រដ្ឋបាលខណ្ឌច្បារអំពៅ ចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវលេខ៣៦៨

រដ្ឋបាលខណ្ឌច្បារអំពៅ ចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវលេខ៣៦៨

On

ប្រភព ៖ Express News

នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោក រស់ សុភ័ក្ត អភិបាលរង នៃគណៈបញ្ជាការខណ្ឌច្បារអំពៅ បានដឹកនាំកំលាំងចម្រុះ ក្នុងនោះមានមន្រ្តីរដ្ឋបាលខណ្ឌ សង្កាត់ កម្លាំងនគរបាល កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ បានចុះរៀបចំសណ្ដាប់ធ្នាប់ ដោយបាញ់គំនូសពណ៌លឿង កំណត់អោយប្រកបអាជីវកម្ម ពោលគឺ ការដាក់លក់អុីវ៉ាន ចតម៉ូតូ និង ចតរថយន្ត ត្រឹម១ភាគ៣ នៅតាមដងផ្លូលេខ៣៦៨ ចាប់ពីចំណុចច្រាំងបាក់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់វត្តព្រែកប្រា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ។

express-logo-for-hotnews-recovered-recovered-recovered%e1%9e%8a%e1%9e%8ajpg

លោក រស់ សុភ័ក្ត បានមានប្រសាសន៍ថា គាត់ទុកពេលអោយ ម្ចាស់ផ្ទះ ឬ ម្ចាស់អាជីវកម្មទាំងអស់ រយៈពេល ៧ថ្ងៃ គឺ ចាប់ពីថ្ងៃនេះរហូតដល់ចប់ ពិធីបុណ្យភ្ជុំ បើមិនធ្វើតាមសេចក្តីជូនដំណឹងនេះទេ លោកនឹង អោយកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ ធ្វើការឹបអូសយកមករក្សាទុកនៅសាលាខណ្ឌតែម្តង។

express-logo-for-hotnews-recovered-recovered-recovered-%e1%9e%b6%e1%9e%b6jpg

ជាមួយគ្នានេះ លោក អភិបាលរង ក៏បានណែនាំ ដល់បងប្អូនអាជីវករដែល ដាក់តាំងលក់មុខទំនិញគ្រប់ប្រភេទ តាមមុខផ្ទះ និង ចិញ្ចើមផ្លូវ កុំអោយដាក់តាំងលក់នូវមុខ ទំនិញហូរហៀរមកលើផ្លូវ សាធារណ:ត្រូវខិតចូលមកខាងក្នុងដើម្បីអោយមានរបៀបរៀបរយល្អ ដោយមិនត្រូវយកចិញ្ចើមថ្នល់ទៅប្រកបអាជីវកម្មទេ ព្រោះវាបានធ្វើអោយប៉ះពាល់នូវការធ្វើដំណើររបស់អ្នកថ្មើរជើង និងសណ្តាប់ធ្នាប់សាធារណៈ ។

express-logo-for-hotnews-recovered-recovered-recovered-%e1%9e%8a%e1%9e%8ajpg

ប្រជាពលេដ្ឋធ្វើដំណើរតាមផ្លូវ បានគាំទ្រលើអាជ្ញាធរខណ្ឌច្បារអំពៅ ដែលនាំកម្លាំងចុះមកធ្វើ ក៏ដូចជារៀបចំ សណ្តាប់ធ្នាប់បញ្ចៀសការកកស្ទះតាមដងផ្លូវ។ ប្រជាពលរដ្ឋក៏បានស្នើរដល់អាជ្ញាធរខណ្ឌ សង្កាត់ អោយចុះធ្វើការងារនេះ ជាប្រចាំ ចៀសវាងការឈប់ឡានតាមដងផ្លូវ ការតាំងទំនិញលក់ដូរគ្មានសណ្តាប់ធ្នាប់ ជាពិសេសត្រូវរិតបន្តឹងដល់ម្ចាស់ឡានដឹកដី ដឹកខ្សាច់ ដែលជាហេតុចំបងបំផុតធ្វើអោយប្រឡាក់ផ្លូវសព្វថ្ងៃនេះ៕

express-logo-for-hotnews-recovered-recovered-recovered-jp%e1%9e%8a%e1%9e%8ag

គួរបញ្ជាក់ផងដែរ ក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ កន្លងមកនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ បានសម្រេចយកផ្លូវធំៗចំនួន១១ ជាអាទិភាពមុនគេ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ក្នុងនោះរួមមានមហាវិថីព្រះនរោត្តម ព្រះស៊ីសុវត្ថិ ព្រះសីហនុ …

អនាធិបតេយ្យពេក​ទាល់តែ​ចុះ​រៀបចំ​ខ្លះ​ទើប​មាន​សណ្តាប់ធ្នាប់

អនាធិបតេយ្យពេក​ទាល់តែ​ចុះ​រៀបចំ​ខ្លះ​ទើប​មាន​សណ្តាប់ធ្នាប់

On

ប្រភព ៖ កោះសន្តិភាព

កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពតដឹកនាំដោយលោកអនុសេនីយ៍ឯក ឆែម ហាក់ អធិការរងទទួលផែនសណ្តាប់ធ្នាប់ក្រុងកំពតបានដឹកនាំកម្លាំងចុះទៅណែនាំដល់បងប្អូនមន្ត្រីរាជការ ប្រជាពរដ្ឋក្នុងក្រុងកំពត ជាពិសេសម្តុំជុំវិញផ្សារណាត់ចាស់ដូចជាការ ចតឬឈប់យានយន្តគ្រប់ប្រភេទ និងដាក់សម្ភារផ្សេងៗទៀតពេញផ្លូវសាធារណៈធ្វើឲ្យបាត់បង់សោភ័ណភាពតាមដងផ្លូវ

អាជ្ញាធរ​ខណ្ឌចំការមន ហាម​មិន​ឱ្យ​មានការ​លក់ដូរ​នៅមុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី

អាជ្ញាធរ​ខណ្ឌចំការមន ហាម​មិន​ឱ្យ​មានការ​លក់ដូរ​នៅមុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី

On

ប្រភព ៖ កោះសន្តិភាព

ក្រោយពីមានការប៉ះទង្គិចគ្នាមួយប្រាវរវាងក្រុមសន្តិសុខរបស់សាសាលខណ្ឌចំការមនជាមួយ និងស្ត្រីម្នាក់បណ្ដាលឱ្យកំពប់បបរនៅពេលដែលចុះរៀបចំធ្វើសណ្ដាប់ធ្នាប់នៅខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) កាលពីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញរួចមក ។ ក្នុងព្រឹកថ្ងៃទី២២ ខែសីហា ថ្ងៃនេះដែរ លោក ព្រុំ សំខាន់ អភិបាលខខណ្ឌចំការមន ក៏បានដឹកនាំ

សេវា​រថយន្ត​ក្រុង​អភិវឌ្ឍន៍​យឺត​ខណៈ​ពលរដ្ឋ​ចង់​បាន​ខ្សែ​រត់​ឲ្យ​ច្រើន

សេវា​រថយន្ត​ក្រុង​អភិវឌ្ឍន៍​យឺត​ខណៈ​ពលរដ្ឋ​ចង់​បាន​ខ្សែ​រត់​ឲ្យ​ច្រើន

On

ប្រភព ៖ វិទ្យុបារាំង

សាលារាជធានីភ្នំពេញបានដំណើរការសាកល្បងរថយន្តក្រុងចំនួនបីខ្សែ ចាប់ដើមឆ្នាំ២០១៤ មក។ ប្រជាពលរដ្ឋជាច្រើនបានគំាទ្រសេវាដឹកជញ្ជួនសាធារណៈនេះ តែរយៈពេលប្រមាណជាង៣ឆ្នាំមកនេះ សេវាឡានក្រុងមានការអភិវឌ្ឍន៍យឺតៗ។ ខ្សែរត់បីខ្សែនៅតែបីខ្សែ ចំណតរងចំា មានចំនួនតិច។

ជម្ងឺរុំារ៉ៃ! រំលាយសកម្មភាពលក់ដូរនិងតាក់ស៊ីចាប់ម៉ូយអាណាធិបតេយ្យលើផ្លូវជាតិលេខ១

ជម្ងឺរុំារ៉ៃ! រំលាយសកម្មភាពលក់ដូរនិងតាក់ស៊ីចាប់ម៉ូយអាណាធិបតេយ្យលើផ្លូវជាតិលេខ១

On

ប្រភព ៖ Express.com.kh

បញ្ហាអ្នករត់រថយន្តតាក់ស៊ីរត់ចាប់ម៉ូយ ពាសពេញផ្លូវក្បែរគល់ស្ពានព្រះមុន្នីវង្សត្រើយខាងកើត និងការដាក់លក់ដូរបំពានចំណីផ្លូវយ៉ាងអាណាធិបតេយ្យនៅលើកំណាត់ផ្លូវជាតិលេខ១ ដែលរុំារ៉ៃ ក្នុងក្រសែរភ្នែកប្រជាពលរដ្ឋទូទៅមកជាយូរហើយនោះ ពេលនេះជម្ងឺរុំារ៉ៃទាំងនេះ នឹងត្រូវបញ្ចប់អោយបាន១០០ភាគរយ គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះតទៅ។

អាជ្ញាធរ​តម្រូវ​ម្ចាស់​អាជីវកម្ម​អម​ផ្លូវ​ពីរ​ផ្អាក​១​ថ្ងៃ​ដើម្បី​សម្រួល​ចរាចរណ៍​គណៈប្រតិភូ​វៀតណាម

អាជ្ញាធរ​តម្រូវ​ម្ចាស់​អាជីវកម្ម​អម​ផ្លូវ​ពីរ​ផ្អាក​១​ថ្ងៃ​ដើម្បី​សម្រួល​ចរាចរណ៍​គណៈប្រតិភូ​វៀតណាម

On

ប្រភព ៖ វិទ្យុអាស៊ីសេរី

រដ្ឋបាលសាលាសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១៩ កក្កដា ចេញសេចក្ដីជូនដំណឹងដល់ម្ចាស់អាជីវកម្មស្ថានីយប្រេងឥន្ធនៈ អាជីវកម្មលក់ដូរ និងម្ចាស់ការដ្ឋានសំណង់ទាំងអស់ដែលនៅអមសងខាងផ្លូវសុធារស និងតាមផ្លូវនរោត្ដម ឲ្យផ្អាកការលក់ដូរ និងការសាងសង់មួយថ្ងៃ គឺនៅថ្ងៃទី២០ កក្កដា។