Tag Archives: អគ្គីសនីកម្ពុជា

សេចក្ដីជូនដំណឹងស្ដីពីការផ្អាកចរន្តអគ្គីសនី ក្នុងក្រុងភ្នំពេញរយៈពេល៣ថ្ងៃ

អគ្គីសនីកម្ពុជានឹងធ្វើការផ្អាកចរន្តអគ្គីសនី នៅថ្ងៃទី21 ខែមេសា ឆ្នាំ2017 ដល់ថ្ងៃទី23 ខែមេសា ឆ្នាំ2017 នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្ដីប្រកាសខាងក្រោមនេះ ៖ …

មូលហេតុដែលបណ្ដាលឲ្យដាច់ចរន្តអគ្គីសនី៤ទីតាំងផ្សេងគ្នានៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៧នេះ

យោងតាមគេហទំព័ររបស់អគ្គីសនីកម្ពុជាបានអោយដឹងថា ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង១៣ៈ៤៤ នាទីរសៀល មានករណីលោតដាច់ចរន្តអគ្គីសនីពីអនុស្ថានីយទី៥ (GS5-F9-F10-F11-F12-F13-F14) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គីសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ (១)សង្កាត់ទឹកថ្លា សង្កាត់ភ្នំពេញថ្មី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (២)សង្កាត់កាកាប សង្កាត់កន្ទោក សង្កាត់កំបូល សង្កាត់ត្រពាំងក្រសាំង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (៣) សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (៤)ផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ មូលហេតុបណ្តាលមកពីមានកំហូចបរិក្ខារអគ្គីសនីនៅក្នុងអនុស្ថានីយទី៥។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គីសនីប្រើប្រាស់ឡើងវិញ។ …

EDC ផ្អាកផ្គត់ផ្គង់ចរន្ដអគ្គីសនីចំនួន ៤ ថ្ងៃ ចាប់ពីថ្ងៃទី០៦នេះ ដល់ថ្ងៃទី០៩ តាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល

អគ្គីសនីកម្ពុជា បានចេញនូវសេចក្ដីជូនដំណឹងមួយ ស្ដីពីការផ្អាកផ្គត់ផ្គង់ចរន្ដអគ្គីសនីចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ នៅតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយមូលហេតុ រុះរើគន្លងខ្សែបណ្ដាញ បង្ករលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ ៕ សម្រាប់ព័ត៌មានលម្អិតអំពីទីតាំង និងពេលវេលា សូមអាចសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង ៖ …

យប់នេះដាច់ភ្លើងទៀតហើយ…

តាមរយៈទំព័រហ្វេសប៊ុករបស់អគ្គីសនីកម្ពុជាបានអោយដឹងថា៖ មានករណីដាច់ចរន្តអគ្គិសនីនៅអនុស្ថានីយទី៦(GS6-F10) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គីសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ (១)ផ្លូវជាតិលេខ៥ ភូមិដូង ភូមិពោធិ៍មង្គល ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (២)ភូមិឡកំបោរ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មូលហេតុដោយសារមានកំហូចត្រង់ស្វូតង់ស្យុងនៅបន្ទប់ភ្លើងលេខ ៤៨១។ ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តឲ្យអតិថិជនមានចរន្តអគ្គីសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង០៣ៈ១០នាទីយប់។ បញ្ជាក់៖ នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ ២០១៧ នេះ នៅវេលាម៉ោង០១:៤៤នាទីយប់ មានករណីដាច់ចរន្តអគ្គីសនីពីអនុស្ថានីយទី៦ (GS6-F10) ក្រុមការងារបច្ចេកទេសកំពុងស្វែងរកកំហូច និងជួសជុលដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គីសនីប្រើប្រាស់ឡើងវិញ។     …

តម្លៃ​អគ្គិសនី​ក្នុង និង​ក្រៅ​បណ្តាញ​ជាតិ​នឹង​ធ្លាក់​ថ្លៃ​ចាប់ពី​ថ្ងៃ​ទី​១ មេ​សា តទៅ

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧ ម៉ោង ១២:០០   (23-03-2017 12:00) រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី១ មេសា ខាងមុខនេះ តម្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់ក្រោម៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ ដែលពេលនេះតម្លៃ៧០០ឬ៨០០ក្នុង១គីឡូវ៉ាត់ម៉ោង នឹងត្រូវចុះមកត្រឹម៦១០រៀលសម្រាប់អ្នកតភ្ជាប់ជាមួយបណ្តាញជាតិ ។ រីឯអ្នកប្រើក្រោម១០គីឡូវ៉ាត់ម៉ោង នឹងធ្លាក់មក៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង ហើយចំពោះអ្នកប្រើលើសពី៥០គីឡូវ៉ាត់ម៉ោង តភ្ជាប់ជាមួយបណ្តាញជាតិ ដែលតម្លៃពីមុន១.០០០ ឬ៩០០រៀលនោះ នឹងចុះមកត្រឹម៧៧០រៀលវិញ ។ នេះបើយោងតាមការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត-សិស្សនៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី២២មីនា ម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ «…

អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​គ្រោះ​ថ្នាក់​បាតុភូត​ធម្មជាតិ​នៅ​រដូវ​ក្ដៅ​នេះ​

អាជ្ញាធរឧតុនិយមកម្ពុជា បានព្រមានពីបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅសប្ដាហ៍ក្រោយនេះ ចំពេលដែលមានការព្យាករថា នឹងមានភ្លៀងធ្លាក់កក់ខែស្ទើទូទាំងប្រទេស។ ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីដើមសប្ដាហ៍នេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១២ ឬ ១៣ ខែមីនានេះ ភ្លៀងកក់ខែ អាចនឹងកើតមានស្ទើទូទាំងប្រទេស និងមានរយៈពេលច្រើនថ្ងៃ ខណៈដែលសីតុណ្ហភាពនៅក្នុងរដូវប្រាំងហួតហែងនេះ នឹងស្ថិតនៅចន្លោះ ៣២ ទៅ ៣៥អង្សា។ ក្រសួងក៏បានព្រមានផងដែរអំពីគ្រោះថ្នាក់នៃបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងនៅពេលមេឃរកកលភ្លៀង ជាពិសេសនៅតំបន់វាលទំនាប៕ ប្រភពពី ៖ VOD អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​គ្រោះ​ថ្នាក់​បាតុភូត​ធម្មជាតិ​នៅ​រដូវ​ក្ដៅ​នេះ …

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីតំបន់មួយចំនួនរយះពេល៤ថ្ងៃ

អគ្គិសនីកម្ពុជានឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីដល់ប្រជាពលរដ្ឋក្នុងខណ្ឌមួយចំនួនចាប់ពីរថ្ងៃ២ ដល់ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៧ នេះបើយោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា។ …

អគ្គិសនីកម្ពុជាគ្រោងដាក់ឲ្យដំណើររោងចក្រធ្យូងថ្មនៅឆ្នាំ២០១៧នេះ

អគ្គិសនីកម្ពុជាគ្រោងដាក់ឲ្យដំណើរការរោចក្រធ្យូថ្មនៅឆ្នាំ២០១៧នេះ ដើម្បីទប់ទល់នឹងកំណើនសេចក្តីត្រូវការប្រើប្រាស់បន្ថែមទៀត និងបន្ថយការនាំចូលពីប្រទេសជិតខាងឲ្យមកត្រឹមតែ២០%ប៉ុណ្ណោះ។ នេះបើតាមការប្រកាសឲ្យដឹងពីអគ្គិសនីកម្ពុជានាពេលថ្មីៗនេះក្នុងឳកាសប្រជុំបូកសរុបការងារនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នៅថ្ងៃទី៣០ មករា។ …

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួន ចាប់ពីថ្ងៃទី២៩ -៣១ ខែធ្នូ ឆ្នាំ២០១៦

យោងតាមសេចក្តីជូនដំណឹងពីអគ្គិសនីកម្ពុជា ដែលចុះនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ថានឹងមានការផ្អាកប្រើប្រាស់អគ្គិសនីនៅតំបន់មួយចំនួន ដោយសារការអនុវត្ត ជួសជុល តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្ករដល់ការពង្រីកផ្លូវ។ …

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួន ចាប់ពីថ្ងៃទី២២-២៥ខែធ្នូ ឆ្នាំ២០១៦

យោងតាមសេចក្តីជូនដំណឹងពីអគ្គិសនីកម្ពុជា ដែលចុះនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ថានឹងមានការផ្អាកប្រើប្រាស់អគ្គិសនីនៅតំបន់មួយចំនួន ដោយសារការអនុវត្ត ជួសជុល តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្ករដល់ការពង្រីកផ្លូវ។ …

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួន ចាប់ពីថ្ងៃទី១៥-១៨ខែធ្នូ ឆ្នាំ២០១៦

យោងតាមសេចក្តីជូនដំណឹងពីអគ្គិសនីកម្ពុជា ដែលចុះនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ថានឹងមានការផ្អាកប្រើប្រាស់អគ្គិសនីនៅតំបន់មួយចំនួន ដោយសារការអនុវត្ត ជួសជុល តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្ករដល់ការពង្រីកផ្លូវ។ ការផ្អាកការប្រើប្រាស់នេះនឹងធ្វើទៅតាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖ ១/ ថ្ងៃព្រហស្បតិ៍ទី១៥ ខែធ្នូ ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ៈ០០ ដល់ម៉ោង៥ៈ០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី៖ (១) តំបន់ភ្លើងប.ត135, ប.ត369 ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (សាខាអូរបែកក្អម) (២) តំបន់ភ្លើងប.ត135, ប.ត369 ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ (សាខាចាក់អង្រែក្រោម) និង (៣) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិតាព្រហ្ម ភូមិក្បាលជ្រោយ ភូមិរបោះអង្គាញ ភូមិចុងព្រែក ភូមិមិត្តភាព ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (សាខាចាក់អង្រែក្រោម)។ ទូរស័ព្ទទំនាក់ទំនងសាខាវត្តភ្នំៈ023 427…

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួន ចាប់ពីថ្ងៃទី០៨-១១ខែធ្នូ ឆ្នាំ២០១៦

យោងតាមសេចក្តីជូនដំណឹងពីអគ្គិសនីកម្ពុជា ដែលចុះនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ថានឹងមានការផ្អាកប្រើប្រាស់អគ្គិសនីនៅតំបន់មួយចំនួន ដោយសារការអនុវត្ត ជួសជុល តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្ករដល់ការពង្រីកផ្លូវ។ …