Tag Archives: របាយការណ៍

រយៈពេល​ ១១ ​ខែ​ដើម​ឆ្នាំ​ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​កើន​ដល់​ ២៩៣៦ ​លាន​ដុល្លារ

ប្រភព៖ ភ្នំពេញប៉ុស្តិ៍,ដោយ៖ស៊ីវ ម៉េង,Thu, 10 December 2015 ដោយ​បង្ហាញ​ពី​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ឆ្នាំ​នេះ​មាន​កំណើន​រហូត​ដល់ ២៧ ​ភាគរយ​គិត​ត្រឹម​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៥ ​នេះ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ហៅ​ឆ្នាំ​ ២០១៥ ថា​ជា​ឆ្នាំ​នៃ​ការ​សាងសង់​ខុនដូ និង​អាផាតមិន​។ លោក អ៊ឹម ឈុនលឹម ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​​ក្នុង​ពិធី​បើក​មហាសន្និបាត​បូក​សរុប​ការងារ​សំណង់​លើក​ទី​ ៤ របស់​សមាគម​អ្នក​សាងសង់​កម្ពុជា និង​ពិធី​សម្ពោធ​បើក​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​ឆ្នាំ​ ២០១៥ កាល​ពី​សប្តាហ៍​មុន​ថា​ តាម​​ទិន្នន័យ​សំណង់​ដែល​ក្រសួង​ស្រង់​បាន​គិត​ដល់​ដំណាច់​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៥ នេះ​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ទូទាំង​ប្រទេស​មាន​ប្រមាណ ២៩៣៦ ​​លាន​ដុល្លារ​អាមេរិក​បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៤ មាន​ការ​កើន​ទ្បើង ២៧…

សកម្មភាព​ទិញ លក់​ស្ងប់ស្ងាត់​តែ​តម្លៃ​កើនឡើង

ដោយ ស៊ុំ ម៉ាណេត, ភ្នំពេញ ប៉ុស្តិ៍ , ថ្ងៃ ទី ៣១ ខែ មករា​ ឆ្នាំ ២០១៥ តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស បាន​កើនឡើង​ខ្ពស់​គួរ​កត់សម្គាល់​នៅក្នុង​ឆ្នាំ​២០១៤ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គា្ន​កាលពី​ឆ្នាំ​២០១៣​។ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ក្នុង​ស្រុក​ជាច្រើន​បាន​លើក​ឡើង​ថា តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​មាន​ស្ថានភាព​ល្អ ប៉ុន្តែ​សកម្មភាព​នៃ​ការទិញ លក់​ហាក់​មិន​សូវ​មាន​ភាព​ផុសផុល​នោះ​ទេ បើ​ទោះបី​ជា​មាន​តម្រូវការ​ច្រើន​ក៏ដោយ​។ លោក ស៊ា ឆៃលីន នាយកប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីអិល រៀលធី បាន​លើក​ឡើង​ថា តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស មាន​ការ​កើនឡើង​ក្នុង​រង្វង់​១០-១៥​ភាគរយ​ក្នុង​ឆ្នាំ​២០១៤ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣​។ តម្រូវការ​អចលនទ្រព្យ​នៅ​ទីនោះ​បាន​កើនឡើង​ជា​លំដាប់ ប៉ុន្តែ​ការ​ប្រកាស​លក់​ដី ឬ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ហាក់​មិន​សូវ​មាន​ច្រើន​នោះ​ទេ​។ លោក ឆៃលីន…

អាជ្ញាធរខណ្ឌ​ទួលគោក​ចាត់វិធានការក្តៅ​លើអ្នកលក់ដូរ​នៅលើផ្លូវ៣៣៦​និងជុំវិញ​ផ្សារនាគមាស

ដោយ វ៉ា វឌ្ឍនៈ, កោះសន្តិភាព, ថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០១៥ រាជធានីភ្នំពេញ ​៖ អភិបាលរងខណ្ឌទួលគោក ​លោក ប៉ាង លីដា​ បានដឹកនំាកម្លំាង​ចុះរៀបចំសណ្តាប់ធ្នាប់​នៅផ្លូវ៣៣៦​ និង ​ផ្លូវជុំវិញ​ផ្សារនាគមាស​ និង ផ្សារដើមគ ។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងថា​ ការចុះរៀបចំសណ្តាប់ធ្នាប់​នៅព្រឹកថ្ងៃទី៣០ ​មករា ២០១៥នេះ ​បានធ្វើឡើង​បន្ទាប់ពី​ប្រធានផ្សារ​នាគមាស ​និងផ្សារដើមគ ​បានបន្តយកផ្លូវ​សាធារណៈជួល​ឲ្យអាជីវករ និងប្រជាពលរដ្ឋរស់​នៅជុំវិញផ្សារលក់​ដូរបង្កឲ្យមានការកកស្ទះចរាចរណ៍ ។ គួរបញ្ជាក់ថា ​កន្លងមកទីតំាងខាងលើនេះ​ អាជ្ញាធរបាន​ចុះរៀបចំ​និងបើកផ្លូវ៣៣៦​ឲ្យដំណើរការឡើងវិញ​ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ​ក្រុមអាជីវករបាន​នំា​គ្នាមកលក់លើ​ផ្លូវនេះដដែល ។ សេចក្តីរាយការណ៍​បានបន្ថែមទៀតថា​…

បើកទ្វាបង្ហាញទិន្នន័យ ៖ សារៈសំខាន់នៃ លេខល្អ – ផ្នែកទី៣

នេះជាផ្នែកទីបីនៃផ្នកទាំងបីរបស់អត្ថបទនិយាយពី ទិន្នន័យល្អ អ្នកអាចស្វែងរកនៅទីនេះ បើកទ្វាបង្ហាញទិន្នន័យ ៖  សារៈសំខាន់នៃ លេខល្អ – ផ្នែកទី១ និង ផ្នែកទី២  ការផ្ទៀងផ្ទាត់ គ្រប់ទិន្នន័យទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ឡើងវិញដោយការយល់ឃើញថា ប្រហែលជាមានកំហុសឆ្គងខ្លះដែលអាចកើតមានឡើង។ មនុស្សក្នុងករណីជាច្រើន គឺជាអ្នកប្រមូលព័ត៌មានផង ឬជាអ្នកយកព័ត៌មានផង ដែលត្រូវបានធ្វើការវិភាគ ហើយពួកគេអាចនឹងធ្វើឱ្យមានកំហុសឆ្គង។ ការពិចារណានិយមន័យនៃពាក្យគន្លឹះ វិធីសាស្រ្ត និងសូម្បីតែមូលហេតុដែលទិន្នន័យត្រូវបានប្រមូល អាចផ្តល់ឱ្យអ្នកនូវគំនិតដ៏ល្អមួយ នៃរបៀបក្នុងការប្រមូលទិន្នន័យ ដែលអាចនឹងមិនមានភាពត្រឹមត្រូវទាំងស្រុង និងអ្វីដែលជាព័ត៌មានលំអិតអាចត្រូវបានត្រួតពិនិត្យឡើងវិញ។ នៅក្នុងឧទាហរណ៍នៃយុទ្ធនាការប្រឌិតគេហដ្ឋានពណ៌ក្រហមទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដែលអាស័យដ្ឋានគួរតែត្រូវបានត្រួតពិនិត្យ។ ការផ្ទៀងផ្ទាត់ គឺជាដំណើរការនៃការពិនិត្យមើលទិន្នន័យ ដើម្បីធានាថាវាមានភាពត្រឹមត្រូវ។ ចំពោះសម្លេងទីក្រុង ក្នុងវិធីពីរយ៉ាងក្នុងការផ្ទៀងផ្ទាត់: 1) របាយការណ៍អំពីបញ្ហាដូចគ្នា…

បើកទ្វាបង្ហាញទិន្នន័យ ៖ សារៈសំខាន់នៃលេខល្អ – ផ្នែកទី២

នេះជាផ្នែកទីពីរនៃផ្នកទាំងបីរបស់អត្ថបទនិយាយពី ទិន្នន័យល្អ អ្នកអាចស្វែងរកនៅទីនេះ បើកទ្វាបង្ហាញទិន្នន័យ ៖  សារៈសំខាន់នៃ លេខល្អ – ផ្នែកទី១ គុណភាព ធៀបទៅនឹងបរិមាណ វាជាការងាយស្រួលក្នុងការធ្វើអោយមានការទាក់ទាញ ដោយសារគំនិតនៅក្នុងទិន្នន័យជាច្រើន។ ជាមួយនិងចំនួនទិន្នន័យច្រើនអ្នកអាចធ្វើការបានរហ័ស។ ចំពោះសម្លេងទីក្រុង មានន័យថាយើង អាចបន្ថែមនូវរបាយការណ៍ជាច្រើន នៅលើផែនទីរបស់យើង​ ហើយ ជាមួយគ្នានេះផងដឬ វាក៏បានបង្ហាញនូវ សេចក្ដីសន្និដ្ឋានដែលគួរឲ្យចាប់អារម្មណ៍មួយចំនួនផងដែរ។ ចំពោះយុទ្ធនាការណ៍របស់យើងវិញ វាក៏នឹងទទួលបានជោគជ័យក្នុងក្រសែរភ្នែកមនុស្សភាគច្រើនផងដែរ។ ជាឧទាហរណ៍មួយនៃយុទ្ធិនាការណ៍ អំពី ចំនួនផ្ទះដែលមានគេហដ្ឋានពណ៌ក្រហមនៅក្នុងរាជធានីភ្នំពេញ។ ដោយសារយើងចង់បានតែរបាយការណ៍អំពីផ្ទះដែលមានគេហដ្ឋានពណ៌ក្រហមប៉ុណ្ណោះ ដូច្នេះ យើងនឹងសន្មត់ថារបាយការណ៍ដែលយើងទទួលបាន គឺអំពីគេហដ្ឋាន និងពណ៌របស់វា ហើយមានពណ៌ក្រហម។ ហេតុអ្វីបានជារាបាយការណ៍អំពគេហដ្ឋានមួយ គួរតែមានពណ៌ផ្សេងៗ?…

តម្រូវការទីធ្លាបៃតង

អ្នករស់នៅទីក្រុងភ្នំពេញមានភាពសកម្មណាស់។ ជារៀងរាល់ល្ងាច ពួកគេបានប្រមូលផ្តុំគ្នានៅ​តាមទីធ្លាសាធារណៈនានា លេងល្បែងកម្សាន្តដូចជា វាយសី ទាត់សី បាល់ទាត់ និងជជែកកម្សាន្តជាមួយមិត្តភ័ក្ភជាដើម។ តែស្ថានភាពផ្លូវនៅទីក្រុងមិនមែនជាកន្លែង អំណោយ ផលផ្ដល់សុវត្ថិភាព​ ឲ្យពួកគេលេងកម្សាន្តនៅល្បែងប្រជាប្រិយទាំងនោះទេ ជាពិសេសក្មេងៗតែម្តង។ ហើយសួនកម្សាន្តនៅទីក្រុងឥឡូវនេះកំពុងតែមានតម្រូវការខ្ពស់។ មានតែ ផ្ទៃដីប្រមាណជា ០.៦៦ គីឡូម៉ែតនៃទីក្រុងភ្នំពេញតែប៉ុណ្ណោះ ដែលជាសួនកម្សាន្តសាធាណៈផ្លូវការ ដែលតំណាងឲ្យ ០.១ ផ្ទៃដីរបស់ទីក្រុងទាំមូល។​ ហើយសួនសាធារណៈភាគច្រើន ត្រូវបានគេឃើញមាននៅតែទីប្រជុំជនក្នុងក្រុងតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងនេះក៏ដោយ នៅជាយក្រុងឥឡូវនេះមានទីកន្លែងទំនេរជាច្រើន តែគ្មានកន្លែងណាមួយត្រូវ បានរៀបចំធ្វើជាទីកម្សាន្ត (សួន) សាធារណៈឡើយ គេឃើញតែមានការតាំងបង្ហាញ ពីការអភិវឌ្ឍនានា ដែលមើលទៅហាក់ដូចជាដីទំនេរទាំងនោះ គេទុកសម្រាប់សាងសង់ជាបុរី ផ្ទះវីឡា…