សម្លេងទីក្រុងបានធ្វើការតាំងពិព័រណ៍នៅរាជធានី Berlin ប្រទេសអាឡឺម៉ង់

On

សម្លេងទីក្រុងត្រូវបាន គេជ្រើសរើស​ឲ្យចូលរួម ក្នុងគម្រោងមួយក្នុងចំណោមគម្រោងទាំង ៤០ ដែលនឹងត្រូវ បានធ្វើការតាំងពិព័រណ៍នៅឯពិធី “Smart City”. ការតាំងពីព័រណ៍បន្ទាប់ ដែលធ្វើ ឡើងនៅរាជធានី Berlin​ ប្រទេសអាឡឺម៉ង់ត្រូវបានផ្តួចផ្តើមធ្វើដោយ Eedes East ដែលជាវេទិការអន្តរជាតិ​ ដើម្បីស្ថាបត្យករ សម័យ ថ្មី (NPO) ក្នុងកិច្ចសហប្រតិបត្តិការណ៍ជាមួយវិទ្យាស្ថាន Goethe-Institutes   ដែលឋិតនៅតំបន់អាស៊ីខាង ត្បូង។  ការតាំងពិព័រណ៍ផ្តោតការយកចិត្តទុកដាក់លើទស្សនាទានផ្សេងៗនៃ Smart City ពីបណ្តាមជ្ឍដ្ឋាន នានាមកពីស្ថាបត្យកម្មតាមរយៈ ការគ្រប់គ្រងទឹក រហូតទៅដល់ការចែកចាយព័ត៌មាន។ ចំនុចសំខាន់របស់ គម្រោងនិមួយៗ នៅក្នុង ការតាំងពិព័រណ៍ត្រូវបានគេសួរ បីសំណួរសំខាន់ៗដូចតទៅ៖ តើគម្រោងរបស់អ្នក ជួយឲ្យទីក្រុងឆ្លាតបានដូចម្តេច? ហេតុអ្វីបានជាទីក្រុងរបស់អ្នកត្រូវការគម្រោងរបស់អ្នក?​ តើគម្រោងរបស់ អ្នកមានអាកប្បកិរយា ក្នុងការជំរុញលើកទឹកចិត្តអ្វីខ្លះ?​

ទាំងនេះជាអ្វីដែលក្រុមសម្លេងទីក្រុងបានឆ្លើយតបទៅហ្នឹងសំណួរ ថាតើហេតុអ្វីបានជាទីក្រុងភ្នំពេញត្រូវ ការគម្រោង។

ការអភិវឌ្ឍនៅទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ គឺត្រូវបានធ្វើចាប់ផ្តើមពីទីក្រុងទៅជនបទ ដែលនៅតែ ក្រវិលជុំវិញទីក្រុងតែម្តង។ មានផ្សារទំនើបថ្មីៗ អគារខ្ពស់ៗ និង មានសណ្ឋាគារទំនើបជាដើម ដែលកំពុង ត្រូវបានបង្កើតឡើងនៅ ខណៈពេល ដែលអគារចាស់ៗ មួយចំនួនកំពុងតែត្រូវ បានបំផ្លាញចោល សហ គមក្រីក្រជាច្រើន កំពុងត្រូវបានបណ្តេញចេញពីលំនៅដ្ឋាន ហើយក៏មានការកើនឡើង នៃការកកស្ទះយាន យន្តនៅតាមដងផ្លូវនានាជាហូរហែរផងដែរ។ បន្ថែមទៅលើរបាយការស្រាវជ្រាវខាងលើ ប្រសិទ្ធិភាពនៃការ អភិវឌ្ឍទីក្រុងភ្នំពេញ ពិតជាត្រូវការគម្រោងរបស់សម្លេងទីក្រុងពិតប្រាកដណាស់។