Tag Archives: ទីក្រុងភ្នំពេញ

ខណ្ឌ២ នៅរាជធានីភ្នំពេញដាច់ទឹកបណ្ដាក់គ្នាតែម្ដង…

ទំព័រហ្វេសប៊ុក របស់រដ្ឋាករទឹករាជធានីភ្នំពេញ បានចេញសេចក្ដីជួនដំណឹងផ្ទួនៗគ្នាអំពីការកាត់ផ្ដាច់ទឹកនៅខណ្ឌចំនួនពីរក្រោមហេតុផលតែមួយនោះគឺដើម្បីអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មី ដើម្បីបម្រើដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ …

ប្រជាសហគមន៍សំរោងមានជ័យ១៩៩ គ្រួសារដែលរស់នៅលើប្រឡាយនឹងត្រូវរើចេញ

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម អៀង អូននី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានបន្តដឹកនាំអាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ចុះពិនិត្យ និងពិគ្រោះយោបល់នៅសហគមន៍សំរោងមានជ័យ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានប្រជាពលរដ្ឋរស់នៅ ១៩៩គ្រួសារ ដែលពួកគាត់តាំងទីលំនៅលើប្រឡាយសាធារណៈ។ សាលារាជធានីភ្នំពេញអោយដឹងថា៖ សាលារាជធានីបានរៀបចំដោះស្រាយដោយយកពួកគាត់ចេញពីប្រឡាយដោយអោយពួកគាត់ប្ដូរទៅរស់លើទីតាំងដែលសាលារាជធានីបានបែងចែកអោយ ព្រោះថាយើងមិនអាចអោយពួកគាត់រស់នៅលើប្រឡាយសាធារណៈទៀតឡើយដែលវាជាបញ្ហាប្រឈមនានាដូចជា៖ ការរំលោភយកដីប្រឡាយ ធ្វើអោយមានសំរាមមិនអាចធ្វើការស្តារប្រឡាយបាន និងស្ទះចរន្តទឹកហូរ។ សាលារាជធានីភ្នំពេញបន្តថា៖ ដើម្បីធ្វើអោយជីវភាពគ្រួសារពួកគាត់អោយមានភាពល្អប្រសើរឡើងយើងបានសហការជាមួយអង្គការដៃគូក្នុងការដោះស្រាយជូនជាជំហានៗហើយសាលារាជធានីភ្នំពេញបានគិតគូទៅលើសេវាតម្រូវការដូចជា៖ ទឹក ភ្លើង អនាម័យបរិស្ថាន សម្រាម ប្រព័ន្ធលូជាដើម។ រហូតមកទល់ពេលនេះ យើងនៅមិនទាន់ដឹងពីទីតាំងដែលសាលារាជធានីបានបែងចែកទុកនោះនៅឡើយទេ៕   …

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងចុះស្រាវជ្រាវរកទឹកធ្លាយតាមខណ្ឌមួយចំនួន

យោងតាមហ្វេសប៊ុកផេករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញផ្សាយកាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៧ បានអោយដឹងថា៖ ក្នុងគោលបំណងកាត់បន្ថយទឹកបាត់បង់ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល គឺសំដៅលើការបង្កើនសេវាផ្គត់ផ្គង់ទឹកឲ្យបានកាន់តែប្រសើរឡើង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់កម្មវិធីចុះស្រាវជ្រាវរកទឹកធ្លាយពេលយប់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ពីម៉ោង ២២:០០នាទីយប់ ដល់ម៉ោង ០៥:០០នាទីព្រឹក ។ ប្រតិបត្តិការខាងលើនេះនឹងធ្វើឡើងនៅទីតាំងមួយចំនួនដូចជា៖ ១-  ខណ្ឌ៧មករា (សង្កាត់មនោរម្យ, សង្កាត់មិត្តភាព, សង្កាត់វាលវង់, សង្កាត់អូរឫស្សី១-២-៣-៤, សង្កាត់បឹងព្រលឹត) ២-  ខណ្ឌឫស្សីកែវ (សង្កាត់ស្វាយប៉ាក, សង្កាត់ច្រាំងចំរេះ១-២, សង្កាត់គីឡូម៉ែត្រលេខ៦, ឫស្សីកែវ, សង្កាត់ទួលសង្កែ) ៣-…

ភ្លើងស្តុបទី ១៨ ១៩ បានដាក់អោយដំណើរការ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នេះ!

រដ្ឋបាលរាជធានីភ្នំពេញបានដាក់អោយដំណើរការនូវភ្លើងស្តុបទី ១៨ ១៩ នៅខណៈវេលាម៉ោង ១០:០០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ភ្លើងស្តុបថ្មីទី ១៨ ១៩ គឺភ្លើងស្តុប៖ ១-ប្រសព្វរវាងមហាវិថី ព្រះនរោត្តម និងផ្លូវលេខ ២១៤ ២-នាងគង្ហីង ប្រសព្វរវាងវិថី ទេព ផន មហាវិថី ព្រះមុនីរេត មហាវិថី ហ្សាលដឺហ្គោល និងវិថី ឆេកូ ត្រូវបានដាក់អោយដំណើរការចាប់ពីពេលនេះតទៅ។ គួរបញ្ជាក់ផងដែរថានៅមានភ្លើងស្តុបជាច្រើនកន្លែងទៀតដែលបាននឹងកំពុងត្រៀមខ្លួនបម្រើការងារដល់ការបញ្ចៀសការកកស្ទះចរាចរណ៍នៅក្នុងក្រុងភ្នំពេញ ៕ …

ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែមេសានេះអគ្គិសនីកម្ពុជានឹងផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន

យោងតាមទំព័រហ្វេសប៊ុករបស់អគ្គិសនីកម្ពុជាបានចេញផ្សាយនូវសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនអោយបានដឹងថាអគ្គិសនីកម្ពុជានឹងធ្វើការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន រយៈពេល៤ ថ្ងៃជាប់ៗគ្នា ដើម្បីជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែរបណ្ដាញបង្ករលក្ខណៈពិបាកដល់ការពង្រីកផ្លូវ។ តំបន់ដែលត្រូវផ្ដាច់មានដូចជា៖ ថ្ងៃទី២៧៖ ១- នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ  ២- នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ  ៣- នៅភូមិមួយចំនួន ក្នុងសង្កាត់ស្ទឹងមានជ័យទី២ និងភូមិមួយចំនួនក្នុងសង្កាត់ស្ទឹឹងមានជ័យទី៣ ខណ្ឌមានជ័យ និងភូមិមួយចំនួនទៀត នៅសង្កាត់ដង្កោ ខណ្ឌដង្កោ។ ថ្ងៃទី២៨៖ ១- នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ  ២- នៅភូមិមួយចំនួនក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ និង ៣- នៅតំបន់ភ្លើងមួយចំនួននៅសង្កាត់ស្រះចកខណ្ឌដូនពេញ។ ថ្ងៃទី២៩៖ ១-…

ហេតុអ្វីខ្មែរយើងមួយចំនួនបើកបរយ៉ាប់ម្ល៉េះ?

ការកកស្ទះចរាចរណ៍គឺជាបញ្ហាចំបងមួយ ដែលប្រទេសកម្ពុជាកំពុងតែជួបប្រទះដោយសារតែប្រជាពលរដ្ឋមួយចំនួនគាត់មិនបានចូលរួមគោរពច្បាប់ចរាចរណ៍ តើបញ្ហានេះអាចដោះស្រាយរួចដែរ ឫទេបើបងប្អូននៅតែបន្តធ្វើបែបនេះ? ដូចនៅក្នុងរូបភាពខាងលើ មាន ប្រជាជនមួយចំនួនបានជិះបញ្រ្ចាសផ្លូវ ហើយក៏ត្រូវបានអ្នកសារព័ត៌មានកម្លាំងមនុស្សធម៌បានធ្វើការហាមប្រាមអ្នកជិះម៉ូតូជាច្រើនដែលកំពុងតែជិះបញ្ច្រាសផ្លូវឲ្យវិលត្រលប់ទៅក្រោយ។ ប៉ុន្តែអ្វីដែលគួរអោយហួសចិត្តនោះគឺមានយុវជនម្នាក់ដែលបានជិះបញ្ច្រាសផ្លូវ ហើយបានសម្តែងកាយវិការគួរអោយហួសចិត្តដោយការគ្រវែងកំប៉ុងដាក់អ្នកសំរួលចរាចរណ៍ទៀត។   ប្រភព ៖ komsan.khmer-note.com     …

ការចោលសំរាមតាមកន្លែងញ៉ាំអាហារ ជាទំលាប់អាក្រក់របស់អ្នករស់នៅក្នុងក្រុងភ្នំពេញ

ប្រទេសកម្ពុជាបានប្រែមុខមាត់ថ្មី ក្រោយទទួលបានសន្តិភាពនៅឆ្នាំ១៩៩៨ ហើយ២ទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចមានកំនើនខ្ពស់គួរឲ្យកត់សំគាល់ ដែលជំរុញអោយមានការអភិវឌ្ឍន៍  ការកាត់បន្ថយភាពក្រីក្រ សុខមាលភាព និងការរីកចំរើនរបស់វិស័យឯកជន។ បើយោងតាមការសិក្សាមួយដែលមានចំណងជើងថា Journal of Environment and Waste Management ដែលបានសិក្សាទៅលើ ភោជនីយដ្ឋាន និងកន្លែងលក់អាហារ អោយដឹងថា កន្លែងទាំងនេះជាអ្នកបង្កើតសំរាមច្រើនជាងគេ  ភោជនីយដ្ឋានធំៗបញ្ចេញកាកសំណល់រហូតដល់ទៅ ៨៩១ គីឡួក្រាម ក្នុងរយះពេលមួយសប្តាហ៍ ក្នុងរាជធានីភ្នំពេញ។  ការសិក្សាបានបង្ហាញទៀតថា ប្រជាពលរដ្ឋ និងអ្នកលក់ដូរនៅរាជធានីភ្នំពេញ បានផលិតសំរាមលើសពី ១៥០០ តោនក្នុងមួយថ្ងៃ។ ក្នុងប្រទេសកម្ពុជា ការចោលសំរាមអោយបានត្រឹមត្រូវគឺជាប្រធានបទដែលត្រូវលើកមកនិយាយ ដោយសារសំរាមមានគ្រប់កន្លែងទាំងអស់ក្នុងរាជធានីភ្នំពេញ នេះមិនរាប់បញ្ចូលការចោលសំរាមនៅតាមជនបទផង…

ពលរដ្ឋ​ថា​អភិបាល​ក្រុង​ភ្នំពេញ​សន្យា​កែប្រែ​ផ្លូវ​ដែក​ទៅ​ជា​ផ្លូវ​ថ្នល់​មិន​ឲ្យ​បាត់បង់​ផ្ទះ​ពលរដ្ឋ​ទេ

ប្រភព ៖ ទំព័រពត៌មានខ្មែរ ក្រុម​ពលរដ្ឋ​ឲ្យ​ដឹង​ថា អភិបាល​រាជធានី​ភ្នំពេញ​អះអាង​ប្រាប់​ពួក​គេ​ថា ការ​អភិវឌ្ឍ​ដែល​កែប្រែ​ផ្លូវ​ដែក​ទៅ​ជា​ផ្លូវ​ថ្នល់​ពង្រីក​ឲ្យ​ធំ​ជាង​មុន​នោះ មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​លំនៅឋាន​ទេ។ ក្រុម​ពលរដ្ឋ​ដែល​ជួប​ប្រជុំ​ជាមួយ​អភិបាល​ក្រុង​ភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា និយាយ​ថា លោក​អភិបាល​សន្យា​នឹង​ធ្វើ​វេទិកា​សាធារណៈ​មួយ​ជាមួយ​ក្រុម​ពលរដ្ឋ​រង​ការ​ប៉ះពាល់ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ពេលវេលា​ច្បាស់លាស់​នៅ​ឡើយ​ទេ។ ការ​ឲ្យ​ដឹង​ពី​ការ​សម្រេច​ចិត្ត​ផ្តល់​ជម្រើស​បែប​នេះ​ពី​សំណាក់​អភិបាល​រាជធានី​ភ្នំពេញ​ដល់​ក្រុម​ពលរដ្ឋ ក្រោយ​ពេល​ប្រជា​សហគមន៍​ចំនួន​៦ រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ប្រមាណ ១០០​នាក់ ឈរ​ស្រែក​ទាមទារ​លើក​បដា និង​ច្រៀង​ចម្រៀង​ពី​គ្រោះថ្នាក់​នៃ​ការ​អភិវឌ្ឍ​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ។ តំណាង​ពលរដ្ឋ​ម្នាក់​ដែល​ចូល​ជួប​អភិបាល​ក្រុង​ភ្នំពេញ គឺ​លោកស្រី មាស ស្រីមុំ ប្រាប់​អាស៊ីសេរី​ថា គោលការណ៍​អភិវឌ្ឍន៍​ម្តង​នេះ លោក​អភិបាល​ក្រុង​សន្យា​ប្រគល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​រថភ្លើង ដោយ​មិន​ឲ្យ​ពលរដ្ឋ​ទ្រហោ​យំ​ព្រោះ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ទេ។ លោកស្រី​បន្ត​ថា លោក​អភិបាល​សន្យា​ទៀត​ថា ពលរដ្ឋ​ដែល​ប៉ះពាល់​ដីធ្លី​រហូត​បាត់បង់​ផ្ទះ​សម្បែង​ព្រោះ​ការ​ពង្រីក​ផ្លូវ សាលា​ក្រុង​នឹង​ផ្តល់​ដី​សង់​ផ្ទះ​ទំហំ ៤​គុណ…

មនុស្ស១២ នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១២ ខែមីនា

មនុស្ស ១២នាក់ ស្លាប់ រងរបួសធ្ងន់ ១៥នាក់ និងរងរបួសស្រាល៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៨លើកនៅទូទាំងប្រទេស ដែលបានកើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹង។ …

ការពារប្រសើរជាងព្យាបាល

នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ គេឃើញអ្នកដំណើរភាគច្រើន ជាពិសេសអ្នកជិះម៉ូតូ ឬកង់ តែងតែពាក់ម៉ាសឃ្លុំច្រមុះ និងមាត់ជិតឈឹង។ នេះមិនមែនជាម៉ូតថ្មីទេ តែដើម្បីការពារ សុខភាព ព្រោះនៅភ្នំពេញ ខ្យល់សំបូរធូលីដី និងផ្សែងយានយន្តចាស់ៗ។ ខ្យល់កខ្វក់អាចបណ្ដាលអោយមានជំងឺដូចជា រលាកភ្នែក រលាកសួត អស់កម្លាំង។ ឧទាហរណ៍ជាក់ស្ដែង នៅម្ដុំដែលមានការដ្ឋានសាងសង់ ឡានដឹកសម្ភារៈ ទាំងនោះមិនបានធ្វើការលាងសំអាតនិងគ្របដំបូលអោយបានត្រឹមត្រូវមុនដឹកចេញឬចូល ដែលបង្ករអោយមាន កំទេចដី ភក់ ស៊ីម៉ងត៍ ធ្លាក់ពេញផ្លូវ។ និងជាពិសេសផ្លូវដែលមានរថយន្តធំៗឆ្លងកាត់៕ …

ភ្លើងស្តុបថ្មីចំនួន៥កន្លែងក្នុងក្រុងភ្នំពេញបានដាក់អោយដំណើរការ

ភ្លើងស្តុបថ្មីចំនួន ៥កន្លែង បានដាក់អោយដំណើរការ គឺ ភ្លើងស្តុបរោងកុនលុច្ស ភ្លើងស្តុបអាំងទែរកុងទីណង់តាល់ ភ្លើងស្តុបបឹងត្របែក ភ្លើងស្តុបអនុវិទ្យាល័យចតុមុខ និងភ្លើងស្តុបវិទ្យាល័យសុីសុវត្ថិ។ រដ្ឋបាលរាជធានីភ្នំពេញបានសេសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន អំពាវនាវសូមអោយប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា។ «សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជាមួយប្រព័ន្ឋភ្លើងស្តុបថ្មី!»៕                 …

ក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្លើយតបនឹងអ្នករិះគន់ស្ពានអាកាសថ្មើរជើងនៅផ្លូវជាតិលេខ ៤

សារធារណជនបានធ្វើការរិះគន់លើបណ្ដាញសង្គមជាច្រើន ទាក់ទង់ទៅនឹងស្ពានអាកាសថ្មើរជើងនៅផ្លូវជាតិលេខ ៤។ អ្នកលេងហ្វេសប៊ុកម្នាក់បានសសេរក្នុងទំព័ររបស់ខ្លួនថា៖ «ធ្វើស្ពានឆ្លងផ្លូវទុក១កំណាត់ 😄😄រត់ឆ្លងផ្លូវទៅឡើងស្ពានល្មមតែបានឡើង ឡានបុកងាប់អាដែល»។ ជាការឆ្លើយទៅនិងការលើកឡើងពីសំណាក់មហាជន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការបំភ្លឺជូនសាធារណជន ដូចខាងក្រោមនេះ៖ ១-ការសិក្សាគម្រោងឈរលើហេតុផលបច្ចេកទេស និងផលប៉ះពាល់ជាចម្បង គឺជាការសិក្សាដោះស្រាយបញ្ហាចរាចរដោយរៀបចំជាហេដ្ឋារចនាសម្ព័ន្ឋក្នុងតំបន់ រួមមានបញ្ហាលំហូរចរាចរ បញ្ហាចំណតរថយន្ត បញ្ហាសុវត្ថិភាព បញ្ហាថ្មើរជើង បញ្ហាបណ្តាញប្រឡាយបង្ហូរ និងរៀបចំសណ្តាប់ធ្នាប់អោយបានល្អ។ ២-បញ្ហាផលប៉ះពាល់ផ្សេងៗ ដូចជាបណ្តាញអគ្គិសនី បណ្តាញទឹក បណ្តាញប្រៃសណីយ៍…និងផលប៉ះពាល់ប្រជាពលរដ្ឋ ជារឿងសំខាន់ ។  ករណីនេះ បើជណ្តើរស្ពានថ្មើរជើងចុះ ឬឡើងចំពីមុខផ្ទះកៀកមាត់ទ្វារ ម្ចាស់ផ្ទះនឹងជំទាស់ដាច់ខាតដោយសារជណ្តើរបិទមុខផ្ទះប្រជាពលរដ្ឋ។ ៣-ផ្លូវក្រៅសងខាង សម្រាប់តែយានយន្តចេញនិងចូលផ្ទះប្រជាពលរដ្ឋសងខាងផ្លូវប៉ុណ្ណោះជាផ្លូវចរាចរមិនច្រើនទេ ហើយបើធ្វើដំណើរផ្លូវឆ្ងាយ យានយន្តត្រូវបត់ទៅគន្លងផ្លូវកណ្តាលចំនួន ៦ខ្សែ…