Tag Archives: ចរាចរណ៍

អាជ្ញាធរ​រុះរើ​របង​បើក​ធ្វើ​ផ្លូវ​​ ក្រោយ​ពី​ក្រុមហ៊ុន​បិទ​យូរ​ឆ្នាំ

ប្រភព ៖ ភ្នំពេញបុស្តិ៍ មន្ទីរដែនដីនគរូបនីយកម្មរាជធានី និងអាជ្ញាធរខណ្ឌច្បារអំពៅកាលពីម្សិលម៉ិញបានរុះរើ របង និងចាក់ដីលុបប្រឡាយក្នុងសង្កាត់វាលស្បូវដើម្បីបើកផ្លូវទទឹង ១៦ ម៉ែត្របណ្ដោយជាង ៦ គីឡូម៉ែត្រឲ្យធ្វើចរាចរណ៍ឡើងវិញ បន្ទាប់ពីក្រុមហ៊ុន ២ បានជីក និងធ្វើរបងភ្ជិតមិនឲ្យឆ្លងកាត់ ។ លោក សារិន វណ្ណា ប្រធានមន្ទីរដែនដីនគរូបនីយកម្មរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បើតាមពលរដ្ឋផ្លូវនេះត្រូវបានក្រុមហ៊ុន ផាន អ៊ីមិច និងក្រុមហ៊ុន ហេង លី ជីកប្រឡាយ និងធ្វើរបងភ្ជិតច្រើនឆ្នាំមកហើយ។ ប៉ុន្តែលោកថា៖ «កាលពីព្រឹកម៉ិញ [ម្សិលម៉ិញ] ម្ចាស់ក្រុមហ៊ុនទាំងពីរគឺលោកជំទាវ ឧកញ៉ា ស៊ុយ សាផាន…

ពេញ១ខែមេសា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា កើតឡើង៣៧៤លើក ស្លាប់១៧៨នាក់ និងរបួស៦៨៣នាក់!

ប្រភព ៖ FreshNews យ៉ាងហោចណាស់មនុស្ស ១៧៨នាក់បានស្លាប់ និង៦៨៣នាក់បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើង៣៧៤លើក ពេញ១ខែមេសា ឆ្នាំ២០១៧ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។ បើតាមរបាយការណ៍ មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន មកពីបើកបរក្នុងល្បឿនលឿន ស្ថិតនៅក្រោមឥទ្ធិពលស្រវឹង បើកបរជែង មិនប្រកាន់ស្តាំ បើកបរមិនគោរពសិទ្ធ និងបត់គ្រោះថ្នាក់ជាដើម។ ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាង គឺរាជធានីភ្នំពេញ បន្ទាយមានជ័យ កំពង់ធំ កណ្តាល ព្រៃវែង កំពង់ចាម ពោធិ៍សាត់ កំពង់ស្ពឺ៕   …

ភ្លើងស្តុប​ថ្មី១០០​កន្លែង នឹងត្រូវដាក់ឲ្យដំណើរការក្នុងអំឡុងខែ​មិថុនា

ក្រុមការងារបច្ចេកទេសអង្គការចៃកា (JICA) ប្រទេសជប៉ុន និងមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមមាញឹកក្នុងការតភ្ជាប់ប្រព័ន្ធខ្សែភ្លើងពីភ្លើងស្តុបចំនួន១០០ទីតាំងដែលទើបដំឡើងថ្មីរួច ទៅភ្ជាប់ជាមួយទូរបញ្ជាក្នុងបរិវេណសាលារាជធានីភ្នំពេញ ដើម្បីបើកឲ្យដំណើរការជាបន្តបន្ទាប់ ក្នុងបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ។ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ការដំឡើងភ្លើងស្តុបចំនួន១០០ទីតាំងនេះ បានអនុវត្តកាលពីដើមឆ្នាំ២០១៦ រហូតមកដល់ពេលនេះរួចរាល់ហើយ នៅសល់តែការតភ្ជាប់ប្រព័ន្ធខ្សែភ្លើងពីភ្លើងស្តុបទាំងអស់ជាប្រព័ន្ធទៅបន្ទប់បញ្ជាត្រួតពិនិត្យរួមប៉ុណ្ណោះ ។ លោកបន្តថា ជាក់ស្តែងប្រព័ន្ធភ្លើងស្តុបថ្មីចំនួន១២ស្តុប ត្រូវបានដាក់ឲ្យដំណើរការរួចរាល់  ហើយក្រុមការងារកំពុងមមាញឹកជំរុញដាក់ឲ្យដំណើរការភ្លើងស្តុបចំនួន១៥កន្លែងផ្សេងទៀត នៅចុងខែមេសានេះ ។ លោក សាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា មូលហេតុដែលក្រុមការងារមិនអាចដាក់ឲ្យដំណើរការភ្លើងស្តុបទាំងអស់បានភ្លាមៗនោះ គឺដោយសារនៅតំបន់ស្តុបថ្មីទាំងនោះត្រូវលាបគំនូសថ្មី ត្រូវរើដុំបេតុងរបាំងចែកទ្រូងផ្លូវឲ្យត្រូវតាមគន្លងថ្មី ត្រូវលុបគំនូសចាស់ចោល ត្រូវតភ្ជាប់ចរន្តអគ្គីសនី…

សម្តេចក្រឡាហោម ស​ ខេង អំពាវនាវឲ្យអ្នកប្រើប្រាស់​ផ្លូវគោរព​គោលការណ៍​បើកបរ ១០ ចំណុច​ដើម្បីបង្ការគ្រោះថា្នក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែល ធ្វើដំណើលើផ្លូវទាំងអស់សូមគោរពតាមគោលការណ៍បើកបរ ១០ ចំណុចដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងជាយថាហេតុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ ។ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរចរណ៍ ផ្លូវគោកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ដូចខាងក្រោម ៖ ១-      ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ ។ល។ ២-      សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់…

ស្លាប់ ១១នាក់ និងរងរបួសធ្ងន់ស្រាល ៣០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៧ ខែមីនា

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន ១៨លើក ( យប់១១លើក ) បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ (ស្រី១) រងរបួសធ្ងន់ ១៩នាក់ (ស្រី៨) និងរងរបួសស្រាល១១នាក់ (ស្រី៣) ។ មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន មិនប្រកាន់ស្តាំ ប្រជែង  ស្រវឹង មិនគោរពសិទ្ធិ។ គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន ២៨៣លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១៣៩នាក់ រងរបួសសរុប…

ស្លាប់២នាក់ និង​របួស១៧នាក់ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧

យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់១១នាក់ និងរបួសស្រាល៦នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១១គ្រឿង រថយន្ដធុនតូចចំនួន៤គ្រឿង រថយន្ដធុនធំ២គ្រឿង យាន្ដផ្សេង២គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, មិនគោរពសិទ្ធ២លើក, ស្រវឹង៣លើក និបត់គ្រោះថ្នាក់១លើក ។ សូមបញ្ជាក់ថា រយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៧…

ស្លាប់​ ៤​នាក់​ រង​របួសធ្ងន់​ស្រាល​ ៩​នាក់ ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២២​ ខែមីនា

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថានៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន ៩លើក  បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់  រងរបួសធ្ងន់ ៧នាក់  និងរងរបួសស្រាល២នាក់។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព  ៧នាក់។ គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពី លើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ស្រវឹង ប្រជែង និងមិនគោរពសិទ្ធិ។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល ២២ថ្ងៃ គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ កើតឡើង ចំនួន ២២០លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១១៥នាក់ រងរបួសសរុប ចំនួន ៣០០នាក់ ក្នុងនោះរបួសធ្ងន់…

ដេរ​២៨ថ្នេរ និង​បាក់​ធ្មេញ​អស់​២ដោយសារតែ

បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូបុកគូទរថយន្តដែលបត់ចូលព្រលានយន្តហោះដោយមិនបានស៊ីញ៉ូ បណ្តាលឲ្យរងរបួសបែកមុខ២៨ថ្នេរ និងបាក់ធ្មេញអស់២ ចំណែករថយន្តបត់ចូលព្រលានយន្តហោះបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ មីនា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង  ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះមានឈ្មោះ  ទួន មករា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ និងទិញម៉ូតូ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកកំពង់ភ្នំខេត្តកណ្តាល ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តបង្កមួយគ្រឿងម៉ាកហាយឡែនឌ័រមិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច ចំណែកជនរងគ្រោះជិះម៉ូតូម៉ាក ZOOMER-X ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កណ្តាល 1V-0394 ធ្វើដំណើរទិសដៅស្របជាមួយរថយន្ត បើកបរក្នុងស្ថានភាពស្រវឹងផងនោះ…

ថ្ងៃ១៣​ មិនាម្សិលម៉ិញនេះ!​ ស្លាប់៥នាក់ និងរបួស១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

យោងតាមមន្ត្រីនៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់៨នាក់ និងរបួសស្រាល២នាក់។ ប្រភពពត៌មានដដែលបានបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៨គ្រឿង រថយន្ដធុនតូចចំនួន២គ្រឿង, រថយន្ដធុនធំ៣គ្រឿង,យានផ្សេងៗ១គ្រឿង និងអ្នកថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានបទល្មើសបើកបរហួសល្បឿនកំណត់៣លើក, មិនគោរពសិទ្ធិ២លើក, ស្រវឹង២លើក, បត់គ្រោះថ្នាក់ ១លើក និងកត្តាយានយន្ដ១លើក ៕   …

មនុស្ស១២ នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១២ ខែមីនា

មនុស្ស ១២នាក់ ស្លាប់ រងរបួសធ្ងន់ ១៥នាក់ និងរងរបួសស្រាល៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៨លើកនៅទូទាំងប្រទេស ដែលបានកើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹង។ …

ឡានចូលស៊ីការ រងរបួស៣នាក់

រថយន្តមួយគ្រឿងបានបើកទៅបុករោងការមួយនៅលើផ្លូវលេខ២១បេ ភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បណ្ដាលអោយចុងភៅ៣នាក់ របួសធ្ងន់និងស្រាល កាលពីថ្ងៃទី៨ ខែ មិនា ឆ្នាំ២០១៧។ នេះបើយោងតាមព័ត៌មានក្នុងស្រុកបានចេញផ្សាយ។  ជនរងគ្រោះទី១.ឈ្មោះ គុំ វី អាយុ៤៣ឆ្នាំ រងរបួសបាក់កំភួនជើង, ទី២.ឈ្មោះ យ៉ុន អ៉េត អាយុ១៧ឆ្នាំ រងរបួសបាក់ភ្លៅ ឯទី៣.ឈ្មោះ ប៊ិច គង ងរបួសស្រាល។ តាមអ្នកភូមិបានបញ្ជាក់ថា គ្រោះថ្នាក់ចេះចំថ្ងៃធ្វើរោង គឺគ្រោះថ្នាក់តែចុងភៅប៉ុណ្ណោះ ប៉ុន្តែប្រសិនចាំថ្ងៃស៊ីការវិញ មិនដឹងមនុស្សប៉ុន្មាននាក់រងរបួស និងស្លាប់នោះទេ ហើយគ្រោះថ្នាក់នេះក៏បានបណ្តាលឲ្យបាក់រោងការអស់៣បន្លោះផងដែរ៕ ប្រភព៖ ដើមអំម្ពិល…

សាលា​រាជធានី​ភ្នំពេញ​ ដំឡើង​ប្រព័ន្ធ​ភ្លើង​ស្តុប​ថ្មី

សាលារាជធានីភ្នំពេញបានដំឡើងភ្លើងស្តុបថ្មី បានចំនួន៨៤កន្លែងហើយក្នុងរាជធានីភ្នំពេញ គិតត្រឹមថ្ងៃសុក្រទី២០ ខែមករានេះ។ គម្រោងដំឡើងប្រព័ន្ធភ្លើងស្តុបថ្មី ចំនួន១០០កន្លែងក្នុងរាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលជាបញ្ហាសំខាន់មួយក្នុងរាជធានីភ្នំពេញ។ …