Tag Archives: បញ្ហាទីក្រុង

អ្នក​រក​ស៊ី​លក់​ដូរ​ក្បែរ​អគារ​ប៊ូឌីញ​ដាច់​ម៉ូយ បន្ទាប់​ពី​ការ​ចាក​ចេញ​របស់​ពល​រដ្ឋ​ជាង​៥០០​គ្រួសារ

ប្រភព ៖ វិទ្យុបារាំង អ្នកលក់ដូរ អ្នករកស៊ីរត់ម៉ូតូឌុប មួយចំនួន ដែលប្រកបរបរនៅក្បែរអគារប៊ូឌីញ “ស” បានលើកឡើងថាពួកគាត់បាត់បង់ចំណូលជិតពាក់កណ្តាល ក្រោយពេលប្រជាពលរដ្ឋ ដែលរស់នៅក្នុងអគារប៊ូឌីញ “ស” ប្រមាណ៥០០គ្រួសារចាកចេញពីទីនោះ។ ប៉ុន្តែអ្នកលក់ដូរខ្លះទៀត ថាខ្លួនមិនខាតបង់អ្វីទេ ហើយស្វាគមន៍ចំពោះការអភិវឌ្ឍអគារប៊ូឌីញ “ស”។ …

សេវា​រថយន្ត​ក្រុង​អភិវឌ្ឍន៍​យឺត​ខណៈ​ពលរដ្ឋ​ចង់​បាន​ខ្សែ​រត់​ឲ្យ​ច្រើន

ប្រភព ៖ វិទ្យុបារាំង សាលារាជធានីភ្នំពេញបានដំណើរការសាកល្បងរថយន្តក្រុងចំនួនបីខ្សែ ចាប់ដើមឆ្នាំ២០១៤ មក។ ប្រជាពលរដ្ឋជាច្រើនបានគំាទ្រសេវាដឹកជញ្ជួនសាធារណៈនេះ តែរយៈពេលប្រមាណជាង៣ឆ្នាំមកនេះ សេវាឡានក្រុងមានការអភិវឌ្ឍន៍យឺតៗ។ ខ្សែរត់បីខ្សែនៅតែបីខ្សែ ចំណតរងចំា មានចំនួនតិច។ …

គួរកែលម្អរទាំងអស់គ្នា នគរបាលចាប់ផ្ដើមចុះផាកពិន័យអ្នកចតយានជំនិះលើទ្រូងផ្លូវ

ប្រភព ៖ Express.com.kh ដោយមានការណែនាំ ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នឹងសហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ចុះពិន័យម្ចាស់យាន្តជំនិះ ទាំងឡាយណាដែលឈប់ ឬចតយានជំនិះលើទ្រូងផ្លូវ បំពានច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបញ្ជាក់ប្រាប់នៅថ្ងៃទី២៧ ខែកក្កដានេះថា នគរបាលចរាចរណ៍ នឹងចុះពិន័យម្ចាស់យានជំនិះ ទាំងឡាយណាដែលឈប់ ឬចតយានជំនិះលើទ្រូវថ្នល់ បំពានច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា២៣មានដូចជា៖ ការឈប់ ឬចតយានជំនិះ បង្ករការរំខានដល់យានជំនិះផ្សេងទៀត ដែលកំពុងធ្វើចរាចរណ៍ ការឈប់ឬចតលើទ្រូងផ្លូវ…

អាជ្ញាធរ​រាជធានី​ភ្នំពេញ​យក​រថយន្ត​២​គ្រឿង ទៅ​លាង​សម្អាត​កំណាត់​ផ្លូវជាតិ​លេខ​១

ប្រភព ៖ កោះសន្តិភាព នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ រថយន្តលាងសម្អាតផ្លូវចំនួន២គ្រឿង នៃរដ្ឋបាលរាជធានីភ្នំពេញ សហការណ៍ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ បានលាងសម្អាតផ្លូវជាតិលេខ១។ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានឲ្យដឹងថា ដោយមើលឃើញពីការខិតខំរៀបចំសណ្តាប់ធ្នាប់ប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារសាលារាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ នាំរថយន្តមកលាង …

ជម្ងឺរុំារ៉ៃ! រំលាយសកម្មភាពលក់ដូរនិងតាក់ស៊ីចាប់ម៉ូយអាណាធិបតេយ្យលើផ្លូវជាតិលេខ១

ប្រភព ៖ Express.com.kh បញ្ហាអ្នករត់រថយន្តតាក់ស៊ីរត់ចាប់ម៉ូយ ពាសពេញផ្លូវក្បែរគល់ស្ពានព្រះមុន្នីវង្សត្រើយខាងកើត និងការដាក់លក់ដូរបំពានចំណីផ្លូវយ៉ាងអាណាធិបតេយ្យនៅលើកំណាត់ផ្លូវជាតិលេខ១ ដែលរុំារ៉ៃ ក្នុងក្រសែរភ្នែកប្រជាពលរដ្ឋទូទៅមកជាយូរហើយនោះ ពេលនេះជម្ងឺរុំារ៉ៃទាំងនេះ នឹងត្រូវបញ្ចប់អោយបាន១០០ភាគរយ គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះតទៅ។ …

អភិបាល​ខណ្ឌ​ច្បារ​អំពៅ ​ចុះពិនិត្យ​ការ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក

ប្រភព ៖ កោះសន្តិភាព នៅវេលាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នេះ អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន អមដោយលោកអភិបាលរងខណ្ឌ និងអាជ្ញាធរភូមិសង្កាត់ បានចុះពិនិត្យមើលការដាក់ប្រព័ន្ធលូបង្ហូរទឹកមួយខ្សែជូនពលរដ្ឋដើម្បីប្រើប្រាស់ ស្ថិតក្នុងព្រុំប្រទល់សង្កាត់ចំនួន២ គឺសង្កាត់និរោធ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ …

អាជ្ញាធរ​ភ្នំពេញ​ប្រជុំ​កំណត់​តម្រាយ​ផ្លូវ​បន្ថែម​ខ្សែ​រថយន្តក្រុង​

ប្រភព ៖ កោះសន្តិភាព អាជ្ញាធររាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៧ បានប្រជុំជាមួយមន្ត្រីជុំនាញរបស់ខ្លួន ដើម្បីពិនិត្យអំពីតម្រាយផ្លូវរត់របស់ខ្សែរថយន្តក្រុងចំនួន២ខ្សែទៀតឲ្យបានសរុប៥ខ្សែ បន្ទាប់ពីប្រទេសចិន បានផ្តល់ជំនួយរថយន្តក្រុងចំនួន១០០គ្រឿង កាលពីពេលថ្មីៗនេះ ទោះបីមកដល់ពេលនេះ រាល់ការបំរើសេវារថយន្តក្រុងដឹកអ្នកដំណើរសាធារណៈ៣ខ្សែនៅរាជធានីភ្នំពេញ មានការខាតបង់ប្រមាណជាង១០ម៉ឺនដុល្លារជារៀងរាល់ខែក្តី ប៉ុន្តែអាជ្ញាធរនៅតែបន្តសកម្មភាពពង្រីកខ្សែរត់បន្ថែមទៀត ដោយមិនរាថយឡើយ។ …

“ការ​បើកបរ​លើស​ល្បឿន​កំណត់​គឺ​ជា​បញ្ហា​ចម្បង​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍”

ប្រភព ៖ RFA អង្គការសហប្រជាជាតិបានរៀបចំប្រារព្ធទិវាសប្ដាហ៍សុវត្ថិភាពចរាចរណ៍សកលបានចំនួន ៤លើកហើយ ហើយក្នុងចំណោមទាំង៤លើកនេះ គឺធ្វើឡើងក្រោមប្រធានបទផ្សេងៗគ្នា។ ដោយឡែកនៅក្នុងឆ្នាំ២០១៧ នេះ ក្រុមបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បានជ្រើសយកប្រធានបទថ្មីគឺ “បន្ថយល្បឿនដើម្បីបន្ថយគ្រោះថ្នាក់ចរាចរណ៍”។ …

រដ្ឋមន្ត្រីដែនដីអះអាងថា អ្នករស់នៅអគារប៊ុលឌីងទាំងអស់ព្រមចាកចេញហើយ

ប្រភព ៖ VOD រដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា និយាយកាលពីថ្ងៃម្សិលមិញនៅលើទំព័រហ្វេសប៊ុករបស់លោកថា ប្រជាពលរដ្ឋរស់នៅអគារប៊ុលឌីងទាំងអស់ បានសម្រេចលក់ផ្ទះសម្បែងរបស់ពួកគេនៅទីនោះហើយ ដើម្បីបើកផ្លូវសម្រាប់ការអភិវឌ្ឍអគារដ៏ចំណាស់មួយនេះ។ …

បន្ទប់តាមដានកាមេរ៉ាសុវត្ថិភាព​រួម​នឹងជួយសម្រួល​​​នៅ​ក្នុងការ​ឃ្លាំមើលបទល្មើស​ក្នុង​​​រាជធានី​​​

ប្រភព ៖ Cambodiadaily ក្រុមមន្ត្រីបានលើកឡើងថា កាមេរ៉ាសុវត្ថិភាពដែលត្រូវបានដំឡើងនៅទូទាំងរាជធានីនឹងត្រូវតាមដានក្នុងពេលដំណាលគ្នាជាប់រហូតពីបន្ទប់តាមដានរួម ជាផ្នែកនៃការខិតខំឃ្លាំមើលបទល្មើសដែលមានការសហការរវាងសាលារាជធានី និងនគរបាលជាតិ។           …

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ព្រះ​សីហ​នុ គ្រោង​ចាប់ផ្តើម​ចុងឆ្នាំ​នេះ

ប្រភព ៖ កោះសន្តិភាព គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ គ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ដែលនឹងក្លាយជាផ្លូវល្បឿនលឿនលើកដំបូង និងជាប្រវត្តិសាស្ត្រនៅកម្ពុជា ។ លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ កក្កដា ថា តាមគម្រោងការសាងសង់ នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ប្រសិនជាការចរចាវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគសាងសង់ផ្លូវនេះបញ្ចប់តាមការគ្រោងទុក ។ …

ផ្លូវជាតិ​លេខ​២ គ្រោង​សាងសង់​នៅ​ឆ្នាំ ២០១៨ ដោយ​ចំណាយ​ថវិកា ៥៦​លាន​ដុល្លារ​

ប្រភព ៖ ថ្មីៗ គម្រោងធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ២ គ្រោងនឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០១៨ ដោយនឹងចំណាយថវិកាសាងសង់ចំនួន ៥៦លានដុល្លារអាមេរិក។ នេះបើតាមព័ត៌មានដែលផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ខែកក្កដា។ …