Tag Archives: អគ្គីសនីកម្ពុជា

​អគ្គិសនី​កម្ពុជា​ត​បណ្តាញ​អគ្គិសនី​៦​ខណ្ឌ​បន្ថែមទៀត​ជូន​កម្មករ​ក្នុង​រាជធានី​ភ្នំពេញ​​

ដោយ៖​ ថោ ស៊ីណា​ | ថ្ងៃព្រហស្បតិ៍ ទី5 មិនា 2015| VOD អគ្គិសនី​កម្ពុជា ឲ្យដឹងថា ខ្លួន​នឹង​ពង្រីក​វិសាលភាព​ជំហាន​ទី​២ ក្នុងការ​ត​បណ្តាញ​អគ្គិសនី និង​ដំឡើង​កុង​ទ័រដល់​បន្ទប់ជួលក​ម្មករទៅ​ខណ្ឌ​៦​ផ្សេង​បន្ថែមទៀត ដើម្បី​ជួយ​ជីវភាព​របស់​ពួកគេ ក្នុង​ការប្រើប្រាស់​អគ្គិសនី​ក្នុងតម្លៃ​ត្រឹម៦១០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ ​។ ​នេះ​បើ​យោងតាម​លិខិត​ផ្ញើ​ទៅកាន់​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០១៥ ដោយ​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​។​ ​លោក កែវ រតនៈ បានបញ្ជាក់​ថា ខណ្ឌ​ដែល​នឹង​ត្រូវ​ត​បណ្តាញ​អគ្គិសនី​នោះ រូ​ម​មាន​ខណ្ឌ​សែន​សុខ  ព្រែក​ព្នៅ…

City Stalls as Chroy Changva Families Demand Intervention

Source: www.cambodiadaily.com, By Sek Odom | March 3, 2015 About 50 people with claims to land being developed in Phnom Penh’s Chroy Changva peninsula protested in front of City Hall on Monday and delivered a…

EDC តភ្ជាប់បណ្តាញអគ្គិសនី ជូនកម្មករបានជិត២ម៉ឺនបន្ទប់ហើយ

ប្រភព៖ www.freshnewsasia.com (ភ្នំពេញ)៖ យុទ្ធនាការចុះភ្ជាប់ចរន្តតម្លៃ ៦១០រៀល ជូនកម្មករជួលផ្ទះ ដែលស្ថិតក្រោម​ការចែកចាយ​ផ្ទាល់ ​របស់​អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ គិតរហូតមកដល់ យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ​ បានតបណ្តាញសម្រេច ជាលទ្ធផលបានប្រមាណ ១៩,០៦១​បន្ទប់ហើយ នេះបើ​យោង​តាម សេចក្តី​ប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជា ចេញផ្សាយថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។ សូមជំរាបថា អគ្តិសនីកម្ពុជាបានប្តូរយុទ្ធសាស្រ្តថ្មី ដែលជាអត្រាអនុ​គ្រោះជូនដល់កម្មករ អ្នកប្រើប្រាស់​ក្រោម ៥០គីឡូ​វ៉ាត់ម៉ោងក្នុងមួយខែ និងបន្តយ៉ាងសស្រាក់សស្រាំ រហូតដល់យុទ្ធនាការត្រូវបានបញ្ចប់ទាំងស្រុង ក្រោម​កិច្ចសហប្រតិបត្តិ​ការរបស់ម្ចាស់ផ្ទះជួល បន្ទប់ជួល និង អាជ្ញាធរមូលដ្ឋាន៕ …

ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​កុងម៉ា​នៅ​បន្ទប់​ជាន់​ទី​១ក្នុងទី​ស្នាក់​ការ​អង្គ​ការ​ Voice

ដោយផ្កាយព្រឹក, កោះសន្តិភាព, ថ្ងៃ ១៩ ខែកុម្ភៈ ឆ្នាំ២០១៥ រាជ​ធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ដោយសារ​តែ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ប្រពៃណី​ចិន​វៀតណាម​មាន​ករណី​អគ្គិភ័យ​កើត​ឡើងជា​ញឹកញាប់ ធ្វើ​ឲ្យ​ក្រុម​ពន្លត់អគ្គិភ័យ​មានការ​ប្រុង​ប្រៀ​ប​ជាប់​រហូត ជា​ក់ស្តែង​ផ្ទះ​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម​ប្រក់ស​ង្ក័​សី​មួយ​ខ្នង​ត្រូវ​អគ្គិ​ភ័យ​ឆាបឆេះ​ដោយ​សារ​ទុ​ស្សេ​ខ្សែភ្លើង​ដោត​បំភ្លឺ​កុងម៉ា ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៨​ និង​១៥​នាទី​យប់ ​ថ្ងៃ​ទី​១៨ ​កុម្ភៈ នៅ​អង្គការ Voice សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​បាន​បិទទ្វារ​ផ្ទះជាន់​ទី​១​ ហើយ​ចុះ​មក​អង្គុយ​នៅ​ខាងក្រោម​ទាំងអស់​គ្នា​ស្រាប់តែ​ទុ​ស្សេ​ខ្សែភ្លើង​ដោត​បំភ្លឺកុងម៉ា​បណ្តាល​ឲ្យ​ហុយផ្សែង​ឆេះ​កុងម៉ា​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​យក​បំពង់​ពន្លត់អគ្គិភ័យ ​និង​ត​ទុយោ​បាញ់​ទឹក​រលត់​ភ្លាម​ៗ​ទៅ​វិញ​ដោយ​មិន​បាន​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​ទេ ។ អគ្គិភ័យ​ខាងលើ​នេះ​គ្រាន់តែ​ឆាបឆេះ​កុងម៉ា​ និង​របស់របរ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ មិន​បាន​ឆេះ​ឆ្លង​រាលដាល​ដល់​កន្លែង​ផ្សេង​ទេ ៕ …

ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​អគ្គិ​សនី​ផ្សារ​អូ​ប្ញស្សី​ផ្អាក​ការ​ផ្គត់​ផ្គង់​៣ថ្ងៃ​

ដោយផ្កាយព្រឹក, កោះសន្តិភាព, ថ្ងៃ ១៩ ខែកុម្ភៈ ឆ្នាំ២០១៥ រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ផ្សារ​អូប្ញស្សី​ ចាប់​ពី​ថ្ងៃ​ទី ១៩​ដល់​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៥ ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​អគ្គិ​សនី​ផ្សារ​អូប្ញស្សី​ផ្អាក​​ការ​ផ្គត់​ផ្គង់​រយៈ​ពេល​៣​ថ្ងៃ​ ហេតុ​ដូច​នេះ​អាជីវ​ករ​​លក់​ដូរ​ក្នុង​ផ្សារ​បាន​ឈប់​សម្រាក​៣​ថ្ងៃ​ដែរ​ ចំណែក​នៅ​ខាង​ក្រៅផ្សារ​​ផ្នែក​ខាង​ជើង​​មាន​អ្នក​មក​លក់​ត្រី​ងៀត សាច់​ជ្រូក​ខ្វៃ និង​បន្លែ​ ផ្លែ​ឈើ​បន្តិច​បន្តួច​៕ …

បន្ទប់ចំនួនជាង ១៣,០០០ ត្រូវបានតបណ្តាញអគ្គិសនីតម្លៃ ៦១០រៀលរួចរាល់ហើយ

ប្រភព៖ http://www.freshnewsasia.com (ភ្នំពេញ)៖ យុទ្ធនាការចុះភ្ជាប់ចរន្តតម្លៃ ៦១០រៀល ជូនកម្មករជួលផ្ទះដែលស្ថិតក្រោម​ ការចែកចាយផ្ទាល់របស់អគ្គិសនីកម្ពុជា (EDC) នៅរាជធានីភ្នំពេញ សម្រេចលទ្ធផលបានចំនួន ១៣,១៦៨បន្ទប់ហើយ គិតត្រឹមយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ នេះបើ​យោង​តាម សេចក្តីប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជា ចេញផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។ សូមជំរាបថា អគ្តិសនីកម្ពុជាបានប្តូរយុទ្ធសាស្រ្តថ្មី ដែលជាអត្រាអនុ​គ្រោះជូនដល់កម្មករ អ្នកប្រើប្រាស់ក្រោម ៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ និង បន្តយ៉ាងសស្រាក់សស្រាំ រហូតដល់យុទ្ធនាការត្រូវបានបញ្ចប់ទាំងស្រុង ក្រោមកិច្ចសហប្រតិបត្តិ​ការ របស់ម្ចាស់ផ្ទះជួល បន្ទប់ជួល និងអាជ្ញាធរមូលដ្ឋាន៕ …

​រដ្ឋសភា​ស្នើឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​អគ្គិសនី​មក​នៅត្រឹម៦៥០រៀល​ទូទាំងប្រទេស​​

ដោយ៖​ ទូច សុខា និង​​ឡាយ សា​មាន​ | ថ្ងៃព្រហស្បតិ៍ ទី12 កុម្ភៈ 2015, VOD គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា ស្នើ​ឲ្យ​រដ្ឋាភិបាលបញ្ចុះ​តម្លៃអ​គ្គិ​ស​នី​នៅ​ទូទាំង​ប្រទេស​កម្ពុជា មក​នៅត្រឹម​៦៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ ដើម្បី​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​។​ ​លិខិត​ចុះ​ហត្ថលេខា​ដោយ​អនុប្រធាន គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មណ្ឌល​កំពង់ចាម លោក ម៉ៅ មុនី​វណ្ណ តាមរយៈ​ប្រធានរដ្ឋសភា​លោក ហេង សំរិន ចុះ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ដាក់ជូន​លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា បច្ចុប្បន្ន​កម្ពុជា​មាន​ប្រភព​ថាមពល​អគ្គិសនី​ខ្លួនឯង និង​ទិញ​ពី​ប្រទេស​ថៃ និង​វៀតណាម បាន​លក់​ឲ្យ​ប្រជាជន​ខ្មែរ​ប្រើប្រាស់​ក្នុង​តម្លៃ​ខ្ពស់ បើ​ទោះ​ជា​តម្លៃ​ប្រេងឥន្ធនៈ​បាន​ចុះថ្លៃ​ក៏ដោយ ។​ ​គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា ស្នើ​ថា​តម្លៃ​អគ្គិសនី​គួរ​លក់​ជូន​ប្រជាពលរដ្ឋ​ក្នុងតម្លៃ​អតិបរមា​៦៥០​រៀល…

អគ្គិសនី​កម្ពុជា​ភ្ជាប់​ចរន្ដអគ្គិសនី​ដល់ផ្ទះ និង​បន្ទប់​ជួល​បាន​ជាង​៨​ពាន់​បន្ទប់​​

ដោយ៖​ ឡេង ចាន់រតនា​ | ថ្ងៃអង្គារ ទី10 កុម្ភៈ 2015, VOD អគ្គិសនី​កម្ពុជា (EDC) ឲ្យដឹងថា ខ្លួន​បាន​ចុះ​ភ្ជាប់​ចរន្ដអគ្គិសនី​ដល់ផ្ទះ និង​បន្ទប់​ជួល​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ចំនួន ៨១៤ បន្ទប់ ហើយ​គិត​មកដល់​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៥ ។​ ​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា​ចេញ​ផ្សាយ​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១៥ ឲ្យដឹងថា អគ្គិសនី​កម្ពុជា​បាន​ចាប់ផ្ដើម​ចុះ​ភ្ជាប់​ចរន្ដអគ្គិសនី​ដល់​បន្ទប់​ជួល​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៥ ដើម្បី​ឲ្យ​អ្នក​ជួលប​ន្ទ​ប់បង់​ត្រឹម៦១០​រៀលក្នុង​មួយ​គីឡូវ៉ាត់ម៉ោង សម្រាប់​ការប្រើប្រាស់​ក្រោម៥០គីឡូវ៉ាត់ម៉ោង​ក្នុង​មួយខែ ។​ ​អគ្គិសនី​កម្ពុជា​ក៏​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ផ្ទះជួល និង​បន្ទប់​ជួល​ទាំង​អស់ ព្រម​ទាំង​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់…

អគ្គិភ័យកំពុង​ឆេះផ្ទះអ្នកភូមិ​នៅសង្កាត់ជ្រោយចង្វា

ដោយ ៖ វ៉ា វឌ្ឍនៈ,ថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៥, កោះសន្តិភាព រាជធានីភ្នំពេញ ​៖ លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងភូមិ៣​ ក្បែរប៉ុស្តិ៍ជ្រោយចង្វា ​ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ​បានត្រូវអគ្គិភ័យ​កំពុងឆាបឆេះបំផ្លាញ ។ ហេតុការណ៍នេះ​ បានបង្កឲ្យមានការភ្ញាក់​ផ្អើលនៅម៉ោង១០និង៤០នាទី​ព្រឹកថ្ងៃទី១០​ កុម្ភៈ ​២០១៥ ។ នៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ​ ហើយនៅពេលនេះដែរ ​រថយន្តពន្លត់អគ្គិភ័យនៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​កំពុងចេញអន្តរាគមន៍​បាញ់ពន្លត់ ។ ព័ត៌មានបន្ថែម​នឹងមានផ្សាយ​ជូននៅពេលបន្តិច​ទៀតនេះ ៕ …

អគ្គិសនីកម្ពុជា បង្ហាញពីលទ្ធផលនៃការតបណ្តាញអគ្គិសនី ឲ្យកម្មករបានជាង ៨ពាន់បន្ទប់

ប្រភព Freshnews (ភ្នំពេញ)៖ បន្ទាប់ពីយុទ្ធនាការចុះតភ្ជាប់ចរន្តអគ្គិសនី របស់អាជ្ញាធរជាតិ អគ្គិ​សនី​កម្ពុជា ៦១០រៀល សម្រាប់ក្រុមកម្មករនៅរាជធានីភ្នំពេញ កាលពីចុងខែមករា រហូតមកដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ បានចំនួន ៨,១៤៨បន្ទប់ នេះបើយោងតាម​សេចក្តីប្រកាសព័ត៌មាន របស់អគ្គិសនីកម្ពុជា ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។ សេចក្តីប្រកាសនោះបានឲ្យដឹងថា “អគ្គិសនីកម្ពុជាកោតសរសើរ និងថ្លៃង​អំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ម្ចាស់ ផ្ទះជួល/បន្ទប់ជួល ដែលបានផ្តល់សហការយ៉ាងល្អ អាជ្ញាធរមូលដ្ឋាន ដែលបានផ្តល់ការគាំទ្រ និងសហការពេញលេញ ៕ អគ្គិសនីកម្ពុជា នឹងបន្តការងារនេះយ៉ាងសស្រាក់សស្រាំ រហូតដល់បញ្ចប់ទាំងស្រុង៕   …

រដ្ឋាភិបាល​ប្រកាស​ឲ្យ​អ្នក​កាន់​អាជ្ញាប័ណ្ណ​ ធ្វើ​សេវាកម្ម​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​គិតគូ​ចុះ​ថ្លៃ

ចុះផ្សាយ​នៅ​ថ្ងៃ 08/02/2015, ដោយ លី ម៉េងហួរ, RFI រដ្ឋាភិបាល​ តាមរយៈ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ បាន​ប្រកាស​ឲ្យ​អ្នក​កាន់​អាជ្ញាប័ណ្ណ ​ធ្វើ​សេវាកម្ម​អគ្គិសនី​ ក្នុង​ប្រទេស​កម្ពុជា​ នៅ​តំបន់​ផ្សេង​ៗ​ ក្រៅ​ពី​តំបន់​របស់​អគ្គិសនី​កម្ពុជា​ ត្រូវ​មាន​កាតព្វកិច្ច​ផ្គត់ផ្គង់​អគ្គិសនី​ផ្ទាល់​ជូន​បន្ទប់​ជួល​ឲ្យ​កម្មករ​ កម្មការនី​ ព្រម​ទាំង​ប្រជាពល​រដ្ឋក្រីក្រ​ ដែល​ប្រើ​អគ្គិសនី​តិច​ ដើម្បី​ឲ្យ​គេ​អាច​ទទួល​បាន​អត្រា​ថ្លៃ​អគ្គិសនី​ ដែល​កំណត់​ដោយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ តាម​តំបន់​នីមួយៗ​។ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ក៏​បាន​ប្រកាស​ថា​ នៅ​ឆ្នាំ​២០១៦​ នៅ​តំបន់​ផ្គត់ផ្គង់​របស់​សេវាករ​ឯកជន​ទាំងអស់​ ដែល​ភ្ជាប់​ពី​ប្រភព​បណ្តាញ​ជាតិ​រួច​ នឹង​ត្រូវ​បញ្ចុះ​ថ្លៃ​លក់​អគ្គិសនី​ មក​ត្រឹម​ ៨០០ រៀល​ ក្នុង​ ១ គីឡូវ៉ាត់ម៉ោង​ ហើយ​បន្ទប់​ជួល​ឲ្យ​កម្មករ​-កម្មការនី​ ព្រម​ទាំង​ប្រជាពលរដ្ឋ​ក្រីក្រ​ ដែល​ប្រើប្រាស់​អគ្គិសនី​ មិន​លើស​ពី​…

Gov’t Cuts Water Rates for Migrant Workforce

By The Cambodia Daily, February 06, 2015 Following Prime Minister Hun Sen’s initiative to lower the cost of electricity for migrant workers, Phnom Penh’s water supplier Thursday set a new reduced water rate for workers…