Tag Archives: ចរាចរណ៍

ប្រព័ន្ធ​ត្រួតពិនិត្យ​ចរាចរណ៍​ទូទាំង​ក្រុងភ្នំពេញ​ ចាប់​ដំណើរការ​នៅ​ខែ​មករា

ប្រភព៖ Sabaynews ការកកស្ទះចរាចរណ៍នៅលើផ្លូវក្នុងទីក្រុងភ្នំពេញ ត្រូវគេរំពឹងថានឹងបានធូរស្រាល  បន្ទាប់ពីប្រពន្ធ័ត្រួតពិនិត្យចរាចរណ៍  នៅតាមដងផ្លូវនិងតាមភ្លើងស្តុបត្រូវបានតម្លើងរួចនឹងដាក់ឲ្យ ប្រើប្រាស់នៅដើមឆ្នាំ២០១៧ខាងមុខនេះ។ …

បង្គោលភ្លើង ដួលរលំ សង្កត់លើរថយន្ត Land cruiser ថ្មី

នៅរសៀលថ្ងៃទី៤ ខែធ្នូ  រថយន្ត Nissan ថយមិនបានមើល ទៅប៉ះបង្គោលភ្លើង ស្រាប់តែដួលរលំ សង្កត់លើរថយន្ត Land cruiser ថ្មីស្រឡាង ក្បែរផ្សារដើមគរ។  គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង មិនមែនបង្គោលភ្លើងនោះដួលរលំដោយខ្លួនវានោះទេ ប៉ុន្តែដោយសារតែរថយន្ត Nissan Navara បានថយទៅបុកបង្គោលភ្លើងនោះ ហើយរលំតែម្តង។  …

ផ្លូវជាតិ​លេខ១ ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន

ភ្នំពេញ៖ មិនថាតែការធ្វើចរាចរណ៍នៅលើផ្លូវជាតិលេខ១, ផ្លូវ២៧១,  ផ្លូវ៣៧១ ឬផ្លូវមុនីវង្សនោះទេ ពេលនេះកំពុងតែកកស្ទះយ៉ាងណែនណាំតាន់តាប់គ្រប់ខ្សែ ដែលទៅមុខក៏មិនរួច ថតក្រោយក៏មិនបាន ដោយសារតែផ្លូវជាតិលេខមួយ ម្ដុំមុខហាងនំប៉័ង បាយ័ន ច្បារអំពៅ ត្រូវបានកាត់ផ្តាច់ ជីកកាយដាក់លូ និងកាយពង្រីកផ្លូវ។ ជាមួយនឹងសកម្មភាពស្ថាបនាផ្លូវជាតិនេះ អជ្ញាធរខណ្ឌច្បារអំពៅបានសម្រេចប្រកាសផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ដោយតម្រូវឱ្យអ្នកដំណើរមកខាងអ្នកលឿងក្នុងគោលដៅចូលរាជធានី ត្រូវវាងទៅតាមផ្លូវថ្មី (ផ្លូវរោងចក្រថៃហ្គ័រ) ឆ្ពោះទៅស្ពានក្រុងតាខ្មៅ ។ ដោយឡែកសម្រាប់អ្នកដំណើរចេញពីរាជធានីឆ្ពោះទៅកាន់តំបន់កៀនស្វាយ នៅតាមផ្លូវជាតិ1 ក៏ត្រូវវាងដូចគ្នា ។ ដូច្នេះ សម្រាប់អ្នកដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវនេះ សូមជ្រាបជាដំណឹង ៕  ប្រភព៖ lareine.news …

រង្វង់មូលទួលគោកជំនួសមកវិញដោយភ្លើងស្តុប

រដ្ឋបាលរាជធានីភ្នំពេញបានសំរេចចិត្តលុបរង្វង់មូលទួលគោកចោល ប្ដូរមកដាក់ភ្លេីងស្តុបជំនួសវិញ និងពង្រីកផ្លូវបន្ថែម ដើម្បីកាតបន្ថយការកកស្ទះ។  «នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងដំណេីរការលុបរង្វង់មូលទួលគោក ដោយតម្លេីងភ្លេីងស្តុប និងពង្រីកផ្លូវចាប់ពីផ្លូវក្រោមដីដល់រង្វង់មូលផងដែរ»។ យោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។ ដំណើរការនៃការរៀបចំស្តុបថ្មីនេះនឹងត្រូវប្រើរយៈពេល ១ខែ រដ្ឋបាលរាជធានីភ្នំពេញ សំុការអធ្យាស្រ័យពីប្រជាពលរដ្ឋ។ «គួរបញ្ជាក់ថា ការរៀបចំស្តុបថ្មីនេះនឹងត្រូវប្រើរយៈពេល ១ខែ ដូច្នេះសូមបងប្អូនមេត្តាយោគយល់ចំពោះការរំខាននានា»។ …

លោកនាយករដ្ឋមន្រ្តី ឆ្លើយតបនឹងសំណើរបស់អភិបាលរាជធានីភ្នំពេញ​ រឿងរថយន្តជជុះ

លោកនាយករដ្ឋមន្រ្តីបានបដិសេធនឹងកាលើកឡើងរបស់អភិបាលរាជធានីភ្នំពេញ ឲ្យបញ្ឈប់ការនាំចូលរថយន្តជជុះមកកាន់កម្ពុជា ក្នុងបំណងកាត់បន្ថយកំណើនយានយន្ត និងរំដោះការកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញ និងជួយរាជធានីភ្នំពេញឲ្យមានសណ្ដាប់ធ្នាប់ និងសោភណភាពល្អប្រសើរ។ លោកបានសរសេរសារនៅលើទំព័រហ្វេសប៊ុកថា៖ «ក្នុងតួនាទីខ្ញុំជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមគូសបញ្ជាក់ជូនជនរួមជាតិថា ខ្ញុំមិនយល់ស្របជាមួយសំណើបែបនេះទេ។សូមបងប្អូនខិតខំរកប្រាក់ទិញរថយន្តជិះ តែសូមមេត្តាកុំនាំចូលរថយន្តចង្កូតស្តាំ និងសូមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា»។  កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦  លោក ប៉ា សុជាតិវង្ស បានថ្លែងថា លោកនឹងជួបពិភាក្សាសុំយោបល់ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីឈានទៅស្នើសុំកាត់បន្ថយផែនការមិនឲ្យនាំចូលរថយន្តជជុះ មកកាន់កម្ពុជាតទៅទៀត ប៉ុន្តែជំរុញលើកទឹកចិត្ដឲ្យមានការនាំចូលរថយន្តថ្មីៗជំនួសវិញ។   …

កៅស៊ូកម្រាស់៣ហ៊ុននឹងត្រូវអ៊ុតបន្ថែមដើម្បីបង្កើនគុណភាពផ្លូវជាតិ៦A ពីភ្នំពេញទៅសៀមរាប

ផ្លូវជាតិលេខ៦A នឹងត្រូវបានអ៊ុតកៅស៊ូកម្រាស់៣ហ៊ុនបន្ថែម ដើម្បីបង្កើនគុណភាពរបស់ផ្លូវ ដោយចាប់ផ្តើមជួសជុលឡើងវិញបន្ទាប់ពីរដូវភ្លៀងផុតទៅ។ …

ពី​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ​ទៅ​ភ្នំពេញ​នឹង​ប្ដូរ​ភ្លើង​ស្តុប​ថ្មី

ប្រភព៖ postkhmer.com ភ្នំពេញៈ ចាប់ពីពាក់កណ្តាលឆ្នាំក្រោយទៅភ្លើងស្តុបនៅរាជធានីភ្នំពេញនឹងត្រូវជំនួសដោយភ្លើងស្តុបថ្មីទាន់សម័យ ហើយត្រូវគ្រប់គ្រងដោយមន្ត្រីនៅពេលកំពុងដំណើរការ។ នេះបើតាមមន្ត្រីម្នាក់បានថ្លែងកាលពីម្សិលមិញ។ …

ផ្លូវមាត់ទន្លេនឹងបិទចរាចរណ៍រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ

ប្រភព៖ វាយោ ឆាប់ៗនេះ សាលាក្រុង នឹងបិទផ្លូវតាមមាត់ទន្លេពីចំណុចវត្តភ្នំ រហូតដល់មុខព្រះបរមរាជវាំង មិនឲ្យយានយន្តធ្វើដំណើរឆ្លងកាត់ ដើម្បីទុកឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ធ្វើដំណើរកម្សាន្តដោយថ្មើរជើង តាមគម្រោងស្នើសុំពីក្រសួងទេសចរណ៍។ គម្រោងនៃការបិទផ្លូវយានយន្តនេះ ធ្វើឡើងតែនៅថ្ងៃសៅរ៍-អាទិត្យប៉ុណ្ណោះ។ នេះបើតាមការអះអាងពីលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ ក្នុងពិធីប្រកាស ការប្រឡងប្រណាំង «ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១» និងការប្រឡងប្រណាំង«ទីក្រុងស្អាតថ្នាក់ជាតិលើកទី២ (២០១៨-២០២១)» នៅថ្ងៃទី២៧ ខែតុលា។ លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងទេសចរណ៍បានស្នើឲ្យសាលារាជធានីភ្នំពេញ យកចិត្តទុកដាក់លើការរៀបចំ ផ្លូវថ្មើរជើងនេះ ឲ្យបានឆាប់រហ័សបំផុត។ ទន្ទឹមនឹងនេះ ក៏ត្រូវមានការគិតគូរពីបញ្ហាបង្គន់អនាម័យ កន្លែងផ្ញើយានយន្ត រួមនឹងការរៀបចំ ដាក់ឆ័ត្រសម្រាប់ឲ្យភ្ញៀវទេសចរជ្រកម្លប់ និងបរិភោគអាហារផ្សេងៗ។ ការរៀបចំទាំងនេះ…

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ ប្រកាសចាត់វិធានការក្តៅលើរថយន្តតទ្រុង គ្មានការលើកលែង ទោះរបស់អ្នកមានអំណាចក៏ដោយ

ប្រភព៖ freshnewsasia.com ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានប្រកាសដាក់ចេញវិធានការក្តៅលើរថយន្តតទ្រុងខុសបច្ចេកទេសទាំងឡាយដោយមិនមានការលើកលែង ឬអន្តរាគមន៍ឡើយ ទោះបីរថយន្តអ្នកមានអំណាចក៏ដោយ។ …

បញ្ហាការកកស្ទះចរាចរណ៍ជារឿងធុញទ្រាន់សំរាប់អ្នករស់នៅទីក្រុង

ភ្នំពេញ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុកដ៏ពេញនិយម មានសារមួយចំនួនដែលបាននិយាយអំពីបញ្ហាការកកស្ទះចរាចរណ៍ ដោយមានភ្ចាប់ជាមួយរូបភាពផងដែរ និងសុំអោយអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយរឿងបញ្ហានេះ។ …

កម្ពុជានឹងទទួលបាន៦០លាដុល្លារ សម្រាប់គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ ពីធនាគារពិភពលោក

ប្រភព៖ business-cambodia.com ធនាគារពិភពលោក គ្រោងនឹងផ្តល់ហិរញ្ញប្បទានបន្ថែមទៀតចំនួន ៦០លានដុល្លារអាមេរិកទៅដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់២ ដែលនឹងត្រូវអនុវត្តក្នុងរយៈពេល ៦ឆ្នាំ គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ថវិកាសរុបដើម្បីអនុវត្តគម្រោងនេះ មានតម្លៃសរុបចំនួន ៦៤.៨លានដុល្លារអាមេរិក ដែល ៦០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់ ធនាគារពិភពលោក និង ៤,៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ទីពីរនេះដែរ នឹងត្រូវអនុវត្តលើការងារសំខាន់ៗរួមមាន ការពង្រឹងគ្រឹះផ្លូវថ្នល់ក្រាលកៅស៊ូលើអេស៊ី លើឌីប៊ីអេសធី ស្តារ និងស្ថាបនាប្រឡាយរំដោះទឹក និងបំពាក់ស្លាកសញ្ញា និងគំនូសចរាចរ។ គម្រោងការងារខាងលើនេះ នឹងចាប់អនុវត្តនៅក្នុងរយៈពេល១៨ខែ បន្ទាប់មកនឹងថែទាំជាប្រចាំរយៈពេល ៣៦ខែ ស្របពេលដែលគម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ទី១ បានសម្រេចនូវគោលដៅជួសជុលថែទាំផ្លូវប្រវែងសរុបប្រមាណជា…

ស្ពានអាកាសថ្មេីរជេីងចំនួន ពីរកន្លែង នឹងសាងសង់តាមបណ្ដោយផ្លូវកប់ស្រូវ

ភំ្នពេញ៖ ក្នុងគម្រោងសាងសងផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ របស់រដ្ឋបាលរាជធានីភ្នំពេញ នឹងមានស្ពានអាកាសថ្មេីរជេីងចំនួន ពីរកន្លែង។  …