រយៈពេល ​៤ ខែ​ដើមឆ្នាំ ​២០១៧ ​រន្ទះបាញ់​សម្លាប់​មនុស្ស​ ២១ ​នាក់

រយៈពេល ​៤ ខែ​ដើមឆ្នាំ ​២០១៧ ​រន្ទះបាញ់​សម្លាប់​មនុស្ស​ ២១ ​នាក់

On

ប្រភព ៖ កោះសន្តិភាព

លោក កែវ វី ទីប្រឹក្សា និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា នៅក្នុងរយៈពេល៤ខែ នៃឆ្នាំ២០១៧ មានករណីបាតុភូតខ្យល់កន្ត្រាក់ និងព្យុះកើតឡើងចំនួន៧៩លើកបណ្តាលឲ្យរលំផ្ទះខូចខាតធ្ងន់ធ្ងរចំនួន២៥១ខ្នង របើកដំបូល ជញ្ជាំងមធ្យម១.៣៨៦ខ្នង របើកដំបូលសាលារៀនចំនួន១៨អគារ និងខូចខាតអគារផ្សេងៗមធ្យមចំនួន១៣អគារ និងបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ចំនួន២១នាក់ ក្នុងនោះស្ត្រីចំនួន៨នាក់ របួសធ្ងន់ស្រាល២៦នាក់ហើយគោក្របីស្លាប់ចំនួន៣០ក្បាល ។

លោក កែវ វី បានបញ្ជាក់ថា ក្នុងអំឡុងខែ៤ នៃឆ្នាំ២០១៧ រាជធានី-ខេត្តចំនួន១៨ ដែលបានជួបនឹងករណីខ្យល់ព្យុះបើយើងពិនិត្យជាក់ស្តែងទៅលើទិដ្ឋភាពឃើញថា ពុំមានការខូចខាតច្រើនដូចឆ្នាំមុននោះទេ ដោយឡែករយៈពេលមួយសប្តាហ៍ដើមខែឧសភា ឆ្នាំ២០១៧ នេះបានកើតឡើងនៅខេត្តចំនួន១០ក្នុងនោះមានរាជធានីភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកណ្តាល ។ ហើយបាតុភូតខ្យល់កន្ត្រាក់ និងរន្ទះបាញ់បានកើតឡើងចំនួន១៣លើក បណ្តាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់ស្រាលចំនួន១០នាក់ ខូចខាតផ្ទះធ្ងន់ធ្ងន់អស់៥៩ខ្នង របើកដំបូល និងខូចជញ្ជាំងចំនួន៦៦៧ខ្នង ខូចខាតអគារសាលារៀនផ្សេងៗ១០អគារ គោក្របីស្លាប់ចំនួន១៧ក្បាល ។ ខេត្តដែលរងគ្រោះច្រើនជាងគេដោយបាតុភូតធម្មជាតិច្រើនជាងគេគឺខេត្តបាត់ដំបង បន្ទាប់មកខេត្តបន្ទាយមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ ។

កាលពីឆ្នាំ២០១៦ក្នុងរយៈពេលមួយឆ្នាំបានកើតឡើងនៅទូទាំងប្រទេសករណីខ្យល់កន្ត្រាក់ និងព្យុះសរុបចំនួន២៧៩លើក ក្នុងនោះធ្វើឲ្យផ្ទះបាក់រលំចំនួន១.៩៩៧ខ្នង ផ្ទះរបើកដំបូលចំនួន៨.១៤៧ខ្នង របើកដំបូលសាលារៀនចំនួន៤១អគារ របើកខូចអគារផ្សេងៗចំនួន៤៣អគារ បណ្តាលឲ្យមនុស្សស្លាប់ចំនួន២១នាក់ របួសធ្ងន់ស្រាលចំនួនសរុបចំនួន១៨៣នាក់ ហើយមនុស្សស្លាប់ដោយសាររន្ទះបាញ់ចំនួន១០៨នាក់ របួស១០៥នាក់ ងាប់គោក្របីចំនួន៨០ក្បាល ។ បច្ចុប្បន្នបញ្ហាគ្រោះមហន្តរាយដោយធម្មជាតិរួមមានដូចជាករណីខ្យល់កន្ត្រាក់ រន្ទះ និងរាំងស្ងួតជាដើមនៅតែបន្តកើតមានសម្រាប់ប្រទេសកម្ពុជា បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋបានត្រៀមវិធានការក្នុងការការពារហើយនឹងទប់ទល់ទុកជាមុនយ៉ាងណាក៏ដោយ ៕

ពេញ១ខែមេសា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា កើតឡើង៣៧៤លើក ស្លាប់១៧៨នាក់ និងរបួស៦៨៣នាក់!

ពេញ១ខែមេសា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា កើតឡើង៣៧៤លើក ស្លាប់១៧៨នាក់ និងរបួស៦៨៣នាក់!

On

ប្រភព ៖ FreshNews

យ៉ាងហោចណាស់មនុស្ស ១៧៨នាក់បានស្លាប់ និង៦៨៣នាក់បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើង៣៧៤លើក ពេញ១ខែមេសា ឆ្នាំ២០១៧ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

បើតាមរបាយការណ៍ មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន មកពីបើកបរក្នុងល្បឿនលឿន ស្ថិតនៅក្រោមឥទ្ធិពលស្រវឹង បើកបរជែង មិនប្រកាន់ស្តាំ បើកបរមិនគោរពសិទ្ធ និងបត់គ្រោះថ្នាក់ជាដើម។ ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាង គឺរាជធានីភ្នំពេញ បន្ទាយមានជ័យ កំពង់ធំ កណ្តាល ព្រៃវែង កំពង់ចាម ពោធិ៍សាត់ កំពង់ស្ពឺ៕

2-5-007

2-5-008

2-5-009

 

ភ្លើងស្តុប​ថ្មី១០០​កន្លែង នឹងត្រូវដាក់ឲ្យដំណើរការក្នុងអំឡុងខែ​មិថុនា

ភ្លើងស្តុប​ថ្មី១០០​កន្លែង នឹងត្រូវដាក់ឲ្យដំណើរការក្នុងអំឡុងខែ​មិថុនា

On

ក្រុមការងារបច្ចេកទេសអង្គការចៃកា (JICA) ប្រទេសជប៉ុន និងមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមមាញឹកក្នុងការតភ្ជាប់ប្រព័ន្ធខ្សែភ្លើងពីភ្លើងស្តុបចំនួន១០០ទីតាំងដែលទើបដំឡើងថ្មីរួច ទៅភ្ជាប់ជាមួយទូរបញ្ជាក្នុងបរិវេណសាលារាជធានីភ្នំពេញ ដើម្បីបើកឲ្យដំណើរការជាបន្តបន្ទាប់ ក្នុងបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ។

លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ការដំឡើងភ្លើងស្តុបចំនួន១០០ទីតាំងនេះ បានអនុវត្តកាលពីដើមឆ្នាំ២០១៦ រហូតមកដល់ពេលនេះរួចរាល់ហើយ នៅសល់តែការតភ្ជាប់ប្រព័ន្ធខ្សែភ្លើងពីភ្លើងស្តុបទាំងអស់ជាប្រព័ន្ធទៅបន្ទប់បញ្ជាត្រួតពិនិត្យរួមប៉ុណ្ណោះ ។ លោកបន្តថា ជាក់ស្តែងប្រព័ន្ធភ្លើងស្តុបថ្មីចំនួន១២ស្តុប ត្រូវបានដាក់ឲ្យដំណើរការរួចរាល់  ហើយក្រុមការងារកំពុងមមាញឹកជំរុញដាក់ឲ្យដំណើរការភ្លើងស្តុបចំនួន១៥កន្លែងផ្សេងទៀត នៅចុងខែមេសានេះ ។

លោក សាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា មូលហេតុដែលក្រុមការងារមិនអាចដាក់ឲ្យដំណើរការភ្លើងស្តុបទាំងអស់បានភ្លាមៗនោះ គឺដោយសារនៅតំបន់ស្តុបថ្មីទាំងនោះត្រូវលាបគំនូសថ្មី ត្រូវរើដុំបេតុងរបាំងចែកទ្រូងផ្លូវឲ្យត្រូវតាមគន្លងថ្មី ត្រូវលុបគំនូសចាស់ចោល ត្រូវតភ្ជាប់ចរន្តអគ្គីសនី ព្រោះទីតាំងស្តុបខ្លះមានអគ្គីសនីគ្រប់គ្រាន់(២០អំពែរ)អាចភ្ជាប់បាន ប៉ុន្តែទីតាំងខ្លះភ្លើងមិនគ្រប់ ដែលត្រូវសុំពីអគ្គីសនីកម្ពុជាបន្ថែម និងត្រូវរើស្តុបចាស់ចេញ នៅពេលដែលស្តុបថ្មីរួចរាល់ទាំងស្រុង ។

លោកបន្តថា បន្ទាប់ពីចូលឆ្នាំថ្មីនេះរួច ក្រុមការងារនឹងពន្លឿនឲ្យរួចរាល់ស្តុបទាំង១០០ទីតាំងនៅអំឡុងខែមិថុនា ឆ្នាំ២០១៧ ។ ចំណែកភ្លើងស្តុបចាស់ៗត្រូវដកចេញ រួចយកទៅដាក់នៅតាមផ្លូវជាយក្រុង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍ឲ្យកាន់តែប្រសើរឡើង ។

លោក សាំ ពិសិដ្ឋ បញ្ជាក់ថា ការកែសម្រួលប្រព័ន្ធភ្លើងស្តុបនេះ គឺជាចំណុចពិសេសដែលមិនអាចខ្វះបានពីតម្រូវការប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ អំពីបញ្ហាសុវត្ថិភាពចរាចរណ៍តែម្តង។ ក្នុងនាមមន្ទីរសាធារណការនិងប្រជាពលរដ្ឋពិតជាត្រេកអរចំពោះគម្រោងនេះ ដែលចៃកាជប៉ុនបានជួយឧបត្ថម្ភដល់កម្ពុជា ជាពិសេសរាជធានីភ្នំពេញតែម្តង ដែលបម្រើឲ្យដល់គោលដៅសំខាន់ចំនួន៣ គឺត្រួតពិនិត្យប្រព័ន្ធចរាចរណ៍ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងគ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពដែលដាក់នៅតាមដងផ្លូវ និងតាមភ្លើងស្តុបផងដែរ  ៕

58436777-373c-4dab-b636-dde86dd12fb7

6926811e-e4c1-467c-9e62-682c0653f3d3

ប្រភព ៖ កោះសន្តិភាព

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងចុះពិនិត្យរកទឹកធ្លាយនៅខណ្ឌចំនួន៥

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងចុះពិនិត្យរកទឹកធ្លាយនៅខណ្ឌចំនួន៥

On

ប្រភព ៖ Post news

យោងតាមការជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានអោយដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងដាក់កម្មវិធីចុះពិនិត្យមើលរកទឹកធ្លាយនៅពេលយប់ដែលប្រព្រឹត្តទៅចាប់ពីម៉ោង១០យប់ រហូតដល់ម៉ោង៥ភ្លឺ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ៣១ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្ដាសង្កាត់ និងខណ្ឌចំនួន៥គឺ៖ ខណ្ឌចំការមន ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក ខណ្ឌមានជ័យ និង ខណ្ឌ៧មករា។

 

អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​នាដើម​ខែ​មេសា​នេះ

អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​នាដើម​ខែ​មេសា​នេះ

On

ប្រភព ៖ VOD

អាជ្ញាធរឧតុនិយមកម្ពុជា បានព្រមានទៅដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅដើមខែមេសានេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែមេសានេះ បណ្ដាខេត្តស្ទើរតែទាំងអស់នៅក្នុងប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន។

ក្រសួងបានព្រមានពីបាតុភូផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលកើតឡើងលាយឡំជាមួយភ្លៀងធ្លាក់នៅក្នុងរយៈពេល ២ថ្ងៃដើមខែមេសានេះ៕

សូមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ! ស្លាប់៥នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលម៉ិញ

សូមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ! ស្លាប់៥នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលម៉ិញ

On

យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់១០នាក់ និងរបួសស្រាល៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៤គ្រឿង រថយន្ដធុនតូចចំនួន៤គ្រឿង រថយន្ដធុនធំ៤គ្រឿង និងអ្នកថ្មើរជើង១នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, មិនគោរពសិទ្ធិ២លើក, មិនប្រកាន់ស្ដាំ២លើក,  និងប្រជែង២លើក។

សូមបញ្ជាក់ថា រយៈពេល២៩ថ្ងៃចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៣០៦លើក បណ្ដាលឲ្យមនុស្សស្លាប់១៥៤នាក់ របួសធ្ងន់ចំនួន២៩៥នាក់ និងរងរបួសស្រាលចំនួន១៥៩នាក់៕

ប្រភព ៖ Fresh news