Tag Archives: EDC

៤ថ្ងៃចាប់ពីស្អែកទៅដាច់ភ្លើងទៀតហើយ! ៨ខណ្ឌត្រៀមខ្លួន

អគ្គិសនីកម្ពុជាបានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មួយចំនួនក្នុងខណ្ឌចំនួន៨ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល អោយត្រៀមលក្ខណៈទុកជាមុនដោយអគ្គិសនីនឹងធ្វើការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈពេល៤ថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃព្រហស្បតិ៍ទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ ដល់ថ្ងៃអាទិត្យទី២២ ខែកក្កដា។ ការផ្ដាច់ចរន្តនេះធ្វើឡើងក្នុងគោលបំណងដើម្បីអនុវត្តន៍ការងារជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើខ្សែរបណ្ដាញបង្កលក្ខណៈដល់ការពង្រីកផ្លូវ។ អាស្រ័យហេតុនេះសូមបងប្អូនមេត្តាអធ្យាស្រ័យនិង សហការយោគយល់ដល់ការអនុវត្តន៍ការងារនេះ។ ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសខាងក្រោម៖ …

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួន ចាប់ពីថ្ងៃទី២៤-២៧ និងទី១៦ ខែវិច្ចិកា ឆ្នាំ២០១៦

យោងតាមសេចក្តីជូនដំណឹងពីអគ្គិសនីកម្ពុជា ដែលចុះនៅថ្ងៃទី ២២ ខែវិច្ចិកា ឆ្នាំ២០១៦ ថានឹងមានការផ្អាកប្រើប្រាស់អគ្គិសនីនៅតំបន់មួយចំនួន ដោយសារការអនុវត្ត ជួសជុល តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្ករដល់ការពង្រីកផ្លូវ។ …

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់នៅតំបន់ភ្លើងមួយចំនួន

ថ្ងៃទី១២ ខែសីហា​ ឆ្នាំ២០១៥ អគ្គីសនីកម្ពុជាចេញសេចក្តីប្រកាស់ផ្អាកផ្គត់ផ្គង់អគ្គីសនី ចាប់ពីថ្ងៃព្រហត្បស៍ ទី ១៣ សីហា ២០១៥ រហូតដល់ថ្ងៃទី ១៦ សីហា ២០១៥ ចាប់ពីម៉ោង៖ ៩៖០០នាទីព្រឹក រហូតដល់ ម៉ោង ០៤ ឬ ០៥ ល្ងាច តាមតំបន់ភ្លើងផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ នឹងខេត្តកំពង់ស្ពឺ។ …

បំពាក់​កាមេរ៉ា​សុវត្ថិភាព​ ២០ ​គ្រឿង តាម​ភ្លើងស្តុប​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រឹតបណ្ដឹង​សន្តិសុខ មកដល់ថ្ងៃទី៣១កក្កដា ដាក់បាន ១៥ គ្រឿងហើយ​

ប្រភព៖ Cambodia Express News ដោយ​ កូឡាប ថ្ងៃទី 2 សីហា 2015 ភ្នំពេញ: ​យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បានឱ្យដឹងថា កាមេរ៉ា​សុវត្ថិភាព​ចំនួន ២០​ គ្រឿង ជា​កិច្ចសហការ​របស់​ក្រសួង​សន្តិសុខ នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវ​បំពាក់​តាម​បណ្តា​ភ្លើងស្តុប​ចំនួន ​២០ ក្នុង​រាជធានី​ភ្នំពេញ រួមមាន ៖ ទី​១- ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់​, ទី​២- ស្តុ​ប​ក្រសួងមហាផ្ទៃ​, ទី​៣- ស្តុ​ប ចំការមន​, ទី​៤- ស្តុ​ប​បូកគោ​, ទី​៥- ស្តុ​ប​ពេទ្យ​ចិន , ទី​៦- ស្តុ​ប​ទូត​អាល្លឺម៉ង់​, ទី​៧-…

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់នៅតំបន់ភ្លើងមួយចំនួន

ប្រភព៖    EDC   Tuesday, 21 Jul 2015 អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់នៅតំបន់ភ្លើងមួយចំនួនទៅតាមពេលវេលា និងទីកន្លែង ។ …

EDC ចាប់ផ្តើមតបណ្តាញ អគ្គិសនីតម្លៃ ៦១០រៀល ជូនកម្មករ-កម្មការិនី ជំហ៊ានទី៣ នៅថ្ងៃនេះ

ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានប្រកាសបន្តប្រតិបត្តិការតបណ្តាញអគ្គិសនីតម្លៃ ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ជូនកម្មករ និយោជិត ក៏ដូចជាអ្នកជួលផ្ទះ ជួលបន្ទប់ ក្នុងជំហ៊ានទី៣ ចាប់ពីថ្ងៃអង្គារ ទី២១ ខែកក្កដា នេះតទៅ។ បន្ទប់ជួល ដែលនឹងត្រូវតចរន្តអគ្គិសនីតម្លៃ ៦១០រៀល ក្នុងជំហ៊ានទី៣នេះ មានចំនួនជាង ៣ម៉ឺនបន្ទប់។ យោងតាមលិខិតរបស់ EDC ផ្ញើជូនទៅអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ដើម្បីសុំកិច្ចអន្តរាគមន៍ក្នុងការតបណ្តាញអគ្គិសនីនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា បន្ទប់ជួល ដែលនឹងត្រូវចុះតបណ្តាញអគ្គិសនីក្នុងជំហ៊ានទី៣ មានចំនួនសរុប ៣៣.៥០០បន្ទប់…

អគ្គិសនី​កម្ពុជា​បកស្រាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​នៃ​កុងទ័រ​អគ្គិសនី

ប្រភព៖ វិទ្យុអាស៊ីសេរី ដោយ ចេង ម៉េងជូ 2015-07-08 ភាព​មិន​ប្រក្រតី​នៃ​នាឡិកា​ស្ទង់​អគ្គិសនី។ ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​សាធារណជន​មួយ​ចំនួន ដែល​ថា​អគ្គិសនី​កម្ពុជា កែច្នៃ​នាឡិកា​ស្ទង់​ដើម្បី​កេង​ប្រវ័ញ្ច​ពី​អតិថិជន អគ្គិសនី​កម្ពុជា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​នៅ​ថ្ងៃ​ទី​៧ កក្កដា បកស្រាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ អគ្គិសនី​កម្ពុជា អះអាង​ថា អង្គភាព​របស់​ខ្លួន​មិន​មាន​គោលការណ៍​ណា​មួយ​កេង​ប្រវ័ញ្ច​ពី​អតិថិជន​នោះ​ទេ ក្នុង​នាម​ជា​ក្រុមហ៊ុន​របស់​រដ្ឋ ១០០%។ លិខិត​នោះ​បញ្ជាក់​ថា គ្រប់​នាឡិកា​ស្ទង់​ទាំងអស់​សុទ្ធតែ​មាន​ប្លុមបេ​ពី​រោងចក្រ​ផលិត​ពី​ក្រៅ​ប្រទេស និង​មិន​ត្រូវ​បាន​កែ​សម្រួល​ដោយ​អគ្គិសនី​កម្ពុជា នោះ​ទេ។ ការ​ផ្គត់ផ្គង់​នាឡិកា​ស្ទង់​ទាំងអស់ អគ្គិសនី​កម្ពុជា អះអាង​ថា បាន​ឆ្លង​កាត់​ការ​ដេញ​ថ្លៃ​ប្រកប​ដោយ​តម្លាភាព។ ចំពោះ​មន្ទិល​សង្ស័យ​ទាំងឡាយ​ណា​ដែល​អតិថិជន​មាន អគ្គិសនី​កម្ពុជា ជំរុញ​ឲ្យ​ទាក់ទង​ទៅ​អង្គភាព​ខ្លួន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​នៅ​លើ​វិក្កយបត្រ​ប្រចាំ​ខែ ឬ​មក​ជួប​មន្ត្រី​អគ្គិសនី​កម្ពុជា ដោយ​ផ្ទាល់។ ក៏ប៉ុន្តែ​ជាក់ស្តែង អតិថិជន​ដែល​បាន​ទៅ​ជួប​ភ្នាក់ងារ​របស់​អគ្គិសនី​កម្ពុជា ផ្ទាល់ បាន​ឲ្យ​ដឹង​ថា មន្ត្រី​ទាំង​នោះ​តែង​សម្ដែង​អាកប្បកិរិយា​មិន​សមរម្យ​ចំពោះ​អតិថិជន…

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់នៅតំបន់ភ្លើងមួយចំនួន

ប្រភព៖  edc.com.kh  Wednesday, 08 Jul 2015 អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់នៅតំបន់ភ្លើងមួយចំនួនទៅតាមពេលវេលា និងទីកន្លែង ។ …

EDC ចេញសេចក្តីជូនដំណឹងបំភ្លឺ អំពីការរិះគន់ថា អគ្គិសនីកម្ពុជាកែច្នៃនាឡិកាស្ទង់ ធ្វើឲ្យឡើងគីឡូខុសប្រក្រតី

ប្រភព៖ www.freshnewsasia.com (ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥នេះ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងមួយ ដែលមានចំនួន៣ទំព័រ ដោយបានធ្វើការបំភ្លឺចំពោះមជ្ឈដ្ឋានមួយចំនួន បានចោទប្រកាន់ថា អគ្គិសនីកម្ពុជា បានកែច្នៃនាឡិកាស្ទង់ ធ្វើឲ្យចំនួននៃការប្រើប្រាស់ឡើងខុសប្រក្រតី។ ពាក់ព័ន្ធនឹងចំណុចនេះអគ្គិសនីកម្ពុជា សូមធ្វើការបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនដូចខាងក្រោម ដែលមានចំនួន៦ចំណុច៖ –> …