Tag Archives: បញ្ហាទីក្រុង

លោកនាយករដ្ឋមន្រ្តី ឆ្លើយតបនឹងសំណើរបស់អភិបាលរាជធានីភ្នំពេញ​ រឿងរថយន្តជជុះ

លោកនាយករដ្ឋមន្រ្តីបានបដិសេធនឹងកាលើកឡើងរបស់អភិបាលរាជធានីភ្នំពេញ ឲ្យបញ្ឈប់ការនាំចូលរថយន្តជជុះមកកាន់កម្ពុជា ក្នុងបំណងកាត់បន្ថយកំណើនយានយន្ត និងរំដោះការកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញ និងជួយរាជធានីភ្នំពេញឲ្យមានសណ្ដាប់ធ្នាប់ និងសោភណភាពល្អប្រសើរ។ លោកបានសរសេរសារនៅលើទំព័រហ្វេសប៊ុកថា៖ «ក្នុងតួនាទីខ្ញុំជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមគូសបញ្ជាក់ជូនជនរួមជាតិថា ខ្ញុំមិនយល់ស្របជាមួយសំណើបែបនេះទេ។សូមបងប្អូនខិតខំរកប្រាក់ទិញរថយន្តជិះ តែសូមមេត្តាកុំនាំចូលរថយន្តចង្កូតស្តាំ និងសូមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា»។  កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦  លោក ប៉ា សុជាតិវង្ស បានថ្លែងថា លោកនឹងជួបពិភាក្សាសុំយោបល់ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីឈានទៅស្នើសុំកាត់បន្ថយផែនការមិនឲ្យនាំចូលរថយន្តជជុះ មកកាន់កម្ពុជាតទៅទៀត ប៉ុន្តែជំរុញលើកទឹកចិត្ដឲ្យមានការនាំចូលរថយន្តថ្មីៗជំនួសវិញ។   …

អង្គការ​ ១ ថា​ទីក្រុង​ភ្នំពេញ​នៅ​ខ្វះ​ផែនការ​រៀបចំ​ដីធ្លី

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍ ទន្ទឹមនឹងការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារខ្ពស់ជាច្រើនទីក្រុងភ្នំពេញនៅមានចំណុចខ្វះចន្លោះមួយចំនួនគឺកង្វះផែនការរៀបចំដីធ្លី ការផ្តល់កម្មសិទិ្ធដីធ្លី កង្វះទឹកស្អាត និងលទ្ធភាពទប់ទល់នឹងបម្រែបម្រួលអាកាសធាតុខណៈប្រជាពលរដ្ឋកាន់តែច្រើនបានធ្វើចំណាកស្រុកពីជនបទមកកាន់ទីក្រុង។ នេះបើតាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់អង្គការអន្តរជាតិ People In Need ។ …

អេស្កាវ៉ាទ័រចំនួន៣គ្រឿង បានចុះជីកប្រឡាយបង្ហូរទឹកចេញពីផ្លូវជាតិលេខ៤

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ០៤ ខែតុលា ឆ្នាំ២០១៦ មន្ទីរសាធារណការរាជធានី បន្តសហការជាមួយសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីចុះជីកប្រឡាយបង្ហូរទឹកចេញពីតំបន់លិចទឹកនៅសាលាក្តីខ្មែរក្រហម ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ដោយប្រើអេស្កាវ៉ាទ័រចំនួន ៣គ្រឿង លើទីតាំងប្រឡាយផ្លូវជាតិលេខ៤ ប្រឡាយទួលពង្រ និងផែស្ងួតអូលែ។ …

អណ្តូងលូបពា្ឈរ និងគម្របធ្វើពីដែកស្មិត១០០០អណ្តូងលូ ត្រូវបានតម្លើងនៅរាជធានីភ្នំពេញ

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញា ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមតម្លើងអណ្តូងលូបពា្ឈរ និងគម្របធ្វើពីដែកស្មិត ចំនួន ១០០០អណ្តូងលូ នៅតាមតំបន់ដងផ្លូវដែលរងការលិចទឹក។ ដើម្បីជួយកាត់បន្ថយនូវការលិចលង់នៅពេលដែលមានភ្លៀងធ្លាក់ម្ដៗ ជាពិសេសវាអាចរំដោះទឹកចេញពីដីទំនាប ដែលរងទឹកជន់ខ្លាំង នៅរាជធានីភ្នំពេញ។ …

អាជ្ញាធរអគ្គីសនីកម្ពុជា៖ អ្នកសង្ស័យការវាស់វែងអគ្គិសនីមិនប្រក្រតី អាចស្នើសុំការពិនិត្យដោយមិនគិតថ្លៃ

ប្រភព៖ អាជ្ញាធរអគ្គិសនីកម្ពុជា ភ្នំពេញ៖ អាជ្ញាធរអគ្គីសនីកម្ពុជាបានជូនដំណឹងជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់អគ្គិសនី ដែលមានការសង្ស័យការវាស់វែងអគ្គិសនីមិនប្រក្រតី អាចស្នើសុំការពិនិត្យដោយមិនគិតថ្លៃ ដោយបញ្ជាក់ថា អ្នកចង់ដោះស្រាយបញ្ហានេះ អាចធ្វើការស្នើសុំមកកាន់អាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងការស្នើសុំផ្តល់សេវាពិនិត្យនិងផ្ទៀងផ្ទាត់ដោយខាងអជ្ញាធរ។ …

សំរាមបំផ្លាញសម្រស់នៃរាជធានីភ្នំពេញ

ភ្នំពេញ៖ សាកស្រមៃមើលថាអ្នកបានណាត់ជួបជាមួយមនុស្សពិសេសរបស់អ្នកនៅឯមាត់ទន្លេ អង្គុយលើច្រាំង មុខទល់នឹងទន្លេមេគ្គង ជាមួយនឹងភាពរីករាយ។  អ្នកទៅកាន់ទីនោះដោយសារចង់ស្រូបខ្យល់អាកាសបរិសុទ្ធ ភាពស្រស់ស្អាត បរិយាកាសល្អ និងវាជាកន្លែងដែលរ៉ូមែនទិចផងដែរ។ …

ឥឡូវនេះ ភ្លើងកំពុងឆេះផ្ទះ នៅក្រោយ​វិទ្យាល័យ «សាមគ្គី» យ៉ាងសន្ធោសន្ធៅ

ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង ០៩:០៩ រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ខណៈនេះ នាព្រឹកថ្ងៃទី១៣ កញ្ញា ២០១៦ អគ្គិភ័យកំពុងតែលេបត្របាក់ផ្ទះប្រជាពលរដ្ឋនៅខាងក្រោយវិទ្យាល័យ «សាមគ្គី» ស្ថិតក្នុងសង្កាត់បឹងសាឡាង ដោយគេមិនទាន់ដឹងពីមូលហេតុនោះទេ ។ ក្នុងនោះបង្កឱ្យមានការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយកម្លាំងសមត្ថកិច្ចកំពុងចុះអន្តរាគមន៍ និងហៅរថយន្តពន្លត់ផងដែរ ។ ប្រភពី kohsantepheapdaily.com.kh …

ស្ថានីយ​បូមទឹក​បឹង​ត្របែក​ថ្មី នឹង​បូ​ប​សាកល្បង​នៅ​ថ្ងៃ​ទី​១៣ ​កញ្ញា​នេះ

ប្រភព៖ កោះសន្តិភាព សកម្មភាពស្តារប្រឡាយបឹងត្របែក បាន និងកំពុងដំណើរការយ៉ាងមមាញឹក ពីថ្ងៃទី៩ ខែកក្កដារហូតមកដល់ពេលនេះ អនុវត្តន៍បាន៧០% ហើយ និងកំពុងជម្រុញឲ្យបានរួចរាល់ក្នុងរយៈពេល៣ខែទៀត ដើម្បីឲ្យទាន់ដំណើរការស្ថានីយបូមសាកល្បងរបស់ស្ថានីយបូមទឹកបឹងត្របែកថ្មី ដែលកំពុងដំណើរការសាងសង់ និងគ្រោងបូមសាកល្បងនៅថ្ងៃទី១៣ ខែកញ្ញានេះ។ …

ឆេះទ្រង់ទ្រាយធំ រោងចក្រផលិតទឹកផ្លែឈើ «យ៉ូស»

ថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង ១៣:៣៤ សេចក្តីរាយការណ៍ឱ្យដឹងថា អគ្គិភ័យបានលេបត្របាក់រោងចក្រផលិតទឹកផ្លែឈើ «យ៉ូស» បណ្តាលឱ្យមានផ្សែងហុយខ្មួលខ្មាញ់ពេញរោងចក្រ និងឆេះខូចខាតយ៉ាងដំណំ ដែលជំហានដំបូង គេនៅមិនទាន់ដឹងពីមូលហេតុច្បាស់នោះទេ តែសង្ស័យថា អាចមកពីទុស្សេខ្សែភ្លើង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី០៥ កញ្ញា ២០១៦ ស្ថិតនៅរោងចក្រផលិតទឹកផ្លែឈើ «យ៉ូស» ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ខណៈ រថយន្តពន្លត់ជាច្រើនគ្រឿងបានចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ ។ ប្រភព kohsantepheapdaily.com.kh …

ការកែសម្អប្រព័ន្ធប្រឡាយ លូដែលជាដំណាក់កាលទី៤ និងជួយការពារទឹកជំនន់ នៅខណ្ឌទូលគោក

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ អភិបាលរាជធានីភ្នំពេញ រួមជាមួយអង្គការ ចាយការ (JICA) មន្ទីរសាធារណការ និងអាជ្ញាធរមូលដ្ឋាន បានប្រជុំពិភាក្សាស្តីពី សំណើរសុំដោះស្រាយរកទីតាំងមួយ ក្នុងជម្រើស ៣ ដែលប្រសព្វនឹង ផ្លូវលេខ ៥៩៨ ខណ្ឌទួលគោក។ …

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងចាប់ផ្តេីមអ៊ុតកៅស៊ូ Overlay នៅមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី ៣០ ខែសីហាតទៅ

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ  ដោយឆ្លងកាត់ការប្រេីប្រាស់អស់រយៈពេល ១៨ឆ្នាំ បានធ្វេីអោយស្ថានភាពផ្លូវនៃមហាវិថីព្រះមុនីវង្ស រងនូវភាពស្រុត ផត រលក និងសឹករិចរិលនៃផ្ទៃកម្រាលកៅស៊ូថ្នល់។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងចាប់ផ្តេីមអកៅស៊ូ Overlay នៅមហាវិថីព្រះមុនីវង្ស ចាប់ពីស្ពានអាកាសក្បាលថ្នល់ដល់មហាវិថីសហព័ន្ឋរុស្សីុចំណុចភ្លេីងស្តុបបេកាសេ។ ដេីម្បីធានាបាននូវគុណភាពយូរអង្វែងទៅថ្ងៃអនាគត។ …

ការផ្លាស់ប្តូរមុខមាត់របស់ទីក្រុងភ្នំពេញ

ប្រភព៖កាសែតភ្នំពេញប៉ុស្តិ៍ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញបានមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក្រោមគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងការទន្ទ្រានយកដីធំៗ។ នៅក្នុងការវិវត្តទាំងនេះ រូបភាពប្រវត្តិ ពីផ្កាយរណបថតពីលើអាកាស បានបង្ហាញពី ទេសភាព ពីការផ្លាស់ប្តូររបស់ទីក្រុង និងបង្ហាញអ្វីដែលនឹងកើតមាន។ …