រដ្ឋមន្ត្រី​បរិស្ថាន​រិះគន់​សំរាម ​និង​ការ​សាងសង់​ផ្លូវ​នៅ​ភ្នំពេញ

រដ្ឋមន្ត្រី​បរិស្ថាន​រិះគន់​សំរាម ​និង​ការ​សាងសង់​ផ្លូវ​នៅ​ភ្នំពេញ

On

ប្រភព ៖ VOA

លោក សាយ សំអាល់ បានលើកឡើងពីបញ្ហាគ្រប់គ្រងសំរាមទូទាំងប្រទេសតាមបណ្តាខេត្តថា មានភាពល្អប្រសើរ ប៉ុន្តែលោកថា ក្នុងរាជធានីភ្នំពេញ ការគ្រប់គ្រងសំរាមនៅមិនទាន់បានល្អនៅឡើយ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានស្តីបន្ទោសការសាងសង់ផ្លូវមានភាពយឺតយ៉ាវ និងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ ដែលមិនទាន់អាចដោះស្រាយបានគឺជាផ្នែកមួយ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថានដ៏ធ្ងន់ធ្ងរ។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៤ ស្តីពីសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា លោករដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា ក្រមបរិស្ថានដែលរដ្ឋាភិបាលកំពុងព្រាង បង្កើត នឹងអាចជួយដោះស្រាយបញ្ហាទាំងនេះ ដោយថែរក្សាភាពសុខដុមរមនារបស់ពលរដ្ឋ ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពជាដើម។ លោក សាយ សំអាល់ បន្ថែមថា ក្រមនេះមានទិសដៅជំរុញទៅដល់គ្រប់ស្ថាប័នទាំងអស់ឲ្យចូលរួមក្នុងការថែរក្សាបរិស្ថាន និងការលើកកម្ពស់ការយល់ដឹងស្តីពីបញ្ហាបរិស្ថាន។

ខណៈពន្យល់ពីក្រមបរិស្ថាន លោក សាយ សំអាល់ បានលើកឡើងពីបញ្ហាគ្រប់គ្រងសំរាមទូទាំងប្រទេសតាមបណ្តាខេត្តថា មានភាពល្អប្រសើរ ប៉ុន្តែលោកថា ក្នុងរាជធានីភ្នំពេញ ការគ្រប់គ្រងសំរាមនៅមិនទាន់បានល្អនៅឡើយ។

រដ្ឋមន្រ្តីវ័យក្មេង ដែលជាកូនប្រុសរបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បញ្ជាក់ថា៖

«ផ្លូវជាតិលេខមួយអី តាមពិតគួរតែផាកដែរ មិនដែលផ្លូវ៤គីឡូ ធ្វើរាប់ឆ្នាំ? ទី១ហុយលើគេក៏ប៉ះពាល់សុខភាពគេ ឱកាសសេដ្ឋកិច្ចរបស់គេហ្នឹងដែលគេលក់តាមហ្នឹង លក់មិនកើត ក៏ប៉ះពាល់គេ អាស្ទះផ្លូវហ្នឹងក៏ប៉ះពាល់ដល់សេដ្ឋកិច្ច។ ខ្ញុំថាក្រុមហ៊ុនខ្លះធ្វើផ្លូវអញ្ចឹងគួរតែផាកដែរហ្នឹង។ អញ្ចឹងបានថា គួរគិតថ្ងៃក្រោយ អត់ធ្វើអីចឹងទេ។ ធ្វើរញ៉េរញ៉ៃច្រើនផាកតែអីចឹង ព្រោះវាប៉ះពាល់គេពេក»។

ទោះជាយ៉ាងណាលោកថា ក្រសួងកំពុងចាត់វិធានការពង្រឹងការគ្រប់គ្រងសំរាមបន្ថែម ដើម្បីដោះស្រាយបញ្ហានេះ។

លោក ឈិត សំអាត នាយកអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ប្រចាំកម្ពុជា ដែលបានចូលរួមក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់នោះ ប្រាប់ VOA ថា ក្រមបរិស្ថានដែលក្រសួងបរិស្ថានកំពុងព្រាង នឹងអាចជួយឲ្យការការពារបរិស្ថាន និងធម្មជាតិនៅកម្ពុជា មានភាពប្រសើរឡើង។ លោកបន្ថែមដោយរំពឹងថា រដ្ឋាភិបាលនឹងអនុវត្តក្រមនេះឲ្យបានតឹងរ៉ឹង ដើម្បីការពារ និងទប់ស្កាត់ធនធានធម្មជាតិនៅកម្ពុជាឲ្យបានគង់វង្ស។

លោក ឈិត សំអាត មានប្រសាសន៍ថា៖

«បរិស្ថានហ្នឹងគឺមិនមែនតែរឿងសំរាម លូទឹកស្អុយប៉ុណ្ណោះទេ បរិស្ថានហ្នឹងគឺគ្រប់គ្រងទាំងធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ

ពលរដ្ឋ​រស់នៅ​ជិត​ប្រឡាយ​ទឹក​ស្អុយ​បង្ហូរ​ចូល​ទន្លេ​នៅ​ស្វាយប៉ាក​ត្អូញត្អែរ​ពី​បញ្ហា​សុខភាព

ពលរដ្ឋ​រស់នៅ​ជិត​ប្រឡាយ​ទឹក​ស្អុយ​បង្ហូរ​ចូល​ទន្លេ​នៅ​ស្វាយប៉ាក​ត្អូញត្អែរ​ពី​បញ្ហា​សុខភាព

On

ប្រភព ៖ RFA

ការបង្ហូរទឹកស្អុយតាមលូបញ្ចូលក្នុងទន្លេដោយគ្មានចម្រោះ បានធ្វើឲ្យសុខភាពពលរដ្ឋកាន់តែរងគ្រោះ និងកាន់តែបំផ្លាញបរិស្ថានតាមដងទន្លេ។ ពលរដ្ឋដែលរស់នៅតាមដងប្រឡាយទឹកស្អុយបង្ហូរចេញពីរាជធានីភ្នំពេញមួយកន្លែង នៅម្ដុំសង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ ក្រៅពីព្រួយបារម្ភបញ្ហាសុខភាព ពួកគេក៏បានរអ៊ូរទាំថាគ្មានសុភមង្គលក្នុងគ្រួសារ ដោយសារតែក្លិនស្អុយនៃទឹកលូនេះ។ សង្គមស៊ីវិល ថាការបង្ហូរទឹកស្អុយនេះប៉ះពាល់ទាំងសុខភាពមនុស្ស និងបរិស្ថានចម្រុះក្នុងទឹកទន្លេ។

សំឡេងពលរដ្ឋរអ៊ូពីបញ្ហាស្អុយ៖ «អាទឹកពពុះហ្នឹងដែលបូមខ្លាំងណាស់ វារឹតតែឆួលស្អុយខ្លាំងណាស់ អានេះគ្រាន់បានខ្យល់ ពេលណាវាហូរទៅខ្យល់វាមករំភើយៗចឹងមក ក្លិនមក…»

ពលរដ្ឋដែលមានផ្ទះលើខ្នងប្រឡាយទឹកស្អុយគីឡូម៉ែត្រលេខ៩ បានត្អូញត្អែរអំពីក្លិនស្អុយនៃលូបង្ហូរទឹកស្អុយពីរាជធានីភ្នំពេញ ចូលក្នុងទឹកទន្លេ ព្រោះតែទឹកស្អុយហូរតាមប្រឡាយនេះ មិនបានចម្រោះ ឬបានធ្វើប្រព្រឹត្តិកម្មឲ្យទឹកស្អាតជាមុន។

ពលរដ្ឋម្នាក់រស់នៅតាមផ្លូវជាតិលេខ៥ ជាប់ប្រឡាយលូទឹកស្អុយគីឡូម៉ែត្រលេខ៩ លោកស្រី ទង់ ចន្ថា ថ្លែងថា នៅជាប់ផ្លូវជាតិលេខ៥ មានតែស្ថានីយបូមទឹកស្អុយ ប៉ុន្តែមិនមានការចម្រោះទឹកស្អុយនេះមុនពេលបង្ហូរចូលទន្លេនោះទេ។ ក្រៅពីបាត់បង់សុភមង្គលក្នុងគ្រួសារ អាជីវកររូបនេះបន្ថែមថា ក្លិនស្អុយបានជះក្លិនដល់អ្នកធ្វើដំណើរតាមផ្លូវជាតិ ហើយអតិថិជនរបស់លោកស្រី តែងបើកឡាន ឬម៉ូតូរំលង មិនហ៊ានចូលទិញទំនិញពីតូបលោកស្រីឡើយ៖ «ទឹកហ្នឹងវាហូរតិចៗចឹងទៅ វានៅខ្មៅនៅហ្នឹង ហូរដល់ទន្លេហ្នឹងម៉ង។ ដល់ទន្លេខ្មៅឃ្លីកម៉ង អូនឯងមិនឃើញ ហូរទៅដល់ទន្លេខ្មៅហើយ មានអីទៀត ឡើងខ្មៅ ខ្មៅលែងនិយាយ ខ្មៅដូចជ្រាំ។ ចាស់ទៅចេះថាអនាគតយើងចេះតែទ្រុឌទ្រោមហើយណា ដល់ពេលវាស្អុយមក គេហៅជាន់អ្ហាមេរោគវាច្រើនណា ប៉ិនឥឡូវហ្នឹងវាឈឺដែរ តែឈឺដើរបាន ញ៉ាំបាន ដេកបាន វាអត់អីទេ តែខ្លាចទៅមុខទៀត»

25-5-006

ទឹកស្អុយដែលហូរតាមប្រឡាយគីឡូម៉ែត្រលេខ៩ នេះ ហូរចេញតាមប្រព័ន្ធលូពីភាគខាងជើងនៃរាជធានីភ្នំពេញ ហូរចាក់ចូលដោយផ្ទាល់ក្នុងទឹកទន្លេសាប នៅសង្កាត់ស្វាយប៉ាក។ ពលរដ្ឋដែលប្រកបរបរចិញ្ចឹមត្រីតាមបែក្រោមផ្ទះបណ្ដែតទឹក បានរំកិលផ្ទះបណ្ដែតទឹកចេញពីកន្លែងបង្ហូរទឹកស្អុយនោះជាច្រើនឆ្នាំមកហើយ ខណៈដែលអ្នកចិញ្ចឹមត្រីខ្លះទៀតបានសម្រេចចិត្តឈប់ប្រកបរបរនេះ ដោយសារត្រីងាប់ច្រើនពេក នៅពេលទឹកស្អុយហូរចូលទន្លេម្ដងៗ។ មកដល់ពេលនេះ នៅមាត់ប្រឡាយទឹកស្អុយដែលបង្ហូរចូលទន្លេនោះ មិនមាននរណាចិញ្ចឹមត្រីទៀតទេ។

ពលរដ្ឋដែលរស់នៅលើខ្នងប្រឡាយទឹកស្អុយក្នុងភូមិ១ សង្កាត់ស្វាយប៉ាក លោក វ៉េង វីរៈ ប្រាប់ថា អ្នកភូមិរស់នៅទាំងបង្ខំចិត្តហិតក្លិនស្អុយពីប្រឡាយជារៀងរាល់ថ្ងៃ។ លោកថា អ្នកភូមិ១ គ្មានជម្រើសអ្វីក្រៅពីទ្រាំហិត ដើម្បីឲ្យស៊ាំច្រមុះទេ។ ប៉ុន្តែទោះយ៉ាងណា លោកមិនសូវចង់ឲ្យអាជ្ញាធរអភិវឌ្ឍប្រឡាយទឹកស្អុយ ដើម្បីបំបាត់ក្លិនស្អុយនេះប៉ុន្មានទេ ព្រោះលោកបារម្ភខ្លាចអាជ្ញាធរប្រើលេសអភិវឌ្ឍនេះ ដើម្បីបង្ខំបណ្ដេញអ្នកភូមិចេញពីផ្ទះ៖ «ស្អុយខ្លាំង!

អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​គ្រោះ​ថ្នាក់​បាតុភូត​ធម្មជាតិ​នៅ​រដូវ​ក្ដៅ​នេះ​

អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​គ្រោះ​ថ្នាក់​បាតុភូត​ធម្មជាតិ​នៅ​រដូវ​ក្ដៅ​នេះ​

On

អាជ្ញាធរឧតុនិយមកម្ពុជា បានព្រមានពីបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅសប្ដាហ៍ក្រោយនេះ ចំពេលដែលមានការព្យាករថា នឹងមានភ្លៀងធ្លាក់កក់ខែស្ទើទូទាំងប្រទេស។

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីដើមសប្ដាហ៍នេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១២ ឬ ១៣ ខែមីនានេះ ភ្លៀងកក់ខែ អាចនឹងកើតមានស្ទើទូទាំងប្រទេស និងមានរយៈពេលច្រើនថ្ងៃ ខណៈដែលសីតុណ្ហភាពនៅក្នុងរដូវប្រាំងហួតហែងនេះ នឹងស្ថិតនៅចន្លោះ ៣២ ទៅ ៣៥អង្សា។

ក្រសួងក៏បានព្រមានផងដែរអំពីគ្រោះថ្នាក់នៃបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងនៅពេលមេឃរកកលភ្លៀង ជាពិសេសនៅតំបន់វាលទំនាប៕

7349d92e350f75d94af34556cf42273b4831fa01

ប្រភពពី ៖ VOD

អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​គ្រោះ​ថ្នាក់​បាតុភូត​ធម្មជាតិ​នៅ​រដូវ​ក្ដៅ​នេះ

ការ​ចាក់ និង​ចោល​សំរាម​ទៅ​ក្នុង​ទន្លេ​ នៅ​តែ​​​បន្ត

ការ​ចាក់ និង​ចោល​សំរាម​ទៅ​ក្នុង​ទន្លេ​ នៅ​តែ​​​បន្ត

On

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍

ជិត១ខែ បន្ទាប់ពីក្រសួងបរិស្ថាន បានស្នើសុំសាលារាជធានីភ្នំពេញ ឲ្យបញ្ឈប់ប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅកុំឲ្យចោលសំរាមទៅក្នុងទន្លេសាប កាលពីម្សិលម៉្ងៃ ក្រុមប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននោះបានឲ្យដឹងថា មិនទាន់មាននរណាម្នាក់មកសម្អាតកន្លែងនោះ ឬ ឈប់ចោលសំរាមនោះឡើយ។

កំណើនប្រជាជនក្នុងក្រុង រំពឹងកើនដល់ ៣លាននាក់នៅឆ្នាំក្រោយ

កំណើនប្រជាជនក្នុងក្រុង រំពឹងកើនដល់ ៣លាននាក់នៅឆ្នាំក្រោយ

On

ប្រភព៖ business-cambodia

បើតាមការលើកឡើងរបស់ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា  កំណើនប្រជាជនក្នុងទីក្រុង ដែលត្រូវរំពឹងទុកថានឹងមានការកើនឡើងដល់ ៣លាននាក់នៅក្នុងរយៈវេលាឆ្នាំក្រោយនេះ។ 

ក្រ​សួង​ណែនាំ​ម្ចាស់ការ​ដ្ឋានឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​ស្ទូច​ កុំឲ្យ​ប៉ះពាល់​ផ្លូវ​សាធារណៈ

ក្រ​សួង​ណែនាំ​ម្ចាស់ការ​ដ្ឋានឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​ស្ទូច​ កុំឲ្យ​ប៉ះពាល់​ផ្លូវ​សាធារណៈ

On

ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦

ប្រភព៖ vodhotnews

ក្រសួងរៀបចំដែនដីណែនាំឲ្យម្ចាស់សំណង់ឬប្រធានម៉ៅការសំណង់ពិនិត្យលើកការប្រើប្រាស់ម៉ាស៊ីនស្ទូចលើកដាក់សម្ភារៈក្នុងការដ្ឋានសំណង់ ដោយថាមិនត្រូវឲ្យគងឬគ្របលើផ្លូវសាធារណៈ ដើម្បីការពារកុំឲ្យកើតមានគ្រោះថ្នាក់ជាយថាហេតុ ពេលកំពុងប្រើប្រាស់ម៉ាស៊ីនស្ទូច។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ បានចេញជាសេចក្តីជូនដំណឹងដល់ម្ចាស់សំណង់ឬអ្នកទទួលខុសត្រូវការដ្ឋានសំណង់ពីការប្រើប្រាស់ម៉ាស៊ីនស្ទូចនៅក្នុងការដ្ឋាន។ ក្រសួងសរសេរថាដើម្បីថែរក្សា សណ្តាប់ធ្នាប់សាធារណៈនិងទប់ស្កាត់គ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុក្នុងការប្រើប្រាស់ម៉ាស៊ីនស្ទូចនោះ ក្រសួងហាមដាច់ខាងមិនឲ្យប្រើប្រាស់ម៉ាស៊ីនស្ទូច ឬឧបករណ៍លើកដាក់ផ្សេងទៀតគង ឬគ្រប់លើផ្លូវសាធារណៈ។

Photo_Template_872x562-2