ការប្រកួតប្រជែងសរសេរសំណេរពី ទីក្រុងបៃតង!

On

ក្រុមការងារសម្លេងទីក្រុងស្រលាញ់ ទីធ្លាបៃតង និងបច្ចេកវិទ្យា ហើយដើម្បី​អបអរសាទរចំពោះ​សេចក្តីស្រលាញ់ យើងបានធ្វើកិច្ចសហប្រតិបត្តិការណ៍ជាមួយ វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ រៀបចំការប្រកួតប្រជែងសំណេរអត្ថបទស្តីអំពីទីក្រុងបៃតង។ ការប្រកួតប្រជែងសំណេរអត្ថបទ​ពីទីក្រុងបៃតង មានគោលបំណងផ្តោតលើ សិស្សានុសិស្សដែលទើបតែ​នឹងបានបញ្ចប់ការ​សិក្សានៅថ្នាក់វិទ្យាល័យ ប្រធានបទនៃសំណេរ គឺ ការអភិវឌ្ឍន៍ទីក្រុងស្អាត ដោយប្រើបច្ចេកវិទ្យា។​

 សិស្សានុសិស្ស វិទ្យាល័យ ត្រូវបានស្នើរឲ្យសរសេរសំណេរអត្ថបទនោះ ជាភាសាខ្មែរចាប់ពី ៨០០ ទៅ ១០០០ ពាក្យ លើប្រធានបទខាងលើ។

បេក្ខជនត្រួវបញ្ជូនសំណេរ​របស់ខ្លួនមកកាន់ ផ្ទះលេខ ៥៤ វិថីលេខ ១០០៣ កាច់ជ្រុងវិថី ១៩៨៨ ឬតាមរយៈអាស័យដ្ឋានអ៊ីម៉ែល sor_buntha@ppit-edu.com និង cpsti@ppit-edu.com  ឲ្យបានមុនថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៣៕

ជ័យលាភីចំនួន ១០នាក់ នឹងត្រូវបានជ្រើសដោយផ្អែកតាមលក្ខន្តិកៈជ្រើសរើស ដោយគណកម្មកា​រជំនាញចំនួន ៤រូបៈ ពីររូបមកពីវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ មួយរូបមកពី សាលាវិស្វកម្មច្ចេកវិទ្យា​អាស៊ាន(AAET)  និងមួយរូបទៀតមកពីគណកម្មការជាតិ ដើម្បីវាយតម្លៃទីក្រុងស្អាត (NCCCA)៖

–  ជាសិស្សដែលសិក្សាថ្នាក់ទី១២ ឆ្នាំទី២០១២-២០១៣ ដោយមានលិខិតបញ្ជាក់​ពីគ្រូពួកគេផ្ទាល់

–   អត្ថបទសំណេរត្រូវតែមានភាពឯករាជ្យ និងមិនជាប់ពាក់ព័ន្ធហ្នឹងរឿងនយោបាយឡើយ

ទម្រង់អត្ថបទសំណេរគំរូ និងលិខិតបញ្ជាក់អាចរកបាននៅ៖​ http://www.ppit-edu.com

ដើម្បីទទួលបានរង្វាន់ អ្នកចូលរួមប្រកួតជ័យលាភីនីមួយៗនឹងត្រូវបានដាក់បង្ហាញ​នៅលើគេហទំព័រ សម្លេងទីក្រុង ហើយអ្នកដែលទទួលបានជ័យលាភីទាំង ១០រូប នឹងត្រូវបានអញ្ចើញមកទទួលទាន អារហារថ្ងៃត្រង់មួយពេល ដែលទទួលបានការឧបត្ថម្ភពី សម្លេងទីក្រុង។

អ្នកដែលទទួលបានជ័យលាភី នឹងត្រូវប្រកាសបន្ទាប់ពី​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣។

តម្រូវការទីធ្លាបៃតង

តម្រូវការទីធ្លាបៃតង

On

អ្នករស់នៅទីក្រុងភ្នំពេញមានភាពសកម្មណាស់។ ជារៀងរាល់ល្ងាច ពួកគេបានប្រមូលផ្តុំគ្នានៅ​តាមទីធ្លាសាធារណៈនានា លេងល្បែងកម្សាន្តដូចជា វាយសី ទាត់សី បាល់ទាត់ និងជជែកកម្សាន្តជាមួយមិត្តភ័ក្ភជាដើម។ តែស្ថានភាពផ្លូវនៅទីក្រុងមិនមែនជាកន្លែង អំណោយ ផលផ្ដល់សុវត្ថិភាព​ ឲ្យពួកគេលេងកម្សាន្តនៅល្បែងប្រជាប្រិយទាំងនោះទេ ជាពិសេសក្មេងៗតែម្តង។ ហើយសួនកម្សាន្តនៅទីក្រុងឥឡូវនេះកំពុងតែមានតម្រូវការខ្ពស់។ មានតែ ផ្ទៃដីប្រមាណជា ០.៦៦ គីឡូម៉ែតនៃទីក្រុងភ្នំពេញតែប៉ុណ្ណោះ ដែលជាសួនកម្សាន្តសាធាណៈផ្លូវការ ដែលតំណាងឲ្យ ០.១ ផ្ទៃដីរបស់ទីក្រុងទាំមូល។​ ហើយសួនសាធារណៈភាគច្រើន ត្រូវបានគេឃើញមាននៅតែទីប្រជុំជនក្នុងក្រុងតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងនេះក៏ដោយ នៅជាយក្រុងឥឡូវនេះមានទីកន្លែងទំនេរជាច្រើន តែគ្មានកន្លែងណាមួយត្រូវ បានរៀបចំធ្វើជាទីកម្សាន្ត (សួន) សាធារណៈឡើយ គេឃើញតែមានការតាំងបង្ហាញ ពីការអភិវឌ្ឍនានា ដែលមើលទៅហាក់ដូចជាដីទំនេរទាំងនោះ គេទុកសម្រាប់សាងសង់ជាបុរី ផ្ទះវីឡា ជាជាងទីធ្លាបៃតង (សួនកម្សាន្ត) ហើយមើលទៅ។

សារៈសំខាន់នៃសួនកម្សាន្ត

​ សួនកម្សាន្ត ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថានទីក្រុង ហើយក៏មានតួនាទីសំខាន់ៗ​ជាច្រើនទៀត។ សួនកម្សាន្តទាំងឡាយ ផ្តល់ជាកន្លែងសម្រាប់ប្រជាពលរដ្ឋទាំងអស់ប្រមូលផ្តុំគ្នា និងលេងល្បែងកម្សាន្តនានា។ នៅសួនកម្សាន្ត ក្មេងៗទាំងឡាយអាចលេងកម្សាន្តសប្បាយតាមចិត្ត ជាមួយមិត្តភ័ក្ភរបស់ពួកគេ។ តាមច្បាប់ធម្មជាតិ ទីសាធារណៈ ដូចជាសួនកម្សាន្ត បានកាត់ផ្តាច់រនាំងសង្គម ដែលបង្ករឲ្យ មនុស្សទូទៅអាចជួបជុំគ្នាធ្វើសកម្មភាពបានដោយសេរី។ អ្នកអាចទៅកម្សាន្តនៅសួនកម្សាន្តរាជធានីភ្នំពេញ ឬសួននៅទីក្រុងដ៏ទៃទៀត នោះអ្នកនឹងឃើញថាមនុស្ស ទាំងឡាយសប្បាយរីករាយក្នុងការកម្សាន្តនៅសួនសាធារណៈ។ ពលរដ្ឋទាំងអស់មានសិទ្ធិស្មើគ្នាក្នុង ការលេងកម្សាន្តនៅលើសួនសាធារណៈ។

សួនកម្សាន្តនានា ជាកន្លែងរុក្ខជាតិបៃតង ដែលវាមិនមែនជាសំណង់ធ្វើអំពីស៊ីម៉ង់ និងកញ្ចក់ដែលយើង ទាំងអស់គ្នារស់នៅ និងធ្វើការនោះទេ។ ការលុបបំបាត់ចំណុចមិនល្អនៃទេសភាពទីក្រុង ដោយផ្សាភ្ជាប់រុក្ខជាតិបៃតង គឺវាមានសារៈសំខាន់ណាស់សម្រាប់សុខភាព​ទាំងទីក្រុង និងអ្នករស់នៅក្នុងទីក្រុង ហើយវាអាចជួយកាត់បន្ថយសំលេងរំខាន និងការបំពុលបរិយាកាស ដែលផលិតដោយទីក្រុងផងដែរ។ សួនកម្សាន្ត Botanical Gardens នៅប្រទេសសិង្ហបុរី ជាឧទាហរណ៍មួយដែល វាមានភាពស្ងប់ស្ងាត់ បើទោះបីជាវាឋិតនៅលើដងផ្លូវដែលមាន ចរាចរមមាញឹកយ៉ាងណាក៏ដោយ។

Symphony Lake in the Singapore Botanic Gardens, Singapore
បឹង Symphony នៅសួនកម្សាន្ត Botanic, ប្រទេសសិង្ហបុរី

ការរត់ហាត់ប្រាណ ការហាត់ប្រាណ លេងបាល់ជាក្រុម ឬធ្វើយោកាក៏ដោយ សុទ្ធតែជាសកម្មភាពដែល មនុស្សទាំងឡាយអាចធ្វើបាននៅឯសួនកម្សាន្ត។ មានសួនកម្សាន្តមួយចំនួន ដូចជាសួនកម្សាន្តមាត់ ទន្លេ ទីក្រុងភ្នំពេញ គេក៏ឃើញមានក្លឹបហាត់ប្រាណផងដែរ។ នៅទីក្រុងបាងកក ប្រទេសថៃ …