Tag Archives: open letter

លិខិតចំហ ជូនចំពោះ អគ្គិសនីកម្ពុជា

លិខិតចំហ​​ ពីសម្លេងទីក្រុងកម្ពុជាទៅ លោក កែវ រតនៈ អគ្គនាយក អគ្គិសនីកម្ពុជា សូមជម្រាបជូន លោក កែវ រតនៈ អគ្គនាយក អគ្គិសនីកម្ពុជា កម្មវត្ថុ៖ សំណើសុំលោកនាយក មេត្តាពិចារណាឡើងវិញទៅលើគោលជំហរបស់អគ្គិសនីកម្ពុជា (EDC) និងការចុះផ្សាយនូវតារាងព័ត៌មានស្តីពីការដាច់ចរន្តអគ្គិសនីនៅរាជធានីភ្នំពេញ។ លោក កែវ រតនៈ ជាទីរាប់អាន សម្លេងទីក្រុង ជាក្រុមអ្នកផ្តួចផ្តើមគំនិតក្នុងការប្រមូល និងផ្តល់ព័ត៌មានស្តីពីទីក្រុងនៅរាជធានីភ្នំពេញ។ យើងមានគោលបំណងរំលេចឱ្យឃើញអំពីនិន្នាការ និងការអភិវឌ្ឍនានាដែលកើតមាននៅក្នុងទីក្រុង ហើយផ្តល់ឱ្យអ្នកដែលមានលំនៅដ្ឋានក្នុងទីក្រុងនូវមធ្យោបាយមួយក្នុងការភ្ជាប់ទំនាក់ទំនង ដើម្បីឱ្យគេបានដឹងថាទីក្រុងមានការផ្លាស់ប្តូរមុខមាត់ និងការអភិវឌ្ឍន៍យ៉ាងដូចមេ្តចតាមរយៈគេហទំព័ររបស់យើង។ យើងខ្ញុំសរសេរលិខិតនេះ ជូនចំពោះលោកនាយក ក្នុងគោលបំណងបង្ហាញពីបញ្ហាដាច់ចរន្តអគ្គិសនីដែលបានកើត ឡើងនាពេលថ្មីៗនៅទីក្រុងភ្នំពេញ ដែលវាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង…