Tag Archives: ផ្តាច់ថាមពល់

ផែនការចុះស្រាវជ្រាវទឹកស្អាតដែលបាត់បង់នៅតែបន្តក្នុងខែសីហានេះ

នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ សហគ្រាស រោងចក្រ ស្ថាប័ន ផ្សេងៗដែលមានទីតាំង លំនៅដ្ឋានរស់នៅក្នុង ខណ្ឌ៤អោយបានជ្រាបថា ដើម្បីកាត់បន្ថយទឹកបាត់បង់ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល គឺសំដៅលើការបង្កើនសេវាផ្គត់ផ្គង់ទឹកឲ្យបានកាន់តែប្រសើរឡើង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់កម្មវិធីចុះស្រាវជ្រាវរកទឹកធ្លាយពេលយប់ …

សង្កាត់គីឡូម៉ែត្រលេខ៦ ដាច់ទឹក៥ម៉ោង

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅសង្កាត់គីឡូម៉ែត្រលេខ៦អោយបានជ្រាបថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅខាងលិចនៃចិញ្ចើមផ្លូវលេខ១១R (ផ្លូវV១០៨) ចាប់ពីកែងផ្លូវលេខ១១R រហូតដល់ផ្លូវ២០៨R ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។ ការអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាត ចាប់ពីចន្លោះផ្លូវលេខ១១R (ផ្លូវV១០៨) ដល់ផ្លូវលេខ១០៩R ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មួយរយៈពេលខ្លីចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ០១:០០នាទីព្រឹក។ …

៧ខណ្ឌ ដាច់ភ្លើងទៀតហើយ!

អគ្គិសនីកម្ពុជាបានចេញសេចក្ដីប្រកាសអោយបងប្អូនដែលរស់នៅក្នុងតំបន់មួយចំនួន ក្នុងខណ្ឌចំនួន៧ រួមមាន៖ ខណ្ឌទួលគោក ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌច្បារអំពៅ ខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខ ត្រៀមលក្ខណៈទុកជាមុន ព្រោះតំបន់ទាំងនេះនឹងត្រូវបានផ្អាកចរន្តអគ្គិសនីមួយរយៈពេល ចាប់ពីថ្ងៃព្រហស្បតិ៍ទី៦ ដល់អាទិត្យថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។ …

ដាច់ភ្លើង៤ថ្ងៃទៀតហើយសូមបងប្អូនត្រៀមលក្ខណៈទុកជាមុន

អគ្គីសនីកម្ពុជាបានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ់អោយបានជ្រាបថា អគ្គិសនីកម្ពុជានឹងកាត់ផ្ដាច់ចរន្តអគ្គិសនីមួយរយៈនៅតាមតំបន់មួយចំនួនក្នុងគោលបំណងដើម្បី អនុវត្តការងារជួសជុល ផ្លាស់ប្ដូរ បរិក្ខារ និងរុះរើខ្សែរបណ្ដាញបង្ករលក្ខណៈដល់ការពង្រីកផ្លូវ ហេតុនេះហើយសូមបងប្អូនប្រជាពលរដ្ឋដែលបានទទួលដំណឹងមេត្តាត្រៀមលក្ខណៈទុកជាមុនដើម្បីការពារ និងបញ្ចៀសការខកខាននានា។ ក្នុងរយៈពេល៤ថ្ងៃនៃការដាក់ការអនុវត្តផ្ដាច់ចរន្តអគ្គិសនីគឺរាប់ចាប់ពីថ្ងៃស្អែក ថ្ងៃព្រហស្បតិ៍ទី២៩ ខែមិថុនា ឆ្នាំ២០១៧ទៅដល់ថ្ងៃអាទិត្យទី២ ខែកក្កដា ឆ្នាំ២០១៧ នឹងត្រូវផ្ដាច់នៅតាមខណ្ឌទាំង៨មានដូចជា៖ ១. ថ្ងៃព្រហស្បតិ៍ទី២៩ មិថុនា ឆ្នាំ២០១៧៖ ចាប់ពីម៉ោង៩ៈ០០ ដល់១៧ៈ០០ល្ងាច នៅខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌសែនសុខ។ ២. ថ្ងៃសុក្រទី៣០ មិថុុនា ឆ្នាំ២០១៧៖ ចាប់ពីម៉ោង៩ៈ០០ ដល់១៧ៈ០០ល្ងាច នៅខណ្ឌជ្រោយចង្វារ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ ខណ្ឌឬស្សីកែវ និងខេត្តកណ្ដាល។…

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីចំនួន៣ថ្ងៃ ក្នុងខណ្ឌចំនួន៦

នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជានឹងធ្វើការផ្ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដែលបានកំណត់ ក្នុងគោលបំណងដើម្បីអនុវត្តការងារ ជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារនិងរុះរើគន្លងខ្សែរបណ្ដាញបង្ករលក្ខណៈ ដល់ការពង្រីកផ្លូវ។ នេះបើយ៉ោងតាមសេចក្តីជូនដំណឹងអគ្គិសនីកម្ពុជា …

ថ្ងៃស្អែក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅសង្កាត់ចោមចៅ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានរស់នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អោយដឹងថា៖  នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងធ្វើការកាត់បំពង់តម្លើងនាឡិកាទឹកថ្មីទំហំ២០០មម ចំនួន០១កន្លែង នៅលើផ្លូវវេងស្រេង កែងនឹងផ្លូវ២៧CC ក្នុងគោលបំណងគ្រប់គ្រងបរិមាណទឹកបាត់បង់ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល ។ ការអនុវត្តការងារកាត់បំពង់តម្លើងនាឡិកាទឹកថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងផ្នែកខ្លះនៃតំបន់ដូចជា ៖ ១. ថ្ងៃពុធ ទី១៤ ខែមិថុនា៖ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង២២:០០នាទីយប់ ដល់ម៉ោង ០៤:០០ព្រឹក ។…

អគ្គិសនីកម្ពុជានឹងផ្ដាច់ចរន្តអគ្គិសនីចំនួន៤ថ្ងៃក្នុងខណ្ឌមួយចំនួន

អគ្គិសនីកម្ពុជាបានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ថ្មីៗនេះពីការផ្ដាច់ចរន្តអគ្គិសនីបណ្ដោះអាសន្ន អោយប្រជាពលរដ្ឋដែលរស់នៅ៦ខណ្ឌក្នុងរាជធានីភ្នំពេញ បានជ្រាបជាព័ត៌មាននិងប្រុងប្រយ័ត្នត្រៀមលក្ខណៈទុកជាមុនទាំងអស់គ្នា។ ការផ្ដាច់ភ្លើងនេះគឺដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅតំបន់ទាំងនោះ។ តំបន់ក្នុងខណ្ឌទាំង៦ដែលត្រូវផ្ដាច់ចរន្តទាំងនោះរួមមាន៖ ១. ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច ផ្អាកនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ, សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ, សង្កាត់សំរោងក្រោម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ, សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ២. ថ្ងៃទី០៩ ខែមិថុនា ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច ផ្អាកនៅស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, សង្កាត់សង្កាត់ទួលសង្កែទី១…

ខែមិថុនានេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចាប់ផ្ដើមពិនិត្យទឹកបាត់បង់៥ខណ្ឌទៀតហើយ

ដើម្បីកាត់បន្ថយទឹកបាត់បង់ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល គឺសំដៅលើការបង្កើនសេវាផ្គត់ផ្គង់ទឹកឲ្យបានកាន់តែប្រសើរឡើង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់កម្មវិធីចុះស្រាវជ្រាវរកទឹកធ្លាយពេលយប់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០១៧ ពីម៉ោង ២២:០០នាទីយប់ ដល់ម៉ោង ០៥:០០នាទីព្រឹក ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានអំពាវនាវអោយប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌទាំង៥ខាងក្រោមនៅក្នុងរាជធានីនេះមេត្តាយោគយល់អធ្យាស្រ័យដល់ការអនុវត្តន៍ការងាររបស់រដ្ឋាករទឹក។ ខណ្ឌទាំង៥នោះរួមមាន៖ ១-ខណ្ឌមានជ័យ (សង្កាត់ស្ទឹងមានជ័យ, សង្កាត់បឹងទំពុន, សង្កាត់ចាក់អង្រែលើ, សង្កាត់ចាក់អង្រែក្រោម) ២-ខណ្ឌទួលគោក (សង្កាត់បឹងកក់១-២, សង្កាត់ទឹកល្អក់១-២-៣, សង្កាត់ផ្សារដេប៉ូ១-២-៣, សង្កាត់ផ្សារដើមគរ, សង្កាត់បឹងសាឡាង) ៣-ខណ្ឌ៧មករា (សង្កាត់មនោរម្យ, សង្កាត់មិត្តភាព, សង្កាត់វាលវង់, សង្កាត់អូរឫស្សី១-២-៣-៤, សង្កាត់បឹងព្រលឹត) ៤-ខណ្ឌឫស្សីកែវ…

រដ្ឋាករទឹកស្វយ័តផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅតំបន់កោះពេជ្រទាំងមូល

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃទី២៦ ខែឧសភា នេះថារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ២០០មម ដើម្បីតំលើងនាឡិកាទឹកថ្មីទំហំ ១០០មម នៅខាងលិចនៃចិញ្ចើមផ្លុវអេលីត (Elite) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។ ការអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅក្នុងតំបន់កោះពេជ្រទាំងមូលមួយរយៈពេលខ្លី ចាប់ពីម៉ោង ២២ៈ០០នាទីយប់ ដល់ម៉ោង ០៣ៈ០០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។ …

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញផ្អាកការផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លីនៅសង្កាត់ចោមចៅ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្ដីប្រកាសមួយដែលបានអោយដឹងថាក្រសួងនឹងធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ២២៥មម នៅខាងជើងនៃចិញ្ចើមផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវ១២០K (ផ្លូវទំនប់កប់ស្រូវ) ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។ ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងទីតាំងខាងលើ មេត្តាយោគយល់អធ្យាស្រ័យ ចំពោះការអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ ដោយការងារនេះតម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ខាងលើមួយរយៈពេលខ្លី ចាប់ពីម៉ោង ២១ៈ០០នាទីយប់ ដល់ម៉ោង ០៤ៈ០០នាទីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧។   …

ផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅផ្នែកខ្លះនៃសង្កាត់ចោមចៅ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្ដីជូនដំណឹងនៅព្រឹកនេះថា ដើម្បីគ្រប់គ្រងបរិមាណទឹកបាត់បង់ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការកាត់បំពង់តម្លើងនាឡិកាទឹកទំហំ៤០០មម ចំនួន០១កន្លែង …

ខណ្ឌ២ នៅរាជធានីភ្នំពេញដាច់ទឹកបណ្ដាក់គ្នាតែម្ដង…

ទំព័រហ្វេសប៊ុក របស់រដ្ឋាករទឹករាជធានីភ្នំពេញ បានចេញសេចក្ដីជួនដំណឹងផ្ទួនៗគ្នាអំពីការកាត់ផ្ដាច់ទឹកនៅខណ្ឌចំនួនពីរក្រោមហេតុផលតែមួយនោះគឺដើម្បីអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មី ដើម្បីបម្រើដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ …