Tag Archives: អចលនទ្រព្យ

អ្នក​វាយ​តម្លៃ​អចលនវត្ថុ​​កម្ពុជា​ នឹង​ឈប់​ពឹង​បរទេស​ជួយ​វាយ​តម្លៃ​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ

ប្រភព៖ Sabaynews ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានសម្លឹងឃើញថា មិនយូរទេ អ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជានឹងឈប់ពឹងបរទេសឲ្យជួយវាយតម្លៃលើអចលនវត្ថុធំៗដូចសព្វថ្ងៃទៀត។ …

ចិនជាប់ចំណាត់ថ្នាក់លេខ ១ ខាងបោះទុនវិនិយោគ ផ្នែកសំណង់ នៅកម្ពុជា

ប្រភព៖ Fresh News  ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរកឃើញថា ប្រទេសចិន ជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ១ ខាងវិនិយោគទុនផ្នែកសំណង់នៅកម្ពុជា ក្នុងចំណោមប្រទេសទាំង១៨ ដែលបានមកវិនិយោគ ក្នុងប្រទេសកំពុងអភិវឌ្ឍនេះ។ …

ក្តីសង្ឃឹម​របស់​ពាណិជ្ជករ​នៅ​តំបន់​ក្រវាត់​ក្រុង​ខាង​ត្បូង​ពី​ការ​ពង្រីក​ផ្លូវ​ជាតិ​លេខ ​២ និង​មហាវិថី​សម្តេច​ ហ៊ុន សែន

ប្រភព៖ ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី២៤ ធ្នូ ២០១៥ ទិដ្ឋភាព​ហាង​កាហ្វេ Amazon នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កន្លែង​នៅ​កម្ពុជា ស្ថានីយ​ប្រេង​ឥន្ធនៈ​ថ្មី PTT អម​ដោយ​ហាង​កាហ្វេ Café Amazon ភោជនីយដ្ឋាន និង​ហាង​លក់​ទំនិញ Jiffy ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ២ ត្រូវ​បាន​គ្រប​ដណ្ដប់​ទៅ​ឡាន​ដឹក​ខ្សាច់ និង​​ស៊ីម៉ង់ត៍​។ ល្អង​ធូលី​ដី​បាន​ហ៊ុយ​ទ្រលោម​ឡើង និង​គ្រប​ដណ្ដប់​លើ​ស្លឹក​ឈើ​នៅ​ជុំវិញ​បរិវេណ​នោះ​ដែល​បង្ខំ​ឲ្យ​មនុស្ស​ពាក់​​ម៉ាស់​លើ​មុខ​មាត់​របស់​ពួកគេ​គ្រប់ៗ​គ្នា​។ បើ​ទោះ​បី​កាលៈទេសៈ​អាជីវកម្ម​នៅ​ទី​នោះ​ហាក់បី​ដូចជា​ខុស​ទៅ​អ្វី​ដែល​លោក​មាន​ក៏ដោយ ក៏​នៅ​ក្នុង​កិច្ចសម្ភាស​ជាមួយ​ប៉ុស្តិ៍ អចលនទ្រព្យ​នៅ​សប្ដាហ៍​នេះ​គឺ ១០ ​ថ្ងៃ​ក្រោយ​ការ​បើក​ដំណើរការ​សាកល្បង​លោក សឺន នីត ម្ចាស់​សាខា​ស្ថានីយ​ប្រេង​ឥន្ធនៈ PTT ដែល​​ស្ថិត​ក្រោម​ពាណិជ្ជសញ្ញា​ពី​ក្រុមហ៊ុន PTT មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ធំធេង​ដោយ​មាន​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​ផ្ដល់​សេវាកម្ម​គ្រប់​បែប​យ៉ាង​នៅ​ទី​នោះ​ដែល​ជា​អនាគត​ព្រំប្រទល់​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ…

តម្លៃ​ដី​តាម​ផ្លូវ​ជាតិ​លេខ ​២ នៅ​ស្រុក​បាទី​ហក់​ឡើង​ខ្ពស់​ដោយសារ​វត្តមាន​រោងចក្រ​កាត់ដេរ

ប្រភព៖ ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី២៤ ធ្នូ ២០១៥ សំណង់​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​នៅ​តាម​បណ្តោយ​ដង​ផ្លូវ​ជាតិ​លេខ ២ ស្ថិត​នៅ​ក្នុង​ភូមិសាស្រ្ត​ស្រុក​បាទី ខេត្ត​តាកែវ។ តម្លៃដី​ធ្លី​នៅ​ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្ត​តាកែវ​បាន​ហក់​ឡើង​ខ្ពស់​រហូត​ដល់ ១០ ​ដង​បើ​ធៀប​ទៅ​នឹង​តម្លៃ​រយៈពេល ៥ ​ឆ្នាំ បន្ទាប់ពី​រោង-​ចក្រ​ចំនួន២​បានចាប់ផ្ដើម​ការ​សាង​សង់​របស់​ពួកគេ​នៅក្នុង​សហ​គមន៍​​ជនបទ​មួយ​នេះ​នៅក្នុង​ឆ្នាំ​ ២០១៥ ​នេះ​។ លោក យិន អ៊ីម មេឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ដែល​ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ជាមួយ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ជា​ទី​ដែល​មាន​រោងចក្រ​កាន់តែ​ច្រើន​បាន​បោះ​ទីតាំង​នៅ​តាម​ដង​​ផ្លូវជាតិ​លេខ​ ២ ​។ លោក​បាន​ប្រាប់​ថា​៖ «​ខ្ញុំ​ឃើញ​មាន​រោងចក្រ​ចំនួន​ ២ កំពុង​ដំណើរការ​សាងសង់​។ ពេល​មិន​ទាន់​មាន​រោងចក្រ​តម្លៃ​ដី​ថោក​ណាស់​។ ជា​ការពិត​វា​ឡើង​ថ្លៃ​ខ្ពស់​នៅ​ពេល​សព្វ​ថ្ងៃ​នេះ​»​។…

អង្គការ World Housing សង់ផ្ទះ​ឲ្យ​ប្រជា​សហគមន៍​មិន​រៀបរយ​ស្ទឹងមានជ័យ

ប្រភព៖ ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី២៤ ធ្នូ ២០១៥ សំណង់ ផ្ទះ ដែល បាន សង់ ដោយ អង្គការ World Housing និង Cambodia Children’s Fund ផ្ដល់ជូន​អ្នក​ក្រី​ក្រ​នៅតំបន់​ស្ទឹងមានជ័យ។ សូម​លោក​ពន្យល់​អំពី​គម្រោង​លំនៅឋាន តើ​ផ្ទះ​ទាំងនោះ​មាន​លក្ខណៈ​បែបណា​ដែរ​? ​ការ World Housing WH បាន​ចាប់ផ្តើម​ការងារ​របស់ខ្លួន​នៅ​កម្ពុជា កាលពី​ឆ្នាំ ២០១០ គឺ​នៅពេលដែល​សហ​ស្ថាបនិក Pete Dupuis ត្រូវ​បាន​ណែនាំ​ដោយ Scott Neeson ពី​អង្គការ…

ការ​ផ្គត់ផ្គង់​លំនៅឋាន​នៅ​ភ្នំពេញ​មាន​កំណើន​ ១៥ ​%

ប្រភព៖ phnompenhpost.com | ១៩ វិច្ឆិកា ២០១៥ ខណៈដែលប្រទេសនេះរក្សាបាននូវកំណើនសេដ្ឋកិច្ច និងពិសេសការកើនទ្បើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋបានធ្វើឲ្យចំនួនលំនៅឋានផ្គត់ផ្គង់ចូលទីផ្សារសម្រេចបានកំណើន ១៥ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថាគិតត្រឹមដំណាច់ត្រីមាសទី ៣ ឆ្នាំនេះចំនួនបុរីនៅកម្ពុជាបានកើនទ្បើងពី ៧៤ កាលពីឆ្នាំមុនដល់ ១១០ បុរីនៅឆ្នាំនេះ និងមានគម្រោងលំនៅឋានសរុបចំនួន ១៥១ គម្រោង និងចំនួនលំនៅឋានផ្គត់ផ្គង់ចូលទីផ្សារបានកើនរហូតដល់ ៤៧០០០ ខ្នងធៀបនឹងឆ្នាំមុនមានលំនៅឋានប្រមាណពី ៤១០០០ ទៅ ៤២០០០ ខ្នងប៉ុណ្ណោះ។ ពោលគឺលំនៅឋានថ្មីដែលបានផ្គត់ផ្គង់ចូលទីផ្សារឆ្នាំនេះមានអត្រាចន្លោះពី ៥០០០ ទៅ ៦០០០ ខ្នង។ ការសិក្សាក៏បានរកឃើញផងដែរថាអត្រានៃការលក់ចេញនៃលំនៅឋានទាំងនោះបានកើនទ្បើងរហូតដល់ ៨០ ភាគរយធៀបទៅនឹងឆ្នាំមុនដែលអត្រាលក់លំនៅឋានមានចំនួនទាបជាងនេះ។…

Residence L Cambodia កម្ពស់២១ជាន់កំពុងចូលរួមបង្កើនសំណង់អគារខ្ពស់ថ្មីនៅភ្នំពេញ

ថ្ងៃទី៖ ១៧ ខែកញ្ញា ២០១៥    ដោយ៖ Urban Voice Cambodia   អត្ថបទ៖ ចាន់ថុន Residence L Cambodia គឺជាគម្រោងលំនៅដ្ឋានបែបស៊ីវីល័យមួយដែល​នឹងដាក់លក់ សម្រាប់អោយមនុស្សទូទៅអាច ចូលទៅស្នាក់ ដោយមានទីតាំង​សមរម្យ ហើយជាអគារក្នុងចំណោមអគារខ្ពស់ៗជាច្រើន ត្រូវបានគេសាងសង់ឡើងសម្រាប់បំពេញតម្រូវការរបស់មនុស្ស នឹងបង្ហាញពីភាពរីកចម្រើន នៃវិស័យមួយនេះនៅក្នុងប្រទេសកម្ពុជា។       Residece L Cambodia ស័ព្វថ្ងៃនេះ  មានបួនគម្រោង គឺ ទី១គម្រោង អិល បឹងបែក…

ការអភិវឌ្ឍន៍ថ្មី(East One)នៅក្នុងសង្កាត់បឹងរាំង ខ័ណ្ឌដូនពេញ

ថ្ងៃទី៖ ១៦​ ខែកញ្ញា ២០១៥   ដោយ៖​ Urban Voice Cambodia  អត្ថបទ៖  ចាន់ថុន East One គឺជាគម្រោងអភិវឌ្ឍថ្មីមួយ ដែលមានលក្ខណៈជា លំនៅដ្ឋានបែបស៊ីវីល័យ សម្រាប់ដាក់លក់​ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ បឹងរាំង ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រង់ចំនុចកែងផ្លូវ ២១៤ នឹងផ្លូវ៥១ ជាតំបន់បេះដូងនៃរាជធានីភ្នំពេញ ហើយវាស្ថិតនៅ ក្នុងចន្លោះអគាសាធារណៈសំខាន់ៗ ចំនួន ៤ គឺ វិមានឯករាជ្យ ព្រះបុរមរាជវាំង សារមន្ទីជាតិ និងផ្សាធំថ្មី។ East…

អចលនទ្រព្យ​ក្នុង​សហគមន៍​អាស៊ាន​ធ្លាក់​ចុះ​មុន​ពេល​សមាហរ័ណកម្ម​សេដ្ឋកិច្ច​អាស៊ាន

ប្រភព៖ ភ្នំពេញប៉ុស្ត៍ិ ដោយ Kali Kotoski ថ្ងៃទី២៧​ ខែសហា ឆ្នាំ២០១៥ ស្រប​ពេល​ដែល​សហគមន៍​អាស៊ាន​កំពុង​តែ​ចាប់ផ្តើម​រៀបចំ​ធ្វើ​សមាហរ័ណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុង​ឆ្នាំ​នេះ​ដែល​​​​អាច​នឹង​ផ្តល់​សក្តានុពល​ខ្លាំង​សម្រាប់​ការវិនិយោគ​អចលនទ្រព្យ​ទៅ​ក្នុង​អន្តរ​ទីផ្សារ​គេ​សង្កេត​ឃើញ​ថា​តំបន់​នេះ​ផ្ទាល់​​ក៏​កំពុង​តែ​ជួប​ប្រទះ​នឹង​ការ​ថយ​ចុះ​នៃ​ទីផ្សារ​គឺ​លើកលែង​តែ​ប្រទេស​កម្ពុជា​ដែល​នៅ​តែ​បង្ហាញ​ឲ្យ​ឃើញ​ពី​តួលេខ​ដែល​នៅ​តែ​កើនឡើង​ជា​លំដាប់​។ នេះ​បើ​តាម​ទិន្នន័យ​ក្នុង​របាយការណ៍​ស្តីពី​សន្ទស្សន៍​ក្នុង​ការ​អភិវឌ្ឍ​របស់ Knight Franks Asia Development Index​។ របាយការណ៍​ដដែល​នេះ​បាន​បញ្ជាក់​ថា​នៅក្នុង​ពាក់​កណ្តាល​ដំបូង​នៃ​ឆ្នាំ​ ២០១៥ ​នេះ​តម្លៃ​ដីធ្លី​នៃ​តំបន់​លំនៅឋាន​នៅក្នុង​តំបន់​អាស៊ាន​បាន​ធ្លាក់​ចុះ​ពី ៣ ​ភាគរយ​ដល់​ ១,១ ​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល ៦ ​ខែ​មុន​នោះ​។ ក្នុង​ខណៈ​ពេល​នេះ​ដែរ​តម្លៃ​ទីតាំង​សំខាន់ៗ​សម្រាប់​ការិយាល័យ​នៅក្នុង​តំបន់​នេះ​បាន​កើនឡើង​ពី ២,៦ ​ភាគរយ​ទៅ​ ៣,៦ ​ភាគរយ​។ ចំពោះ​ទីផ្សារ​លំនៅឋាន​ទំនើបៗ​នៅ​ប្រទេស​សិង្ហបុរី និង​ប្រទេស​ម៉ាឡេស៊ី​បាន​ថយ​​ចុះ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ពិនិត្យ​មើល​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ដូចជា​ការ​អនុវត្ត​ច្បាប់​ពន្ធដារ​សេវាកម្ម និង​ទំនិញ​របស់​ប្រទេស​ម៉ាឡេស៊ី​។ រីឯ​វិស័យ​លំនៅឋាន​របស់​ប្រទេស​ឥណ្ឌូនេស៊ី​វិញ​គឺ​ត្រូវ​បាន​រារាំង​ដោយសារ​សន្ទុះ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​អតិថិជន​។ ដោយឡែក​ទីផ្សារ​របស់​ទីក្រុង​បាងកក​បាន​បែរ​ទៅ​រក​វិស័យ​ខុនដូ​ទំនើប​ដែល​បន្ត​ឲ្យ​មាន​ការ​កើនឡើង​នូវ​មូលធន​ក៏​ដូចជា​គម្លាត​នៃ​ប្រាក់​ចំណេញ​ខ្ពស់​ជាង​មុន​ដែល​នាំឲ្យ​មាន​ការ​កើនឡើង​ដែល​មាន​សន្ទុះ​ទាប​តែ​ប្រកប​ទៅ​ដោយ​និរន្តរភាព​។ ប៉ុន្តែ​ជាទូទៅ​តម្លៃ​ដីធ្លី​វិញ​បាន​កើនឡើង ១៤,១ ​ភាគរយ​សម្រាប់​តំបន់​លំនៅឋាន និង…

ក្រុមហ៊ុនអចលនទ្រព្យជប៉ុន Creed Group ដែលមានសាខាក្នុងប្រទេសកម្ពុជា(Creed Asia) ចេញគម្រោងលំឋានធំៗបីនៅភ្នំពេញ

ថ្ងៃទី៖ ១៤​ សីហា ២០១៥ ដោយ៖ Urban Voice Cambodia     អត្ថបទ៖ ចាន់ថុន ថ្ងៃព្រហស្បត្តិ៍ទី ១៣ សីហា ២០១៥ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយរបស់ជប៉ុន (Creed Group) ដែលមានសាខាក្នុងប្រទេសកម្ពុជា(Creed Asia) ដែលមានទីតាំងនៅផ្ទះលេខ,No.៤៤៥ មហាវិថីព្រះមុន្នីវង្ស កែងផ្លូវលេខ ២៣២ ភ្នំពេញថៅវើ (Phnom Penh Tower), ជាន់ទី១៧, ១២២៥៨ភ្នំពេញ បានបង្ហាញពីគម្រោងលំនៅដ្ឋានធំៗបីរបស់ខ្លួននៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីស្រា។ គម្រោងទាំងបីនោះមាន៖ BODAIJU RESIDENCES៖ គម្រោងនេះបានដាក់សម្ពោធលក់ជាផ្លូវការកាលពីម្សិលមិញ វាជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាលក្ខណៈខុនដូ។គម្រោងនេះនឹងសាងសង់លើទំហំផ្ទៃដីសរុបចំនួន…

សកម្មភាព​ទិញ លក់​ស្ងប់ស្ងាត់​តែ​តម្លៃ​កើនឡើង

ដោយ ស៊ុំ ម៉ាណេត, ភ្នំពេញ ប៉ុស្តិ៍ , ថ្ងៃ ទី ៣១ ខែ មករា​ ឆ្នាំ ២០១៥ តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស បាន​កើនឡើង​ខ្ពស់​គួរ​កត់សម្គាល់​នៅក្នុង​ឆ្នាំ​២០១៤ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គា្ន​កាលពី​ឆ្នាំ​២០១៣​។ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ក្នុង​ស្រុក​ជាច្រើន​បាន​លើក​ឡើង​ថា តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​មាន​ស្ថានភាព​ល្អ ប៉ុន្តែ​សកម្មភាព​នៃ​ការទិញ លក់​ហាក់​មិន​សូវ​មាន​ភាព​ផុសផុល​នោះ​ទេ បើ​ទោះបី​ជា​មាន​តម្រូវការ​ច្រើន​ក៏ដោយ​។ លោក ស៊ា ឆៃលីន នាយកប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីអិល រៀលធី បាន​លើក​ឡើង​ថា តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស មាន​ការ​កើនឡើង​ក្នុង​រង្វង់​១០-១៥​ភាគរយ​ក្នុង​ឆ្នាំ​២០១៤ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣​។ តម្រូវការ​អចលនទ្រព្យ​នៅ​ទីនោះ​បាន​កើនឡើង​ជា​លំដាប់ ប៉ុន្តែ​ការ​ប្រកាស​លក់​ដី ឬ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ហាក់​មិន​សូវ​មាន​ច្រើន​នោះ​ទេ​។ លោក ឆៃលីន…

សម្លេងទីក្រុងទស្សនា CAMBUILD’13

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ ក្រុមការងារសម្លេងទីក្រុងបានទៅចូលរួម ពិធីតាំងពិព័រណ៍ CAMBUILD13 ដែលជាការបង្ហាញអំពីអាគារ និង សំណង់ធំៗបំផុតរបស់ប្រទេសកម្ពុជា ដែលធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី ១២ ខែសីហានេះ។ វាជាកាឆ្លុះបញ្ចាំងអំពីការរីកចំរើននៃសំណង់អាគារក្នុងរាជធានីភ្នំពេញ ហើយលក្ខណៈពិសេសនៃព្រឹត្ដិការនេះ មានការចូលរួមតាំងពិព័រណ៍របស់ក្រុមហ៊ុនធំៗ រួមទាំងក្រុមហ៊ុនសំណង់ ជាច្រើននិង ក្រុមឈ្មួនកណ្ដាលនៃអចលទ្រព្យផងដែរ។  ខាងក្រោមនេះជារូបភាពមួយចំនួនដែលយើងបានថតពី ផែនការនានា សម្រាប់គម្រោងសាងសង់អគារជាច្រើននៅក្នុងរាជធានីភ្នំពេញនាពេលអនាគត់។ …