Tag Archives: public transportation

៤ថ្ងៃចាប់ពីស្អែកទៅដាច់ភ្លើងទៀតហើយ! ៨ខណ្ឌត្រៀមខ្លួន

អគ្គិសនីកម្ពុជាបានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មួយចំនួនក្នុងខណ្ឌចំនួន៨ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល អោយត្រៀមលក្ខណៈទុកជាមុនដោយអគ្គិសនីនឹងធ្វើការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈពេល៤ថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃព្រហស្បតិ៍ទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ ដល់ថ្ងៃអាទិត្យទី២២ ខែកក្កដា។ ការផ្ដាច់ចរន្តនេះធ្វើឡើងក្នុងគោលបំណងដើម្បីអនុវត្តន៍ការងារជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើខ្សែរបណ្ដាញបង្កលក្ខណៈដល់ការពង្រីកផ្លូវ។ អាស្រ័យហេតុនេះសូមបងប្អូនមេត្តាអធ្យាស្រ័យនិង សហការយោគយល់ដល់ការអនុវត្តន៍ការងារនេះ។ ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសខាងក្រោម៖ …

សាលា​រាជធានីភ្នំពេញ ​ស្ថាបនា​ផ្លូវ​ដែក​ដែល​មិន​ប្រើ​ការទៅ​ជា​ផ្លូវ​បេតុង

ប្រភព៖ khmertime សាលារាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ បានបើកការដ្ឋានស្ថាបនាអភិវឌ្ឍន៍ពីផ្លូវដែកដែលមិនប្រើការ ទៅជាផ្លូវបេតុងពីចំណុចស្ថានីយរថភ្លើងនៅតំបន់បឹងកក់ទៅកាន់ផ្លូវជាតិលេខ៥និងប្រកាសពីគម្រោងសាងសង់ស្ពានតភ្ជាប់ពីផ្លូវបេតុងថ្មីនេះទៅផ្លូវជាតិលេខ៦អាដើម្បីពង្រីកវិសាលភាពប្រព័ន្ធចរាចរណ៍ក្នុងរាជធានីភ្នំពេញខណៈដែលប្រជាពលរដ្ឋដែលរស់នៅអមសង្ខាងផ្លូវដែកនេះបានបង្ហាញការព្រួយបារម្ភពីការបាត់បង់លំនៅឋានព្រោះតែពួកគាត់នៅពុំទាន់បានទទួលព័ត៌មានជាក់លាក់ពីការអភិវឌ្ឍនេះ។ …

សមត្ថកិច្ច​ជាង ​១​ម៉ឺន​នាក់​នឹង​ដាក់​ការពារ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​ នៅ​ក្នុង​​​ពិធី​អុំទូក

ប្រភព៖ khmertime កម្លាំងសមត្ថកិច្ចជាង១ម៉ឺននាក់នឹងដាក់ការពារសន្តិភាពសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងពិធីអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកដែលប្រព្រឹត្តទៅនៅសបា្តហ៍ក្រោយនេះដែលនឹងមានអ្នកចូលរួមប្រមាណជាង ២លាននាក់។ …

សាលារាជធានី៖ គ្រោងពង្រីកផ្លូវបេតុងមួយខ្សែរ ក្នុងខណ្ឌសែនសុខ

ប្រភព៖ រដ្ខបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បានពង្រីកផ្លូវបេតុងមួយខ្សែរ នៅលើដងវិថីហាណូយ ដើម្បីសម្រួលការកកស្ទះចរាចរណ៍នៅ ក្នុងខណ្ឌសែនសុខ។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។ គម្រោងនេះ មានទទឹង ២.៥ម ពង្រីកអោយបាន២២ម សងខាងផ្លូវ ចាប់ពីផ្លូវលេខ១៩៨៦ដល់ផ្លូវទំនប់កប់ស្រូវ ក្នុងខណ្ឌសែនសុខ។ ការជួសជុលពង្រីកផ្លូវនេះដែរ គឺក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងផ្ដល់ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះផងដែរ៕ …

ថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ បើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែ តម្លៃជាង១០មឺិនដុល្លារ ជូនពលរដ្ឋ

ប្រភព៖ freshnews នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ សាលាពោធិ៍សែនជ័យ បានចុះបើកការដ្ឋានជួលជុលផ្លូវបេតុង ១ខ្សែ ដែលមានប្រវែង៦៦៥ម៉ែត្រ ទទឹង៥ម៉ែត្រ ស្មើនឹង៣,៣២៥ម៉ែត្រក្រឡា និងសរុបជាទឹកប្រាក់ ជាង១០ម៉ឺនដុល្លារ។ ទីតាំងផ្លូវនេះស្ថិតក្នុងភូមិត្រាញ់ត្របាញ់ សង្កាត់ភ្លើងឆេះរទេះ និងភូមិស្រែ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ …