Tag Archives: ចរាចរណ៍

ស្ទះ​ដោយសារ​ អ្នក​បើកបរ​មិន​ចូលរួម​​គោរព​សញ្ញា​ចរាចរណ៍

ម្នាក់ៗឲ្យតែបើកភ្នែកឡើងគឺរអ៊ូរទាំធុញទ្រាន់រឿងធ្វើដំណើរទៅធ្វើការជូនកូនទៅរៀន និងដឹកទំនិញយឺតពេលដោយសារការកកស្ទះចរាចរណ៍តាមដងវិថីរៀងរាល់ថ្ងៃ។ …

ក្រុង​គ្រោង​បង្កើត​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​បន្ថយ​ការ​ស្ទះចរាចរណ៍

សាលារាជធានីភ្នំពេញគ្រោងបង្កើតសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកចាប់ពីស្ពានព្រែកព្នៅទៅក្រុងតាខ្មៅដើម្បីបន្ថយការស្ទះចរាចរណ៍ បន្ទាប់ពីសេវាដឹកអ្នកដំណើរតាមរថយន្តក្រុងទទួលបានការគាំទ្រពីសាធារណជន។ នេះបើតាមមន្ត្រីសាលារាជធានីភ្នំពេញកាលពីម្សិលមិញ។ …

JICA បន្ត​សិក្សា​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ធុន​ស្រាល​នៅ​ភ្នំពេញ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនចៃកា (JICA) នឹងចាប់ផ្តើមសិក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលមួយបន្ថែមទៀតនៅរាជធានីភ្នំពេញ ដើម្បីកសាងផែនការមេនៃអភិវឌ្ឍន៍ផ្លូវរថភ្លើងរាជធានីភ្នំពេញ ដែលនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងថា អង្គការចៃកា នឹងចាប់ផ្តើមសិក្សាពីលទ្ធភាពនៃគម្រោងរថភ្លើងធុនស្រាលចាប់ពីខែមេសា ឆ្នាំ២០១៧ រហូតដល់ ខែឧសភា ឆ្នាំ២០១៨។ លោក វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យក្រសួងសាធារណការ បានឲ្យដឹកកាលពីម្សិលមិញថា គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនេះ ជាផ្នែកមួយនៃការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍។ លោក ស៊ឹមសុរិយា ថ្លែងថា៖ «ក្រសួងធ្លាប់មានគម្រោងស្រដៀងគ្នាយូរហើយ ដោយសារក្រសួងយល់ថា តម្រូវការចាំបាច់ណាស់ក្នុងការកាត់បន្ថយការស្ទះចរាចរណ៍ក្នុងទីក្រុង។ ប៉ុន្តែគម្រោងមួយចំនួនយើងនៅតែមិនទាន់អាចអភិវឌ្ឍន៍បានទេ ដោយផ្ដោតទៅលើគម្រោងអាទិភាពមុនសិន»។ សាលារាជធានីភ្នំពេញ កាលពីម្សិលមិញបានអះអាងថា ចៃកា ធ្លាប់បានស្នើគម្រោងដើម្បីពិនិត្យ និងសិក្សាពីលទ្ធភាព…

ក្រសួង​សាធារណការ ពិន័យ​យានយន្ត​ដឹក​លើស​ទម្ងន់ បាន​ជាង​៣៦៧​លាន​រៀល​ក្នុង​ខែធ្នូ​ឆ្នាំ​២០១៦

ក្រសួងសាធារណការ នៅក្នុងខែធ្នូ ឆ្នាំ២០១៦ ទទួលបានប្រាក់ពិន័យជាង៣៦៧លានរៀល សមមូលជាង៩ម៉ឺនដុល្លារអាមេរិក ពីយានយន្តដែលដឹកលើសទម្ងន់។ បើតាមក្រសួងសាធារណការ យានយន្តដែលរកឃើញថាល្មើសក្នុងខែធ្នូ កើនឡើងចំនួន៤២ គ្រឿង ធៀបនឹងខែវិច្ឆិកា។ …

បន្តិច​ទៀត​! ត្រឹម ១០វិនាទី​​ សមត្ថកិច្ច​អាច​រក​ឃើញ​ផ្ទះ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​

សមត្ថកិច្ចនឹងប្រើពេលត្រឹម១០វិនាទីប៉ុណ្ណោះ ដើម្បីដឹងពីអាសយដ្ឋានរបស់អ្នកល្មើសច្បាប់ចរាចរណ៍ តាមរយៈកាមេរ៉ាបំពាក់តាមភ្លើងស្តុប។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ …

គម្រោង​ជួស​ជុល​ ស្ពាន​ជ្រោយ​ចង្វា ​ត្រូវ​បាន​ពន្យារពេល

ការជួសជុលស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វា) ដែលមន្ត្រីសាលារាជធានីភ្នំពេញធ្លាប់បានឲ្យដឹងថា នឹងចាប់ផ្តើមឡើងក្នុងខែមករានេះ ត្រូវបានពន្យារពេលទៅដល់ខែឧសភាវិញ។ នេះបើតាមការឲ្យដឹងរបស់ស្ថាប័នតំណាងប្រទេស ជប៉ុន ដែលនឹងឧបត្ថម្ភដល់ការងារជួសជុលនេះ។ …

ក្រសួង​ព្រមាន​រថយន្ត​ក្រុង​៣​ដែល​បង្ក​គ្រោះ​ថ្នាក់​ញឹកញាប់

ព្រឹទ្ធសភា កាលពីថ្ងៃម្សិលមិញ បានឯកភាពទាំងស្រុងដោយឥតមានការកែប្រែ លើសេចក្តីព្រាងច្បាប់វិសោធនកម្មមាត្រាចំនួន៩នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដោយសំឡេង៤៩សំឡេងនៃចំនួនវត្តមានសមាជិកក្នុងអង្គប្រជុំទាំងមូលខណៈដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចេញលិខិតព្រមានក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរចំនួន៣ដែលធ្វេសប្រហែសបង្កគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ។ …

សាលា​រាជធានី​រើស​នគរបាល​ចរាចរ​ណ៍ ៣០០​នាក់ ទៀត​សម្រាប់​ដោះស្រាយ​ការកកស្ទះ​នៅ​ភ្នំពេញ​

ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឯកភាពឲ្យអាជ្ញាធររាជធានីភ្នំពេញរើសមន្ត្រី នគរបាលចរាចរណ៍ជាប់កិច្ចសន្យាជាង ៣០០នាក់ទៀត ជាកម្លាំងបន្ថែមសម្រាប់ដោះស្រាយ ការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលកាន់តែមានសភាពយ៉ាប់យ៉ឺនឡើងៗ ។ …

អភិបាលក្រុង​ភ្នំពេញ​៖​ ទីក្រុង​ភ្នំពេញ​នឹង​គ្មាន​ចំណត​ចត​លើ​ចិញ្ចើម​ផ្លូវ​ទេ​នៅ​ពេល​ខាង​មុខ​

ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថាភ្នំពេញ នឹងក្លាយជាទីក្រុងមួយដែលមិនមានចំណតចតសម្រាប់ម៉ូតូ និងយានយន្ដទុកនៅលើចិញ្ចើមផ្លូវទៀតទេ។ លោក ប៉ា សុជាតិវង្ស បានលើកឡើងដូចនេះនៅក្នុងកម្មវិធីបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ធ្វើឡើងនៅ សណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមករា នេះ។ នៅក្នុងកម្មវិធីនោះ លោក ប៉ា សុជាតិវង្ស ក៏បានលើកឡើងបន្ថែមទៀតថា ភ្នំពេញនឹងរៀបចំស្លាក កាំម៉េរា ស្តុបចំនួន៦០០កន្លែង និង ភ្លើង ចំនួន ១ម៉ឺន៣ពាន់អំពូល និងបន្ថែមថ្មី ៤ពាន់ដើមទៀត។ បើតាមលោក…

ក្រសួងមហាផ្ទៃ៖ សីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ឆ្នាំ២០១៧

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញសីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ឆ្នាំ២០១៧ ដើម្បីកាតបន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។ សីលធម៌១០ចំណុចនោះរួម៖ ពេលបើកបរមិនត្រូវ៖ ១ មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត ២ មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត ៣   មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត ៤ មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត ពេលបើកបរត្រូវ៖   ១ ត្រូវពាក់មួួកសុវត្តិភាពជានិច្ច ២ ត្រូវពាក់ខ្សែរក្រវ៉ាត់សុវត្តិភាពជានិច្ច ៣ ត្រូវប្រកាន់ស្តាំជានិច្ច ៤ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ៥ ត្រូវចេះបើកបរអោយបានត្រឹមត្រូវជាដាច់ខាត ៦ ត្រូវប្រុងប្រយ័ត្នជានិច្ច នៅក្នុង «កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៦» នាព្រឹកថ្ងៃទី២ខែមករានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរកឃើញថា ក្នុងឆ្នាំ២០១៦ អ្នកបើកបររថយន្តដឹកជញ្ជូនអ្នកដំណើរ ឬទំនិញចំនួន១២៩នាក់ មានផ្ទុកសារធាតុញៀន…

ក្រសួង​សាធារណការ កំពុង​សិក្សា​បើកផ្លូវ​រថភ្លើង​ចំនួន​ពីរ​ខ្សែ​បន្ថែមទៀត​

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងរៀបចំផ្លូវរថភ្លើង ចំនួនពីរខ្សែបន្ថែមទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងកំពុងរៀបចំសិក្សាបើកផ្លូវរថភ្លើង ចំនួនពីរខ្សែ ដោយចេញពីស្ថានីយរថភ្លើង ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ចំណែកមួយខ្សែទៀតទៅកាន់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដើម្បីកាត់បន្ថយការចំណាយថ្លៃធ្វើដំណើរតាមម៉ូតូ និងរថយន្ដរបស់ពលរដ្ឋ ជាពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍ នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ។ បន្ថែមពីលើនេះ ក្រសួងក៏កំពុងសិក្សាលើមធ្យោបាយដឹកជញ្ជូនតាមផ្លូវចាប់ពីព្រែកព្នៅមកភ្នំពេញ និងពីភ្នំពេញ ទៅកាន់តាខ្មៅ និងស្រុកស្អាងខេត្ដកណ្ដាល ។ រីឯមួយខ្សែទៀតពី ស្រុកកៀនស្វាយ មកកាន់រាជធានីភ្នំពេញទៀតផង៕ ប្រភព៖ thmeythmey.com …

ផ្លូវក្នុងក្រុងខូចខាតភាគច្រើនដោយសារការស្ថាបនា គ្មានស្តង់ដារ និងគុណភាព

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចធ្វើការជួសជុលកែលម្អលើ កំណាត់ផ្លូវចំនួន ៥៧ខ្សែ ក្នុងខណ្ឌចំនួន៩ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីរងការខូចខាតយ៉ាងដំណំ ដោយក្នុងនោះ មានខណ្ឌទួលគោក ចំការមន ៧មករា ដូនពេញ និងខណ្ឌសែនសុខ មានផ្លូវថ្នល់ខូចខាតច្រើនជាងគេ ដោយសារការស្ថាបនា គ្មានស្តង់ដារ និងគុណភាព។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ចេញផ្សាយនៅព្រឹកថ្ងៃទី១៤ ខែធ្នូ។ …