Tag Archives: អចលនទ្រព្យ

សិទ្ធិក្នុងការដើរហើរ

យោងតាមមាត្រា៤០នៃរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា បានចែងថា “សេរីភាពក្នុងការដើរឆ្ងាយ ជិត និងតាំងទីលំនៅ ក្នុងស្ថានភាពស្របច្បាប់ របស់ប្រជាពលរដ្ឋត្រូវបានគោរព”។​ ប៉ុន្ដែ ប្រជាជន​ជាច្រើន មិនអាចធ្វើដំណើរ ដោយថ្មើរជើងនៅក្នុងរាជធានីរបស់ពួកគេបាននោះទេ ដោយសារតែស្ថានភាពផ្លូវ ស្ទើរតែទាំងអស់នៅមានកំរិត ដោយសារការបាត់បង់នៅចំណីផ្លូវ និងផ្លូវសម្រាប់អ្នក   ដំណើរថ្មើរជើង។ ជាក់ស្ដែង បើអ្នកបោះជំហ៊ានចេញពីកន្លែងរបស់លោកអ្នក ហើយដើរតាមផ្លូវទៅកាន់ ទីផ្សារមួយ អ្នកនឹងមានអារម្មណ៍សៅហ្មងក្នុងចិត្ត ពីព្រោះមិនមានផ្លូវច្បាស់លាស់ ដែលអាចឲ្យអ្នកដើរ បាននោះទេ។ នៅក្នុងរាជធានីភ្នំពេញចិញ្ចើមផ្លូវ និងខឿនផ្លូវមុខផ្ទះ តែត្រូវបានគេប្រើសម្រាប់ចតរថយន្ត និង ការធ្វើ អាជីវកម្មលក់ដូរនានា។ ផ្លូវដែលប្រជាពលរដ្ឋអាចដើរបាន ជាធម្មតាមានគ្រលុក របើកចេញដុំថ្មរ និង…

VTrust: តម្លៃផ្ទះកើនឡើង លឿនជាង ប្រាក់ចំណូល

យោងទៅតាម​ព្រឹ​ត្ដ​ប័ត្រ​ប្រចាំត្រីមាស​របស់ VTrust ដែល​បាន​ចុះផ្សាយ​ថ្ងៃនេះ​បាន​បង្ហាញថា តម្លៃ​ថ្លៃ​ផ្ទះ​នៅក្នុង​ទីក្រុង​បាន​កើនឡើង​រហ័ស​ជាង​ចំណូល​ប្រចាំថ្ងៃ​របស់​អ្នក​នៅ​ទីក្រុង។ ព្រឹ​ត្ដ​ប័ត្រ​បាន បង្ហាញ​ពី​អ្នកទិញ​ផ្ទះ​ដែលមាន​ជីវភាព​មធ្យម និង​អ្នកទិញ​ផ្ទះ​ដែលមាន​ជីវភាព​ក្រីក្រ នឹង​ពិបាក​ក្នុងការ ក្លាយខ្លួនជា​ម្ចាស់​លើ​អចលនទ្រព្យ​នៅ​ថ្ងៃ​អនាគត​ដោយសារ​តម្លៃ​អចល​ទ្រព្យ និង អតិផរណា មានការ​កើនឡើង តែ​ប្រាក់ខែ​របស់​ពួកគេ​នៅ​ដដែល។ នៅក្នុង​ព្រឹ​ត្ដ​ប័ត្រ​បានបញ្ជាក់​ទៀតថា “បច្ចុប្បន្ននេះ​ប្រាក់ចំណូល​ប្រហែល ១ពាន់​ដុល្លា​អាមេរិក​ក្នុង​មួយខែ គឺ​វា​គ្រប់គ្រាន់​ល្មម​ក្នុង​ការធានា​ប្រាក់កម្ចី​ធនាគារ​សម្រាប់​ទិញ​ផ្ទះ ដែលមាន​តម្លៃ​ប្រហែល​ពី៤ទៅ៥ម៉ឺន​ដុល្លា​អា​មេ​រិច ក៏ប៉ុន្ដែ​អ្វី​ដែលជា​បញ្ហា​ចោទ  គឺ​ការពិបាក​ស្វែងរក​ផ្ទះ​ដែលមាន​តម្លៃ៤ទៅ៥ម៉ឺន​ដុល្លា​អា​មេ​រិច នៅ 5 ទៅ 6 ឆ្នាំ​ខាងមុខ​ទៀត។ អ្នក​អាច​ចូល​មើល​ព្រឹត្តិប័ត្រ​ព័ត៌មាន​នៅទីនេះ: Vtrust Quarterly Newsletter …