ដោយៈ ដើមអម្ពិល,Thursday, 19 November


ភ្នំពេញ៖ ដោយការមើលឃើញពី ផលប៉ះពាល់ផ្នែក បរិស្ថាន លោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌ ជ្រោយចង្វារ បានបើកយុទ្ធនាការ ដឹកនាំកម្លាំង ចុះរើសសំរាម នៅតាមទីសាធារណៈ ពិសេសនៅតាមច្រាំងទន្លេ ចាប់ពីរស្ពាន
ជ្រោយចង្វារ ទៅដល់សណ្ឋាគារសុខា នៅវេលាម៉ោង០៧និង៣០នាទីថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥។ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយជួបជុំគា្ននៅក្បែរសួនច្បារ ជ្រោយចង្វារ ដើម្បីសំអាតបរិស្ថាន អបអរសាទរបុណ្យ អុំទូកអកអំបុក និងសំពះព្រះខែ ដែលប្រព្រឹត្ត ទៅនៅពេលខាងមុខនេះ ។
ការចុះសំអាត និងរើសសំរាម ខាងលើនេះ មានការអញ្ជើញចូលរូម លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ កម្លាំង នគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ មន្ត្រីសាលាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ មន្ត្រីសង្កាត់ ប្រជាការពារ យុវជន(សសយក) ខណ្ឌ យុវជនកាកបាទក្រហមសង្កាត់ យុវជនកាយរិទ្ធិសង្កាត់ ចូលរួមសរុបប្រមាណ២០០នាក់ ដោយធ្វើរយះពេលមួយព្រឹក ។
គួរបញ្ជាក់ថា ចំពោះការសំអាត បរិស្ថាននេះគឺ មានឡានដឹកសំរាម មួយគ្រឿងរបស់ក្រុមហ៊ុន ស៊ិនទ្រី បានចូលរួមសហការ ដើម្បីដឹកសំរាម ដែលប្រមូលបាននោះយកទៅចាក់ចោល នៅទីលានចាក់សំរាមផងដែរ ។
លោក ឃ្លាំងហួត អភិបាលខណ្ឌជ្រោយចង្វារបានឱ្យដឹងថា យើងរៀបចំសំអាតបរិស្ថានថ្ងៃនេះ គឺគោល បំណងដើម្បីក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់តាមដងផ្លូវសំខាន់ៗក៏ដូចជាទីប្រជុំជននានា ពិសេសនៅមានទន្លេ ឱ្យពួកគាត់យល់ដឹង កុំឱ្យបោះសំរាមចោលផ្តេសផ្តាសហើយត្រូវវេចខ្ចប់ឱ្យបានត្រឹមត្រូវ ចៀសវាងបោះសំរាមចោលពាសវាលពាសកាល នាំឱ្យប៉ះពាល់ដល់បរិស្ថាន ។
លោកបន្តថា កន្លែងនេះជាបេះដូងនៃតំបន់ជ្រោយចង្វារ ដូច្នេះត្រូវមានបរិស្ថានស្អាតជាននិច្ច លោកក៏បានឱ្យដឹងផងដែរថា នៅទូទាំងរាជធានី ភ្នំពេញសាលារាជធានីបានណែនាំនិងបានកំណត់ម៉ោងឱ្យពួកគាត់យកសំរាមមកដាក់ មុខផ្ទះ ដើម្បីឱ្យក្រុមហ៊ុនសិុនទ្រី ប្រមូលដឹកយកទៅចាក់ចោលកន្លែងមានសុវត្ថិភាព តែពួកគាត់មិនបានធ្វើតាមនោះទេ ។
លោកក៏បានសំណូមពរឱ្យបងប្អូន …