Tag Archives: បញ្ហាទីក្រុង

ម្តុំស្ពានអាកាសក្បាលថ្នល់ ជាចំនុចដែលកកស្ទះចរាចរណ៍ច្រើនជាងគេ

ភ្នំពេញ៖ បើតាមផែនទីដែលចេញពីសំឡេងទីក្រុង ដែលចេញក្នុងខែ សីហា គិតពីថ្ងៃ០១ ដល់ ២៣ បានឱ្យដឹងថា ចំណុចដែលទទួលបានរបាយការណ៍កកស្ទះចរាចរណ៍ញឺកញាប់ជាងគេ ក្នុងខែនេះមានបីចំនុច គឺ ទីមួយ នៅម្តុំស្ពានអាកាសក្បាលថ្នល់ បន្ទាប់ទីពីរគឺរង្វង់មូលកាំកូរ និង ទីបី គឺ រង្វង់មូលចោមចៅ។ ផែនទីនេះជារបាយការណ៍ចំនុចរាយការណ៍ពីប្រជាពលរដ្ឋទូទៅ និងការតាមដានរបស់ក្រុមការងារសំឡេងទីក្រុង តាមរយៈកាំមេរ៉ា EZECOM។ ទាញយករបាយការណ៍ក្នុងគេហទំព័ររបស់យើង តាមរយៈតំណរ នេះ https://urbanvoicecambodia.net/maps/reports/download ប្រជាពលរដ្ឋទូទៅអាចរាយការណ៍តាមរយៈទូរស័ព្ទដៃរបស់គាត់ពីទីតាំងកកស្ទះតាមរយៈកម្មវិធីទូរស័ព្ទសំឡេងទីក្រុង។ លោកអ្នកអាចមើលផែនទីនៃទីតាំងកកស្ទះខាងក្រោម …

សង្កាត់​ចំនួន​ ៦ នៅ​ភ្នំពេញ​ដែល​បក្ស​ប្រឆាំង​ឈ្នះឆ្នោត​ត្រូវ​បាន​គេ​បំបែក

ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ភ្នំពេញៈ សង្កាត់ចំនួន ៦ នៅរាជធានីភ្នំពេញដែលគណបក្សសង្គ្រោះជាតិឈ្នះនៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣ ត្រូវបានបំបែកកាលពីម្សិលមិញហើយត្រូវបានអ្នកវិភាគមួយចំនួនយល់ថាដោយសារហេតុផលនយោបាយ។ សាលារាជធានីភ្នំពេញបានបែងចែកសង្កាត់ស្ទឹងមានជ័យទៅជាបីសង្កាត់ និងចោមចៅទៅជាបីសង្កាត់។ សង្កាត់បឹងទំពុន កាកាប ទួលសង្កែ និងសង្កាត់ភ្នំពេញថ្មីត្រូវបានបំបែកទៅជាពីរសង្កាត់។ ការបំបែកនេះបានបន្ថែមសង្កាត់ថ្មីសរុបចំនួន ៩ ហើយដូច្នេះមានអាសនៈចៅសង្កាត់ថ្មីចំនួន ៩ ។ ការបំបែកនេះត្រូវបានលេចឮឡើងដំបូងកាលពីខែវិច្ឆិកាឆ្នាំ ២០១៥។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដាបានថ្លែងថាសង្កាត់ថ្មីគឺត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាដូចជាការកើនឡើងនៃចំនួនប្រជាពលរដ្ឋភូមិសាស្រ្ត និងបញ្ហាសេដ្ឋកិច្ចសង្គម។ លោក ចាន់យ៉ាដា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «សង្កាត់មួយមានមន្រ្តីរដ្ឋតែ ១០ នាក់ផ្តល់សេវាសាធារណៈដល់ប្រជាជន»។ គណបក្សសង្គ្រោះជាតិបានឈ្នះទាំង ៦ សង្កាត់កាលពីការបោះឆ្នោតឆ្នាំ ២០១៣។…

មន្ទីរសាធារណការរាជធានី បាននិងកំពុងបូមស្តាលាងលូមហាវិថីម៉ៅសេទុង ចាប់ពីមហាវិថីព្រះមុនីវង្សដល់មហាវិថីព្រះមុនីរ៉េត

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ តាមគេហទំព័រហ្វេសប៊ុក របស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី១៧  ខែសីហា  ឆ្នាំ២០១៦ អង្គភាពលូទឺកបូមទឹកនៃមន្ទីរសាធារណការរាជធានី បាននិងកំពុងបូមស្តាលាងលូមហាវិថីម៉ៅសេទុង ចាប់ពីមហាវិថីព្រះមុនីវង្សដល់មហាវិថីព្រះមុនីរ៉េត។ …

មន្ទីរសាធារណការរាជធានីភ្នំពេញ បានកាយដីភក់ប្រឡាយបឹងត្របែក ដើម្បីរំដោះទឹកចេញពីក្រុង

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ប្រភព៖ មន្ទីរសាធារណការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ មន្ទីរសាលារាជធានីភ្នំពេញបានឱ្យដឹងថា ដើម្បីឱ្យដំណើរការ នៃការដោះស្រាយបញ្ហារំដោះជំនន់ទឹកភ្លៀងចេញពីទិក្រុងឱ្យកាន់តែល្អប្រសើ និងទាន់ពេលវេលា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានកាយភក់នៃប្រឡាយបេត្របែក ចាប់ពីផ្លូវលេង ៤៨៨ រហូតដល់ស្ថានីយបូមទឹកបឹងត្របែក។ គូសបញ្ជាក់ថា អាងស្តុកទឹកបឹងត្របែក មានទំហំ២៦ហិកតា ពេលនេះត្រូវបានគេរំលោភសល់មិនដល់១០ហិកតា ដោយប្រជាពលរដ្ឋកាន់កាប់ខុសច្បាប់ និងសាងសង់លំនៅដ្ឋានមានមិនតិចជាង ៥០០គ្រូសារឡើយ។ ដោយហេតុនេះហើយ បានជាអាជ្ញាធ័រតែងតែមានវិធានការទប់ស្កាត់ការពាបឹងនេះ រួមទាំងការស្ដារជាបន្តបន្ទាប់ផងដែរ គឺធ្វើយ៉ាងណារំដោះទឹកបានលឿនចេញពីក្រុងភ្នំពេញ។ …

ផ្លូវបាក់ស្រុតជាប់ប្រឡាយស្ទឹងមានជ័យ ត្រូវបានជួសជុល ដោយសាលាខណ្ឌមានជ័យ

ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ប្រភព៖ កម្ពុជាថ្មី កាលរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ លោកពេជ្រ កែវមុនី គណអភិបាលខណ្ឌមានជ័យ បានចុំពិនិត្យផ្លូវដែលបាក់ស្រុតប្រវែង ១៥០ម៉ែត្រ ស្ថិតនៅតាមបណ្ដោយផ្លូវប្រឡាយបង្ហូរទឹកសំអុយស្ទឹងមានជ័យ ត្រូវបានសាលាខណ្ឌមានជ័យ ធ្វើការជួសជុលរួចរាលជាស្ថាព័រ ដោយក្រុមហ៊ុនរស់ថែ ទទួលបានសិទ្ធិជួសជុល ព្រោះសាលាបានទទួលស្គាល់ថា ក្រុមហ៊ុននេះធ្វើផ្លូវ និងប្រេព័ន្ធលូបង្ហូរទឹកបានល្អ និងមានគុណភាពខ្ពស់ដែលអតិថិជននិយមចូលចិត្តគ្រប់ៗគ្នា។ …

ក្រុម​ហ៊ុន​ស៊ិនទ្រី​ទទួល​បាន​សិទ្ធិ​ប្រមូល​សម្រាម​ក្នុង​ខណ្ឌ​ ៤ ទៀត

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ប្រភព៖ ភ្នំពេញ ប៉ុស្តិ៏ យោងតាមការសេចក្ដីជួនដំណឹងរបស់លោក មាន ចាន់យ៉ាដា មន្រ្តីនាំពាក្យរបស់សាលារាជធានីភ្នំពេញបានឱ្យដឹងថា ក្រោយពីបានរងការរិះគន់ពីសាធារណជន និង ការគម្រាមលុបកិច្ចសន្យាពីសំណាក់រដ្ឋាភិបាល ក្រុមហ៊ុនប្រមូលសម្រាមផ្តាច់មុខក្នុងរាជធានីភ្នំពេញនេះទំនងជាកំពុងប្រឹងប្រែងសកម្មភាពរបស់ខ្លួនឡើងវិញ។ កាលពីខែឧសភា ក្រុមហ៊ុន ស៊ិនទ្រី ដែលបានចុះកិច្ចសន្យាជាមួយរដ្ឋាភិបាលតាំងពីឆ្នាំ ២០០២ បានបន្តកិច្ចសន្យាជាមួយនឹងរដ្ឋាភិបាល ក្នុងការប្រមូលសម្រាមក្នុងខណ្ឌចំនួន ៤ រួមមាន ខណ្ឌដូនពេញ ៧មករា ចំការមន និងខណ្ឌទួលគោក ក្នុងលក្ខខណ្ឌដែលក្រុមហ៊ុននេះត្រូវធ្វើការដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅតាមកាលវិភាគ និងចាត់តាំងចំនួនកម្មករ និងឡានប្រមូលសម្រាមជាក់លាក់ក្នុងតំបន់នីមួយៗ។ ជាមួយនិងកម្មវិធីដែលត្រូវបានគេចាត់ទុកថា ជាជោគជ័យមួយ ក្រុមហ៊ុន ស៊ិនទ្រីបានទទួលខណ្ឌបួនបន្ថែមទៀតគឺ ខណ្ឌឬស្សីកែវ ពោធិសែនជ័យ…

ក្បាលម៉ាស៊ីនបូមទឹក ៣០កុងគឺន័រ និងជួយសម្រូលដល់បញ្ហាលិចទឹកក្នុងទីក្រុងភ្នំពេញ

ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ប្រភព៖ business-cambodia ដើម្បីដោះស្រាយបញ្ហាលិចទឹកក្នុងទីក្រុងភ្នំពេញ នារដូវវស្សាឲបានល្អប្រសើនោះ រាជធានីភ្នំពេញ បានបំពាក់គ្រឿងបរិក្ខាអគ្គិសនី និងក្បាលបូទ័រ និងបំពង់ទឹក សរុបចំនួន៣០កុងគឺន័រ នៅស្ថានីយបូមទឹកធំៗចំនួន ៣កន្លែងក្នុងរាជធានីភ្នំពេញ។ ស្ថានីយបូមទឹកធំៗចំនួន ៣កន្លែង ដែលនឹងត្រូវបំពាក់គ្រឿងបរិក្ខាអគ្គិសនី និងក្បាលមូទ័របូមទឹក និងបំពង់ទឹកមានដូចជា៖ ស្ថានីយបូមទឹកបឹងត្របែក ស្ថានីយបូមទឹកទួលគោកទី១ និងស្ថានីយបូមទឹកទួលគោកទី២ ដែលនិងត្រូវចាប់ដំឡើងក្នុងពេលឆាប់ៗ ឲទាន់រដូវវស្សាឆ្នាំនេះ។ ក្រៅពីស្ថានីយទាំង៣នេះ ក៏មានស្ថានីយសំខាន់ៗមួយចំនួនទៀត ដែលអាចជួយរមដោះបញ្ហាទឹកជំនន់ចេញពីទីក្រុងភ្នំពេញផងដែរ។ …

ក្រសួង​បរិស្ថាន​គ្រោង​ចាត់​វិធានការ​រោងចក្រ​ដែល​សង់​សំណង់​បំពុល​ប្រភព​ទឹក

ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ប្រភព៖ khmernews ក្រសួងបរិស្ថាន នឹងធ្វើច្បាប់មួយដើម្បីចាត់វិធានការចំពោះរោងចក្រណាដែលសាងសង់សំណង់ក្បែរប្រភពទឹក និងបង្ហូរកាកសំណល់កខ្វក់ ចូលប្រភពទឹក ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធជីវចម្រុះ និងសុខភាពប្រជាពលរដ្ឋ។ សង្គមស៊ីវិលធ្វើការងារពាក់ព័ន្ធនឹងបរិស្ថាន បង្ហាញការគាំទ្រ ប៉ុន្តែចង់ឃើញវិធានការនេះមានប្រសិទ្ធភាព។ ក្រសួងបរិស្ថាន ចាត់ទុកការសាងសង់សំណង់រោងចក្រ ក្បែរប្រភពទឹក រួចបង្ហូរទឹកស្អុយ ព្រមទាំងកាកសំណល់កខ្វក់ចូលទៅក្នុងប្រភពទឹក ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាតឲ្យបានត្រឹមត្រូវ គឺជាមូលហេតុសំខាន់មួយដែលធ្វើឲ្យប៉ះពាល់ដល់សោភណភាព បរិស្ថានក្នុងទឹក និងសុខភាពមនុស្ស។ ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិលើកទី២ ស្ដីពីសេចក្តីព្រាងក្រមបរិស្ថានកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ មានប្រសាសន៍ថា ក្រសួងគ្រោងចាត់វិធានការចំពោះរោងចក្រណាដែលសាងសង់សំណង់រោងចក្រក្បែរប្រភពទឹក រួចបង្ហូរទឹកស្អុយ ព្រមទាំងកាកសំណល់ចូលទៅក្នុងប្រភពទឹក…

យុទ្ធនាការ​រើស​សំរាម​ដើម្បី​ថែរក្សា​បរិស្ថាន

ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ ប្រភព៖ កោះសន្តិភាព យើងទាំងអស់គ្នា «ចូលរួមយុទ្ធនាការសំអាតទីក្រុងនិងថែរក្សាបរិស្ថាន»ដើម្បីឲ្យ រាជធានីភ្នំពេញអាចប្រកួតប្រជែង និងទទួលបានជ័យលាភីទីក្រុងស្អាតនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ នេះជាប្រសាសន៍របស់លោក សុខ  ពេញវុធ អភិបាលរងខណ្ឌដូនពេញ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌដូនពេញ ក្នុងយុទ្ធនាការរើសសំរាមកាលពីល្ងាចថ្ងៃទី០២ កក្កដា ២០១៦ ដែលមានការចូលរួមពីប្រធាន អនុប្រធាន សមាជិក សមាជិកា សហភាព សហព័ន្ធយុវជនកម្ពុជាខណ្ឌដូនពេញ យុវជនក្រសួងបរិស្ថាន និងប្រជាការពារខណ្ឌដូនពេញ សរុបជាង១០០នាក់ ។ លោកសុខ ពេញវុធ បានបញ្ជាក់ថា យុទ្ធនាការរើសសំរាមនេះ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅឲ្យថែរក្សាបរិស្ថាន និងការទុកដាក់វេចខ្ចប់សំរាមនៅតាមសួនច្បារមុខព្រះបរមរាជវាំង…

បុគ្គលិក​ក្រុមហ៊ុន​មួយ​នាំ​គ្នា​ចុះ​ជួសជុល និង​លាប​ថ្នាំ​សាលា​បឋម​សិក្សា​បោះ​អង្កាញ់

ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៦ ប្រភព៖ khmernews កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន បុគ្គលិកក្រុមហ៊ុនស្រាបៀរ ថៃហ្គ័រ បានចុះជួយជួសជុល និងលាបថ្នាំរបងសាលាបឋមសិក្សារបោះអង្កាញ់ ដោយមានការចូលរួមពីលោក Roland Bala អគ្គនាយកក្រុមហ៊ុនស្រាបៀរថៃហ្គ័រ, តំណាងការិយាល័យអប់រំខណ្ឌច្បារអំពៅ, មេភូមិរបោះអង្កាញ់, នាយកសាលា និងលោកគ្រូ-អ្នកគ្រូនៃសាលាបឋមសិក្សារបោះអង្កាញ់។ លោក Roland Bala ថ្លែងថា៖ “សាលារៀនមានសារៈសំខាន់ណាស់ ព្រោះការអប់រំល្អនឹងផ្ដល់មូលដ្ឋានគ្រឹះដ៏ល្អសម្រាប់អនាគតរបស់ សិស្សានុសិស្ស។ ការទទួលបានការអប់រំល្អនេះហើយ ដែលបានធ្វើឲ្យបុគ្គលិកយើងទាំងអស់គ្នាទទួលបានជោគជ័យដូច បច្ចុប្បន្ន។ កន្លងមក យើងបានជួយកែលំអសោភណភាពសាលារៀននេះ ដោយជួសជុល…

មន្ត្រីរាជការខណ្ឌសែនសុខប្រារពទិវាបរិស្ថាននាំគ្នាដាំដើមឈើ ៥០០ដើម និងរើសសំរាមតាមផ្លូវសាធារណៈ

ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ ប្រភព៖ កម្ពុជាថ្មី នៅថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០១៦ ក្រុមមន្ត្រីរាជការនៃថ្នាក់ដឹកនាំ សាលាខណ្ឌសែនសុខ បាននាំគ្នាប្រារពពិធីទិវាបររស្ថានជាតិ និងអន្តរជាតិ ដឹកនាំដោយលោក បុឹល កុសល់ អភិបាល នៃអគណៈអភិបាលខណ្ឌសែនសុខ ដែលក្នុងពិធីនោះលោកអភិបាលបានដឹកនាំដាំដើមឈើប្រណិតចំនួន ៥០០ដើម និងនាំគ្នាដើរើសសំរាមតាមផ្លូវសាធារណៈ។ នៅក្នុងកម្មវិធីនោះមានការចូលរួមពី លោកគ្រូ អ្នកគ្រូ សិស្ស ចៅសង្កាត់ និងមេភូមិនានាទាំងអស់មកសង្កាត់ទាំង ៤ក្នុងខណ្ឌ រួមនឹងមន្ត្រីរាជការនានាចំរុះក្នុងខណ្ឌ។ លោកអភិបាលខណ្ឌមានប្រសាសន៍ទៅកាន់អ្នកចូលរួមថា លោកបានយកចិត្តទុកដាក់អំពី…

អ្នក​សិក្សា​ស្រាវជ្រាវ៖ អាជ្ញាធរ​មូលដ្ឋាន​ខ្វះ​ចំណេះដឹង​និង​ថវិកា​ធ្វើ​ការ​កាត់បន្ថយ​កាកសំណល់

ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៦ ប្រភព៖ វិទ្យុអាស៊ីសេរី អ្នកស្រាវជ្រាវ អង្កេតឃើញថា អាជ្ញាធរមូលដ្ឋាន តាមថ្នាក់ក្រុង ស្រុក ខណ្ឌ កំពុងត្រូវការជំនាញចំណេះដឹងផ្នែកគ្រប់គ្រងសំរាម និងកាកសំណល់រឹង ដើម្បីរៀបចំផែនការគ្រប់គ្រងកាកសំណល់។ អ្នកស្រាវជ្រាវ យល់ថា អាជ្ញាធរមូលដ្ឋាន ជាអ្នកដើរតួនាទីសំខាន់ដើម្បីរៀបចំផែនការប្រមូលសំរាម។ លោក មិន មុន្នី អ្នកសរសេររបាយការណ៍អង្កេត ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹង ដោយរដ្ឋបាល ថ្នាក់ក្រុង ស្រុក សង្កត់ធ្ងន់ថា សង្កេតឃើញថា ការប្រមូលសំរាម កាកសំណល់រឹង នៅមិនទាន់ត្រឹមត្រូវតាមស្តង់ដារ…