ទីក្រុងនិយាយ! ការដាក់ឲ្យដំណើរការ គេហទំព័រសម្លេងទីក្រុង

ទីក្រុងនិយាយ! ការដាក់ឲ្យដំណើរការ គេហទំព័រសម្លេងទីក្រុង

On

អស់​រយៈពេល១ឆ្នាំកន្លះ​បន្ទាប់ពី​ការ​ឲ្យ​ដំណើរការ​គេហទំព័រ​ដំបូង​កាលពី​ខែកុម្ភៈ ឆ្នាំ២០១២ យើង​មាន​ភាព​រីករាយ​យ៉ាងខ្លាំង​ក្នុងការ​ដាក់​ឲ្យ​ដំណើរ​ជា​ផ្លូវការ​នូវ​គេហទំព័ សម្លេង​ទីក្រុង!  រយៈពេល១៨ខែ​កន្លងមកនេះ យើង​បានធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ក្នុ្ង​ង​ការ​អភិ​វ​ឌ្ឃ​គេហទំព័រ​នេះ ដូចជា​ការដាក់​បន្ថែម​ទំព័រ​ប្លុក និង​ប្រព័ន្ធ​រាយការណ៍​តាមរយៈ​សារ​ជា​អក្សរ​តាម​ទូរស័ព្ទដៃ និង​ការផលិត​វី​ឌី​អូ​ណែនាំ​ជាជំហានៗពន្យល់​ពី​របៀប​ដាក់រ​បាយ​ការណ៍​ទៅ​គេហទំព័រ។ យើង​បានធ្វើ​យុទ្ធនាការ​មួយចំនួន ចាប់ពី​យើង​បាន (ទទួលជោគជ័យ) ជួយសង្គ្រោះ​ហាង​អ៊ី​ន​ធើ​ណេ​ត​កាហ្វេ ទៅ​យុទ្ធនាការ​ដ៏​ល្បី​គឺ​ការ​ដាច់​ចរន្តអគ្គិសនី  រហូតមកដល់​យុទ្ធនាការ​រាយ​ការ​ណី​ពី​ស្ថានភាព​ផ្លូវ​នៅក្នុង​រាជធានី​ភ្នំពេញ។

ក្នុងពេល​នៃ​ការដាក់​ដំណើរ​ជា​ផ្លូវការ​នូវ​គេហទំព័រ​នេះ យើង​ក៏មាន​សេចក្តី​រីករាយ​ក្នុងការ​ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​ស្របពេល​ជាមួយគ្នា ដែល​យុទ្ធនាការ​នេះ​ផ្តោតទៅលើ​ទឹកជំនន់​នៅ​ទីក្រុង​ភ្នំពេញ។ បើទោះបីជា​ប្រព័ន្ធ​លូទឹក​មាន​ដំណើរការ ក៏​ប​ន្តែ​ផ្លូវ​មួយចំនួន​នៅក្នុង​ទីក្រុង​នៅ​បន្ត​លិច​ក្នុងពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​យើង​ចង់ដឹងថា​វា​មាននៅ​ទីណា​ខ្លះ! លទ្ធផល​ទិន្នន័យ​នៅលើ​ផែនទី នឹង​ជួយ​អ្នករស់នៅ​ទីក្រុង​ជៀស​ពី​តំបន់​មាន ដែលមាន​ការលិចលង់​ខ្លាំង ក្នុងអំឡុងពេល​ភ្លៀង ហើយក៏​ដូចជា​ជួយ​បង្ហាញ​ដល់​កិច្ចប្រឹងប្រែង​អភិវឌ្ឍ​ប្រព័ន្ធ​លូទឹក។

យើង​ក៏មាន​សេចក្តី​សប្បាយរីករាយ ក្នុងការ​ប្រកាស​អំពី​កិច្ចប្រជុំ​ប្រចាំខែ​របស់​សម្លេង​ទីក្រុង​ផងដែរ។ កិច្ចប្រជុំ​ប្រចាំខែ​របស់​សម្លេង​ទីក្រុង គឺមាន​ក្រុម​អ្នក​ស្ម័​គ​ចិត្ត​ដែល​ជួបគ្នា​រៀងរាល់ខែ ដើម្បី​ពិភាគ្សា​អំពី​បញ្ហា​ទីក្រុង ការអភិវឌ្ឍ​ចុងក្រោយ​របស់​សម្លេង​ទីក្រុង និង​ការឆ្លើយតប​វិញ​តាមរយៈ​ការសំអាត​ទីក្រុង។ កិច្ចប្រជុំ​នឹង​ចាប់​ផ្តើមដំបូង នៅ​ថ្ងៃទី១២ តុលា។ យើង​នឹង​ចាប់ផ្តើម​ដោយ​ការ​ជុំគ្នា​នៅ ការិយាល័យ​សម្លេង​ទីក្រុង ( ៧៣បេ ផ្លូវ ៩៧) ជាទី​ដែល​យើង​នឹងមាន​ការបង្ហាញ​ខ្លី និង​ពិភាគ្សា​អំពី​តូ​នាទីម្នាក់ៗនៅក្នុង​កិច្ចប្រជុំ​ក្រុម។ បន្ទាប់មក​យើង​នឹងធ្វើ​ដំណើរ​ទៅ​ផ្សារកណ្តាល ដែល​យើង​នឹង​ចំណាយពេល​ពី​បី​ម៉ោង​សំអាត​ទីនោះ។ ឧបករណ៍​សំអាត និង​អាវយឺត​នឹងត្រូវ​បានផ្តល់​ដល់​អ្នក​ចូលរួម​ទាំងអស់។ ដើម្បី​ចុះឈ្មោះ ឬ​ទទួលបាន​ពត៌មាន​បន្ថែម សូម​អ៊ីមែល​មកកាន់​យើង​តាមរយៈ​អ៊ី​ម៉ែ​ល៖ admin@teangntanut.org

ជាទី​បញ្ចប់ សូមកុំ​ភ្លេច​កម្មវិធី​ការដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​គេហទំព័រ​សម្លេង​ទីក្រុង​របស់​យើង! ដើម្បី​ជាការ​អបអរ​ការ​ប្រារ​ព​ទិវា​លំនៅដ្ឋាន​ពិភពលោក សម្លេង​ទីក្រុង​នឹង​រៀបចំ​កម្មវិធី​នៅ Meta House (ផ្ទះ​លេខ ៣៧ ផ្លូវ​សុធារស) ថ្ងៃទី ៨ ខែតុលា។ ពេល​ល្ងាច នឹងមាន​ការធ្វើ​បទ​បង្ហាញ​អំពី​សម្លេង​ទីក្រុង ការដាក់​ប​ញ្ជាំ​ង​វី​ឌី​អូ​ខ្លី​ដំបូង​របស់​យើង និង​ជា​ឪ​កាស​សម្រាប់​ក្នុងការ​ទទួលបាន​បទ​ពិសោធ ក្នុង​ការប្រើ​គេហទំព័រ​នេះ ដោយមាន​ការជួយ​សម្រប​សម្រួល​ពី​ក្រុមការងារ​របស់​យើង។ ការតាំង​ពិ​ពណ៌​រូប​សិល្បៈ​ដែល​គួរ​ឲ្យ​ទាក់ទាញ​មាន​ចំណងជើង​ថា ពី​ទីក្រុង​និយាយ! ក៏​នឹង​ចាប់ផ្តើម​ធ្វើ​ដែរ ហើយ​បន្តទៅ២ស​ប្តា​ហ៏​បន្ទាប់។ ភេសជ្ជៈ និង​អាហារ​នឹង​ត្រូវបាន​ផ្តល់ជូន។

យើងសង្ឃឹមថានឹងបានជួបអ្នកនៅថ្ងៃទី ០៨ ខែតុលា ហើយ យើងសូមស្វាគមន៍ បើអ្នកអាចចុះឈ្មោះសម្រាប់ការចូលរួម ។ ការចុះឈ្មោះមិនមែនជាការចាំបាច់ទេ ប៉ុន្តែអ្នកដែលបានចុះឈ្មោះ ៥០នាក់ដំបូងគេ នឹងទទួលបានអាវយឺតពីសម្លេងទីក្រុងដោយឥតគិតថ្លៃ សូមភ្ជាប់មកជាមួយនូវសំបុត្រចុះឈ្មោះមកជាមួយផង!

សិទ្ធិក្នុងការដើរហើរ

សិទ្ធិក្នុងការដើរហើរ

On

យោងតាមមាត្រា៤០នៃរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា បានចែងថា “សេរីភាពក្នុងការដើរឆ្ងាយ ជិត និងតាំងទីលំនៅ ក្នុងស្ថានភាពស្របច្បាប់ របស់ប្រជាពលរដ្ឋត្រូវបានគោរព”។​ ប៉ុន្ដែ ប្រជាជន​ជាច្រើន មិនអាចធ្វើដំណើរ ដោយថ្មើរជើងនៅក្នុងរាជធានីរបស់ពួកគេបាននោះទេ ដោយសារតែស្ថានភាពផ្លូវ ស្ទើរតែទាំងអស់នៅមានកំរិត ដោយសារការបាត់បង់នៅចំណីផ្លូវ និងផ្លូវសម្រាប់អ្នក   ដំណើរថ្មើរជើង។ ជាក់ស្ដែង បើអ្នកបោះជំហ៊ានចេញពីកន្លែងរបស់លោកអ្នក ហើយដើរតាមផ្លូវទៅកាន់ ទីផ្សារមួយ អ្នកនឹងមានអារម្មណ៍សៅហ្មងក្នុងចិត្ត ពីព្រោះមិនមានផ្លូវច្បាស់លាស់ ដែលអាចឲ្យអ្នកដើរ បាននោះទេ។

នៅក្នុងរាជធានីភ្នំពេញចិញ្ចើមផ្លូវ និងខឿនផ្លូវមុខផ្ទះ តែត្រូវបានគេប្រើសម្រាប់ចតរថយន្ត និង ការធ្វើ អាជីវកម្មលក់ដូរនានា។ ផ្លូវដែលប្រជាពលរដ្ឋអាចដើរបាន ជាធម្មតាមានគ្រលុក របើកចេញដុំថ្មរ និង សំរាមពាសពេញផ្លូវ ដែលវាពិបាកដើរជជាងផ្លូវដើរដែលត្រូវបានបិទ ដោយសារការ ចតរថយន្ត    ទៅទៀត។ ផ្ទុយទៅវិញនៅក្នុងរាជធានីភ្នំពេញ បើអ្នកចង់ធ្វើដំណើរដោយថ្មើរជើងនោះ គឺត្រូវតែដើរ នៅលើដង ផ្លូវតែម្តង។ ជាមួយនឹងការកើនឡើងនៃចរាចរនៅក្នុងទីក្រុង និងផ្លូវជាច្រើន ត្រូវបានលិចទឹក ក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់​ ការដើរពីកន្លែងមួយទៅ កន្លែងមួយត្រូវបាន ថយចុះជាលំដាប់។​

Road blocked by cars in Phnom Penh

រាជធានីភ្នំពេញមិនមែនជាទីក្រុងតែមួយគត់នោះទេនៅអាស៊ី ដែលកំពុងប្រឈមមុខ នឹងការអភិវឌ្ឍន៍ បែបនេះ។ ក្រុង Chennai របស់ប្រទេសឥណ្ឌា ដូចដែលបានបង្ហាញនៅក្នុងអត្ថបទមួយរបស់ The Atlantic បានបង្ហាញថា ពីការជួបប្រទះនូវបញ្ហាជាច្រើនដូចគ្នាទៅ នឹងទីក្រុងភ្នំពេញកំពុងកើតមានដែរ។ ជាមួយនឹង កំណើននៃយានយន្ដនៅ ក្នុងទីក្រុង​រួមជាមួយនឹងការខកខាន ដោយការមិនយកចិត្ដទុក្ខ ដាក់របស់ រដ្ឋាភិបាល ចាត់អាទិភាព លើបញ្ហាអ្នកធ្វើដំណើរថ្មើជើង ជាលទ្ធផលផ្លូវសម្រាប់អ្នកធ្វើដំណើរ ថ្មើរជើងត្រូវ បានបាត់បង់ និងប្រើបា្រស់ខុសទិសដៅ។

កន្លែងដែលរាជធានីភ្នំពេញខុសពីគេនៅត្រង់ថា វាមានចិញ្ចើមផ្លូវធំដែលគេអាចដើរបាន ដូច ជាវិថីនរោត្តម ជាដើម។ ពុំមានផ្លូវថ្មើរជើងទាំងអស់ សុទ្ធតែអាចឲ្យអ្នកដើរថ្មើរជើងដើរបាននោះទេ។ តែឱកាសក្នុងការធ្វើ ដំណើរឆ្លងពីកន្លែងអាគារនានា ពិតជាមានតិចទួចណាស់ ហើយផ្លូវដើរក៏អាច ដើរបានចម្ងាយខ្លីដែរ ដូច្នេះ ហើយទើបធ្វើឲ្យផ្លូវនោះ បានក្លាយជាផ្លូវអត់ប្រយោជន៍ទៅវិញ។​​ ផ្លូវដែលគួរតែជាផ្លូវកាត់និងផ្លូវត្រង់សម្រាប់ ធ្វើដំណើរបានក្លាយជាផ្លូវបត់បែន  ច្របូកច្របល់ ពោពេញដោយការចតយានយន្ត និងកាកសំណល់ សំរាម។

ចិញ្ចើមផ្លួវដែលមានកម្រាលថ្មមិនគ្រាន់ ត្រូវធ្វើនៅផ្លូវសាធារណៈផ្សេងៗនោះទេ …