Tag Archives: ចរាចរណ៍

ក្រសួង​នឹង​អ៊ុត​បា​កូដ​លើ​ស្លាក​លេខ​រថយន្ដ ដើម្បី​ចៀសវាង​ការ​ក្លែង​ស្លាក​លេខ

ប្រភព ៖ ថ្មីៗ នៅចុងឆ្នាំ២០១៧នេះ រាល់ការចេញស្លាកលេខរថយន្ដ នឹងមានដាក់បញ្ចូលបាឃ្យូកូដ ដើម្បីជៀសវាងការប្រើស្លាកលេខក្លែងក្លាយ  និងផ្តល់ភាពងាយស្រួលដល់សមត្ថកិច្ចត្រួតពិនិត្យ និងគ្រប់គ្រងចំណូលពីការបង់ពន្ធ។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ប្រព័ន្ធទិន្នន័យបាកូដនេះ នឹងផ្ដល់ព័ត៌មានឲ្យសមត្ថកិច្ច …

សាធារណៈរដ្ឋប្រជាមានិតចិន ផ្ដល់រថយន្តក្រុង១០០គ្រឿងដល់សាលារាជធានីភ្នំពេញ

ប្រភព ៖ អង្រុត បើតាមប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឲ្យដឹងថា រថយន្តក្រុងចំនួន ១០០គ្រឿង ដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនសាលារាជធានីភ្នំពេញសម្រាប់បំរើការដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ បានចាកចេញពីកំពង់ផែប្រទេសចិនហើយកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ដែលតាមគម្រោងនឹងមកដល់កំពង់ផែក្រុងព្រះសីហនុនៅថ្ងៃទី២៥ ខែមិថុនាខាងមុខនេះ ។   …

ភ្លើងស្តុបថ្មី៤ទីតាំងបានដាក់ឲ្យដំណើរការ…

ភ្លើងស្តុបគឺជាចំណែកដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរាណ៍ក្នុងរាជធានីភ្នំពេញយើង។ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយដំណើរភ្លើងស្តុបថ្មីទី ២៨ ២៩ ៣០ ៣១! បន្ទាប់ពីលាបគំនូសចរាចររួច នៅព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៧ ។ ភ្លើងស្តុបថ្មីចំនួន ៤ទីតាំង ត្រូវបានដាក់អោយដំណើរការ រួមមាន: ១-ភ្លើងស្តុប ប្រសព្វមហាវិថីព្រះនរោត្តម និងផ្លូវលេខ ១៨៤ ២-ភ្លើងស្តុបផ្សារដើមថ្កូវ ប្រសព្វផ្លូវលេខ ២៧១ និងផ្លូវលេខ ៤៨៨ ៣-ភ្លើងស្តុប ប្រសព្វមហាវិថីព្រះមុនីវង្សនិងផ្លូវលេខ ៨០ ៤-ភ្លើងស្តុប ប្រសព្វមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ ៨៦។ …

ខូច​​ដោយសារតែ​ពួក​គាត់​នេះហើយ

ប្រភព ៖ កោះសន្តិភាព រថយន្តក្រឡុកស៊ីម៉ង់ត៍ជាច្រើនគ្រឿង កំពុងតម្រៀបជួរគ្នាដើម្បីចូលទៅចាក់បេតុងនៅការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅតាមមហាវិថីព្រះនរោត្តមភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងធ្វើឱ្យដីភក់ធ្លាក់ប្រឡាក់ពេញដងផ្លូវមានប្រវែងរាប់ពាន់ម៉ែត្រ ចាប់តាំងពីមុខការដ្ឋានខាងលើ រហូតទៅដល់ផ្លូវលេខ២៩៤ និងផ្លូវសុធារស នាព្រឹកថ្ងៃទី៣១ ខែឧសភា តែពុំមានមន្ត្រីអាជ្ញាធរមូលដ្ឋានណាម្នាក់ចុះទៅមើលឡើយ។ អ្នករត់រ៉ឺម៉កម៉ូតូម្នាក់ ឮនិយាយថា ចាប់តាំងពីម៉ោងប្រមាណ៨ព្រឹកថ្ងៃទី៣១ ខែឧសភាមក គាត់ឃើញមានរថយន្តក្រឡុកស៊ីម៉ង់ត៍ជាច្រើនគ្រឿងតម្រៀបគ្នាជាជួរ ដើម្បីរង់ចាំចូលទៅចាក់បេតុងនៅក្នុងការដ្ឋានសំណង់ក្នុងដីឡូត៍មួយកន្លែងនោះ។ ដោយសារមានរថយន្តចេញចូលទៅចាក់បេតុងយ៉ាងច្រើននោះ ធ្វើឱ្យបែកភក់ជ្រាំយ៉ាងខ្លាំងជាប់កង់រថយន្ត ហើយពេលចេញមកវិញធ្លាក់ដីប្រឡាក់ពេញផ្លូវតែម្តង តែគាត់មិនឃើញមានវត្តមានអាជ្ញាធរមូលដ្ឋានណាម្នាក់ចុះមកធ្វើការណែនាំឡើយ ។ ប្រភពដដែលបន្តថា គាត់សូមអំពាវនាវទៅដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រសួង មន្ទីរ ជាពិសេសទៅដល់សាលារាជធានីភ្នំពេញ មេត្តាមកមើលមហាវិថីព្រះនរោត្តមដែលជាផ្លូវដ៏សំខាន់មួយ កំពុងតែប្រឡាក់ទៅដោយដីភក់ ដោយសារតែរថយន្តក្រឡុកបេតុងចេញចូលក្នុងការដ្ឋានខាងលើនោះ។ លោក…

ផ្លូវបេតុងជាង១០ខ្សែ តម្លៃខ្ទង់លានដុល្លារ ត្រូវបានស្ថាបនាជូនពលរដ្ឋនៅខណ្ឌដង្កោ

ប្រភព ៖ FreshNews គិតត្រឹមខែឧសភា ឆ្នាំ២០១៧នេះ ផ្លូវបេតុងជាង១០ខ្សែ ដែលមានតម្លៃរហូតដល់ខ្ទង់លានដុល្លារ ត្រូវបានរដ្ឋបាលខណ្ឌដង្កោ បានបើកការដ្ឋានជូនប្រជាពលរដ្ឋ សម្រាប់ការធ្វើដំណើរ និងដើម្បីចូលរួមលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋកាន់តែខ្លាំងឡើង ពីការដឹកជញ្ជូនទំនិញ និងផលិតផ្សេងៗ។ ជាក់ស្តែងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានបន្តបើកការដ្ឋានស្ថាបនាផ្លូវបេតុង២ខ្សែទៀត ព្រមទាំងការដាក់ប្រព័ន្ធលូ១ខ្សែ ស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ។ គម្រោងដែលបើកការដ្ឋានស្ថាបនាក្នុងឱកាសនេះរួមមាន៖ ១-ផ្លូវបេតុង០១ខ្សែ ប្រវែង៤៥០ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិទ័ពបោះ…

ផ្លូវមួយចំនួននៅភ្នំពេញត្រូវបានហាមមិនអោយធ្វើការដង្ហែរក្បួនឃោសនាបោះឆ្នោត ចាប់ពីថ្ងៃស្អែក

ប្រភព ៖ FreshNews អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បាននិងកំពុងដឹកនាំកិច្ចប្រជុំជាមួយតំណាង គណបក្សនយោបាយ ដើម្បីពិភាក្សាពីតម្រាយផ្លូវ សម្រាប់ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២០ ខែឧសភា ស្អែកនេះ រហូតដល់ថ្ងៃទី២ ខែមិថុនា។ …

កម្ពុជានឹងរៀបចំកម្មវិធីរត់ប្រណាំងសប្បុរសធម៌អាស៊ាន

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ រដ្ឋបាលរាជធានីភ្នំពេញបានជួបប្រជុំជាមួយតំណាងស្ថានទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីការការពារសន្តិសុខ សណ្ដាប់ធ្នាប់ …

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ​ បើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែរជូនប្រជាពលរដ្ឋ

បងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ បានទទួលផ្លូវបេតុងឆ្អឹងដែក ១ខ្សែទៀតហើយ ដែលបានបើកការដ្ឋានជួលជុល ក្រោមអធិបតីភាពលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ក្រូច ផាន ប្រធានក្រុមព្រឹក្សាខណ្ឌពោធិ៍សែនជ័យ អភិបាលរង អធិការខណ្ឌ មេបញ្ជារការកងរាជអាវុធហត្ថខណ្ឌ នាយករង រដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យជុំវិញខណ្ឌ ចៅសង្កាត់-ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សា សង្កាត់ មេភូមិ-អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋជាច្រើនផងដែរ នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៧នេះ។ ផ្លូវបេតុងខាងលើមានប្រវែង ៣១២ម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីផ្លូវវេងស្រេង ចំណុចខាងលិចសួនកាណាឌីយ៉ា…

ជប៉ុននឹងចំណាយ៨០០លានដុល្លារលើគម្រោងបង្កើតរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាសដំបូងក្នុងក្រុងភ្នំពេញ

ប្រភព ៖ https://www.business-cambodia.com/article/28524 ប្រទេសជប៉ុននឹងចំណាយថវិកា ៨០០លានដុល្លារ លើគម្រោងបង្កើតរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាសលើដំបូងនៅក្រុងភ្នំពេញ តាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ(JICA) ក្នុងពេលឆាប់នេះៗ នេះបើយើងតាមរយៈជំនួបរវាងឯកឧត្តម ហោ ណាំហុង និងតំណាងប្រទេសជប៉ុន Keiichi ISHII នៅថ្ងៃទី៥ ឧសភា កន្លងទៅនេះ នៅវិមានសន្តិភាព។ …

OCIC គ្រោង​ចំណាយ​​​ជាង​ ១ ​លាន​ដុល្លារ​​សង់​ផ្លូវ​ថ្មើរជើង​ថ្មី​ នៅ​ចំណុច​ប្រសព្វ​រង្វង់មូល​នាង​គង្ហីង

ប្រភព ៖ ភ្នំពេញបុស្តិ៍ ក្រុមហ៊ុន OCIC គ្រោងចំណាយទឹកប្រាក់ជាង ១ លានដុល្លារដើម្បីសាងសង់ផ្លូវថ្មើរជើងថ្មីមួយស្ថិតនៅចំណុចប្រសព្វអតីតៈរង្វង់មូលនាងគង្ហីងជាទីតាំងស្ថិតនៅទល់មុខគម្រោង Olympia City ដែលវិនិយោគដោយក្រុមហ៊ុនមួយនេះ។ អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សាពីផលប៉ះពាល់ និងប្លង់មេនៃគម្រោងនេះជាមួយសាលាក្រុងភ្នំពេញ មុនពេលចាប់ផ្តើមសាងសង់ដែលអាចនឹងធ្វើឡើងនៅក្នុងត្រីមាសទី ៣ ឆ្នាំនេះ។ លោកបន្តថាផ្លូវថ្មើរជើងថ្មីនេះមានចំនួន ៥ ដែលអាចឲ្យប្រជាពលរដ្ឋដើរឆ្លងកាត់បានគ្រប់ទិសដើម្បីសម្រួលការធ្វើដំណើរ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។ លោកបន្តថា៖ «តាមធម្មតាគម្រោងអ្វីមួយតែងមានគុណវិបត្តិ និងគុណសម្បត្តិ ប៉ុន្តែប្រទេសយើងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍហេតុនេះគម្រោងនេះនឹងត្រូវតែទៅមុខ»។ លោកបន្តថា៖ «គម្រោងនេះត្រូវបានឌីសាញឡើងដោយស្ថាបត្យករខ្មែរ ១០០ ភាគរយហើយថវិកាវិនិយោគលើគម្រោងនេះមានចន្លោះ ១…

ព្រឹកនេះ សាលារាជធានីភ្នំពេញ ប្រកាសដាក់ឲ្យប្រើប្រាស់ស្ពាន​អាកាស​ថ្មើរជើង ទី១នៅកម្ពុជា និងផ្លូវអមសងខាងកំណាត់ ផ្លូវជាតិលេខ៤

ប្រភព ៖ FreshNews រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ បានបើកពិធីប្រកាសដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវ ប្រវែង ៤០០ម៉ែត្រ នៃផ្លូវជាតិលេខ៤ ចាប់ពី រង្វង់មូលចោមចៅ ដល់ផ្លូវបំបែកកប់ស្រូវ ប្រវែង១.៧៥០ម៉ែត្រ និងស្ពានអាកាសថ្មើរជើង២ខ្សែ ដែលមានទីតាំងស្ថិតនៅ ម្តុំផ្សារជម្ពូវ័ន្ត ក្នុងខណ្ឌ ពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ នៅក្នុងពិធីនោះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ដោយមាន បញ្ហាចម្ងល់ក្នុងបណ្តាញ សង្គមហ្វេសប៊ុក ស្តីពីករណីស្ពានអាកាសថ្មើរជើង…

ផ្លូវ​មួយ​ចំនួន​នៅ​ភ្នំពេញ​នឹងហាម​មិន​ឲ្យឃោស​នាបោះ​ឆ្នោត

ប្រភព ៖ VOD សាលារាជធានីភ្នំពេញឲ្យដឹងថា មហាវិថីមួយចំនួននៅក្នុងរាជធានីភ្នំពេញ នឹងមិនត្រូវបានអនុញ្ញាត្តិឲ្យធ្វើការឃោសនាបោះឆ្នោតនោះទេ ដោយថា ការឃោសនាទាំងនោះ អាចនាំឲ្យមានការកកស្ទះចរាចរណ៍នៅពេលហែក្បូន។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានឲ្យវីអូឌីដឹងនៅរសៀលថ្ងៃទី៤ខែឧសភានេះថា សាលារាជធានីភ្នំពេញបានដាក់លិខិតស្នើទៅកាន់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសុំឲ្យគោលការណ៍ពីគណកម្មាធិការជាតិ ដើម្បីហាមមិនឲ្យមានការឃោសនាបោះឆ្នោតនៅលើមហាវិថីសំខាន់ៗ និងផ្លូវមួយចំនួនដើម្បីបញ្ជៀលនូវការកកស្ទះចរាចរណ៍។ លោកបានឲ្យដឹងថា មហាវិថីមួយចំនួននោះមានដូចជា មហាវិថីនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជុំវិញផ្សារនានានៅរាជធានីភ្នំពេញ។ លោកថា៖ « ព្រោះយើងដឹងហើយថាទោះបីជាមិនមានក្បូននៃយុទ្ធនាការឃោសនាបោះឆ្នោត យើងទទួលស្គាល់ថាក្រុងភ្នំពេញរបស់យើងនេះកំពុងប្រឈមនឹងការកកស្ទះចរាចរណ៍ថ្ងៃធម្មតាយើងគ្រាន់តែជិះចូលទៅក្នុងផ្សារតំបន់ដែលខ្ញុំនិយាយអំបាញ់មិញនេះក៏វាមានការកកស្ទះរួចទៅហើយ » ។ ទោះជាយ៉ាងណាលោកថា ការស្នើនេះ នៅមិនទាន់មានការឆ្លើយតបជាយ៉ាងណានោះទេពីគ.ជ.ប។ គួរបញ្ជាក់ផងដែរថាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អណត្តិទី៤ឆ្នាំ២០១៧ នេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ឧសភា ដល់ថ្ងៃទី២មិថុនាឆ្នាំ២០១៧។ ចំណែកឯការបោះឆ្នោតនឹងប្រព្រឹត្តទៅថ្ងៃទី៤មិថុនាឆ្នាំ២០១៧៕…