Tag Archives: មធ្យោបាយសាធារណៈ

អាជ្ញាធរ​ភ្នំពេញ​ប្រជុំ​កំណត់​តម្រាយ​ផ្លូវ​បន្ថែម​ខ្សែ​រថយន្តក្រុង​

ប្រភព ៖ កោះសន្តិភាព អាជ្ញាធររាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៧ បានប្រជុំជាមួយមន្ត្រីជុំនាញរបស់ខ្លួន ដើម្បីពិនិត្យអំពីតម្រាយផ្លូវរត់របស់ខ្សែរថយន្តក្រុងចំនួន២ខ្សែទៀតឲ្យបានសរុប៥ខ្សែ បន្ទាប់ពីប្រទេសចិន បានផ្តល់ជំនួយរថយន្តក្រុងចំនួន១០០គ្រឿង កាលពីពេលថ្មីៗនេះ ទោះបីមកដល់ពេលនេះ រាល់ការបំរើសេវារថយន្តក្រុងដឹកអ្នកដំណើរសាធារណៈ៣ខ្សែនៅរាជធានីភ្នំពេញ មានការខាតបង់ប្រមាណជាង១០ម៉ឺនដុល្លារជារៀងរាល់ខែក្តី ប៉ុន្តែអាជ្ញាធរនៅតែបន្តសកម្មភាពពង្រីកខ្សែរត់បន្ថែមទៀត ដោយមិនរាថយឡើយ។ …

រថយន្តក្រុង​100​គ្រឿង​ជា​ជំនួយ​របស់​ចិន​បាន​មក​ដល់​ហើយ​(​មាន​វី​ដេ​អូ​)

ប្រភព ៖ កោះសន្តិភាព បើមិនមានការប្រែប្រួលទេនោះ រថយន្តក្រុងចំនួន១០០គ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនផ្តល់ជូនសាលារាជធានីភ្នំពេញនឹងរៀបចំពិធីប្រគល់ និងទទួលជាផ្លូវការនៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ ។  …

ភ្ជាប់​ផ្លូវ​រថភ្លើង​អាស៊ាន​ពី​ថៃ​មក​ភ្នំពេញអាច​នឹង​ចាប់ផ្តើម​នៅឆ្នាំ​2018

ប្រភព ៖ កោះសន្តិភាព ប្រសិនបើគ្មានអ្វីប្រែប្រួលទេ បណ្តាញខ្សែរថភ្លើងអាស៊ាន ដែលភ្ជាប់រវាងទីក្រុងបាងកក និងរាជធានីភ្នំពេញ នឹងដំណើរការនៅឆ្នាំ២០១៨ខាងមុខ ។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។ លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា ការជួសជុល និងស្ថាបនាផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែត នឹងមកដល់ខេត្តពោធិ៍សាត់នៅឆ្នាំនេះ …

ផ្លាកលេខចាប់ពីខែកក្កដាទៅនឹងមាន QR កូដ ចុះអ្នកប្រើស្លាកលេខចាស់ៗត្រូវធ្វើដូចម្ដេច?

ប្រភព ៖ ចង់ដឹង កាលពីពេលថ្មីៗនេះក្រសួងសាធរណការ និងដឹកជញ្ជូនទើបតែបង្ហោះនៅក្នុងទំព័រ Facebook ផ្លូវការរបស់ខ្លួនថា ផ្លាកលេខរថយន្តដែលបានបោះពុម្ព ចាប់ពីខែកក្កដា (07-2017) តទៅ មានអ៊ុតភ្ជាប់នូវ QRCode ហើយត្រូវបានដាក់អោយប្រើប្រាស់ ។ ក្រសួងក៏បានបញ្ជាក់បន្ថែមផងដែរថា យ៉ាងហោចណាស់មាន ១៥០០ រថយន្តហើយ ក្នុងខែកក្កដា ឆ្នាំ២០១៧ ដែលមានផ្លាកលេខភ្ជាប់ដោយ QRCode ។ មើលការបង្ហោះរបស់ក្រសួង ៖ ទន្ទឹមនឹងនោះ មហាជនជាច្រើន បានមានចង្ងល់ថា ចុះសម្រាប់អ្នកប្រើប្រាស់ផ្លាកលេខចាស់ៗ ដែលគ្មាន QR កូដ តើត្រូវធ្វើដូចម្ដេច ? ទាក់ទងនឹងសំនួរនេះ…

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ព្រះ​សីហ​នុ គ្រោង​ចាប់ផ្តើម​ចុងឆ្នាំ​នេះ

ប្រភព ៖ កោះសន្តិភាព គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ គ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ដែលនឹងក្លាយជាផ្លូវល្បឿនលឿនលើកដំបូង និងជាប្រវត្តិសាស្ត្រនៅកម្ពុជា ។ លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ កក្កដា ថា តាមគម្រោងការសាងសង់ នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ប្រសិនជាការចរចាវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគសាងសង់ផ្លូវនេះបញ្ចប់តាមការគ្រោងទុក ។ …

ផ្លូវជាតិ​លេខ​២ គ្រោង​សាងសង់​នៅ​ឆ្នាំ ២០១៨ ដោយ​ចំណាយ​ថវិកា ៥៦​លាន​ដុល្លារ​

ប្រភព ៖ ថ្មីៗ គម្រោងធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ២ គ្រោងនឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០១៨ ដោយនឹងចំណាយថវិកាសាងសង់ចំនួន ៥៦លានដុល្លារអាមេរិក។ នេះបើតាមព័ត៌មានដែលផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ខែកក្កដា។ …

សាលាក្រុង​ទទួល​បាន​រថយន្ត​ក្រុង​ថ្មី​ ១០០ គ្រឿង និង​ថែម​ផ្លូវ​រត់​ប្រាំ​ខ្សែ​ទៀត ​នឹង​ដំណើរការ​នៅ​ដើម​ខែ​កក្កដា

ប្រភព ៖ ភ្នំពេញបុស្តិ៍ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ កាលណាកំណើនប្រជាជនមានការកើនឡើងច្រើនការប្រកួតប្រជែងក៏ចាប់ផ្តើមមានភាពមមាញឹកស្ទើរតែគ្រប់វិស័យរួមទាំងសេវាកម្មដឹកជញ្ជូនសាធារណៈ ជាពិសេសនៅក្នុងទីក្រុងដែលមានការកកស្ទះចរាចរណ៍ដោយយានយន្តគ្រប់ប្រភេទ ដូច្នេះធ្វើដំណើរចុះឡើងពីកន្លែងមួយទៅកន្លែងមួយដូចជាទីប្រជុំជន សាលារៀន ការិយាល័យធ្វើការ និងមន្ទីរពេទ្យជាដើម។ …

រថយន្តក្រុងសាធារណៈ ចំនួន១០០គ្រឿងថ្មីទៀត ដែលជាជំនួយរបស់ចិន នឹងមកដល់កម្ពុជា ថ្ងៃទី២៥ ខែមិថុនា

ប្រភព ៖ Khmerload រថយន្តក្រុង១០០គ្រឿង ដែលជាជំនួយឥតសំណងរបស់ រដ្ឋាភិបាលចិន ផ្តល់ជូនសាលារាជធានីភ្នំពេញ បានចាកចេញពីកំពង់ផែប្រទេសចិនហើយ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ ហើយគ្រោងនឹងមកដល់កំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ …

សាធារណៈរដ្ឋប្រជាមានិតចិន ផ្ដល់រថយន្តក្រុង១០០គ្រឿងដល់សាលារាជធានីភ្នំពេញ

ប្រភព ៖ អង្រុត បើតាមប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឲ្យដឹងថា រថយន្តក្រុងចំនួន ១០០គ្រឿង ដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនសាលារាជធានីភ្នំពេញសម្រាប់បំរើការដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ បានចាកចេញពីកំពង់ផែប្រទេសចិនហើយកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ដែលតាមគម្រោងនឹងមកដល់កំពង់ផែក្រុងព្រះសីហនុនៅថ្ងៃទី២៥ ខែមិថុនាខាងមុខនេះ ។   …

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីចំនួន៣ថ្ងៃ ក្នុងខណ្ឌចំនួន៦

នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជានឹងធ្វើការផ្ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដែលបានកំណត់ ក្នុងគោលបំណងដើម្បីអនុវត្តការងារ ជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារនិងរុះរើគន្លងខ្សែរបណ្ដាញបង្ករលក្ខណៈ ដល់ការពង្រីកផ្លូវ។ នេះបើយ៉ោងតាមសេចក្តីជូនដំណឹងអគ្គិសនីកម្ពុជា …

រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​គ្រោង​បន្ថែម​រថយន្ត​ក្រុង​ ៥ ​ខ្សែ​ទៀត

ប្រភព ៖ ភ្នំពេញបុស្តិ៍ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) គ្រោងពង្រីកខ្សែរថ ៥ បន្ថែមទៀតនៅពាក់កណ្ដាលខែកក្កដាខាងមុខដើម្បីបង្កើនសេវាដឹកជញ្ជូនអ្នកដំណើរឲ្យកាន់តែប្រសើរ និងប្រកបដោយផាសុកភាព។ នេះបើតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញពីម្សិលមិញ។ លោក មាស ភក្ដី បានថ្លែងថាខ្សែរថដែលគ្រោងពង្រីកនាពេលខាងមុខនេះគឺតាមមហាវិថីព្រះនរោត្តម ផ្លូវព្រះមុនីរ៉េត ផ្លូវហាណូយ និងផ្លូវសំខាន់មួយចំនួនទៀតនៅភ្នំពេញ។ ប៉ុន្តែគម្រោងនេះកំពុងតែពិភាក្សាផ្នែកបច្ចេកទេសពីទីភ្នាក់ងារអភិវឌ្ឍន៍ និងអង្គការ (JICA) ផងដែរ។ លោកថា៖ «យ៉ាងណាក៏ដោយគម្រោងនេះត្រូវបានគេរំពឹងថានឹងធ្វើឲ្យកាន់តែប្រសើរនូវការផ្ដល់សេវាដឹកជញ្ជូនអ្នកដំណើរ និងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានី»។ បើតាមលោក ម៉េត មាសភក្ដី គម្រោងនេះបានរៀបចំឡើងបន្ទាប់ពីចិនប្រកាសផ្ដល់រថយន្តក្រុងប្រភេទ ៥០ កៅអី ១០០…

ជួសជុលស្ពានជ្រោយចង្វារចាស់ សាលាក្រុងសង់ស្ពានដែកជំនួស

ប្រភព ៖ អង្រុត បើគ្មានការប្រែប្រួលទេ សាលារាជធានីភ្នំពេញនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ស្ពានដែកមួយឆ្លងកាត់ទន្លេសាបដើម្បីបញ្ចៀសការកកស្ទះដោយសារសាលាក្រុងបិទស្ពានជ្រោយចង្វារចាស់ជួសជុលរយៈពល២ឆាំ្ន ។ បើតាមលោកអភិបាលរងរាជធានីភ្នំពេញ អៀង អូនី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឲ្យដឹងទៀតថា ការសាងសង់នឹងចាប់ផ្តើមនៅអំឡុងខែកក្កដា ឆ្នាំ២០១៧និងចំណាយសាងសង់រយៈពេល៦ខែ ។ ចំពោះថវិកាសាងសង់ស្ពានដែកនេះ ជាបន្ទុករបស់ក្រុមហ៊ុន OCIC ដែលអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ។ បើតាមលោកអភិបាលរងរាជធានីភ្នំពេញ នៅក្រោយពេលស្ពានជ្រោយចង្វារចាស់ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន ស្ថាបនារួចរាល់ ស្ពានដែកនេះនឹងត្រូវរុះរើចេញវិញ ហើយជំនួសដោយស្ពានថ្មខ្សែកាប ដែលអាជ្ញាធររាជធានី និងក្រុមហ៊ុន OCIC បានសិក្សាពីបច្ចេកទេសសាងសង់រួចរាល់ហើយ៕ …