Tag Archives: បញ្ហាទីក្រុង

ប្រតិបត្តិការ​ កាមេរ៉ាសុវត្ថិភាពនៅតាមភ្លើងស្តុប

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញបានបើកអង្គប្រជុំមួយក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រជុំស្ដីពី ការគ្រប់គ្រង និងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពនៅរាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ដ្រីជំនាញ ក្រុមហ៊ុន ព្រមទាំងស្ថាប័នពាក់ព័ន្ធ។ …

លោក ឃួ​ង ស្រេង បើក​កិច្ចប្រជុំ​ផ្តោត​សំខាន់​ទៅ​លើ​ការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ចិញ្ចើម​ផ្លូវ និង​រឹត​បន្តឹង​ឡាន​ដឹក​ដី

ប្រភព ៖ កោះសន្តិភាព   រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ កក្កដា២០១៧នេះ បានដឹកនាំកិច្ចប្រជុំជាលើកដំបូងបន្ទាប់ពីប្រកាសតែងតាំងរួចកាលពីពេលថ្មីៗនេះ ជាមួយមន្ត្រីពាក់ពន្ធ័សំខាន់ៗក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ដោយផ្តោតសំខាន់លើបញ្ហាកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានី។ …

៧ខណ្ឌ ដាច់ភ្លើងទៀតហើយ!

អគ្គិសនីកម្ពុជាបានចេញសេចក្ដីប្រកាសអោយបងប្អូនដែលរស់នៅក្នុងតំបន់មួយចំនួន ក្នុងខណ្ឌចំនួន៧ រួមមាន៖ ខណ្ឌទួលគោក ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌច្បារអំពៅ ខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខ ត្រៀមលក្ខណៈទុកជាមុន ព្រោះតំបន់ទាំងនេះនឹងត្រូវបានផ្អាកចរន្តអគ្គិសនីមួយរយៈពេល ចាប់ពីថ្ងៃព្រហស្បតិ៍ទី៦ ដល់អាទិត្យថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។ …

រដ្ឋាករទឹកនឹងចុះស្រាវជ្រាវរកទឹកធ្លាយពេលយប់នៅតាមខណ្ឌចំនួន៤

នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានរស់នៅក្នុង៖ …

តម្រូវការ​លំនៅដ្ឋាន​នៅទីប្រជុំជន​នឹងកើនដល់​ ៨០ម៉ឺនខ្នង​ នៅឆ្នាំ២០៣០​

ប្រភព ៖ Sabay ប្រជាជននៅទីក្រុងភ្នំពេញត្រឹមឆ្នាំ ២០៣០ នឹងកើនដល់ ៧,៩២ លាននាក់ តម្រូវការលំនៅឋានជាមធ្យមមាន ៥ ម៉ឺនខ្នង ក្នុង១ឆ្នាំ ឆ្នាំ ២០៣០ តម្រូវការលំនៅឋានទីប្រជុំជន និងភ្នំពេញ នឹងកើនដល់ ៨០ម៉ឺនខ្នង  តាមរបាយការណ៍ក្រសួងដែនដី ថ្លែងដោយឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា ក្នុងពិធីបើកវេទិកាលំនៅឋានថ្នាក់ជាតិក្រោមប្រធានបទ “លំនៅឋាននៅចំណុចមូលដ្ឋាន” បានឲ្យដឹងថា ក្រសួងបានព្យាករពីតម្រូវការលំនៅដ្ឋាននៅកម្ពុជា ដោយបានបង្ហាញថា កម្ពុជាត្រូវការលំនៅដ្ឋាននៅទីក្រុងមធ្យម ៥ ម៉ឺនខ្នងក្នុងមួយឆ្នាំៗ ហើយគិតពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០៣០ រយៈពេល ១៥ឆ្នាំ កម្ពុជាត្រូវការលំនៅដ្ឋានតែនៅទីប្រជុំជន…

សម្ដេច ស ខេង ប្រាប់​អភិបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​លើ​សំណង់​អគារ​

ប្រភព ៖ ថ្មីៗ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ប្រាប់ឲ្យអភិបាលរាជធានីភ្នំពេញ ចាត់វិធានការឲ្យបានតឹងរ៉ឹងចំពោះការសាងសង់សំណង់អគារនៅក្នុងទីក្រុង។ ការណែនាំរបស់សម្ដេច ស ខេង នេះ ធ្វើឡើងនៅក្នុងពិធីចូលកាន់អភិបាលរាជធានីភ្នំពេញរបស់លោក ឃួង ស្រេង កាលពីថ្ងៃទី២៨ មិថុនា។ …

ក្រសួង​នឹង​អ៊ុត​បា​កូដ​លើ​ស្លាក​លេខ​រថយន្ដ ដើម្បី​ចៀសវាង​ការ​ក្លែង​ស្លាក​លេខ

ប្រភព ៖ ថ្មីៗ នៅចុងឆ្នាំ២០១៧នេះ រាល់ការចេញស្លាកលេខរថយន្ដ នឹងមានដាក់បញ្ចូលបាឃ្យូកូដ ដើម្បីជៀសវាងការប្រើស្លាកលេខក្លែងក្លាយ  និងផ្តល់ភាពងាយស្រួលដល់សមត្ថកិច្ចត្រួតពិនិត្យ និងគ្រប់គ្រងចំណូលពីការបង់ពន្ធ។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ប្រព័ន្ធទិន្នន័យបាកូដនេះ នឹងផ្ដល់ព័ត៌មានឲ្យសមត្ថកិច្ច …

រដូវភ្លៀងមកដល់អាជ្ញាធររាជធានីភ្នំពេញចាប់ផ្ដើមត្រួតពិនិត្យនិងកែលម្អរប្រព័ន្ធលូ

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ក្រុមការងារបច្ចេកទេស សហការជាមួយមន្រ្តីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបើកការដ្ឋានជួសជុលនិងផ្លាស់ប្ដូរប្រព័ន្ធលូដែលខូច ត្រង់ចំណុចស្តុបណតប្រ៊ីដ នៅតាមបណ្ដោយផ្លូវណតប្រ៊ីដ កែងនឹងផ្លូវ២០០៤ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កន្លងមកផ្លូវមួយខ្សែដែលមានប្រវែងជិត២គីឡូម៉ែត្រនេះ បានរងការខូចខាតយ៉ាងខ្លាំងដោយសារតែជាផ្លូវដែលសំបូរ រថយន្តធុនធំឆ្លងកាត់ផង ជាពិសេសគឺខូចខាតដោយសារជំនន់ទឹកភ្លៀងចាប់ពីស្តុបណតប្រ៊ីដចុះពីផ្លូវ២០០៤រហូតដល់ស្តុបផ្សាររតនាផ្លាហ្សា មហាវិថីសហព័ន្ធរុស្សី។ បច្ចុប្បន្នខាងបច្ចេកទេសកំពុងសិក្សានិងអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ ក្នុងនោះដែរក៏មានការចូលរួមសហការជាមួយនឹងមន្ត្រីដែលមកពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលបានចុះមក ដើម្បីជួយពិនិត្យ ការពារ និងដោះស្រាយបញ្ហាប្រឈមដែលអាចនឹងកើតមានឡើងជាចៃដន្យដោយការប៉ះពាលទៅលើបំពង់មេដឹកនាំទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។ គួរបញ្ជាក់ផងដែរថា នៅខណៈពេលក្រុមការងារកំពុងអនុវត្តការងារនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានផ្អាកការផ្គត់ផ្គង់ទឹកស្អាតក្នុងរយៈពេលខ្លីនៅតំបន់ខាងលើនេះ ដើម្បីសម្រួលដល់ការអនុវត្តការងារស្ដារនិងស្ថាបនាប្រព័ន្ធរំដោះទឹកជំនន់នេះ និងផ្លាស់ប្ដូរដាក់លូថ្មី ដែលមានប្រវែងប្រហែលជិត៣០ម៉ែត្រ។     …

ក្រឡេក​មក​មើល​ស្នាដៃ «Penh to Paper» នៅ​កម្ពុជា

ប្រភព ៖ ភ្នំពេញបុស្តិ៍ សម្រាប់លោក Stuart Croxford ដែលកាលពីមុនជាស្ថាបត្យករ ហើយបច្ចុប្បន្នជាអ្នកសិល្បៈម្នាក់នោះ ប្រទេសកម្ពុជា គឺតែងតែជាគោលដៅដ៏ធំមួយរបស់លោក។ …

ចំណត​ក្រោម​ដី​ទី​១ នឹង​ដាក់​ដំណើរ​ការ​ឆាប់ៗ ខណៈ​គម្រោង​ធំ​ទី៣ កំពុង​សិក្សា

ប្រភព ៖ ភ្នំពេញបុស្តិ៍ ខណៈពេលដែលបញ្ហាទីចំណតយានយន្តកំពុងចោទឡើងជាបញ្ហាជារៀងរាល់ថ្ងៃ ក្រុមហ៊ុន OCIC ក៏កំពុងសម្រុកការដ្ឋានសាងសង់ចំណតរថយន្តសាធារណៈក្រោមដីទី១ ដោយគ្រោងនឹងបើកដំណើរការនៅពេលខាងមុខដ៏ខ្លីនេះ ទន្ទឹមនឹងនេះគម្រោងចំណតក្រោមដីទី៣ ដែលមានទំហំធំជាងគេនោះក៏ត្រូវបានអ្នកជំនាញមកពីក្រុមហ៊ុនបរទេស កំពុងធ្វើការសិក្សាយ៉ាងលម្អិតជាមួយសាលារាជធានីភ្នំពេញ។ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានថ្លែងថា ៖ «មិនយូរទេ! តាមសម្ទុះការងារ និងការសាងសង់ជាក់ស្តែង យើងអាចនឹងសម្ពោធបើកដាក់ឲ្យប្រើប្រាស់ចំណតក្រោមដីសាធារណៈដំបូងបំផុតនេះ នៅក្នុងអំឡុងពេលយ៉ាងយូរ ១ ឬ២ខែទៀតប៉ុណ្ណោះ»។ លោកបន្តថា ៖ «ឥឡូវនេះ យើងកំពុងរង់ចាំការរៀបចំតម្រាយផ្លូវនៅជុំវិញទីនោះរបស់សាលារាជធានី»។ លោក រិទ្ធ រ៉ាវីន (Rith Ravin, Site…

សម្ដេច ស ខេង បញ្ជាឲ្យចាត់វិធានការអ្នកសង់ផ្ទះរំលោភលើចិញ្ចើមផ្លូវ

  ប្រភព ៖ អង្រុត បញ្ហាប្រជាពលរដ្ឋជាច្រើនបានពង្រីកផ្ទះរំលោភចូលចំណីផ្លូវ និង ការយកទ្រូងផ្លូវជាកន្លែងលក់ដូរនៅលើតាំងមួយចំនួនក្នុងរាជធានីភ្នំពេញនោះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញបញ្ជាឲ្យចាត់វិធានការទប់ស្កាត់ជាច្រើនដងនិងយូរណាស់មកហើយ រាប់ទាំងបទបញ្ជានិងការក្រើនរំឮកចុងក្រោយកាលពីខែមេសា ឆ្នាំ២០១៦ ប៉ុន្តែអាជ្ញាធរមូលដ្ឋានខ្លះមិនរវីរវល់ ព្រោះតែបានប្រយោជន៍ផ្ទាល់ខ្លួន(ដាក់ខែយកលុយ) ។ បើតាមលោក ស ខេង ករណីប្រជាពលរដ្ឋមួយចំនួនដែលសង់ផ្ទះ ឬហាងលក់ដូររំលោភចូលចំណីផ្លូវ នៅពេលដែលរដ្ឋត្រូវការពង្រីកផ្លូវ ត្រូវដោះស្រាយគោលនយោបាយវាយកម្ទេចការសង់ខុសច្បាប់នោះ ត្រូវចំណាយលុយច្រើនជាងធ្វើផ្ទះទាំងមូលក៍មាន ។ ជាការកត់សម្គាល់ បញ្ហាសំណង់លយចូលចំណីផ្លូវ និងការលក់ដូរលើចិញ្ចើមនិងទ្រូងផ្លូវ បានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍និងការកកស្ទះរាល់ថ្ងៃ ដែលក្លាយជាជំងឺមហារីកគ្មានថ្នាំព្យាបាលជាសះស្បើយបានឡើយ នេះ ត្រូវបានក្រុមអ្នកវិភាគសង្គមមួយចំនួនមើលឃើញថា ដោយសារតែអាជ្ញាធរគ្មានមនសិការការងារ ខ្វះការទទួលខុសត្រូវ និងគិតតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ…

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចុះផ្លាស់ប្ដូរនាឡិកាវាស់ស្ទង់ទឹកស្អាតក្នុងខណ្ឌសែនសុខដោយឥតគិតថ្លៃ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងជូនដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទាំងអស់ថា ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះត្រួតពិនិត្យ-វាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាមបណ្តាញដែលមានអាយុកាលប្រើប្រាស់លើសពី ១១ឆ្នាំឡើងទៅ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងធ្វើការផ្លាស់ប្ដូរនាឡិកាវាស់ស្ទង់ចាស់ ដោយដាក់នាឡិកាទឹកថ្មីជំនួសវិញ (ការផ្លាស់ប្តូរនាឡិកាទឹកថ្មីពុំមានការបង់ថ្លៃទេ ជាបន្ទុករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ) ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ នេះតទៅដូចមានក្នុងតារាងជូនភ្ជាប់មកជាមួយ។ នេះជាលេខទូរស័ព្ទសំរាប់សាកសួរអំពីព័ត៌មានបន្ថែម ទៅកាន់ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ សូមមេត្តាទំនាក់ទំនងតាមទូរស័ព្ទលេខ ០៩៧ ៧៧ ៣៣៣ ៤៥ រៀងរាល់ម៉ោងធ្វើការ ៕ …