Tag Archives: អចលនទ្រព្យ

តម្លៃ​ដីធ្លី​នៅ​ទីក្រុង​ភ្នំពេញ ​បន្ត​ឡើង​ថ្លៃ​ ទោះជា​ការបោះឆ្នោត​ឃុំ​សង្កាត់​ ជិត​ចូល​មកដល់

ប្រភព ៖ ភ្នំពេញបុស្តិ៍ ទោះបីជាការលក់លំនៅឋាន និងអគារសហកម្មសិទ្ឋិបានថមថយល្បឿនក្តី ប៉ុន្តែតម្លៃដីធ្លីនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមានសក្តានុពលមួយចំនួននៅតែឡើងថ្លៃនៅឆ្នាំនេះខុសពីពេលកៀកនឹងការបោះឆ្នោតនាពេលកន្លងមក ដែលតម្លៃដីធ្លីស្ថិតក្នុងសភាពទ្រឹង។ លោក សន សៀប អគ្គនាយក និងស្ថាបនិកក្រុមហ៊ុន Key Realestate បានថ្លែងឲ្យដឹងកាលពីព្រឹកថ្ងៃច័ន្ទថា ទោះជាស្ថានភាពក្នុងវិស័យនេះស្ងប់ស្ងាត់ គម្រោងនានាបាននិងកំពុងសាងសង់ក្តី ប៉ុន្តែតម្លៃដីធ្លីនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នៅតែបន្តឡើងថ្លៃនៅតំបន់មួយចំនួននៃក្រុងភ្នំពេញដែលការកើនឡើងតម្លៃដីភាគច្រើន ធ្វើឡើងដោយម្ចាស់ដី និងអ្នកមានធនធាន ដែលពួកគេមិនត្រូវការប្រាក់បង្វិល ពួកគេនៅតែលក់ក្នុងតម្លៃថ្លៃ។ លោកបន្តថា ៖ «ក្នុងស្ថានភាពឥឡូវនេះ អ្នករកស៊ីមួយចំនួនរង់ចាំមើល និងបានទិញដីទុកដោយសារពួកគេគិតថា ក្រោយការបោះឆ្នោតសកម្មភាពសេដ្ឋកិច្ចដីធ្លីនឹងហក់ឡើងខ្ពស់»។ លោកបន្តថា៖ «ជាក់ស្តែងតម្លៃដីធ្លីនៅភាគខាងជើងទីក្រុងរណប CAMKO តម្លៃដីធ្លីកំពុងហក់ឡើងខ្ពស់…

សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ ​តម្លៃ​ ៧៧ ​លាន​ដុល្លារ​បញ្ចប់​គ្រោង​អគារ​របស់​ខ្លួន

ប្រភព ៖ ភ្នំពេញបុស្តិ៍ សណ្ឋាគារលំដាប់ផ្កាយប្រាំ Intercontinental2 ដែលគ្រោងនឹងបោះទុនវិនិយោគតម្លៃ ៧៧ លានដុល្លារ បានបញ្ចប់ការសាងសង់គ្រោងអគាររបស់ខ្លួនហើយ និងគ្រោងបើកដំណើរការនៅអំឡុងរយៈពេលបីឆ្នាំខាងមុខទៀត។ លោកសាស្ត្រាចារ្យ ទួស សាភឿន ស្ថាបត្យករគម្រោងនេះ និងជាមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន ថៃ ប៊ុនរ៉ុង គឺជាក្រុមហ៊ុនវិនិយោគលើសណ្ឋាគារនេះ ដែលមានទីតាំងនៅខេត្តព្រះសីហនុបានថ្លែងឲ្យដឹងតាមប្រព័ន្ឋអេឡិចត្រូនិកកាលពីថ្ងៃសុក្រថាសណ្ឋាគារនេះបានបញ្ចប់គ្រោងអគាររបស់ខ្លួនហើយ និងកំពុងស្ថិតក្នុងដំណាក់កាលឌីហ្សាញបន្ថែមផ្នែកខាងក្នុងនៃអគារកំពស់ ១៧ ជាន់នេះ។ នៅពេលបញ្ចប់ការស្ថាបនាសណ្ឋាគារនេះមានបន្ទប់សរុបចំនួន ៤៧៦ បន្ទប់ និងមានអាងហែលទឹកធំជាងគេមានសាលប្រជុំធំដែលអាចដាក់មនុស្សបាន ៥០០ នាក់ និងសាលប្រជុំតូចៗជាច្រើនទៀតដែលអាចដាក់មនុស្សចន្លោះ ១០០ ទៅ ២០០ នាក់ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗប្រកបដោយប្រណីតភាពជាច្រើនទៀត។…

នាយក​រដ្ឋមន្ត្រី​ បង្ហើប​ពី​ការ​សាងសង់​អគារ​ខ្ពស់​ជាង​គេ​នៅ​ក្រុង ​ភ្នំពេញ

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ក្តីសង្ឃឹមដល់អ្នកទន្ទឹងរង់ចាំមើលការសាងសង់អគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញដោយលោកបានលើកឡើងពីអនាគតក្រុងភ្នំពេញនឹងមានអគារចំនួន ១២៥ ជាន់ និងមានកម្ពស់ ៥២០ ម៉ែត្រដែលអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ មានប្រសាសន៍ក្នុងពិធីសម្ភោធផ្លូវទំហំ ៦០ ម៉ែ្រតជាផ្លូវវែង និងធំជាងគេនៅទីក្រុងភ្នំពេញដែលដាក់ឈ្មោះរបស់លោកកាលពីព្រឹកថ្ងៃច័ន្ទ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាការអភិវឌ្ឍមានភាពស៊ីជម្រៅដែលកាលពីមុនដីនៅទីក្រុងភ្នំពេញ និងជាយក្រុងភ្នំពេញក្នុងមួយគីឡូម៉ែត្រមានសំណង់ត្រឹមតែ ៣ ឬ ៥ ពាន់ម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែឥឡូវដីមួយហិកតាអាចមានសំណង់រហូតដល់ ៥ ម៉ឺន ឬ ១០ ម៉ឺនម៉ែត្រការ៉េក៏អាចថាបាន។ លោកបានបន្តថា៖ «ពីមុននៅទីក្រុងភ្នំពេញមានសំណង់កម្ពស់ត្រឹម ៣ ទៅ ៨ ជាន់ឥឡូវមានសំណង់រហូតដល់ ៤០…

គម្រោងខុនដូ និងសណ្ឋាគារលំដាប់ផ្កាយ ៥ ដ៏គួរឲ្យទាក់ទាញ កំពុងដំណើរការសាងសង់

ប្រភព ៖ Post News គម្រោងសាងសង់សណ្ឋាគារលំដាប់អន្តរជាតិ ក៏ដូចជាខុនដូលំដាប់ផ្កាយ ៥ មួយចំនួនបាននឹងកំពុងដំណើរការសាងសង់នៅកម្ពុជាយើង ដែលគម្រោងនីមួយៗមាននូវចំណុចទាក់ទាញ និងភាពល្អប្រណិតផ្សេងៗពីគ្នា ក្នុងនោះរួមមាន ៖ ១. គម្រោង The Penthouse Residence ជាគម្រោងខុនដូលំដាប់ផ្កាយ ៥ ដែលសាងសង់ឡើងកម្ពស់ ៣៦ ជាន់ ។ គម្រោងនេះ បង្កើតឡើងដើម្បីបំពេញតម្រូវការអតិថិជន ជាមួយនឹងអគារស្នាក់នៅបែបទំនើប និងទាន់សម័យ ចំណុចដ៏គួរអោយទាក់ទាញនៃគម្រោង គឺនៅជាន់កំពូលនៃអគារមានបង្កប់នូវភោជនីយដ្ឋានមួយ ដែលអាចធ្វើចលនាវិលជុំបាន ដោយប្រើរយៈពេលត្រឹម ១ ម៉ោងប៉ុណ្ណោះ ។ The…

ការ​ផ្លាស់​ប្តូរ​ពី​ឋានៈ​អ្នក​ជួល​ក្លាយជា​ម្ចាស់​លំនៅ​ឋាន

អ្នកកំពុងជួលផ្ទះ ឬបន្ទប់ស្នាក់នៅ តែងចង់រំដោះខ្លួនចេញពីឋានៈជាអ្នកជួល ដោយសារតែធុញទ្រាន់នឹងយកប្រាក់ទៅបង់ថ្លៃបន្ទប់ជារៀងរាល់ខែ ។ ចំណុចនេះ អ្នកណាៗក៏ចង់បានលំនៅឋានជារបស់ខ្លួនដែរ ប៉ុន្តែមិនមែនគ្រប់គ្នានឹងអាចទិញលំនៅឋានបានទេ ព្រោះសម្រាប់អ្នកមួយចំនួន ការទិញលំនៅឋាន គឺប្រៀបដូចជាការបំពេញភារកិច្ចយ៉ាងមហាសាល ។ ចុងក្រោយ គឺបង់រំលស់មិនបាន រហូតដល់ត្រូវគេរឹបអូសទ្រព្យសម្បត្តិ ប្រាក់បង់រំលស់ក៏បាត់បង់ ប៉ុន្តែទាំងនេះមិនមានន័យថា អ្នកត្រូវតែជួលលំនៅឋានរហូតអស់មួយជីវិតដែរ ។ នេះជាសញ្ញា៥យ៉ាងបង្ហាញថា អ្នកបានត្រៀមខ្លួនផ្លាស់ប្តូរឋានៈពីអ្នកជួលទៅជាម្ចាស់ផ្ទះ ។ ១-មានផែនការរស់នៅរយៈពេលយូរ ៖ បើសិនជាចាប់ផ្តើមមានសញ្ញាថា អ្នកនឹងត្រូវរស់នៅក្នុងទីតាំងនេះរយៈពេលយូរទៀត គឺលើសពីជាង៥ឆ្នាំ នេះជាសញ្ញាដំបូងដែលបង្ហាញថា គួរតែសម្លឹងរកទិញលំនៅឋានជារបស់ខ្លួនបានហើយ ព្រោះការជួលនោះគង់ត្រូវចំណាយលើថ្លៃឈ្នួលអាចនឹងកើនឡើងនាពេលអនាគត ។ ២-តួនាទីការងារស្ថិតស្ថេរ ៖ នៅពេលចាប់ផ្តើមចូលវ័យបម្រើការងារ អាចជាពេលដែលមើលទៅលើខ្លួនឯងថា…

រដ្ឋាភិបាល​​នឹង​​ពិចារណា​សម្រេច​អនាគត​របស់​អគារ Gold Tower 42

អ្នកជំនាញខាងផ្នែកអចលនទ្រព្យនិងឧស្សាហកម្មនេះបានជំរុញឲ្យរដ្ឋាភិបាលពន្លឿនការបញ្ចប់នៃគម្រោងអគារខុនដូ Gold Tower 42 របស់ប្រទេសកូរ៉េខាងត្បូង ដោយបានលើកឡើងថា អគារនេះហាក់ដូចជាមិនមានការវិវឌ្ឍទៅមុខដែលវាស្ថិតនៅចំកណ្ដាលបេះដូងនៃទីក្រុងស្របពេលដែលមន្ត្រីបានបញ្ជាក់ឲ្យដឹងថារាជរដ្ឋាភិបាលកំពុងតែធ្វើការដោះស្រាយជាមួយនឹងក្រុមហ៊ុនមួយនេះ។ គម្រោងនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៨ប៉ុន្តែត្រូវបានពន្យារពេល៦ដងរួចមកហើយចាប់តាំងពីឆ្នាំ២០០៩រហូតមកដល់បច្ចុប្បន្ន។ បើទោះជាមានការពន្យារពេលយ៉ាងណាក៏ដោយ ការសាងសង់នៃអគារនេះបានឈានដល់ចំនួន ៣២ជាន់។ ជម្លោះរវាងក្រុមហ៊ុនកូរ៉េទាំងពីរ បានឈានទៅដល់ការដោះស្រាយជាមួយនឹងអាជ្ញាកណ្ដាលក្នុងឆ្នាំ២០១២។ ក្រុមហ៊ុន Hanil ត្រូវបានបញ្ជាឲ្យបង់នូវទឹកប្រាក់ចំនួន ៣០លានដុល្លារសហរដ្ឋអាមេរិក ក្នុងការផ្តល់ជាសំណងទៅឲ្យក្រុមហ៊ុន Yon Woo ដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាលរបស់ប្រទេសកូរ៉េ។ លោក គីម ហ៊ាង ប្រធានសមាគមន៍អ្នកវាយតម្លៃអចលនវត្ថុកម្ពុជា (CVEA) បានឲ្យដឹងកាលពីថ្ងៃអង្គារ ថា ការសាងសង់អគារមួយនេះត្រូវបានពន្យារពេលជាច្រើនឆ្នាំមកហើយដែលជាកត្តាមួយធ្វើឲ្យអ្នកវិនិយោគបរទេសជាច្រើនផ្សេងទៀតដែលមានបំណងចង់វិនិយោគនៅទីនេះហាក់មានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត។ លោកបានបន្តឲ្យដឹងថា៖«វាបង្កជាផលប៉ះពាល់ទាំងយ៉ាងខ្លាំងដល់មុខមាត់នៃឧស្សាហកម្មនេះដែលមើលទៅដូចជាយើងកំពុងតែហាលសារុងនៅពាក់កណ្តាល នៃទីក្រុងដ៏ស្រស់ស្អាតមួយនេះ ដោយសារតែអាគារមួយនេះមានទីតាំងស្ថិតក្នុងចំណុចកណ្ដាលក្រុងដែលជាទីតាំងដ៏ពេញនិយមត្រង់កែងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុ»។ លោកបានបន្តថា៖ «ខ្ញុំគិតថា…

តំបន់មាត់ទន្លេភាគខាងជើងកាន់តែទាក់ទាញក្នុងការវិនិយោគលំនៅឋានបែបប្រណិត

តំបន់មាត់ទន្លេគឺជាតំបន់ដែលកំពុងអង្រួនបេះដូងអ្នកវិនិយោគជាច្រើនក្នុងការអភិវឌ្ឍតំបន់នេះ ឲ្យក្លាយជាទីក្រុងរណបថ្មីលំដាប់ខ្ពស់ដែលមានសក្កានុពលបើប្រៀបធៀបទៅនឹងតំបន់ដទៃ។ …

លំនៅឋាន​មាន​តម្លៃ​ទាប​នៅ​កម្ពុជា​៖ ការ​ឈាន​ទៅ​មុខ​នៅ​ក្នុង​ទិសដៅ​ដ៏ត្រឹមត្រូវ​មួយ

លោកបណ្ឌិត សុខ ស៊ីផាន់ណា មានឋានៈជាច្រើនដែលភ្ជាប់ទៅនឹងឈ្មោះរបស់លោកដោយរាប់ចាប់ពីដៃគូគ្រប់គ្រងរបស់ក្រុមហ៊ុនច្បាប់ដែលបានដាក់ឈ្មោះតាមឈ្មោះរបស់លោកផ្ទាល់ «សុខស៊ីផាន់ណា និងសហការី» រហូតដល់ឋានៈរបស់លោកក្នុងនាមជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជា។ …

ពលរដ្ឋ​ខ្មែរ​ស្នាក់ នៅ​ក្នុង​ខុន​ដូ​ចាប់ ផ្ដើម​មាន​កំណើន​បន្តបន្ទាប់

ប្រភព៖ កោះស្តិភាព ដូចអ្វីដែលអ្នកជំនាញខាងវិស័យអចលនទ្រព្យធ្លាប់លើកឡើងកាលពីពេលកន្លងមកហើយថា ស្ថានភាពទីផ្សារខុនដូនៅកម្ពុជា វានឹងវិវត្តទៅតាមបណ្ដាប្រទេសជិតខាងដូចជា សិង្ហបុរី និងថៃជាដើម ។ កាលដើមឡើយប្រទេសទាំងនោះ អ្នកស្នាក់នៅខុនដូភាគច្រើនជាជនបរទេសដែលមកបណ្ដាក់ទុនវិនិយោគ ឬធ្វើការនៅក្នុងប្រទេសនោះ ប៉ុន្តែក្រោយមកអ្នកស្នាក់ក្នុងខុនដូនៅប្រទេសទាំងនោះ ភាគច្រើនជាប្រជាជនក្នុងស្រុក ។ …

អចលនទ្រព្យ​ឆ្នាំ​2017 នឹង​បន្ត​រក្សា​កំណើន​យឺត​ដូច​ឆ្នាំ​នេះ

ប្រភព៖ កោះស្តិភាព នៅមិនដល់មួយខែទេ ឆ្នាំ២០១៧នឹងចូលមក វាជាពេលដែលមានការបារម្ភពីស្ថានភាពអចលនទ្រព្យ ខណៈការលក់និងសកម្មភាពសាងសង់បានថមថយល្បឿនតាំងពីដើមឆ្នាំនេះមក ។ …

ផ្ទះសម្រាប់អ្នកចំណូលទាបនិង មធ្យម នឹងបើកការដ្ឋានសាងសង់នៅថ្ងែ ទី ៧ ខែមករា ឆ្នាំ ២០១៧

ផ្ទះតម្លៃទាបពី២០,០០០ដុល្លារអាមេរិកទៅ ២៥,០០០ដុល្លារអាបេរិក សម្រាប់អ្នក អ្នកមានចំណូលទាបឬ មធ្យមមានចំនួនរហូតដល់ ២,៤០០ខ្នង គ្រោងនឹងបើកការដ្ឋាននៅខែមករាឆ្នាំ២០១៧ខាងមុខនេះ បើតាមការលើកឡើងរបស់ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ …

ក្រុមហ៊ុន​សាធារណៈ​នឹង​សាងសង់​គម្រោង​លំនៅ​ឋាន​របស់​រដ្ឋាភិបាល

ក្រុមហ៊ុនសាធារណៈគឺក្រុមហ៊ុនមីយ៉ាន់ម៉ាសំណង់ និងការអភិវឌ្ឍ នឹងផ្តល់ហិរញ្ញប្បទាន និងកសាងគម្រោងលំនៅឋានរបស់រដ្ឋាភិបាលដែលមានតម្លៃទាបនៅទីក្រុង Yangon។ …