Tag Archives: streets

ផ្លួវគ្រលុកនៅទីក្រុងភ្នំពេញ!

ផែនទីស្តីពីស្ថានភាពផ្លួវរបស់ គឺត្រូវបានផលិត! យើងសូមថ្លែងអំគុណចំពោះអ្នកទាំងអស់គ្នាដែលបានដាក់របាយការណ៍ យើងទទួលបានរបាយការណ៍សរុប ចំនួន ៤៥០របាយការណ៍ ដូចមាននៅតាមចំនាត់ថ្នាកដូចខាងក្រោម៖ ចូរក្រលេកមើលផែនទីចុងក្រោយរបស់យើង វាពិតជាគួរឲ្យចាប់អារម្មណ៍ណស់ក្នុងការ សំគាល់ផ្លូវផ្សេងនៅខ័ណ្ឌ ដូនពេញ និងទន្លេបាសាក់ដែលផ្លូវនៅតំបន់នោះ មើលទៅទើបតែមានការអភិវឌ្ឍល្អប្រសើ តែនៅមានគ្រលុកដោយកន្លែង។ ផ្ទុយទៅវិញ ផ្លូវនៅម្តុំទួលស្លែង ក៏ដូចជានៅម្តុំផ្សារទួលទំពូង (ផ្សាររូស៊ី) គឺជាបណ្តាផ្លូវដែលមានស្ថានភាពមិនល្អ ទាល់តែសោះ។ សរុបមក មានតែ ១២ភាគរយនៃផ្លូវដែលបានស្រាវជ្រាវ បង្ហាញថាជា ផ្លូវល្អបំផុត។ របាយការណ៍ ៣៤ភាគរយ បង្ហាញពីស្ថានភាពផ្លូវមិនល្អ។ មាន ៦១ភាគរយនៃផ្លូវដែបានស្រាវជ្រាវ មានទាំងស្ថានភាពផ្លូវមិនសូវ មិនល្អ និងមិនល្អសោះ។ ទោះបីជាយ៉ាងណាក៏ដោយ មានតែ…

តើមានគេប្រើឈ្មោះរបស់អ្នកក្នុងការបោះឆ្នោតឬ?

កាលពីម្សិលមិញ ការសែតភ្នំពេញប៉ុស្ត៍បានចុះផ្សាយផែនទី និង ទន្ន័យ ដែលបង្ហាញពីអត្រា អ្នកមានឈ្មោះបោះឆ្នោត ដែលមានចំនួនលើសពី ១០០ ភាគរយ នៅតំបន់ភាគច្រើននៃទីក្រុងភ្នំពេញ។ យោងតាមអត្ថបទមួយរបស់ការសែតភ្នំពេញប៉ុស្ត៍ បានឲ្យដឹងថា មានឈ្មោះអ្នកបោះឆ្នោតចំនួន ១៤៥ ០០០ឈ្មោះ បន្ថែមទៀតដែលបានរក ឃើញនៅក្នុងតារាងឈ្មោះបោះឆ្នោតនៅរាជធានីភ្នំពេញ។ ឧទាហរណ៍ជាក់ស្តែង នៅសង្កាត់ទន្លេបាសាក់ អត្រាការចុះឈ្មោះបោះឆ្នោតមានរហូតដល់ទៅ ១៦៨ ភាគរយឯណោះ ដែលនេះមានន័យថា មានឈ្មោះបន្ថែមចំនួន ៩១៩៧ ឈ្មោះដែលបានរកឃើញ នៅក្នុងតារាងបញ្ជីឈ្មោះអ្នកបោះឆ្នោត បើប្រៀបធៀបទៅនឹងចំនួនពិតជាក់ស្តែងនៃអ្នកមាន ឈ្មោះបោះឆ្នោតក្នុងតំបន់នោះ។ ចំនែកឯ សង្កាត់ស្រះចកវិញ អត្រានៃអ្នកដែលមាន ឈ្មោះបោះឆ្នោត មានចំនួនរហូតដល់ទៅ ១៣៨ភាគរយ បើគិតជាឈ្មោះមានចំនួន ៥៧៤៧នាក់។…