Tag Archives: អចលនទ្រព្យ

អគារ​ពាណិជ្ជកម្ម​ខ្ពស់​ជាងគេ​នៅ​អាស៊ាន ត្រូវ​ពន្យារពេល

ប្រភព ៖ កោះសន្តិភាព អគារមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះ ថៃ ប៊ុនរ៉ុង មានកម្ពស់៥៥០ម៉ែត្រ ដែលតាមគម្រោងថា នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១ សីហានេះ ត្រូវបានពន្យារពេលវិញហើយ ។ ចំណែកពេលវេលាជាក់លាក់នោះ នៅមិនទាន់ដឹងច្បាស់ឡើយ ខណៈអ្នកគ្រប់គ្រងអះអាងថា ការពន្យារពេលនេះ ដោយសារកំពុងរៀបចំកែលម្អប្លង់ឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ។ …

អ្នក​រក​ស៊ី​លក់​ដូរ​ក្បែរ​អគារ​ប៊ូឌីញ​ដាច់​ម៉ូយ បន្ទាប់​ពី​ការ​ចាក​ចេញ​របស់​ពល​រដ្ឋ​ជាង​៥០០​គ្រួសារ

ប្រភព ៖ វិទ្យុបារាំង អ្នកលក់ដូរ អ្នករកស៊ីរត់ម៉ូតូឌុប មួយចំនួន ដែលប្រកបរបរនៅក្បែរអគារប៊ូឌីញ “ស” បានលើកឡើងថាពួកគាត់បាត់បង់ចំណូលជិតពាក់កណ្តាល ក្រោយពេលប្រជាពលរដ្ឋ ដែលរស់នៅក្នុងអគារប៊ូឌីញ “ស” ប្រមាណ៥០០គ្រួសារចាកចេញពីទីនោះ។ ប៉ុន្តែអ្នកលក់ដូរខ្លះទៀត ថាខ្លួនមិនខាតបង់អ្វីទេ ហើយស្វាគមន៍ចំពោះការអភិវឌ្ឍអគារប៊ូឌីញ “ស”។ …

សំណង់​ទីផ្សារ​កុងតឺន័រ កំពុង​ពេញ​និយម​សម្រាប់​កម្ពុជា

ប្រភព ៖ ភ្នំពេញបុស្តិ៍ នៅពេលបច្ចុប្បន្ន ប្រភេទផ្សារដែលសាងសង់ និងឌីហ្សាញពីកុងតឺន័រ ជាប្រភេទផ្សារដែលពេញនិយម និងមានស្តង់ដារបច្ចេកវិទ្យាខ្ពស់សម្រាប់តម្រូវការរបស់អតិថិជន។ សំណង់ផ្សារកុងតឺន័រជាច្រើនបានលេចរូបរាងក្នុងប្រទេសកម្ពុជា ដែលការតុបតែងរបស់ហាងកុងតឺន័រនីមួយៗមានរូបសណ្ឋាន និងរចនាបទកែច្នៃផ្សេងៗគ្នា។ នៅភ្នំពេញ នឹងមានផ្សារកុងតឺន័រមួយថ្មីទៀត ឈ្មោះ Art’s Container Market ដែលសាងសង់លើដីតំបន់បឹងកក់។ …

តម្លៃ អាយុ​កាល និង​គុណភាព​នៃ​សំណង់​អគារ​ប៊ូល​ឌីង ​ស​ នឹង​ត្រូវ​ចងចាំ​យ៉ាង​ដូច​ម្តេច​បន្ទាប់​ពី​ការ​វាយ​កម្ទេច​ទាំង​ស្រុង

ប្រភព ៖ ភ្នំពេញបុស្តិុ៍ មុនពេលសាងសង់អគារថ្មីណាមួយទាំងផ្នែកស្ថាបត្យកម្ម តម្លៃ អាយុកាល និងគុណភាពរបស់សំណង់ គឺជាកត្តាសំខាន់ដែលត្រូវបានម្ចាស់គម្រោងធ្វើការសិក្សាយ៉ាងហ្មត់ចត់។ កាលណានិយាយពីតម្លៃនៃអគារ ជាពិសេសអគារប៊ុលឌិងស គឺទាក់ទងរហូតដល់តម្លៃជាប្រវត្តិសាស្ត្រ ដែលបានកសាងក្នុងទសវត្សរ៍ទី៦០ នៃសម័យសង្គមរាស្ត្រនិយម ដែលជាសម័យកាលរីកចម្រើននៃស្ថាបត្យកម្មសំណង់អគារសំខាន់ៗជាច្រើន។ …

ទីផ្សារ​អាផាតមិន ​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង

ប្រភព ៖ ភ្នំពេញបុស្តិ៍ ស្របពេលចំនួនខុនដូផ្គត់ផ្គង់ចូលទីផ្សារកាន់តែច្រើនអ្នកវិនិយោគអាផាតមិនត្រូវប្រឈមមុខនឹងបញ្ហាថ្មីមួយទៀត គឺទីផ្សារនេះកាន់តែមានដៃគូប្រកួតប្រជែងច្រើនជាងមុន។ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA ដែលបានវិនិយោគអាផាតមិនចំនួន ១អគារ នៅតំបន់បឹងត្របែកបានថ្លែងឲ្យដឹងកាលពីព្រឹកថ្ងៃច័ន្ទថា ទីផ្សារអាផាតមិនស្ថិតក្នុងសភាពទ្រឹង ដោយសារការប្រកួតប្រជែងកើនឡើង ព្រោះការផ្គត់ផ្គង់កាន់តែច្រើននៅក្នុងទីផ្សារ បើទោះជាតម្រូវការជួលក៏មាន …

ប័ណ្ណកម្មសិទ្ធិ​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន មាន​ហានិភ័យ​ខ្ពស់​សម្រាប់​អ្នក​ផ្ដល់​ឥណទាន

ប្រភព ៖ កោះសន្តិភាព ទន្ទឹមនឹងវិស័យសំណង់កាន់តែរីកចម្រើន និងតម្រូវការលំនៅឋានស្នាក់នៅកំពុងមានសន្ទុះ បានជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យជាច្រើនបានសម្រុកសាងសង់គម្រោងបុរី, ផ្ទះល្វែង និងអគារស្នាក់នៅរួមសម្រាប់ឆ្លើយតបនឹងតម្រូវការទីផ្សារ ។ ផ្អែកលើតម្រូវការកើនឡើងនេះ បានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនដែលមិនមានទុនបង្វិលគ្រប់គ្រាន់ បានយកប័ណ្ណកម្មសិទ្ធិអចលនទ្រព្យទៅដាក់ …

អ្នក​ណា​ជា​អតិថិជន​ទិញ​ខុនដូ​ ពិតប្រាកដ​នៅ​ពេល​ការ​ផ្គត់ផ្គង់​មាន​កំណើន​ខ្ពស់

ប្រភព ៖ ភ្នំពេញបុស្តិ៍ អ្នកណាជាអតិថិជនទិញខុនដូនៅកម្ពុជាពិតប្រាកដនៅពេលការផ្គត់ផ្គង់ខុនដូកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំជាក់ស្តែងឆ្នាំ ២០១៧ នេះខុនដូប្រមាណ ៧០០០ យូនីតទៀតនឹងត្រូវដាក់ចូលក្នុងទីផ្សារ ប៉ុន្តែវប្បធម៌នៃការរស់នៅតាមខុនដូរបស់ប្រជាពលរដ្ឋខ្មែរមិនទាន់ពេញនិយមនៅឡើយ។ លោក ទុយ ប៊ុន ម្ចាស់ភាគហ៊ុននៃគម្រោងក្រុមហ៊ុនលំនៅឋានអឹល (L) កម្ពុជា ភ្នំពេញ ដែលបាននិងកំពុងវិនិយោគខុនដូជាច្រើនគម្រោងដោយផ្តោត …

អគារ​ប្រវត្តិសាស្ត្រ ប៊ុលឌិញស នឹង​ត្រូវ​កម្ទេច​ចោល​ឆាប់ៗ​ខាង​មុខ (មានវីដេអូ)

ប្រភព ៖ ភ្នំពេញបុស្តិ៍ អគារប៊ុលឌិញស ត្រូវបានសាងសង់ឡើងក្នុងសម័យសង្គមរាស្ត្រនិយមក្នុងរាជព្រះបាទ នរោត្តមសីហនុ អគារនេះដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ១៩៦៣ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន និងកំណើនប្រជាជនយ៉ាងគំហុកក្នុងអំឡុងទសវត្ស ៥០ ដល់ទសវត្ស ៧០។ ម្យ៉ាងមួយវិញទៀតដើម្បីសម្រួលដល់ប្រជាជនដែលមានចំណូលទាបនិងមធ្យមអាចមានលទ្ធភាពមានផ្ទះស្នាក់នៅសមរម្យ។ …

បិទ​ការដ្ឋាន​សំណង់​មួយ​កន្លែង ក្រោយ​ពី​មានការ​ប៉ះពាល់​អ្នក​ជិតខាង

ប្រភព ៖ កោះសន្តិភាព គណៈកម្មការចម្រុះមួយក្រុម ដែលដឹកនាំដោយលោក អ៊ុក សាកល អភិបាលរងខណ្ឌដូនពេញ បានចុះបិទការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង ក្រោយពីបានធ្វើឡើងដោយប៉ះពាល់ដល់ការរស់នៅ និងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរខាង ហើយធ្វើការដកហូតនូវសម្ភារមួយចំនួនទៀតផង។ ការចុះបិទនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៣៣ និង៦៩Eo ផ្លូវលេខ៤៩ កែងផ្លូវ១៥៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ …

អ្នក​ជំនាញ៖ ការ​វាយ​កម្ទេច​អគារ​ប៊ូឌីង​ត្រូវការ​ចំណាយ​ពេល​៤​ខែ

ប្រភព ៖ វិទ្យុអាស៊ីសេរី ក្រោយពេលក្រសួងដែនដី ដោះស្រាយបញ្ហាសំណងដល់ពលរដ្ឋរស់នៅអគារប៊ូឌីងជិត ៥០០គ្រួសារបានសម្រេចទាំងស្រុងរួចហើយ ការងារបន្ទាប់ គឺវាយកម្ទេចអគារចោល។ ក្រុមមន្ត្រីជំនាញអះអាងថា ពួកគេត្រូវចំណាយពេល ៤ខែ ដើម្បីវាយកម្ទេចអគារប៊ូឌីងទាំងស្រុង។ ថ្ងៃទី១៧ ខែកក្កដា ជាថ្ងៃទីមួយនៃការចាប់ផ្តើមវាយកម្ទេចអគារប៊ូឌីង ឬហៅថាអគារស។ ក្រុមមន្ត្រីក្រសួងដែនដី និងតំណាងក្រុមហ៊ុន អា …

ការ​​​វាយ​​​កម្ទេ​​​ច​​​អគារ​​​ប៊ូឌីងស​​​ចាប់​​​ផ្តើម​​​នៅ​​​ពេល​​​ពល​​​រដ្ឋ​​​​​​ចាក​​​ចេញ​​​អស់​​​

ប្រភព ៖ cambodiadaily អេស្កាវ៉ាទ័រពីរគ្រឿងបានប្រែក្លាយឥដ្ឋឱ្យទៅជាកម្ទេចដោយងាយស្រួលកាលពីម្សិលមិញខណៈជញ្ជាំងដែលលយចេញពីជាន់ផ្ទាល់ដីនៃអគារប៊ូឌីងសដ៏ចាស់ទ្រុឌទ្រោមក្នុងរាជធានីភ្នំពេញនេះបានដួលរាបដល់ដីជាបណ្តើរៗ។ ខណៈសំណង់ដ៏សំខាន់នៃអគារប្រវត្តិសាស្ត្រនេះនៅតែឈរខ្ពស់ជាងកម្មករសំណង់ មួយក្រុមតូច ការវាយកម្ទេចអគារដែលជាប់ទៅនឹងប្លុកលំនៅដ្ឋាន …

អគារ​ប៊ុលឌិង​ ​នឹង​ត្រូវ​វាយកម្ទេច​ចោល​នៅ​ថ្ងៃ​នេះ

ប្រភព ៖ ភ្នំពេញបុស្តិ៍ ក្រុមការងារម៉ៅការវាយកម្ទេចអគារប៊ុលឌិងបានកំណត់ថានឹងចាប់ផ្តើមវាយកម្ទេចនៅក្នុងថ្ងៃនេះបន្ទាប់ពីក្រសួងរៀបចំដែនដីបានប្រកាសកាលពីថ្ងៃសៅរ៍ថាប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងអគារចាស់ទ្រុឌទ្រោមនេះបានចាកចេញពីបរិវេណអគារនេះអស់ហើយ។ លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីបានឲ្យដឹងថាប្រជាពលរដ្ឋទាំង ៤៩២ គ្រួសារដែលរស់នៅក្នុងអគារនេះបានយល់ព្រមលក់ចំណែកផ្ទះ …