Tag Archives: បញ្ហាទីក្រុង

តើទីក្រុងទាំងឡាយបង្កើតឡើងដោយបុគ្គលតែម្នាក់ឬ?

នាពេលថ្មីៗនេះ BBC បានចុះផ្សាយអត្ថបទមួយស្ដីអំពីការរចនាទីក្រុង ដែលគេបានចោទសួរទៅកាន់ក្រុមអ្នក ជំនាញថា តើពួកគេនឹងធ្វើដូចម្ដេចប្រសិនបើ​ គេមានសិទ្ធិអំណាចក្នុងការរៀបចំនិងរចនាទីក្រុងមួយ។ គេបានផ្តល់ចម្លើយផ្សេងៗគ្នា​និងគួរឱ្យចាប់អារម្មណ៍ផងដែរ ហើយភាគច្រើនគេបានផ្តល់ចម្លើយ ដែលទាក់ទងទៅ​នឹងការចូលរួមរបស់ ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុង ដែលវាជាផ្នែកមួយនៃទិដ្ឋភាព​ស្នូល និង ការបង្កើននូវតួនាទីរបស់បច្ចេកវិទ្យារបស់សម្លេងទីក្រុង (មានកិច្ចការផ្សេងៗ ជាច្រើនទៀតដែលយើងចង់ធ្វើឲ្យបានល្អ)​។ ប៉ុន្ដែ តើទីក្រុងនឹងមានទិដ្ឋភាព ដូចម្ដេចប្រសិនប្រើការរៀបចំ និងរចនាដោយមនុស្សតែម្នាក់នោះ? វាធ្លាប់បានកើតឡើងពីមុនរួចទៅហើយ ហើយក៏នៅតែបន្ដ កើតឡើងឡើងដែរនៅ តំបន់ផ្សេងៗជាច្រើន លើសកលលោក។ ទីក្រុងប៉ារីស ជារដ្ឋធានីរបស់ ប្រទេសបារាំងដែលននៅសម័យកាលអាណានិគម របស់ខ្លួនមានឥទ្ធិពលយ៉ាងខ្លំាងមកលើ រាជធានីភ្នំពេញ នេះជាឧទាហរណ៍មួយដ៏សំខាន់របស់ទីក្រុង ដែលផ្អែកទៅលើផែនការស្នូលមួយ របស់បុគ្គលតែម្នាក់។​ បុរសនោះគឺលោក Georges-Eugene…

សម្លេងទីក្រុងជាអ្វី?

ប្រសិនបើ​អ្នក​មិន​ធ្លាប់​ចូលមក​កាន់​ទំ​ព​រ័​នេះ​ទេ​អ្នក​ពិតជា​ឆ្ងល់​ថា​សម្លេង​ទីក្រុង​គឺជា​អ្វី​មិន​ខាន។ បើ ក្រឡេកមើល​គេហទំព័រ​នេះត្រួសៗអ្នកនឹង​ឃើញ​ពត៌មាន​រូបភាព​យុទ្ធនាការផ្សេងៗ និង​ជា​ទំព័រ​ដើម ដែល​ភ្ជាប់​ទៅនឹង​ទំព័រ​Facebookហើយ​និង​Twitter។ទាំងនេះហើយ​ដែលជា​តំបន់​បណ្តាញ​នៅលើ ទំព័រ នេះ។ ក៏ប៉ុន្ដែ​សំលេង​ទីក្រុង​ក៏មាន​ផែនទី និង​ប៊ូ​តុង​ដែលមាន​សរសេរថា​“Submit A Report”។ ហើយ​ប្រសិនបើ​អ្នក​នៅតែមាន​ការងឿងឆ្ងល់​ថា តើ​សំលេង​ទីក្រុង​ត្រូវបាន​បង្កើត​ក្នុង​គោលបំនង​អ្វី ហើយ​វា​និយាយ​អំពី​អ្វី ចូរ​បន្ត​ការអាន​អំពី​សម្លេង​ទីក្រុង​បន្តទៅទៀត។ …

យុទ្ធនាការសង្គ្រោះហាងអ៊ីនធើណេតកាហ្វេ

យុទ្ធនាការមួយដែលសម្លេងទីក្រុងធ្លាប់ទទួលបានជោគជ័យបំផុតរហូតមកដល់ពេលនេះគឺ យុទ្ធនាការ សង្គ្រោះហាងអ៊ីនធើណេតកាហ្វ។ យុទ្ធនាការនេះបានបង្កើតឡើងដោយសារតែ    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសារាចរលេខ១៨១៥ ដែលតម្រូវឱ្យ បិទហាងអ៊ីនធើណេត ទាំងអស់ដែលនៅ ជិតជុំវិញសាលារៀនចំងាយ៥០០ម៉ែត។ តាមរយៈការប្រើបា្រស់ crowdmapping, សម្លេងទីក្រុង អាចកំណត់ បាននូវអត្ដសញ្ញាណ ទីតាំងហាងអ៊ីន ធើណេត ទាំងអស់នៅក្បែរសាលារៀននានា ក្នុងទីក្រុងភ្នំពេញ។ ការដៅពីបញ្ហានានានៅលើផែនទី បាន បង្ហាញ ពីផលប៉ះពាល់ ជាច្រើនដល់អ្នកប្រើប្រាស់ប្រាស់អ៊ីនធើណេតនៅរាជធានីភ្នំពេញ   ដោយសារតែ សារាចរនេះ។ បើបិទហាងអ៊ីនធ្វើណេតដែលមានចំងាយ៥០០ ម៉ែត ពីសាលារៀន នោះគ្រប់តំបន់ទាំងអស់ នៅក្នុងរាជធានីភ្នំពេញនឹងរងផលប៉ះពាល់។ ផលប៉ះពាល់នោះគឺមិនត្រឹមតែអាជីវកម្មជាច្រើនត្រូវបានបង្ខំឱ្យបិទនោះទេ  តែថែមទាំង…

សូមស្វាគមន៍មកកាន់សម្លេងទីក្រុង

វាជាពេលវេលាដ៏សមរម្យប្រកបដោយគោលជំហរ ដែលក្រុមការងារសម្លេងទីក្រុង សូមស្វាគមន៍ អ្នកទាំង អស់គ្នាចូលទៅកាន់គេហៈទំព័រថ្មីរបស់ខ្លួន។ មនុស្ស មួយចំនួនតូចប្រហែល​ជាធ្លាប់បានចូលស្រាវជ្រាវ ឬ ចូលទៅកាន់អ៊ីនធើណេតសម្រាប់ជាការកំសាន្ត និងបានប្រទះជាមួយគេហៈទំព័រនេះពីមុន ហើយមនុស្ស មួយចំនួនទៀតក៏ ធ្លាប់បានប្រើប្រាស់នូវលក្ខណៈពិសេសៗរបស់គេហៈទំព័រ និងបានគិតថាវាជាផ្នែកមួយ ដែលអាចជួយដល់សហគមរបស់គេទៀតផង ដែលនេះជាអ្វីដែលសម្លេងទីក្រុងបានបង្កើតឡើង ប៉ុន្តែ   មនុស្សមួយចំនួនក៏មិនធ្លាប់បានឮ អំពីសម្លេងទីក្រុងនោះដែរ។  ប៉ុន្ដែវាមិនជាបញ្ហាអ្វីនោះទេ សម្រាប់អ្នក ទាំងអស់គ្នា ព្រោគេហៈទំព័រសម្លេងទីក្រុងមានទំរងបែបថ្មី។។ ជាការពិតណាស់ ដោយសារតែគេហៈទំព័រ សម្លេងទីក្រុងកំពុងស្ថិតនៅក្នុង ការស្ថាបនាបន្តិចបន្តួចបន្ថែមទៀត ដូច្នេះសូមសហការ និងរងចាំមើល គេហៈទំព័រដោយអត់ធ្មត់  ដោយពេលឥឡូវនេះ យើងកំពុងកែលម្អវាឲ្យកាន់​តែមាន ភាពងាយស្រួល ក្នុង ការប្រើប្រាស់…