លាកនគរបាលជាតិ ក្នុងពេលឆាប់ៗខាងមុខ។ គម្រោងនេះធ្វើឡើងបន្ទាប់ពីប៉ូលីសជាតិមើលឃើញពីភាពអនាធិបតេយ្យនៃការប្រើប្រាស់ផ្លាកយានយន្ត ន.ប ឬនគរបាលជាតិ ដែលនាំឲ្យប៉ះពាល់ដល់កិត្តយសរបស់កងកម្លាំងនគរបាលជាតិ។ នេះបើផ្អែកតាមលិខិតរបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិចេញផ្សាយកាលពេលថ្មីៗនេះ។ …

“ការ​បើកបរ​លើស​ល្បឿន​កំណត់​គឺ​ជា​បញ្ហា​ចម្បង​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍”

ប្រភព ៖ RFA អង្គការសហប្រជាជាតិបានរៀបចំប្រារព្ធទិវាសប្ដាហ៍សុវត្ថិភាពចរាចរណ៍សកលបានចំនួន ៤លើកហើយ ហើយក្នុងចំណោមទាំង៤លើកនេះ គឺធ្វើឡើងក្រោមប្រធានបទផ្សេងៗគ្នា។ ដោយឡែកនៅក្នុងឆ្នាំ២០១៧ នេះ ក្រុមបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បានជ្រើសយកប្រធានបទថ្មីគឺ “បន្ថយល្បឿនដើម្បីបន្ថយគ្រោះថ្នាក់ចរាចរណ៍”។ …

ព្រឹកនេះ សាលារាជធានីភ្នំពេញ ប្រកាសដាក់ឲ្យប្រើប្រាស់ស្ពាន​អាកាស​ថ្មើរជើង ទី១នៅកម្ពុជា និងផ្លូវអមសងខាងកំណាត់ ផ្លូវជាតិលេខ៤

ប្រភព ៖ FreshNews រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ បានបើកពិធីប្រកាសដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវ ប្រវែង ៤០០ម៉ែត្រ នៃផ្លូវជាតិលេខ៤ ចាប់ពី រង្វង់មូលចោមចៅ ដល់ផ្លូវបំបែកកប់ស្រូវ ប្រវែង១.៧៥០ម៉ែត្រ និងស្ពានអាកាសថ្មើរជើង២ខ្សែ ដែលមានទីតាំងស្ថិតនៅ ម្តុំផ្សារជម្ពូវ័ន្ត ក្នុងខណ្ឌ ពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ នៅក្នុងពិធីនោះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ដោយមាន បញ្ហាចម្ងល់ក្នុងបណ្តាញ សង្គមហ្វេសប៊ុក ស្តីពីករណីស្ពានអាកាសថ្មើរជើង…

ថ្ងៃ១៣​ មិនាម្សិលម៉ិញនេះ!​ ស្លាប់៥នាក់ និងរបួស១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

យោងតាមមន្ត្រីនៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់៨នាក់ និងរបួសស្រាល២នាក់។ ប្រភពពត៌មានដដែលបានបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៨គ្រឿង រថយន្ដធុនតូចចំនួន២គ្រឿង, រថយន្ដធុនធំ៣គ្រឿង,យានផ្សេងៗ១គ្រឿង និងអ្នកថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានបទល្មើសបើកបរហួសល្បឿនកំណត់៣លើក, មិនគោរពសិទ្ធិ២លើក, ស្រវឹង២លើក, បត់គ្រោះថ្នាក់ ១លើក និងកត្តាយានយន្ដ១លើក ៕   …

បើមានប៉ូលីសចរាចរណ៍រូបណា ផាកពិន័យ មិនចេញ វិក្កយប័ត្រ ឬ ប្រើពាក្យសំឡុតថាយកម៉ូតូ ឬ រថយន្តទៅដាក់នៅស្នងការដ្ឋាន ដើម្បីជាលេះគាបសង្កត់ ទារយកប្រាក់ សូម តេមកលេខនេះ

លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាក់ថា ៖ បើមានប៉ូលីសចរាចរណ៍ រូបណា ផាកពិន័យ មិនចេញ វិក្កយប័ត្រ ឬ ប្រើពាក្យសំឡុតថា យកម៉ូតូ ឬ រថយន្តទៅដាក់នៅស្នងការដ្ឋាននោះ ជាលេះគាបសង្កត់ ទារយកប្រាក់ពី ប្រជពលរដ្ឋនោះ។ សូមពិនិត្យមើល ឈ្មោះនៅខាងលើហោប៉ៅខាងស្តាំ និង លេខសំគាល់នៅលើហោប៉ៅខាងធ្វេង ឲ្យបានច្បាស់ ឬ ថតបានកាន់តែល្អ។ សូមផ្តល់ពត៍មានមកកាន់លេខ លោកផ្ទាល់តាមរយះ ០៩៥៣០៧៧៧៧ ឬ ជំនួយការលោក ឈ្មោះ ខៀវ កាណាល់ : ០៩៧៩៧៩៧៣៣៩  នឹងទូរស័ព្ទ២៤ម៉ោង…

កំណាព្យ៖ ពលរដ្ឋ​ល្អ ត្រូវគោរព​ច្បាប់​!

កំណាព្យបទ ជាប់ទង ពលរដ្ឋល្អ   មិនបង្ក    រាល់បញ្ហា                  ពលរដ្ឋល្អ   ជួយរក្សា  លើកតម្លៃ ពលរដ្ឋល្អ   ធ្វើតែរឿង   ដែលថ្លាថ្លៃ             ពលរដ្ឋល្អ  សាងស្នាដៃ ជួយរដ្ឋា។ ជាពលរដ្ឋ  ដឹងខ្លួនភ្លាត់  ធ្វើខុសកែ…

អភិបាលរាជធានីភ្នំពេញថា នឹងសុំយោបល់សម្តេចតេជោ បញ្ឈប់ការនាំចូលរថយន្តជជុះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រកាសថា លោកនឹងជួបពិភាក្សាសុំយោបល់ដោយផ្ទាល់ពីសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ឲ្យបញ្ឈប់ការនាំចូលរថយន្តជជុះមកកាន់កម្ពុជា ក្នុងបំណងកាត់បន្ថយកំណើនយានយន្ត និងរំដោះការកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញ និងជួយរាជធានីភ្នំពេញឲ្យមានសណ្ដាប់ធ្នាប់ និងសោភណភាពល្អប្រសើរ។ …

ស្វែងយល់ពីការផ្ទេរកម្មសិទ្ធិដីដែលមានប្លង់រឹងនិងប្លង់ទន់

ភ្នំពេញ៖ និន្នាការនៃការពុះដីឡូត៍លក់នៅតាមតំបន់ជាយក្រុង នៅតែមានសកម្មភាពរស់រវើកនាពេលបច្ចុប្បន្ន ហើយទន្ទឹមនឹងគ្នានេះម្ចាស់អចលនវត្ថុមួយចំនួនមិនបានផ្ទេរសិទ្ធិកាត់ឈ្មោះប្លង់រឹង ទៅដល់ក្រសួងស្របតាមផ្លូវច្បាប់នោះឡើយ ដោយផ្ទេរត្រឹមអាជ្ញាធរមូលដ្ឋានឃុំ/សង្កាត់ ឬ ខណ្ឌប៉ុណ្ណោះ ដើម្បីចៀសវាងនីតិវិធីវែងឆ្ងាយ និងគេចវេសពីការបង់ពន្ធជាដើម។ តើអ្វីទៅដែលហៅថា ប្រភេទប័ណ្ណសម្គាល់អចលនវត្ថុ? ភាសាដែលជនទូទៅតែងតែប្រើប្រាស់ក្នុងការសម្គាល់សិទ្ធិលើអចលនវត្ថុ គឺ ប្លង់ទន់ និងប្លង់រឹង (ពេលខ្លះហៅថា ប័ណ្ណទន់ និងប័ណ្ណរឹង) ដែលពាក្យទាំងពីរនេះពុំមានចែងក្នុងច្បាប់ ឬឯកសារផ្លូវការណាមួយឡើយ ប៉ុន្តែពាក្យនេះប្រជាជនយើងប្រើប្រាស់យ៉ាងទូលំទូលាយ។ “ប្លង់រឹង” គឺសំដៅលើស្ថានភាពកាន់កាប់អចលនវត្ថុ ដែលមានការទទួលស្គាល់ពីសំណាក់អាជ្ញាធររដ្ឋាភិបាល យោងតាមបទប្បញ្ញត្តិនៃច្បាប់ភូមិបាល និងក្រមរដ្ឋប្បវេណី ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធ។ “ប្លង់ទន់” ពុំមែនជាសិទ្ធិពេញលេញតាមផ្លូវច្បាប់ឡើយ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង គឺសំដៅលើការទទួលស្គាល់នូវសិទ្ធិលើអចលនវត្ថុក្នុងវិសាលភាពជាកំណត់មួយហើយអាចជាជំហានមួយឈានទៅរកការទទួលបាននូវសិទ្ធិកាន់កាប់ ឬកម្មសិទ្ធិជាស្ថាពរក្នុងករណីដែលសាមីអ្នកកាន់កាប់នោះ អាចបំពេញបាននូវលក្ខខណ្ឌដែលច្បាប់តម្រូវ។ តើប្លង់ទន់ជាអ្វី?…

រដ្ឋ​កែប្រែ​យកពន្ធ​សម្រាប់​អ្នកមាន​ប្រាក់ខែ​ចាប់ពី ១ លាន ១​រៀល ឡើងទៅ

ប្រភព៖ ថ្មីៗ បុគ្គលិកក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ ដែលទទួលប្រាក់ខែចាប់ពី ១លានរៀលចុះក្រោម អាចរំពឹងពីការរួចពន្ធលើប្រាក់បៀវត្ស ខណៈដែលសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧ កំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋសភា។ …