Tag Archives: ចរាចរណ៍

ការរស់នៅក្នុងទីក្រុងភ្នំពេញ និង ក្នុងទីក្រុងនានានៅបណ្ដារប្រទេសអភិវឌ្ឍ

ទីក្រុងភ្នំពេញ បច្ចុប្បន្ន នេះ​ក្នុង រាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះនៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋភាគច្រើន រស់នៅតាមទីក្រុង ដែលមាបកំរិតជីវភាពស្ថិត នៅក្រោមកន្ទាត់ក្រីក្រ ខណៈពេលពលរដ្ឋមួយចំនួនតិច កំពុងតែរស់នៅ ដោយជីវភាពស្ដុកស្ដម ជាមួយនិងទ្រព្យសម្បត្ដិមហាសាល ។ ទោះជាយ៉ាងណាក៏ដោយ រាជធានីភ្នំពេញ ជាទីក្រុងដែលមានវប្បធម៏សំបូរបែប រួមជាមួយនឹងភាពចំរុះជាតិសាស្រ្ដ និងភាសារ ខុសៗគ្នា រួមជាមួយនិងជំនឿសាសនាផ្សេងៗ ។ តែអ្វីដែលពួគគេមានដូចគ្នានោះគឺ ភាពក្រីក្ររ។ ក្នុងរាជធានីភ្នំពេញ សម្រាប់អ្នកមានទ្រព្យស្ដុកស្ដម គេមានលុយអាចសាងសង់ ភូមិគ្រឹស្ដធំៗ ឬក៏បូរី សម្រាប់គ្រួសាររបស់គេ ខណៈដែលអ្នកក្រ រកលុយទិញ ផ្ទះតូចមួយមិនបាន ឬក៏ ទិញអាហារប្រចាំថ្ងៃសម្រាប់ក្រុមគ្រួសារ របស់ពួក…

ការចូលរួមគោរពច្បាប់ចរាចរ និងបទបញ្ជាផ្សេងៗ ជារឿងចាំបាច់ ដែលយើងម្នាក់ៗត្រូវធ្វើ

តាមដងមហាវិថីមួយចំនួន ក្នុងរាជធានីភ្នំពេញ មានការបែងចែកច្បាស់លាស់គំនូសផ្លូវ​ សម្រាប់ រថយន្ដ ម៉ូតូ កង់ និងសម្រាប់អ្នកថ្មើរជើង។ ប៉ុន្ដែ ដោយសារស្ថានភាព ផ្លូវថ្នល់តូចចង្អៀត ផ្គួបផ្សំ និងកំណើន យានយន្ដ នឹងការមិនគោរពច្បាប់ចរាចរ វាធ្វើអោយ ស្ថានភាព ចរាចរ ក្នុងរាជធានីភ្នំពេញ កាន់តែ មានភាព អាក្រក់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះបីជាផ្លូវខ្លះមានការ បែងចែកជាគំនូស ច្បាស់លាស់ក៏ដោយ ក៏អ្នកបើកបរយាន្ដយន្ដ មួយចំនួន ធំ មិនបានគោរពនោះឡើយ ដោយពេលខ្លះផ្លូវរបស់ម៉ូតូ ត្រូវបាន ឡានជ្រែងយក រហូតដល់ពេលខ្លះ អ្នកបើកបរម៉ូតូ…

សិទ្ធិក្នុងការដើរហើរ

យោងតាមមាត្រា៤០នៃរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា បានចែងថា “សេរីភាពក្នុងការដើរឆ្ងាយ ជិត និងតាំងទីលំនៅ ក្នុងស្ថានភាពស្របច្បាប់ របស់ប្រជាពលរដ្ឋត្រូវបានគោរព”។​ ប៉ុន្ដែ ប្រជាជន​ជាច្រើន មិនអាចធ្វើដំណើរ ដោយថ្មើរជើងនៅក្នុងរាជធានីរបស់ពួកគេបាននោះទេ ដោយសារតែស្ថានភាពផ្លូវ ស្ទើរតែទាំងអស់នៅមានកំរិត ដោយសារការបាត់បង់នៅចំណីផ្លូវ និងផ្លូវសម្រាប់អ្នក   ដំណើរថ្មើរជើង។ ជាក់ស្ដែង បើអ្នកបោះជំហ៊ានចេញពីកន្លែងរបស់លោកអ្នក ហើយដើរតាមផ្លូវទៅកាន់ ទីផ្សារមួយ អ្នកនឹងមានអារម្មណ៍សៅហ្មងក្នុងចិត្ត ពីព្រោះមិនមានផ្លូវច្បាស់លាស់ ដែលអាចឲ្យអ្នកដើរ បាននោះទេ។ នៅក្នុងរាជធានីភ្នំពេញចិញ្ចើមផ្លូវ និងខឿនផ្លូវមុខផ្ទះ តែត្រូវបានគេប្រើសម្រាប់ចតរថយន្ត និង ការធ្វើ អាជីវកម្មលក់ដូរនានា។ ផ្លូវដែលប្រជាពលរដ្ឋអាចដើរបាន ជាធម្មតាមានគ្រលុក របើកចេញដុំថ្មរ និង…

មានការស្រាវជា្រវថ្មីមួយស្តីអំពីនិរន្តរភាពនិងតម្លៃរួមរបស់យានជំនិះសារធារណៈក្នុងទីក្រុង

ផែនការពីរឆ្នាំ សម្រាប់ប្រព័ន្ធរថភ្លើងដើរដោយចរន្ដចរន្ដអគ្គិសនី នៅក្នុងរាជធានី​ត្រូវបានធ្វើទស្សនៈកិច្ចសារជាថ្មី កំឡុងពេលដំំណើរទស្សនៈកិច្ចរបស់  The Mayor of Paris​ នៅរាជធានីភ្នំពេញនាពេលថ្មីៗកន្លងទៅ នេះ។ ក្នុងរបាយការណ៍របស់ ការសែតភ្នំពេញប៉ុស្ដិ៍បានអោយដឹងថា     នាពេលថ្មីៗកន្លងទៅនេះ  ក្រុមហ៊ុន របស់បារាំងឈ្មោះ Sytra បានធ្វើការសិក្សារអំពីលទ្ធិភាព ដែលអាចធ្វើបាន និងបានកំពុងសម្លឹងមើល ក្នុង ការអភិវឌ្ឍផ្លូវរថភ្លើង​ដែល អាចចរាចរពីផ្លូវមុនីវង្ស ទៅដល់ម្ដុំច្បារអំពៅក្នុងខណ្ឌមានជ័យ។ យាន្ដជំនិះ សារធារណៈពិតជាត្រូវការយ៉ាងចាំបាច់សម្រាប់ទីក្រុងភ្នំពេញ។ ជាមួយគ្នានេះ ផងដែរ ក៏មានការ សិក្សាថ្មីមួយដោយ​ The Rockefeller Foundation ដែលមាន ចំណងជើងថា    Catalyzing…