Tag Archives: អគ្គីសនីកម្ពុជា

អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់នៅតំបន់ភ្លើងមួយចំនួនក្នុងរាជធានីភ្នំពេញ

ថ្ងៃទី៖ ១៩ សីហា ២០១៥   ដោយ៖ Urban Voice Cambodia    អត្ថបទ៖  ចាន់ថុន អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់នៅតំបន់ភ្លើងមួយចំនួននៅក្នុងរាជធានីភ្នំពេញទៅតាមពេលវេលា និងទីកន្លែង ចាប់ពីថ្ងៃ ព្រហស្បត៍ទី ២០ ខែសីហា ២០១៥ រហូតដល់ ថ្ងៃអាទិត្យទី២៣ ខែសីហា ២០១៥ វេលាម៉ោង ៩៖០០នាទីព្រឹក រហូតដល់ ម៉ោង ៥៖ ០០នាទីល្ងាច។ ទំនាក់ទំនងមកកាន់៖  chengchanthon@gmail.com   …

សេចក្តីប្រកាសព័ត៌មានស្តីពីយុទ្ធនាការចុះភ្ជាប់ចរន្ត ៦១០

ដោយ៖ សំឡេងទីក្រុង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ តាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ មកដល់ថ្ងៃទី១៦ ខែសីហា អគ្គិសនីកម្ពុជាបានភ្ជាប់ចរន្តភ្លើងជាមួយតម្លៃអនុគ្រោះចំនួន ៦១០រៀល ជូនដល់អ្នកជួលផ្ទះ/ជួលបន្ទប់ដែលប្រើប្រាស់ក្រោម ៥០ គីឡូវ៉ាត់​ម៉ោងក្នុងមួយខែ បានចំនួន ១៤២,៨៣៩ បន្ទប់រួចរាល់ហើយ។   …

ភាពរញេរញៃនៃខ្សែភ្លើង នៅតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ

ថ្ងៃទី៖  ១៣​ សីហា ២០១៥     ដោយ៖   Urbanvoicecambodia.net  អត្ថបទ៖ ចាន់ថុន អគ្គីសនីដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស វាអាចបំពេញតម្រូវការស្ទើរគ្រប់ប្រភេទរបស់មនុស្ស ទន្ទឹមនឹងនេះដែរគេសង្កេតឃើញ នៅតាមដងវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ មានខ្សែភ្លើងជាច្រើនធ្លាក់បន្តេងបន្តោង បង្ករអោយមានកាភ័យខ្លាចដល់ប្រជាពល់រដ្ឋដែលរស់នៅក្បែ នឹងគប់ភ្លើងទាំងនោះផងដែរ ដោយគិតថាអាចនឹងមានការផ្ទះសេខែ្សរភ្លើងនៅពេលណាមួយមិនខាន​បើមិនមានវិធានការទប់ស្កាត់ នឹងរៀបចំអោយមានរបៀបរៀបរយជាថ្មីទេនោះ។ អ្វីដែលគេសង្កេតឃើញខ្សែភ្លើងដែលធ្លាក់រយេករយាកទាំងនោះភាគច្រើនគឺនៅតាមតំបន់ដែលបន្សល់ទុកពីសម័យមុនដូចជា ផ្សាថ្មី  ផ្សាអូឬស្សី តាមដងផ្លូវឧកញ៉ាឃ្លាំង មឿង នឹងតំបន់ផ្សេងៗជាច្រើនទៀត…..។ ទំនាក់ទំនងមកកាន់៖ chengchanthon@gmail.com This slideshow requires JavaScript. …

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់នៅតំបន់ភ្លើងមួយចំនួន

ថ្ងៃទី១២ ខែសីហា​ ឆ្នាំ២០១៥ អគ្គីសនីកម្ពុជាចេញសេចក្តីប្រកាស់ផ្អាកផ្គត់ផ្គង់អគ្គីសនី ចាប់ពីថ្ងៃព្រហត្បស៍ ទី ១៣ សីហា ២០១៥ រហូតដល់ថ្ងៃទី ១៦ សីហា ២០១៥ ចាប់ពីម៉ោង៖ ៩៖០០នាទីព្រឹក រហូតដល់ ម៉ោង ០៤ ឬ ០៥ ល្ងាច តាមតំបន់ភ្លើងផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ នឹងខេត្តកំពង់ស្ពឺ។ …

EDC បានបង្កើតនូវកម្មវិធីរបស់ខ្លួនដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការណ៍ iOS និងតាមរយៈ Website ។

នាពេលថ្មីៗ EDC ដែលជាក្រុមហ៊ុនរបស់រដ្ឋបានបង្កើតនូវកម្មវិធីរបស់ខ្លួនដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការណ៍ iOS និងតាមរយៈ Website ។វាមានសមត្ថភាពអាចឲ្យយើងត្រួតពិនិត្យមើលចំនួន និងថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួន រួមទាំងលេខទំនាក់ទំនងទៅភ្នាក់ងាររបស់ EDC ដោយបង្កើតឲ្យមានភាពងាយស្រួលមួយបែបទៀតសម្រាប់អតិថិជន។ ក្នុងនោះដែរយើងត្រូវទៅ គ្រប់សាខាណាដែលជិតផ្ទះរបស់អ្នក ដើម្បីបង្កើតគណនីសម្រាប់ប្រើប្រាស់វា។ …

បំពាក់​កាមេរ៉ា​សុវត្ថិភាព​ ២០ ​គ្រឿង តាម​ភ្លើងស្តុប​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រឹតបណ្ដឹង​សន្តិសុខ មកដល់ថ្ងៃទី៣១កក្កដា ដាក់បាន ១៥ គ្រឿងហើយ​

ប្រភព៖ Cambodia Express News ដោយ​ កូឡាប ថ្ងៃទី 2 សីហា 2015 ភ្នំពេញ: ​យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បានឱ្យដឹងថា កាមេរ៉ា​សុវត្ថិភាព​ចំនួន ២០​ គ្រឿង ជា​កិច្ចសហការ​របស់​ក្រសួង​សន្តិសុខ នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវ​បំពាក់​តាម​បណ្តា​ភ្លើងស្តុប​ចំនួន ​២០ ក្នុង​រាជធានី​ភ្នំពេញ រួមមាន ៖ ទី​១- ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់​, ទី​២- ស្តុ​ប​ក្រសួងមហាផ្ទៃ​, ទី​៣- ស្តុ​ប ចំការមន​, ទី​៤- ស្តុ​ប​បូកគោ​, ទី​៥- ស្តុ​ប​ពេទ្យ​ចិន , ទី​៦- ស្តុ​ប​ទូត​អាល្លឺម៉ង់​, ទី​៧-…

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់នៅតំបន់ភ្លើងមួយចំនួន

ប្រភព៖    EDC   Tuesday, 21 Jul 2015 អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់នៅតំបន់ភ្លើងមួយចំនួនទៅតាមពេលវេលា និងទីកន្លែង ។ …

EDC ចាប់ផ្តើមតបណ្តាញ អគ្គិសនីតម្លៃ ៦១០រៀល ជូនកម្មករ-កម្មការិនី ជំហ៊ានទី៣ នៅថ្ងៃនេះ

ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានប្រកាសបន្តប្រតិបត្តិការតបណ្តាញអគ្គិសនីតម្លៃ ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ជូនកម្មករ និយោជិត ក៏ដូចជាអ្នកជួលផ្ទះ ជួលបន្ទប់ ក្នុងជំហ៊ានទី៣ ចាប់ពីថ្ងៃអង្គារ ទី២១ ខែកក្កដា នេះតទៅ។ បន្ទប់ជួល ដែលនឹងត្រូវតចរន្តអគ្គិសនីតម្លៃ ៦១០រៀល ក្នុងជំហ៊ានទី៣នេះ មានចំនួនជាង ៣ម៉ឺនបន្ទប់។ យោងតាមលិខិតរបស់ EDC ផ្ញើជូនទៅអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ដើម្បីសុំកិច្ចអន្តរាគមន៍ក្នុងការតបណ្តាញអគ្គិសនីនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា បន្ទប់ជួល ដែលនឹងត្រូវចុះតបណ្តាញអគ្គិសនីក្នុងជំហ៊ានទី៣ មានចំនួនសរុប ៣៣.៥០០បន្ទប់…

អគ្គិសនី​កម្ពុជា​បកស្រាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​នៃ​កុងទ័រ​អគ្គិសនី

ប្រភព៖ វិទ្យុអាស៊ីសេរី ដោយ ចេង ម៉េងជូ 2015-07-08 កុងទ័រ​អគ្គិសនី​នៅ​បន្ទប់​ជួល​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ។ Photo: RFA ភាព​មិន​ប្រក្រតី​នៃ​នាឡិកា​ស្ទង់​អគ្គិសនី។ ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​សាធារណជន​មួយ​ចំនួន ដែល​ថា​អគ្គិសនី​កម្ពុជា កែច្នៃ​នាឡិកា​ស្ទង់​ដើម្បី​កេង​ប្រវ័ញ្ច​ពី​អតិថិជន អគ្គិសនី​កម្ពុជា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​នៅ​ថ្ងៃ​ទី​៧ កក្កដា បកស្រាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ អគ្គិសនី​កម្ពុជា អះអាង​ថា អង្គភាព​របស់​ខ្លួន​មិន​មាន​គោលការណ៍​ណា​មួយ​កេង​ប្រវ័ញ្ច​ពី​អតិថិជន​នោះ​ទេ ក្នុង​នាម​ជា​ក្រុមហ៊ុន​របស់​រដ្ឋ ១០០%។ លិខិត​នោះ​បញ្ជាក់​ថា គ្រប់​នាឡិកា​ស្ទង់​ទាំងអស់​សុទ្ធតែ​មាន​ប្លុមបេ​ពី​រោងចក្រ​ផលិត​ពី​ក្រៅ​ប្រទេស និង​មិន​ត្រូវ​បាន​កែ​សម្រួល​ដោយ​អគ្គិសនី​កម្ពុជា នោះ​ទេ។ ការ​ផ្គត់ផ្គង់​នាឡិកា​ស្ទង់​ទាំងអស់ អគ្គិសនី​កម្ពុជា អះអាង​ថា បាន​ឆ្លង​កាត់​ការ​ដេញ​ថ្លៃ​ប្រកប​ដោយ​តម្លាភាព។ ចំពោះ​មន្ទិល​សង្ស័យ​ទាំងឡាយ​ណា​ដែល​អតិថិជន​មាន អគ្គិសនី​កម្ពុជា ជំរុញ​ឲ្យ​ទាក់ទង​ទៅ​អង្គភាព​ខ្លួន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​នៅ​លើ​វិក្កយបត្រ​ប្រចាំ​ខែ ឬ​មក​ជួប​មន្ត្រី​អគ្គិសនី​កម្ពុជា ដោយ​ផ្ទាល់។ ក៏ប៉ុន្តែ​ជាក់ស្តែង…

EDC ចេញសេចក្តីជូនដំណឹងបំភ្លឺ អំពីការរិះគន់ថា អគ្គិសនីកម្ពុជាកែច្នៃនាឡិកាស្ទង់ ធ្វើឲ្យឡើងគីឡូខុសប្រក្រតី

ប្រភព៖ www.freshnewsasia.com (ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥នេះ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងមួយ ដែលមានចំនួន៣ទំព័រ ដោយបានធ្វើការបំភ្លឺចំពោះមជ្ឈដ្ឋានមួយចំនួន បានចោទប្រកាន់ថា អគ្គិសនីកម្ពុជា បានកែច្នៃនាឡិកាស្ទង់ ធ្វើឲ្យចំនួននៃការប្រើប្រាស់ឡើងខុសប្រក្រតី។ ពាក់ព័ន្ធនឹងចំណុចនេះអគ្គិសនីកម្ពុជា សូមធ្វើការបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនដូចខាងក្រោម ដែលមានចំនួន៦ចំណុច៖ –> …

អ្នក​រស់​នៅ​ភ្នំពេញ​ប្រតិកម្ម​នឹង​កុងទ័រ EDC ខុស​ប្រក្រតី

ប្រភព៖  បុស្តិ៍ខ្មែរ   Fri, 3 July 2015  ដោយ៖ ឃុត សុភចរិយា ភ្នំពេញៈ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទូទាំង​រាជធានី​ភ្នំពេញ មាន​ការ​ភ្ញាក់​ផ្អើល​និង​រអ៊ូរទាំ​ជា​ខ្លាំង បន្ទាប់​ពី​ទទួល​បាន​វិក្កយបត្រ​ថ្លៃ​ប្រើ​ប្រាស់​អគ្គិសនី ពី​ក្រុម​ភ្នាក់ងារ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ហៅ​កាត់ថា (EDC)។ ការ ​រអ៊ូរទាំ​របស់​ប្រជាពលរដ្ឋ​​ភាគ​ច្រើន​បានផ្ដោត​សំខាន់​ទៅ​លើ​ភាព​ មិន​ប្រក្រតី​នៃ​​ល្បឿន​វិល​ជុំ​របស់​នាឡិកា​ស្ទង់ ដែល​ធ្វើ​ឲ្យ​បរិមាណ​នៃ​ការ​ប្រើប្រាស់​អគ្គិសនី​ប្រចាំ​ខែ​របស់​ពួកគេ​មាន​ ការ​កើន​ឡើង​ពី​ទ្វេ​ដងរហូត​ដល់​ជិត​ ៣០ ​ដង ខណៈ​​ដែល​ក្នុង​ផ្ទះ​របស់​ពួកគេ​មិន​មាន​ការ​បំពាក់​នូវ​គ្រឿង​ឧបករណ៍​និង​ សម្ភារ​អេឡិចត្រូនិក​អ្វី​ឲ្យ​ខុស​ប្លែក​ច្រើន​ជាង​មុន​នោះ​សោះ។ អ្នកស្រី ម៉ូវ ច័ន្ទសុទ្ធាវី ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ ​៦ ខណ្ឌ​ឫស្សី​កែវ បាន​និយាយ​ថា ជាទូទៅ​ផ្ទះ​របស់​គាត់​ប្រើ​ភ្លើង​អស់​ត្រឹម​តែ ១២…

Power bill spikes raise alarm

Source: The Phnom Penh Post by Khouth Sophak Chakrya Fri, 3 July 2015 Seemingly arbitrary increases in electricity prices are raising eyebrows in Phnom Penh, as residents’ bills are showing marked-up charges despite unchanged usage patterns – and frequent…