Tag Archives: ចរាចរណ៍

គ្រោះថ្នាក់សង្គម៦ខែស្លាប់ជាង២ពាន់និងរបួសជាង៣ពាន់នាក់​

ប្រភព ៖ VOD របាយការណ៍នគរបាលបង្ហាញថា ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៧នេះ គ្រោះថ្នាក់សង្គមបានកើតឡើងជាង ៣ពាន់ករណី បណ្តាលឲ្យមានអ្នកស្លាប់ជាង២ពាន់នាក់ និង រងរបួសជាង ៣ពាន់នាក់។ អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញរបាយការណ៍នៅថ្ងៃចន្ទនេះថា គ្រោះថ្នាក់សង្គមកើតឡើងនៅឆ្នាំ២០១៧ មានការថយចុះ៣% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងទៅ។ គ្រោះថ្នាក់សង្គមគឺជាគ្រោះថ្នាក់ផ្សេងៗ ដែលកើតចេញពីសកម្មភាពមនុស្សនិងធម្មជាតិ ហើយបានសម្លាប់ជីវិតមនុស្ស និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ។ របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍១ ៩០៧ករណី ស្លាប់មនុស្ស ចំនួន៩៣១នាក់។ គ្រោះអគ្គីភ័យមាន ៣០៩លើកស្លាប់មនុស្សអស់៦៩នាក់។ ខ្យល់ព្យុះចំនួន១៤៩លើក បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ និងគ្រោះថ្នាក់សង្គមផ្សេងៗជាងមួយពាន់ករណីទៀត៕ …

ជម្ងឺរុំារ៉ៃ! រំលាយសកម្មភាពលក់ដូរនិងតាក់ស៊ីចាប់ម៉ូយអាណាធិបតេយ្យលើផ្លូវជាតិលេខ១

ប្រភព ៖ Express.com.kh បញ្ហាអ្នករត់រថយន្តតាក់ស៊ីរត់ចាប់ម៉ូយ ពាសពេញផ្លូវក្បែរគល់ស្ពានព្រះមុន្នីវង្សត្រើយខាងកើត និងការដាក់លក់ដូរបំពានចំណីផ្លូវយ៉ាងអាណាធិបតេយ្យនៅលើកំណាត់ផ្លូវជាតិលេខ១ ដែលរុំារ៉ៃ ក្នុងក្រសែរភ្នែកប្រជាពលរដ្ឋទូទៅមកជាយូរហើយនោះ ពេលនេះជម្ងឺរុំារ៉ៃទាំងនេះ នឹងត្រូវបញ្ចប់អោយបាន១០០ភាគរយ គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះតទៅ។ …

អាជ្ញាធរ​តម្រូវ​ម្ចាស់​អាជីវកម្ម​អម​ផ្លូវ​ពីរ​ផ្អាក​១​ថ្ងៃ​ដើម្បី​សម្រួល​ចរាចរណ៍​គណៈប្រតិភូ​វៀតណាម

ប្រភព ៖ វិទ្យុអាស៊ីសេរី រដ្ឋបាលសាលាសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១៩ កក្កដា ចេញសេចក្ដីជូនដំណឹងដល់ម្ចាស់អាជីវកម្មស្ថានីយប្រេងឥន្ធនៈ អាជីវកម្មលក់ដូរ និងម្ចាស់ការដ្ឋានសំណង់ទាំងអស់ដែលនៅអមសងខាងផ្លូវសុធារស និងតាមផ្លូវនរោត្ដម ឲ្យផ្អាកការលក់ដូរ និងការសាងសង់មួយថ្ងៃ គឺនៅថ្ងៃទី២០ កក្កដា។ …

ក្រសួងមហាផ្ទៃបង្កើតក្រុមការងារបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ

ប្រភព ៖ VOD ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារដើម្បីផ្សព្វផ្សាយក្នុងគោលបំណងឲ្យប្រជាពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ចូលរួមក្នុងការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ទាំងនៅផ្លូវគោក និងផ្លូវទឹក។ តាមសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១២ ខែកក្កដា បានឲ្យដឹងថា ក្រុមការងារដែលត្រូវចូលរួមផ្សព្វផ្សាយនោះ មានគ្នា ៨នាក់ ដែលមានសមាសភាពមកពីកម្លាំងនគរបាល កងរាជអាវុធហត្ថ និងក្រសួងយុត្តិធម៌។ …

ប៉ូលីស​ជាតិ​នឹង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​គ្រប់​គ្រង​យាន​យន្ត​ពាក់​ផ្លាក​នគរបាល​ជាតិ

ប្រភព ៖ វិទ្យុបារាំង ប៉ូលីសជាតិ នឹងធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងយានយន្តពាក់ផ្លាកនគរបាលជាតិ ក្នុងពេលឆាប់ៗខាងមុខ។ គម្រោងនេះធ្វើឡើងបន្ទាប់ពីប៉ូលីសជាតិមើលឃើញពីភាពអនាធិបតេយ្យនៃការប្រើប្រាស់ផ្លាកយានយន្ត ន.ប ឬនគរបាលជាតិ ដែលនាំឲ្យប៉ះពាល់ដល់កិត្តយសរបស់កងកម្លាំងនគរបាលជាតិ។ នេះបើផ្អែកតាមលិខិតរបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិចេញផ្សាយកាលពេលថ្មីៗនេះ។ …

នគរបាល​នឹង​ចាប់​ផាក​ពិន័យ​ ​អ្នក​ចត​យានយន្ត​ខុស​ច្បាប់

ប្រភព ៖ ភ្នំពេញបុស្តិ៍ នៅដើមខែសីហាខាងមុខនេះក្រុមការងារពិសេសនគរបាលក្រសួងមហាផ្ទៃនឹងចាប់ផ្ដើមអនុវត្តការផាកពិន័យចាប់ពី ៥ ម៉ឺនទៅដល់ ១០ ម៉ឺនរៀល ទៅលើយានយន្តទាំងឡាយណាដែលឈប់ចតរំលោភច្បាប់ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលអាចដឹងច្បាស់ពីអត្តសញ្ញាណ និងអាសយដ្ឋានពិតប្រាកដរបស់ម្ចាស់យានយន្ត។ …

“ការ​បើកបរ​លើស​ល្បឿន​កំណត់​គឺ​ជា​បញ្ហា​ចម្បង​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍”

ប្រភព ៖ RFA អង្គការសហប្រជាជាតិបានរៀបចំប្រារព្ធទិវាសប្ដាហ៍សុវត្ថិភាពចរាចរណ៍សកលបានចំនួន ៤លើកហើយ ហើយក្នុងចំណោមទាំង៤លើកនេះ គឺធ្វើឡើងក្រោមប្រធានបទផ្សេងៗគ្នា។ ដោយឡែកនៅក្នុងឆ្នាំ២០១៧ នេះ ក្រុមបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បានជ្រើសយកប្រធានបទថ្មីគឺ “បន្ថយល្បឿនដើម្បីបន្ថយគ្រោះថ្នាក់ចរាចរណ៍”។ …

សាលា​ក្រុង​នឹង​បញ្ចៀស​ចរាចរណ៍​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ថ្ងៃ​ទី​១៧​កក្កដា

ប្រភព ៖ RFA សាលារាជធានីភ្នំពេញ នឹងរៀបចំបញ្ចៀសចរាចរណ៍នៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៧ កក្កដា ដើម្បីរៀបចំពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បញ្ជាក់ថា ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមក្នុងពិធីអបអរសាទរនោះ ព្រមទាំងមានអ្នកចូលរួមប្រមាណ ១ម៉ឺននាក់ផង ដូច្នេះដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ …

បន្ទប់តាមដានកាមេរ៉ាសុវត្ថិភាព​រួម​នឹងជួយសម្រួល​​​នៅ​ក្នុងការ​ឃ្លាំមើលបទល្មើស​ក្នុង​​​រាជធានី​​​

ប្រភព ៖ Cambodiadaily ក្រុមមន្ត្រីបានលើកឡើងថា កាមេរ៉ាសុវត្ថិភាពដែលត្រូវបានដំឡើងនៅទូទាំងរាជធានីនឹងត្រូវតាមដានក្នុងពេលដំណាលគ្នាជាប់រហូតពីបន្ទប់តាមដានរួម ជាផ្នែកនៃការខិតខំឃ្លាំមើលបទល្មើសដែលមានការសហការរវាងសាលារាជធានី និងនគរបាលជាតិ។           …

រថយន្តក្រុង​100​គ្រឿង​ជា​ជំនួយ​របស់​ចិន​បាន​មក​ដល់​ហើយ​(​មាន​វី​ដេ​អូ​)

ប្រភព ៖ កោះសន្តិភាព បើមិនមានការប្រែប្រួលទេនោះ រថយន្តក្រុងចំនួន១០០គ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនផ្តល់ជូនសាលារាជធានីភ្នំពេញនឹងរៀបចំពិធីប្រគល់ និងទទួលជាផ្លូវការនៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ ។  …

ផ្លាកលេខចាប់ពីខែកក្កដាទៅនឹងមាន QR កូដ ចុះអ្នកប្រើស្លាកលេខចាស់ៗត្រូវធ្វើដូចម្ដេច?

ប្រភព ៖ ចង់ដឹង កាលពីពេលថ្មីៗនេះក្រសួងសាធរណការ និងដឹកជញ្ជូនទើបតែបង្ហោះនៅក្នុងទំព័រ Facebook ផ្លូវការរបស់ខ្លួនថា ផ្លាកលេខរថយន្តដែលបានបោះពុម្ព ចាប់ពីខែកក្កដា (07-2017) តទៅ មានអ៊ុតភ្ជាប់នូវ QRCode ហើយត្រូវបានដាក់អោយប្រើប្រាស់ ។ ក្រសួងក៏បានបញ្ជាក់បន្ថែមផងដែរថា យ៉ាងហោចណាស់មាន ១៥០០ រថយន្តហើយ ក្នុងខែកក្កដា ឆ្នាំ២០១៧ ដែលមានផ្លាកលេខភ្ជាប់ដោយ QRCode ។ មើលការបង្ហោះរបស់ក្រសួង ៖ ទន្ទឹមនឹងនោះ មហាជនជាច្រើន បានមានចង្ងល់ថា ចុះសម្រាប់អ្នកប្រើប្រាស់ផ្លាកលេខចាស់ៗ ដែលគ្មាន QR កូដ តើត្រូវធ្វើដូចម្ដេច ? ទាក់ទងនឹងសំនួរនេះ…

រថយន្តក្រុងសាធារណៈ ចំនួន១០០គ្រឿងថ្មីទៀត ដែលជាជំនួយរបស់ចិន នឹងមកដល់កម្ពុជា ថ្ងៃទី២៥ ខែមិថុនា

ប្រភព ៖ Khmerload រថយន្តក្រុង១០០គ្រឿង ដែលជាជំនួយឥតសំណងរបស់ រដ្ឋាភិបាលចិន ផ្តល់ជូនសាលារាជធានីភ្នំពេញ បានចាកចេញពីកំពង់ផែប្រទេសចិនហើយ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ ហើយគ្រោងនឹងមកដល់កំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ …