Tag Archives: បញ្ហាទីក្រុង

ស្ពានអាកាសផ្សារដីហុយសម្រេចបាន៧០%ខណៈគ្រោងបញ្ចប់នៅចុងឆ្នាំនេះ

ប្រភព ៖ business-cambodia ស្ពានអាកាសផ្សារដីហុយ សាងសង់សម្រេចបានប្រមាណជា៧០ភាគរយហើយ ខណៈស្ពានមួយនេះគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០១៧ខាងមុខនេះហើយ។ ស្ពាននេះបានចាប់ផ្តើមសាងសង់ តាំងពីកំឡុង ខែសីហា ឆ្នាំ២០១៦មកដល់ពេលនេះ ពោលបានចំណាយ ពេលប្រមាណជិត១០ខែមកហើយបើគិតទល់ពេលនេះ ។ គួររឮកផងដែរថា ស្ពានអាកាសស្តុបផ្សារដីហុយ នេះ មានប្រវែង ៩០៥ម ទទឹង ១៦.៥ម ដែលស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ១០១៩ (ស្តុបផ្សារដីហុយ)។ ស្ពានអាកាសទី៥ក្នុងរាជធានីភ្នំពេញនេះ គឺនឹងជួយសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍នៅតំបន់ជុំវិញទីនេះបានយ៉ាងច្រើន ហើយនឹងធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលជាងមុននៅពេលដែលការសាងសង់បានរួចរាល់ជាស្ថាពរ។ យ៉ាងណាមិញ បើយោងតាមប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ទីនោះ បានឲ្យដឹងថា កំឡុងពេលកំពុងសាងសង់ វាបានបង្កដល់ការកកស្ទះចរាចរជាខ្លាំង ពេលខ្លះធ្វើឲ្យប៉ះពាល់ដល់ពេលវេលាទៅធ្វើការងារ ឬខកខានមិនទាន់ពេលវេលាជាដើម ប៉ុន្តែពួកគាត់សង្ឃឹមថា វានិងប្រសើរឡើងនៅពេលដែលការសាងសង់រួចនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។…

សាលាក្រុងភ្នំពេញ គ្រោង​អភិវឌ្ឍ​លូទឹកស្អុយ​ទៅជា​កន្លែង​កម្សាន្ត​ដូច​ប្រទេស​អ៊ីតាលី?

ប្រភព ៖ Khmer-Health នៅពេល ដែល មនុស្សទូទៅ ធ្វើដំណើរ កាត់តំបន់ មួយចំនួន នៅក្នុង ទីក្រុង ភ្នំពេញ ប្រាកដ ជាធ្លាប់ បានឃើញ នូវតំបន់ ដែលមាន ប្រលាយទឹក ធំៗ និងមាន ទឹកពណ៌ខ្មៅហូរ នោះហើយ គឺលូទឹកស្អុយ ដែលគេ ប្រើ សម្រាប់ បង្ហូរ ទឹកកាក សំណល់ កខ្វក់ ផ្សេងៗ ចេញពី ក្នុងទីក្រុង។ ទឹកទាំងនោះ ត្រូវបាន…

សហគមន៍​​​រស់នៅ​​​តាម​​​ដង​​​ប្រឡាយ នឹ​​ងទទួលបាន​​​ដី​​​ថ្មី និង​​​ប័ណ្ណ​​​កម្មសិទ្ធិពី​​​រាជរដ្ឋាភិបាល

ប្រភព ៖ ខេមបូឌៀដេលី ក្រុមមន្ត្រីបាននិយាយថា ប្រជាពលរដ្ឋជាង៤០០គ្រួសារក្នុងរាជធានីភ្នំពេញដែលរស់នៅតាមដងប្រឡាយស្ថិតក្នុងខណ្ឌមានជ័យ នឹងត្រូវផ្តល់ប័ណ្ណកម្មសិទ្ធិជូន បន្ទាប់ពីការមានការអភិវឌ្ឍប្រព័ន្ធប្រឡាយបង្ហូរទឹកដែលគេលែងប្រើក្នុងតំបន់នេះ។ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីបានលើកឡើងនៅក្នុងវីដេអូឃ្លីបបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រថា យោងតាមអង្គការសិទ្ធិលំនៅដ្ឋាន ប្រពលរដ្ឋសរុប៤២៣គ្រួសារនឹងត្រូវតាំងទីលំនៅថ្មីលើដីទំហំ៥ម៉ែត្រគុណនឹង៨ម៉ែត្រដែលកាន់ចេញពីការអភិវឌ្ឍនេះ។ លោកបានមានប្រសាសន៍ថា “យើងនឹងរៀបចំកំណត់ទំហំប្រឡាយ និងផ្លូវអមប្រឡាយ”។ លោកបានបន្តថា “ចំណែកដីដែលនៅសល់ពីគម្រោងស្ថាបនានេះរដ្ឋបាលរាជធានីភ្នំពេញនឹងស្នើសុំគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលដើម្បីរៀបចំជាដីឡូត៍ និងធ្វើកម្មសិទ្ធិជូន”។ លោកបានបន្ថែមថា “សូមបងប្អូនរីករាយ និងមានការនឹងនរ។ គឺគ្មានការបណ្តេញចេញនោះទេ”។   លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍កាលពីម្សិលម៉ិញថា បន្ថែមពីលើការកែលម្អប្រព័ន្ធបង្ហូរទឹកដើម្បីការពារទឹកជំនន់ដែលបានប៉ះពាល់តំបន់នេះច្រើនឆ្នាំមកហើយនោះ ក៏នឹងមានការដាក់ប្រព័ន្ធទឹកស្អាត អគ្គិសនី និងការដាក់ភ្លើងបំភ្លឺផ្លូវសម្រាប់សហគមន៍ទៀតផង។លោកបានបន្ថែមថាប៉ុន្តែកាលបរិច្ឆេទកំណត់និងថវិកាសម្រាប់ការអភិវឌ្ឍនេះកំពុងស្ថិតក្នុងដំណាក់កាលសម្រេចនៅឡើយ ហើយទំហំដីថ្មីសម្រាប់គ្រួសារនីមួយៗ ក៏មិនទាន់មានការធានានៅឡើយដែរ។ លោក ម៉េត មាសភក្តី បានមានប្រសាសន៍ថា “[គម្រោង] នេះមិនទាន់សម្រេចនៅពាក់ព័ន្ធឡើយ។ យើងគ្រាន់តែដាក់ជូនជាគោលនយោបាយ”។ យោងតាមលោក ហន សុខន សមាជិកគណៈកម្មាធិការមកពីសហគមន៍មួយក្នុងចំណោមសហគមន៍ទាំង៨ដែលរងផលប៉ះពាល់បានឱ្យដឹងថា ដំណឹងនេះទទួលបានការស្វាគមន៍ភាគច្រើនពីប្រជាពលរដ្ឋទាំងនេះ។ មានតែមួយចំនួនតូចប៉ុណ្ណោះ “មិនពេញចិត្តពីព្រោះដីរបស់ពួកគាត់ធំជាងនេះ ហើយពួកគាត់ត្រូវប្រគល់ឲ្យគេហើយរើចេញ”។ លោក អ៊ាង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលជួយអ្នករងការបណ្តេញចេញ បានមានប្រសាសន៍ថា សេចក្តីប្រកាសនេះទំនងជាធ្វើឡើងដើម្បីជួយជំរុញការគាំទ្រសម្រាប់់គណបក្សកាន់អំណាចនៅមុនការបោះឆ្នោត ឃុំ សង្កាត់ នៅថ្ងៃអាទិត្យ។ លោកបានថ្លែងថា ប៉ុន្តែ ដោយល្បីខាងសន្យា ខ្យល់ក្នុងករណីដីធ្លីនាពេលកន្លងមកគណបក្សនេះត្រូវផ្តល់ភ័ស្តុតាងបញ្ជាក់ពីគោលបំណងរបស់ខ្លួន។ លោកបានថ្លែងថា…

ពលរដ្ឋ​រស់នៅ​ជិត​ប្រឡាយ​ទឹក​ស្អុយ​បង្ហូរ​ចូល​ទន្លេ​នៅ​ស្វាយប៉ាក​ត្អូញត្អែរ​ពី​បញ្ហា​សុខភាព

ប្រភព ៖ RFA ការបង្ហូរទឹកស្អុយតាមលូបញ្ចូលក្នុងទន្លេដោយគ្មានចម្រោះ បានធ្វើឲ្យសុខភាពពលរដ្ឋកាន់តែរងគ្រោះ និងកាន់តែបំផ្លាញបរិស្ថានតាមដងទន្លេ។ ពលរដ្ឋដែលរស់នៅតាមដងប្រឡាយទឹកស្អុយបង្ហូរចេញពីរាជធានីភ្នំពេញមួយកន្លែង នៅម្ដុំសង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ ក្រៅពីព្រួយបារម្ភបញ្ហាសុខភាព ពួកគេក៏បានរអ៊ូរទាំថាគ្មានសុភមង្គលក្នុងគ្រួសារ ដោយសារតែក្លិនស្អុយនៃទឹកលូនេះ។ សង្គមស៊ីវិល ថាការបង្ហូរទឹកស្អុយនេះប៉ះពាល់ទាំងសុខភាពមនុស្ស និងបរិស្ថានចម្រុះក្នុងទឹកទន្លេ។ សំឡេងពលរដ្ឋរអ៊ូពីបញ្ហាស្អុយ៖ «អាទឹកពពុះហ្នឹងដែលបូមខ្លាំងណាស់ វារឹតតែឆួលស្អុយខ្លាំងណាស់ អានេះគ្រាន់បានខ្យល់ ពេលណាវាហូរទៅខ្យល់វាមករំភើយៗចឹងមក ក្លិនមក…»។ ពលរដ្ឋដែលមានផ្ទះលើខ្នងប្រឡាយទឹកស្អុយគីឡូម៉ែត្រលេខ៩ បានត្អូញត្អែរអំពីក្លិនស្អុយនៃលូបង្ហូរទឹកស្អុយពីរាជធានីភ្នំពេញ ចូលក្នុងទឹកទន្លេ ព្រោះតែទឹកស្អុយហូរតាមប្រឡាយនេះ មិនបានចម្រោះ ឬបានធ្វើប្រព្រឹត្តិកម្មឲ្យទឹកស្អាតជាមុន។ ពលរដ្ឋម្នាក់រស់នៅតាមផ្លូវជាតិលេខ៥ ជាប់ប្រឡាយលូទឹកស្អុយគីឡូម៉ែត្រលេខ៩ លោកស្រី ទង់ ចន្ថា ថ្លែងថា នៅជាប់ផ្លូវជាតិលេខ៥ មានតែស្ថានីយបូមទឹកស្អុយ…

ផ្លូវមួយចំនួននៅភ្នំពេញត្រូវបានហាមមិនអោយធ្វើការដង្ហែរក្បួនឃោសនាបោះឆ្នោត ចាប់ពីថ្ងៃស្អែក

ប្រភព ៖ FreshNews អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បាននិងកំពុងដឹកនាំកិច្ចប្រជុំជាមួយតំណាង គណបក្សនយោបាយ ដើម្បីពិភាក្សាពីតម្រាយផ្លូវ សម្រាប់ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២០ ខែឧសភា ស្អែកនេះ រហូតដល់ថ្ងៃទី២ ខែមិថុនា។ …

កម្ពុជានឹងរៀបចំកម្មវិធីរត់ប្រណាំងសប្បុរសធម៌អាស៊ាន

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ រដ្ឋបាលរាជធានីភ្នំពេញបានជួបប្រជុំជាមួយតំណាងស្ថានទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីការការពារសន្តិសុខ សណ្ដាប់ធ្នាប់ …

សំណង់ខុន​ដូ​មួយ​កំពុង​បំផ្លាញ​សម្បត្តិ​សាធារណៈ និង​បង្ក​ការ​កកស្ទះ​ស្ទើរ​រាល់ថ្ងៃ

ប្រភព ៖ Angrut យោងតាមគេហទំព័ររបស់អគ្គស្នងការបានចុះផ្សាយពីការដ្ឋានសំណង់ខុនដូ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នេះដែលកំពុងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋានមើលមិនឃើញ ដែលមានទីតាំងស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ខចំការមន រាជធានីភ្នំពេញ ។ ប្រភពបានអោយដឹងថា លោកអភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី០៣ ខែឧសភា នេះនឹងអញ្ជើញម្ចាស់ការដ្ឋានសាងសង់ខុនដូ មួយកន្លែងឈ្មោះ ឆាយណា ខុនស្ត្រាក់សិន ហ្វតស៍ អេនជីនារីង ឌីវិសិន ខប អិលធីឌី (CHINA CONTRUCTION FOURTH ENGINEERING DIVISION CORP. LTD)…

អាជ្ញាធរខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងជាច្រើននាក់ ចុះរៀបចំសណ្ដាប់ធ្នាប់ និងលុបបំបាត់ការយកចំណីផ្លូវធ្វើអាជីវកម្មតាមមូលដ្ឋាន

ប្រភព ៖ Fresh News ក្រោយពីបានជូនដំណឹងណែនាំម្ដងហើយ ម្តងទៀត ពីអាជ្ញាធរខណ្ឌឫស្សីកែវ តែអ្នករកស៊ីហាក់មិនចាប់អារម្មណ៍សោះនោះ ពោលគឺនៅតែបន្ត យកចិញ្ចើមផ្លូវ ធ្វើអាជីវកម្មដដែល។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ អាជ្ញាធរខណ្ឌឫស្សីកែវ បានចាត់វិធានការ ដោយចុះរៀបចំសណ្ដាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ តាមដងផ្លូវសាធារណៈរបស់រដ្ឋ ចាប់ពីព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ ស្ថិតលើផ្លូវជាតិលេខ៥ កែងស្តុប ផ្លូវលេខ៦៨ ក្នុងសង្កាត់ទួលសង្កែ រហូតមកដល់ខាងមុខឃ្លាំងសាំងសូគីម៉ិច នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ឲ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ មកដល់នាពេលខាងមុខ ពោលគឺលុបបំបាត់ការយកចំណីផ្លូវរបស់រដ្ឋទៅប្រកបអាជីវកម្មដែលធ្វើអោយខុសច្បាប់។ ការចាត់វិធានការចុះរៀបចំសណ្ដាប់ធ្នាប់ខាងលើនេះ ក្រោយពីមានការណែនាំម្តងហើយ ម្តងទៀត ពីអាជ្ញាធរខណ្ឌឫស្សីកែវដែលមានលោក…

ក្រសួងបរិស្ថាន និង JICA ជប៉ុន សហការគ្នាវាយតម្លៃហេតុប៉ះពាល់និងត្រួតពិនិត្យការបំពុលបរិស្ថាន

ក្រសួងបរិស្ថាន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) របស់ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី គម្រោងសម្រាប់ជួយដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការត្រួតពិនិត្យការបំពុលបរិស្ថាននៅកម្ពុជា។ …

ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ ​របស់​រដ្ឋាភិបាល​យឺត​ ជាងការ​អភិវឌ្ឍ​វិស័យ​ឯកជន ​ធ្វើ​ឲ្យមាន​បញ្ហា​ចោទ​ឡើង

ពង្រីកក្រុង និងល្បឿននៃការអភិវឌ្ឍរបស់វិស័យឯកជនជារឿងគួរឲ្យអបអរសាទរ ប៉ុន្តែកាលពីរដូវវស្សាឆ្នាំ ២០១៦ កន្លងទៅនេះវាក៏បានធ្វើប្រជាពលរដ្ឋមានការខកចិត្តផងដែរខណៈពេលទឹកលិចផ្លូវ ប្រព័ន្ធលូតូច និងកកស្ទះដោយកាកសំណល់ និងទឹកសម្អុយថែមទៀត។ …

សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ ក្លាយជា​ទីលាន​លក់ឡាន​អនាធិបតេយ្យ

ស្ទើរតែគ្រប់ផ្លូវទាំងអស់ដែលអមនឹងសួនច្បារទីលានប្រជាធិបតេយ្យ បាននិងកំពុងក្លាយជាទីកន្លែងលក់រថយន្តអនាធិបតេយ្យ ខណៈដែលនៅតាមចំហៀងផ្លូវ ឬពេលខ្លះទាំងនៅលើទ្រូងផ្លូវទាំងនោះ បែរជាត្រូវបានចតដោយរថយន្តជាច្រើនជួររំខានដល់ការធ្វើចរាចរណ៍ឆ្លងកាត់នៅតំបន់នោះ។ …

មន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ សង់របងថ្មរំលោភចូលចំណីផ្លូវជិត៥ម៉ែត្រ នៅខណ្ឌដូនពេញ, អាជ្ញាធរទុកពេលឲ្យ២ថ្ងៃវាយចោល

(ភ្នំពេញ)៖ មន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ ដែលតាមព័ត៌មានខ្លះថាពាក់ផ្កាយ៣ ឈ្មោះ សូត្រ សម្បត្តិ បានសង់របងថ្មរំលោភចូលចំណីផ្លូវសាធារណ:ជិត៥ម៉ែត្រ ដោយគ្មានខ្លាចកោតក្រែងនឹងច្បាប់ទម្លាប់នោះឡើយ ស្ថិតនៅចំណុចផ្ទះលេខ៣៧ ផ្លូវលេខ៧៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ …