Tag Archives: ច្បាប់ចរាចរណ៍

អនាធិបតេយ្យពេក​ទាល់តែ​ចុះ​រៀបចំ​ខ្លះ​ទើប​មាន​សណ្តាប់ធ្នាប់

ប្រភព ៖ កោះសន្តិភាព កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពតដឹកនាំដោយលោកអនុសេនីយ៍ឯក ឆែម ហាក់ អធិការរងទទួលផែនសណ្តាប់ធ្នាប់ក្រុងកំពតបានដឹកនាំកម្លាំងចុះទៅណែនាំដល់បងប្អូនមន្ត្រីរាជការ ប្រជាពរដ្ឋក្នុងក្រុងកំពត ជាពិសេសម្តុំជុំវិញផ្សារណាត់ចាស់ដូចជាការ ចតឬឈប់យានយន្តគ្រប់ប្រភេទ និងដាក់សម្ភារផ្សេងៗទៀតពេញផ្លូវសាធារណៈធ្វើឲ្យបាត់បង់សោភ័ណភាពតាមដងផ្លូវ …

គួរកែលម្អរទាំងអស់គ្នា នគរបាលចាប់ផ្ដើមចុះផាកពិន័យអ្នកចតយានជំនិះលើទ្រូងផ្លូវ

ប្រភព ៖ Express.com.kh ដោយមានការណែនាំ ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នឹងសហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ចុះពិន័យម្ចាស់យាន្តជំនិះ ទាំងឡាយណាដែលឈប់ ឬចតយានជំនិះលើទ្រូងផ្លូវ បំពានច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបញ្ជាក់ប្រាប់នៅថ្ងៃទី២៧ ខែកក្កដានេះថា នគរបាលចរាចរណ៍ នឹងចុះពិន័យម្ចាស់យានជំនិះ ទាំងឡាយណាដែលឈប់ ឬចតយានជំនិះលើទ្រូវថ្នល់ បំពានច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា២៣មានដូចជា៖ ការឈប់ ឬចតយានជំនិះ បង្ករការរំខានដល់យានជំនិះផ្សេងទៀត ដែលកំពុងធ្វើចរាចរណ៍ ការឈប់ឬចតលើទ្រូងផ្លូវ…

ជម្ងឺរុំារ៉ៃ! រំលាយសកម្មភាពលក់ដូរនិងតាក់ស៊ីចាប់ម៉ូយអាណាធិបតេយ្យលើផ្លូវជាតិលេខ១

ប្រភព ៖ Express.com.kh បញ្ហាអ្នករត់រថយន្តតាក់ស៊ីរត់ចាប់ម៉ូយ ពាសពេញផ្លូវក្បែរគល់ស្ពានព្រះមុន្នីវង្សត្រើយខាងកើត និងការដាក់លក់ដូរបំពានចំណីផ្លូវយ៉ាងអាណាធិបតេយ្យនៅលើកំណាត់ផ្លូវជាតិលេខ១ ដែលរុំារ៉ៃ ក្នុងក្រសែរភ្នែកប្រជាពលរដ្ឋទូទៅមកជាយូរហើយនោះ ពេលនេះជម្ងឺរុំារ៉ៃទាំងនេះ នឹងត្រូវបញ្ចប់អោយបាន១០០ភាគរយ គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះតទៅ។ …

នគរបាល ចាប់ផ្តើម​ពិន័យ​អ្នក​ចត​យានយន្ត​ខុសច្បាប់ ចាប់ពី​២​ម៉ឺន​៥​ពាន់ ទៅ​១០​ម៉ឺន​រៀល​

ប្រភព ៖ ថ្មីៗ នគរបាលចរាចរណ៍ បានផ្ដើមអនុវត្តន៍ការពិន័យលើបុគ្គលណាដែលចតយានយន្តខុសច្បាប់ ចាប់ពី ៥ ម៉ឺនទៅដល់ ១០ ម៉ឺនរៀល។ ការពិន័យនេះ ផ្តើមពីយានយន្តដឹកទំនិញធុនធំដែលចតចោលរាប់ម៉ោងគ្មានសណ្តាប់ និងអនុវត្តន៍នៅបណ្តាផ្លូវសំខាន់ៗនៅក្នុងភ្នំពេញ។ …

ក្រសួងមហាផ្ទៃបង្កើតក្រុមការងារបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ

ប្រភព ៖ VOD ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារដើម្បីផ្សព្វផ្សាយក្នុងគោលបំណងឲ្យប្រជាពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ចូលរួមក្នុងការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ទាំងនៅផ្លូវគោក និងផ្លូវទឹក។ តាមសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១២ ខែកក្កដា បានឲ្យដឹងថា ក្រុមការងារដែលត្រូវចូលរួមផ្សព្វផ្សាយនោះ មានគ្នា ៨នាក់ ដែលមានសមាសភាពមកពីកម្លាំងនគរបាល កងរាជអាវុធហត្ថ និងក្រសួងយុត្តិធម៌។ …

នគរបាល​នឹង​ចាប់​ផាក​ពិន័យ​ ​អ្នក​ចត​យានយន្ត​ខុស​ច្បាប់

ប្រភព ៖ ភ្នំពេញបុស្តិ៍ នៅដើមខែសីហាខាងមុខនេះក្រុមការងារពិសេសនគរបាលក្រសួងមហាផ្ទៃនឹងចាប់ផ្ដើមអនុវត្តការផាកពិន័យចាប់ពី ៥ ម៉ឺនទៅដល់ ១០ ម៉ឺនរៀល ទៅលើយានយន្តទាំងឡាយណាដែលឈប់ចតរំលោភច្បាប់ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលអាចដឹងច្បាស់ពីអត្តសញ្ញាណ និងអាសយដ្ឋានពិតប្រាកដរបស់ម្ចាស់យានយន្ត។ …

ផ្លាកលេខចាប់ពីខែកក្កដាទៅនឹងមាន QR កូដ ចុះអ្នកប្រើស្លាកលេខចាស់ៗត្រូវធ្វើដូចម្ដេច?

ប្រភព ៖ ចង់ដឹង កាលពីពេលថ្មីៗនេះក្រសួងសាធរណការ និងដឹកជញ្ជូនទើបតែបង្ហោះនៅក្នុងទំព័រ Facebook ផ្លូវការរបស់ខ្លួនថា ផ្លាកលេខរថយន្តដែលបានបោះពុម្ព ចាប់ពីខែកក្កដា (07-2017) តទៅ មានអ៊ុតភ្ជាប់នូវ QRCode ហើយត្រូវបានដាក់អោយប្រើប្រាស់ ។ ក្រសួងក៏បានបញ្ជាក់បន្ថែមផងដែរថា យ៉ាងហោចណាស់មាន ១៥០០ រថយន្តហើយ ក្នុងខែកក្កដា ឆ្នាំ២០១៧ ដែលមានផ្លាកលេខភ្ជាប់ដោយ QRCode ។ មើលការបង្ហោះរបស់ក្រសួង ៖ ទន្ទឹមនឹងនោះ មហាជនជាច្រើន បានមានចង្ងល់ថា ចុះសម្រាប់អ្នកប្រើប្រាស់ផ្លាកលេខចាស់ៗ ដែលគ្មាន QR កូដ តើត្រូវធ្វើដូចម្ដេច ? ទាក់ទងនឹងសំនួរនេះ…

ផ្លូវមួយចំនួននៅភ្នំពេញត្រូវបានហាមមិនអោយធ្វើការដង្ហែរក្បួនឃោសនាបោះឆ្នោត ចាប់ពីថ្ងៃស្អែក

ប្រភព ៖ FreshNews អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បាននិងកំពុងដឹកនាំកិច្ចប្រជុំជាមួយតំណាង គណបក្សនយោបាយ ដើម្បីពិភាក្សាពីតម្រាយផ្លូវ សម្រាប់ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២០ ខែឧសភា ស្អែកនេះ រហូតដល់ថ្ងៃទី២ ខែមិថុនា។ …

ពេញ១ខែមេសា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា កើតឡើង៣៧៤លើក ស្លាប់១៧៨នាក់ និងរបួស៦៨៣នាក់!

ប្រភព ៖ FreshNews យ៉ាងហោចណាស់មនុស្ស ១៧៨នាក់បានស្លាប់ និង៦៨៣នាក់បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើង៣៧៤លើក ពេញ១ខែមេសា ឆ្នាំ២០១៧ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។ បើតាមរបាយការណ៍ មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន មកពីបើកបរក្នុងល្បឿនលឿន ស្ថិតនៅក្រោមឥទ្ធិពលស្រវឹង បើកបរជែង មិនប្រកាន់ស្តាំ បើកបរមិនគោរពសិទ្ធ និងបត់គ្រោះថ្នាក់ជាដើម។ ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាង គឺរាជធានីភ្នំពេញ បន្ទាយមានជ័យ កំពង់ធំ កណ្តាល ព្រៃវែង កំពង់ចាម ពោធិ៍សាត់ កំពង់ស្ពឺ៕   …

សម្តេចក្រឡាហោម ស​ ខេង អំពាវនាវឲ្យអ្នកប្រើប្រាស់​ផ្លូវគោរព​គោលការណ៍​បើកបរ ១០ ចំណុច​ដើម្បីបង្ការគ្រោះថា្នក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែល ធ្វើដំណើលើផ្លូវទាំងអស់សូមគោរពតាមគោលការណ៍បើកបរ ១០ ចំណុចដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងជាយថាហេតុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ ។ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរចរណ៍ ផ្លូវគោកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ដូចខាងក្រោម ៖ ១-      ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ ។ល។ ២-      សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់…

សូមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ! ស្លាប់៥នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលម៉ិញ

យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់១០នាក់ និងរបួសស្រាល៣នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៤គ្រឿង រថយន្ដធុនតូចចំនួន៤គ្រឿង រថយន្ដធុនធំ៤គ្រឿង និងអ្នកថ្មើរជើង១នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, មិនគោរពសិទ្ធិ២លើក, មិនប្រកាន់ស្ដាំ២លើក,  និងប្រជែង២លើក។ សូមបញ្ជាក់ថា រយៈពេល២៩ថ្ងៃចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៣០៦លើក បណ្ដាលឲ្យមនុស្សស្លាប់១៥៤នាក់…

ដេរ​២៨ថ្នេរ និង​បាក់​ធ្មេញ​អស់​២ដោយសារតែ

បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូបុកគូទរថយន្តដែលបត់ចូលព្រលានយន្តហោះដោយមិនបានស៊ីញ៉ូ បណ្តាលឲ្យរងរបួសបែកមុខ២៨ថ្នេរ និងបាក់ធ្មេញអស់២ ចំណែករថយន្តបត់ចូលព្រលានយន្តហោះបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ មីនា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង  ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះមានឈ្មោះ  ទួន មករា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ និងទិញម៉ូតូ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកកំពង់ភ្នំខេត្តកណ្តាល ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តបង្កមួយគ្រឿងម៉ាកហាយឡែនឌ័រមិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច ចំណែកជនរងគ្រោះជិះម៉ូតូម៉ាក ZOOMER-X ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កណ្តាល 1V-0394 ធ្វើដំណើរទិសដៅស្របជាមួយរថយន្ត បើកបរក្នុងស្ថានភាពស្រវឹងផងនោះ…