កម្ពុជា​គួរ​កែ​លម្អ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ថ្លៃ​ពលកម្ម បើ​ចង់​រក្សា​សមត្ថភាព​ប្រកួតប្រជែង

កម្ពុជា​គួរ​កែ​លម្អ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ថ្លៃ​ពលកម្ម បើ​ចង់​រក្សា​សមត្ថភាព​ប្រកួតប្រជែង

On

ប្រភព ៖ កោះសន្តិភាព

អង្គការស្រាវជ្រាវម៉ាក្រូ សេដ្ឋកិច្ចអាស៊ាន+៣ ហៅកាត់ថាAMRO បានស្នើឲ្យចាត់វិធានការដើម្បីទប់ទល់នឹងផលប៉ះពាល់អវិជ្ជមានដែលកើតចេញពីការកើនឡើងនៃថ្លៃពលកម្ម ប្រសិនបើកម្ពុជាចង់រក្សាសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ខណៈដែលការព្យាករថាកម្ពុជា នឹងមានកំណើនសេដ្ឋកិច្ចខ្លាំង ជាមួយនឹងអតិផរណាមធ្យម ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានពីសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថាGMAC បានប្រកាសកាលពីថ្ងៃទី១១ កក្កដា ម្សិលមិញ ។

កម្មករ​​ដួល​សន្លប់​​ទៀត​ហើយ លើកនេះរហូតមានអ្នក​ស្លាប់

កម្មករ​​ដួល​សន្លប់​​ទៀត​ហើយ លើកនេះរហូតមានអ្នក​ស្លាប់

On

ប្រភព ៖ កោះសន្តិភាព

សេចក្តីរាយការណ៍ឱ្យដឹងថា យ៉ាងហោចមានកម្មការិនីរោងចក្រចំនួន៣០នាក់ បានដួលសន្លប់បន្តបន្ទាប់គ្នា ក្នុងនោះ មានម្នាក់ត្រូវបានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កើតឡើងកាលពីវេលាម៉ោងបាយថ្ងៃត្រង់ថ្ងៃទី៣១ ឧសភា នេះ ស្ថិតក្នុងរោងចក្រយីហោ «អាខាសេត ហ្គាមិន» ស្ថិតនៅសួនវឌ្ឍនៈ២ ក្នុងភូមិទឹកថ្លា សង្កាត់ពង្រ ខណ្ឌដង្កោ ។

ជំហានដំបូង សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុនៃការដួលសន្លប់របស់ពួកគេនោះទេ គឺកើតឡើងក្រោយពីពួកគាត់សម្រាកបាយថ្ងៃត្រង់រួច ហើយដើរចូលធ្វើការវិញ ។ លុះបានមួយសន្ទុះ ស្រាប់តែកើតករណីនេះតែម្តង បណ្តាលឱ្យមានអ្នកសន្លប់ធ្ងន់ធ្ងរជាច្រើននាក់ និងមានម្នាក់បានបាត់បង់ជីវិត ។ គេមិនស្គាល់អត្តសញ្ញាណជនរងគ្រោះទាំងនោះទេ ដោយភ្លាមៗ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

មានមតិលើកឡើងថា ករណីនេះ សង្ស័យអាចបណ្តាលមកពីបរិយាកាសនៅក្នុងរោងចក្រនោះ ព្រោះកាលពីមុន កង្ហារបានលើកដាក់ខ្ពស់ៗ តែសព្វថ្ងៃ បានប្តូរមកដាក់កង្ហាទាបៗវិញ ទើបធ្វើឱ្យខ្យល់បក់មិនសូវល្អ ជាពិសេសក៏អាចបណ្តាលមកពីធុំក្លិនគីមីផងដែរ ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមូលហេតុច្បាស់ហើយ ។

ថៅកែរោងចក្រកាត់ដេរយុីហោអាលីមអត់បើកប្រាក់ខែកម្មករ៩០នាក់ផ្ទុះកូដកម្ម

ថៅកែរោងចក្រកាត់ដេរយុីហោអាលីមអត់បើកប្រាក់ខែកម្មករ៩០នាក់ផ្ទុះកូដកម្ម

On

ប្រភព ៖ Hangmeasnews

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៩០នាក់ បម្រើការងារក្នុងរោងចក្រអាលីម ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បន្ទាប់ពីថៅកែក្រុមហ៊ុនមិនបានបើកប្រាក់ឈ្នួលឲ្យ ពេញ១ខែស្រាប់តែនៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧ ប្រមូលផ្តុំគ្នាធ្វើកូដកម្មរកប្រាក់ឈ្នួល ។

តាមអាជ្ញាធរបានឲ្យដឹងថា រោងចក្រកាត់ដេរសម្លៀកយុីហោ អាលីមខាងលើ មានកម្មករចំនួន៩០នាក់ ហើយក្រោយពីកម្មករទាំងនោះ បម្រើការងារពេញមួយខែ បែជាក្រុមហ៊ុនមិនបានបើកប្រាក់ឈ្នួលឲ្យឡើយ អស់រយះពេល១ខែកន្លងមកហើយ ទើបនៅព្រឹកថ្ថៃទី៣១ ខែមិនា ឆ្នាំ២០១៧នេះ កម្មករប្រមូលផ្តុំផ្ទុះកូដកម្មទាមទារ រកប្រាក់ខែ ។

តាមសម្តីកម្មករបានឲ្យដឹងថា កម្មករទូទាំងរោងចក្រ ខំបម្រើការងារ ឲ្យក្រុមហ៊ុនខាងលើ តែខាងក្រុមហ៊ុនមិនបានបើកប្រាក់ឈ្នួលឲ្យឡើយ ទើបក្រុមកម្មករ ប្រឈមជួបនូវបញ្ហា កង្វះ ប្រាក់ឈ្នួល ថ្លៃផ្ទះជួល ហូបចុកប្រចាំថ្លៃ ។ កម្មករបន្តទៀតថា អស់រយៈពេល១ខែកន្លងមកហើយ ថ្វីកាលបើខាងក្រុមហ៊ុនមិនទាន់បានទូទាត់ប្រាក់ឈ្នួលជូនកម្មករ តែបែជាស្ងាត់ៗ ខាងក្រុមហ៊ុន លួចជ្រើសរើសកម្មករថ្មីចូលបម្រើការងារជំនួសវិញ ។ ស្ថានភាពមិនប្រក្រតីរបស់ក្រុមហ៊ុនខាងលើ ទើបក្រុមកម្មករមិនសុខចិត្តត្បិតលុយឈ្នួលខ្លួនឯង ផ្តុំគ្នាតវ៉ាទាមទារ រកដំណោះស្រាយ ជាមុនសិន។

ទោះជាការតវ៉ារបស់បងប្អូនកម្មករទាំង៩០នាក់ នៅមុខក្រុមហ៊ុនក៏ដោយ ក៏នៅមិនទាន់មានដំណោះស្រាយណាមួយ រវាងថៅកែក្រុមហ៊ុនជាមួយកម្មករឡើយ៕

ក្រសួង​​ឲ្យ​ម្ចាស់​រោងចក្រ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ពីរ​ដង​មួយ​ខែ

ក្រសួង​​ឲ្យ​ម្ចាស់​រោងចក្រ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ពីរ​ដង​មួយ​ខែ

On

ប្រភព ៖ Khmer Times

ភ្នំពេញ៖(ខ្មែរថាមស៍)សហជីព​មាន​ការ​គាំទ្រ​ទៅ​ដល់​ចំណាត់ការ​​របស់​ក្រសួង​ការងារលើ​ការ​កំណត់​ឲ្យ​និយោជក​អនុវត្ត​នូវ​មាត្រា​១១៦ ​នៃ​ច្បាប់​ស្ដីពី​ការងារ​ដោយ​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស​បើក​ប្រាក់​ឈ្នួល ២​ដងក្នុង​១​ខែ​ជូន​ដល់​កម្មករ​និយោជិក ដោយ​ក្រសួង​បាន​កំណត់​ចាប់​ផ្តើម​នៅ​ដើម​ត្រីមាស​ទី​៤ ក្នុង​ឆ្នាំ​២០១៧​ នេះ​តែ​ម្តង។​

​លោក​ ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍ កាល​ពី​ថ្ងៃ​ចន្ទ ម្សិលមិញ​ថា ជា​ការ​ល្អ ដែល​ក្រសួង​សម្រេច​កំណត់​ឲ្យ​និយោជក​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ​ ២​ដង​ ក្នុង ​១​ខែ​ ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​មួយ​ចំនួន​នៅ​ពេល​ដែល​រោងចក្រ​បិទ ឬ​ថៅកែ​រត់​ចោល​ដោយ​មិន​បាន​ដោះស្រាយ​ជូន​កម្មករ​ជា​មុន។​

​លោក​បាន​និយាយ​ថា លោក​គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​និយោជក​ឲ្យ​អនុវត្ត​នូវ​មាត្រា​​១១៦ ​នៃ​ច្បាប់​ការងារ​នេះ ហើយ​មួយ​វិញ​ទៀត គឺ​កម្មករ​អាច​ទទួល​បាន​នូវ​ការ​លើក​លែង​ពន្ធ នៅ​ពេល​ដែល​ប្រាក់​ឈ្នួល​របស់​ពួក​គេ​ត្រូវ​បាន​បើក ២​ដង​ដូច​នេះ។​

​លោក​ប៉ាវស៊ីណាប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករបាន​ប្រាប់​ផង​ដែរ​ថាសម្រាប់​សហជីព​របស់​លោក​មិន​មាន​ការ​ជំទាស់​ទេ ដោយសារ​វា​ជា​ច្បាប់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៧​មកប៉ុន្តែ​លោក​មិន​ដែល​ឃើញ​មាន​អនុវត្ត​ទៅ​តាម​ច្បាប់​ដោយ​បើក​ប្រាក់​ឈ្នួល​កម្មករ​ ២​ដង​ក្នុង​មួយ​ខែ​នោះ​ទេ។​

​លោក​បាន​ថ្លែង​ថា ថ្មីៗ​នេះ មាន​ការ​បិទ​រោងចក្រ​មួយ​ចំនួន និង​ថៅកែ​រត់​ចោល​ដែល​ធ្វើ​ឲ្យ​កម្មករ​ធ្វើការ​តវ៉ា ទាមទារ​ប្រាក់​ខែ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់ទើប​ធ្វើ​ឲ្យ​ក្រសួង​ការងារ​បាន​សម្រេច​ធ្វើការ​កែប្រែ​ការ​បើក​ប្រាក់​ឈ្នួល​ពីមួយ​ខែ​ម្តង មក​ជា​មួយ​ខែ​បើក ២​ដង ដើម្បី​រួម​ចំណែក​ជួយ​កម្មករ​មិន​ឲ្យ​មាន​ការ​ខាតបង់​ច្រើន​នៅ​ពេល​ដែល​ថៅកែ​រត់​ចោល ឬ​បិទ​រោងចក្រ។​

​លោក​ ស៊ីណា​ បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​កម្មករ ពិសេស​សហជីព​ឲ្យ​យល់​ពី​បញ្ហា​នេះ ដើម្បី​ឲ្យ​កម្មករ​យល់​ពី​ចំណុច​នេះហើយ​ត្រូវ​ធ្វើ​ការ​រៀបចំ​ពី​គោលការណ៍​នៃ​ការ​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គាត់​ថា​តើ២​សបា្តហ៍​បើក​ម្តង ឬ​កំណត់​ពេល​ណា​មួយ​ឲ្យ​បាន​ច្បាស់ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​កើត​មាន​ឡើង​នៅ​ពេល​ដែល​អនុវត្ត»។​

​អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ លោក​ ហេង សួរ បាន​ប្រាប់​ខ្មែរ​ថាមស៍ យ៉ាង​ខ្លី​​នៅ​រសៀល​ថ្ងៃ​ចន្ទ​ ថា ក្រសួង​ កំពុង​ពិភាក្សា​ជាមួយ​ភាគី​និយោជក​ដើម្បី​កំណត់​ពេល​វេលា​សមស្រប​មួយ​សម្រាប់​ចាប់​អនុវត្ត​ការ​បើក​ប្រាក់​ខែ​ ២​ដង ​ក្នុង​ ១​ខែ​នេះ​។

​ប៉ុន្តែ​តាម​ការ​​ស្រង់​សម្ដី​របស់​អ្នកនាំពាក្យ​រូប​នះ ក្នុង​​​គេហទំព័រ យូនៀន (Union News) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ ​​ចុង​សប្តាហ៍​នេះ​បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​ជំរុញ​ឲ្យ​និយោជក​អនុវត្ត​ច្បាប់​ស្តីពី​ការងារ​ដោយ​តម្រូវ​ឲ្យ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ និយោជិត​​របស់​ខ្លួន​ ២​ដង​ក្នុង​មួយ​ខែ ដោយ​ចាប់​អនុវត្ត​ពី​ដើម​ត្រី​មាស​ទី​៤ ឆ្នាំ​២០១៧​ នេះ​តែ​ម្តង បើ​ទោះ​បី​ជា​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ស្នើ​ឲ្យ​មាន​ការ​ពន្យារ​ការ​អនុវត្ត​នេះ​រហូត​ទៅ​ដល់​ឆ្នាំ​ក្រោយ​ក៏​ដោយ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង​ បាន​លើក​ឡើង​ពី​ការ​អនុវត្ត​ជា​ថ្មី​នៃ​មាត្រា​១១៦ ​នៃ​ច្បាប់​ស្ដីពី​ការងារ​ ដោយ​តម្រូវ​ឲ្យ​រោងចក្រ សហគ្រាស​បើក​ប្រាក់​ឈ្នួល​ ២​ដង​ក្នុង​មួយ​ខែ​ដល់​កម្មករ​ដើម្បី​ជា​ប្រយោជន៍​របស់​កម្មករ-​និយោជិក និង​រក្សា​នូវ​អត្ថប្រយោជន៍​ដល់​ពួក​គាត់ ក្នុង​ករណី​ដែល​ថៅកែ​រត់ចោល​ដោយ​មិន​ទទួល​ខុស​ត្រូវ​ដល់​កម្មករ៕

ក្រសួង​ការងារ​ជំរុញ​ទៅ​រោងចក្រ​កាត់ដេរ​លើក​កម្ពស់​សុ​វត្ថិភាព​អំឡុង​រដូវ​ក្ដៅ​

ក្រសួង​ការងារ​ជំរុញ​ទៅ​រោងចក្រ​កាត់ដេរ​លើក​កម្ពស់​សុ​វត្ថិភាព​អំឡុង​រដូវ​ក្ដៅ​

On

ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ចេញ​សេចក្ដី​ណែនាំ ៩​ចំណុច ទៅ​ដល់​រោង​ចក្រ​កាត់​ដេរ​ទាំង​អស់​នៅ​កម្ពុជា ដោយ​ថា ដើម្បី​បញ្ចៀស​ការ​ដួល​សន្លប់​ជា​យថា​ហេតុ​ដោយ​កម្ដៅ​ហួត​ហែង​នៅ​ក្នុង​រដូវ​ប្រាំង​នេះ។

ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​ការងារ បាន​ណែនាំ​បណ្ដា​រោង​ចក្រ​សហគ្រាស​កាត់​ដេរ​ទាំង​អស់ ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​បរិស្ថាន សីតុណ្ហភាព​ក្នុង​កន្លែង​ធ្វើ​ការ ការ​លើក​កម្ពស់​សុវត្ថិភាព​កន្លែង​ធ្វើការ​ពី​គ្រោះ​ថ្នាក់​អគ្គិភ័យ និង​ការ​អប់រំ​អនាម័យ​ផ្សេងៗ។

ក្រសួង​បាន​ណែនាំ​ទៅ​រោង​ចក្រ​សហគ្រាស​ទាំង​អស់​ឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ចំណុច​ទាំង ៩​នោះ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​អាកាស​ធាតុ​ក្ដៅ​ហួត​ហែង​នៅ​ក្នុង​រដូវ​ប្រាំង​នេះ៕
ប្រភព​ ៖ VOD