គ្រាន់តែ​ប្រឡាយ​បឹង​ត្របែក​មួយ សំរាម​រាប់​តោន​ទៅ​ហើយ​…

គ្រាន់តែ​ប្រឡាយ​បឹង​ត្របែក​មួយ សំរាម​រាប់​តោន​ទៅ​ហើយ​…

On

ប្រភព ៖ កោះសន្តិភាព

ក្រោយពេលមានភ្លៀងធ្លាក់ជាច្រើនម៉ោង ធ្វើឲ្យតំបន់មួយចំនួននៅកណ្តាលរាជធានីភ្នំពេញ បានទទួលរងការលិចលង់យ៉ាងខ្លាំង ហើយការលិចលង់នេះវាបណ្តាលមកពីកត្តាធម្មជាតិ និងកត្តាមនុស្ស គួបផ្សំគ្នា ដែលកត្តាមនុស្សមានច្រើនជាងកត្តាធម្មជាតិ ។

ជាក់ស្តែងពេលនេះ អាជ្ញាធររាជធានីភ្នំពេញ បានកាយ និងស្ដារសំរាមនៅក្នុងប្រឡាយបឹងត្របែកបានជិត២០០ឡាន ដោយសារ

អាជ្ញាធរ​ខណ្ឌចំការមន ហាម​មិន​ឱ្យ​មានការ​លក់ដូរ​នៅមុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី

អាជ្ញាធរ​ខណ្ឌចំការមន ហាម​មិន​ឱ្យ​មានការ​លក់ដូរ​នៅមុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី

On

ប្រភព ៖ កោះសន្តិភាព

ក្រោយពីមានការប៉ះទង្គិចគ្នាមួយប្រាវរវាងក្រុមសន្តិសុខរបស់សាសាលខណ្ឌចំការមនជាមួយ និងស្ត្រីម្នាក់បណ្ដាលឱ្យកំពប់បបរនៅពេលដែលចុះរៀបចំធ្វើសណ្ដាប់ធ្នាប់នៅខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) កាលពីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញរួចមក ។ ក្នុងព្រឹកថ្ងៃទី២២ ខែសីហា ថ្ងៃនេះដែរ លោក ព្រុំ សំខាន់ អភិបាលខខណ្ឌចំការមន ក៏បានដឹកនាំ

អាជ្ញាធរ​រាជធានី​ភ្នំពេញ​យក​រថយន្ត​២​គ្រឿង ទៅ​លាង​សម្អាត​កំណាត់​ផ្លូវជាតិ​លេខ​១

អាជ្ញាធរ​រាជធានី​ភ្នំពេញ​យក​រថយន្ត​២​គ្រឿង ទៅ​លាង​សម្អាត​កំណាត់​ផ្លូវជាតិ​លេខ​១

On

ប្រភព ៖ កោះសន្តិភាព

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ រថយន្តលាងសម្អាតផ្លូវចំនួន២គ្រឿង នៃរដ្ឋបាលរាជធានីភ្នំពេញ សហការណ៍ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ បានលាងសម្អាតផ្លូវជាតិលេខ១។ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានឲ្យដឹងថា ដោយមើលឃើញពីការខិតខំរៀបចំសណ្តាប់ធ្នាប់ប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារសាលារាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ នាំរថយន្តមកលាង

ជីវិត​​នៅ​លើ​ប្រឡាយ​ទឹក​ស្អុយ​ថា​ ៖ លែង​មាន​អារម្មណ៍​ថាស្អុយ តែ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​តែង​បិទ​ច្រមុះ

ជីវិត​​នៅ​លើ​ប្រឡាយ​ទឹក​ស្អុយ​ថា​ ៖ លែង​មាន​អារម្មណ៍​ថាស្អុយ តែ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​តែង​បិទ​ច្រមុះ

On

ប្រភព ៖ កោះសន្តិភាព

នៅពេលអ្នកធ្វើដំណើរនានាឆ្លងកាត់ប្រឡាញទឹកស្អុយបឹងត្របែក ម្នាក់ៗគឺលាន់មាត់ថា ក្លិនអាក្រក់ពិបាកទ្រាំ ហើយខ្លះ ក៏យកដៃខ្ទប់ច្រមុះដោយសារតែមិនអាចទ្រាំបាននឹងក្លិនចេញពីប្រឡាយ ព្រោះវាមិនមែនមានក្លិនក្រអូបដូចទឹកអប់ ដែលគ្រប់គ្នាចង់ស្រង់ក្លិនឯណា។

តែសម្រាប់លោកយាយ ស៊ឹង វួចលាង អាយុ៧១ឆ្នាំ និងសមាជិកក្រុមគ្រួសារគាត់ដែលតាំងទីលំនៅ និងការរស់នៅលើមាត់ប្រឡាយបង្ហូរទឹកស្អុយបឹងត្របែក តាមបណ្តោយផ្លូវលេខ៤៣២ កែងនិងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងត្របែក តាំងពីឆ្នាំ១៩៧៩ នោះ បាននិយាយថា

រដ្ឋមន្ត្រី​បរិស្ថាន​រិះគន់​សំរាម ​និង​ការ​សាងសង់​ផ្លូវ​នៅ​ភ្នំពេញ

រដ្ឋមន្ត្រី​បរិស្ថាន​រិះគន់​សំរាម ​និង​ការ​សាងសង់​ផ្លូវ​នៅ​ភ្នំពេញ

On

ប្រភព ៖ VOA

លោក សាយ សំអាល់ បានលើកឡើងពីបញ្ហាគ្រប់គ្រងសំរាមទូទាំងប្រទេសតាមបណ្តាខេត្តថា មានភាពល្អប្រសើរ ប៉ុន្តែលោកថា ក្នុងរាជធានីភ្នំពេញ ការគ្រប់គ្រងសំរាមនៅមិនទាន់បានល្អនៅឡើយ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានស្តីបន្ទោសការសាងសង់ផ្លូវមានភាពយឺតយ៉ាវ និងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ ដែលមិនទាន់អាចដោះស្រាយបានគឺជាផ្នែកមួយ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថានដ៏ធ្ងន់ធ្ងរ។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៤ ស្តីពីសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា លោករដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា ក្រមបរិស្ថានដែលរដ្ឋាភិបាលកំពុងព្រាង បង្កើត នឹងអាចជួយដោះស្រាយបញ្ហាទាំងនេះ ដោយថែរក្សាភាពសុខដុមរមនារបស់ពលរដ្ឋ ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពជាដើម។ លោក សាយ សំអាល់ បន្ថែមថា ក្រមនេះមានទិសដៅជំរុញទៅដល់គ្រប់ស្ថាប័នទាំងអស់ឲ្យចូលរួមក្នុងការថែរក្សាបរិស្ថាន និងការលើកកម្ពស់ការយល់ដឹងស្តីពីបញ្ហាបរិស្ថាន។

ខណៈពន្យល់ពីក្រមបរិស្ថាន លោក សាយ សំអាល់ បានលើកឡើងពីបញ្ហាគ្រប់គ្រងសំរាមទូទាំងប្រទេសតាមបណ្តាខេត្តថា មានភាពល្អប្រសើរ ប៉ុន្តែលោកថា ក្នុងរាជធានីភ្នំពេញ ការគ្រប់គ្រងសំរាមនៅមិនទាន់បានល្អនៅឡើយ។

រដ្ឋមន្រ្តីវ័យក្មេង ដែលជាកូនប្រុសរបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បញ្ជាក់ថា៖

«ផ្លូវជាតិលេខមួយអី តាមពិតគួរតែផាកដែរ មិនដែលផ្លូវ៤គីឡូ ធ្វើរាប់ឆ្នាំ? ទី១ហុយលើគេក៏ប៉ះពាល់សុខភាពគេ ឱកាសសេដ្ឋកិច្ចរបស់គេហ្នឹងដែលគេលក់តាមហ្នឹង លក់មិនកើត ក៏ប៉ះពាល់គេ អាស្ទះផ្លូវហ្នឹងក៏ប៉ះពាល់ដល់សេដ្ឋកិច្ច។ ខ្ញុំថាក្រុមហ៊ុនខ្លះធ្វើផ្លូវអញ្ចឹងគួរតែផាកដែរហ្នឹង។ អញ្ចឹងបានថា គួរគិតថ្ងៃក្រោយ អត់ធ្វើអីចឹងទេ។ ធ្វើរញ៉េរញ៉ៃច្រើនផាកតែអីចឹង ព្រោះវាប៉ះពាល់គេពេក»។

ទោះជាយ៉ាងណាលោកថា ក្រសួងកំពុងចាត់វិធានការពង្រឹងការគ្រប់គ្រងសំរាមបន្ថែម ដើម្បីដោះស្រាយបញ្ហានេះ។

លោក ឈិត សំអាត នាយកអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ប្រចាំកម្ពុជា ដែលបានចូលរួមក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់នោះ ប្រាប់ VOA ថា ក្រមបរិស្ថានដែលក្រសួងបរិស្ថានកំពុងព្រាង នឹងអាចជួយឲ្យការការពារបរិស្ថាន និងធម្មជាតិនៅកម្ពុជា មានភាពប្រសើរឡើង។ លោកបន្ថែមដោយរំពឹងថា រដ្ឋាភិបាលនឹងអនុវត្តក្រមនេះឲ្យបានតឹងរ៉ឹង ដើម្បីការពារ និងទប់ស្កាត់ធនធានធម្មជាតិនៅកម្ពុជាឲ្យបានគង់វង្ស។

លោក ឈិត សំអាត មានប្រសាសន៍ថា៖

«បរិស្ថានហ្នឹងគឺមិនមែនតែរឿងសំរាម លូទឹកស្អុយប៉ុណ្ណោះទេ បរិស្ថានហ្នឹងគឺគ្រប់គ្រងទាំងធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ

សាលាក្រុងភ្នំពេញ គ្រោង​អភិវឌ្ឍ​លូទឹកស្អុយ​ទៅជា​កន្លែង​កម្សាន្ត​ដូច​ប្រទេស​អ៊ីតាលី?

សាលាក្រុងភ្នំពេញ គ្រោង​អភិវឌ្ឍ​លូទឹកស្អុយ​ទៅជា​កន្លែង​កម្សាន្ត​ដូច​ប្រទេស​អ៊ីតាលី?

On

ប្រភព ៖ Khmer-Health

នៅពេល ដែល មនុស្សទូទៅ ធ្វើដំណើរ កាត់តំបន់ មួយចំនួន នៅក្នុង ទីក្រុង ភ្នំពេញ ប្រាកដ ជាធ្លាប់ បានឃើញ នូវតំបន់ ដែលមាន ប្រលាយទឹក ធំៗ និងមាន ទឹកពណ៌ខ្មៅហូរ នោះហើយ គឺលូទឹកស្អុយ ដែលគេ ប្រើ សម្រាប់ បង្ហូរ ទឹកកាក សំណល់ កខ្វក់ ផ្សេងៗ ចេញពី ក្នុងទីក្រុង។ ទឹកទាំងនោះ ត្រូវបាន ប្រជាពលរដ្ឋ ទទួលស្គាល់ថា ជាទឹក ដែលមាន ក្លិនស្អុយខ្លាំង ហើយពេល ដែលមាន ភ្លៀង បង្អុរខ្លាំង ម្តងៗ តែងតែ ឡើង ជោរជន់ ហៀរមកក្រៅ ធ្វើអោយ លិចផ្លូវថ្នល់ និងចូល ដល់ក្នុង ផ្ទះសម្បែង របស់ ប្រជាពលរដ្ឋ ដែលនៅ ជិតមាត់លូ ទាំងនោះ។ ក្នុងនោះដែរ ប្រជាពលរដ្ឋ មួយចំនួន ដែលមាន លំនៅស្ថាន នៅជិត មាត់លូ តែងតែ រំពឹងថា សាលាក្រុង ក៏ដូចជា រដ្ឋាភិបាល គួរតែមាន ចំណាត់ការ ផ្សេងៗ ទៅលើ លូទឹកស្អុយ ទាំងនោះ ដូចជា ស្តារលូ កាយសម្រាម ពង្រីកលូ ជួសជុល ឬក៍ អភិវឌ្ឍលូ ទៅជា កន្លែង កម្សាន្ត ដូចប្រទេសដទៃ ក៏កាន់តែល្អ។

6-6-030

ខណៈពេល ថ្មីៗនេះ ក៏ស្រាប់ តែមាន ពាក្យ ចចាមអារាមមួយ ដែលលេចលឺ និយាយ តៗគ្នាថា សាលាក្រុង ភ្នំពេញ …