ពលរដ្ឋ​ថា​អភិបាល​ក្រុង​ភ្នំពេញ​សន្យា​កែប្រែ​ផ្លូវ​ដែក​ទៅ​ជា​ផ្លូវ​ថ្នល់​មិន​ឲ្យ​បាត់បង់​ផ្ទះ​ពលរដ្ឋ​ទេ

ពលរដ្ឋ​ថា​អភិបាល​ក្រុង​ភ្នំពេញ​សន្យា​កែប្រែ​ផ្លូវ​ដែក​ទៅ​ជា​ផ្លូវ​ថ្នល់​មិន​ឲ្យ​បាត់បង់​ផ្ទះ​ពលរដ្ឋ​ទេ

On

ប្រភព ៖ ទំព័រពត៌មានខ្មែរ

ក្រុម​ពលរដ្ឋ​ឲ្យ​ដឹង​ថា អភិបាល​រាជធានី​ភ្នំពេញ​អះអាង​ប្រាប់​ពួក​គេ​ថា ការ​អភិវឌ្ឍ​ដែល​កែប្រែ​ផ្លូវ​ដែក​ទៅ​ជា​ផ្លូវ​ថ្នល់​ពង្រីក​ឲ្យ​ធំ​ជាង​មុន​នោះ មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​លំនៅឋាន​ទេ។ ក្រុម​ពលរដ្ឋ​ដែល​ជួប​ប្រជុំ​ជាមួយ​អភិបាល​ក្រុង​ភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា និយាយ​ថា លោក​អភិបាល​សន្យា​នឹង​ធ្វើ​វេទិកា​សាធារណៈ​មួយ​ជាមួយ​ក្រុម​ពលរដ្ឋ​រង​ការ​ប៉ះពាល់ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ពេលវេលា​ច្បាស់លាស់​នៅ​ឡើយ​ទេ។

ការ​ឲ្យ​ដឹង​ពី​ការ​សម្រេច​ចិត្ត​ផ្តល់​ជម្រើស​បែប​នេះ​ពី​សំណាក់​អភិបាល​រាជធានី​ភ្នំពេញ​ដល់​ក្រុម​ពលរដ្ឋ ក្រោយ​ពេល​ប្រជា​សហគមន៍​ចំនួន​៦ រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ប្រមាណ ១០០​នាក់ ឈរ​ស្រែក​ទាមទារ​លើក​បដា និង​ច្រៀង​ចម្រៀង​ពី​គ្រោះថ្នាក់​នៃ​ការ​អភិវឌ្ឍ​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ។

តំណាង​ពលរដ្ឋ​ម្នាក់​ដែល​ចូល​ជួប​អភិបាល​ក្រុង​ភ្នំពេញ គឺ​លោកស្រី មាស ស្រីមុំ ប្រាប់​អាស៊ីសេរី​ថា គោលការណ៍​អភិវឌ្ឍន៍​ម្តង​នេះ លោក​អភិបាល​ក្រុង​សន្យា​ប្រគល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​រថភ្លើង ដោយ​មិន​ឲ្យ​ពលរដ្ឋ​ទ្រហោ​យំ​ព្រោះ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ទេ។ លោកស្រី​បន្ត​ថា លោក​អភិបាល​សន្យា​ទៀត​ថា ពលរដ្ឋ​ដែល​ប៉ះពាល់​ដីធ្លី​រហូត​បាត់បង់​ផ្ទះ​សម្បែង​ព្រោះ​ការ​ពង្រីក​ផ្លូវ សាលា​ក្រុង​នឹង​ផ្តល់​ដី​សង់​ផ្ទះ​ទំហំ ៤​គុណ ៩​ម៉ែត្រ៖ «គាត់ (លោក ប៉ា សុជាតិវង្ស) ឲ្យ​ប្រជាពលរដ្ឋ​ស្ងៀមស្ងាត់​កុំ​មាន​ការ​ជ្រួល​ច្របល់ ធ្វើ​អ្វី​មាន​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ គាត់​ហ៊ាន​សន្យា​ថា​មិន​ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​នោះ​ទេ»។

ចំណែក​ពលរដ្ឋ​មួយ​រូប​ដែល​បាន​ជួប​អភិបាល​ក្រុង​ដែរ​នោះ លោក នូ សារិន ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ជឿ​លើ​ការ​សន្យា​របស់​លោក ប៉ា សុជាតិវង្ស ទាំងស្រុង​នោះ​ទេ។ លោក​ថា លោក និង​ក្រុម​ពលរដ្ឋ​ផ្សេង​ទៀត​នៅ​តែ​តាមដាន​ការ​អភិវឌ្ឍ​នេះ ហើយ​បើ​សាលា​ក្រុង​ធ្វើ​មិន​ដូច​សន្យា​នោះ​ទេ ក្រុម​ពលរដ្ឋ​នៅ​តែ​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ដដែល៖ «ខ្ញុំ​នឹង​ស្តាប់​សារព័ត៌មាន​រាល់​ពេល​រាល់​វេលា​នៅ​ពេល​ណា​គាត់ (អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស) ធ្វើ​អ្វី​ដែល​ពួក​ខ្ញុំ​មិន​អាច​ទទួល​យក​បាន ខ្ញុំ​នឹង​មក​តវ៉ា​ជា​បន្ត​ទៀត»។

ក្នុង​លិខិត​ស្នើសុំ​របស់​ពលរដ្ឋ​ដែល​កាន់​យក​ទៅ​ប្រគល់​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ជំនួប​នោះ ក្រុម​ពលរដ្ឋ​ស្នើសុំ​សាលា​ក្រុង​ធ្វើ​ផ្លូវ​ត្រឹម ១៤​ម៉ែត្រ ដោយ​មាន​ទ្រូង​ផ្លូវ ៦​ម៉ែត្រ​សងខាង និង​មាន​ចិញ្ចើម​ផ្លូវ ១​ម៉ែត្រ ស្នើសុំ​ប្លង់​កម្មសិទ្ធិ និង​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ឬ​ប្ដូរ​ទីតាំង​ពី ២ ទៅ ៣​គីឡូម៉ែត្រ ក្នុង​ករណី​មិន​អាច​អភិវឌ្ឍ​នៅ​នឹង​កន្លែង​បាន។ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​ប្រាប់​ថា សាលា​ក្រុង​មិន​ទាន់​ឆ្លើយតប​សំណើ​ក្រុម​ពលរដ្ឋ​ទេ ព្រោះ​ពេល​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​នៅ​ឡើយ។

នាយក​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី យល់​ថា ប្រសិន​ជា​អ្វី​ដែល​ពលរដ្ឋ​លើក​ឡើង​ជា​សម្ដី​របស់​អភិបាល​រាជធានី​ភ្នំពេញ ដែល​សន្យា​មែន​នោះ គឺ​ជា​រឿង​ល្អ។ ប៉ុន្តែ​លោក​យល់​ថា ភាគី​សាលា​ក្រុង និង​ពលរដ្ឋ គួរ​ជួប​ជជែក​គ្នា​ឲ្យ​ញឹកញាប់ ហើយ​ជាង​នេះ​ទៅ​ទៀត សាលា​ក្រុង​ត្រូវ​ប្រាប់​ពី​កាលបរិច្ឆេទ​ពិត​ប្រាកដ​នៃ​ការ​ធ្វើ​វេទិកា​សាធារណៈ​ជាមួយ​ក្រុម​ពលរដ្ឋ៖ «ឲ្យ​មាន​ការ​ជជែក​គ្នា​បន្ត​ទៀត ហើយ​កំណត់​ពេលវេលា និង​ជម្រើស​ហ្នឹង​ឲ្យ​បាន​ជាក់លាក់។ អ៊ីចឹង​យើង​នឹង​អាច​ឈាន​ទៅ​រក​ដំណោះស្រាយ»។

ទោះ​ជា​យ៉ាង​ណា …

បណ្តាញ​ដឹក​ជញ្ជូន​កម្ពុជា ​ចាំ​បាច់​ត្រូវ​មាន​ការ​កែ​លម្អ

បណ្តាញ​ដឹក​ជញ្ជូន​កម្ពុជា ​ចាំ​បាច់​ត្រូវ​មាន​ការ​កែ​លម្អ

On

រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវអភិវឌ្ឍជាបន្ទាន់នូវគោលនយោបាយដឹកជញ្ជូនជាតិ ដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូនដ៏ពិបាក និងធ្វើវិសោធនកម្មគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់ខ្លួនដើម្បីជំរុញកំណើនសហគ្រាសធុនតូច និងមធ្យម (SME)។ នេះបើយោងតាមអ្នកជំនាញក្នុងកិច្ចពិភាក្សាជាក្រុមក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចកាលពីម្សិលមិញ។

រដ្ឋាភិ​បាល​គ្រោង​$៣០០ ​លាន​សាង​សង់​ចំណត​ផែ​ពហុ​បំណងថ្មី

រដ្ឋាភិ​បាល​គ្រោង​$៣០០ ​លាន​សាង​សង់​ចំណត​ផែ​ពហុ​បំណងថ្មី

On

ស្របពេលគោលនយោបាយរដ្ឋាភិបាលលើការបន្ថយថ្លៃដឹកជញ្ជូននិងកំណើនបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែកើនឡើងរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយ៣០០លានដុល្លារសាងសង់ចំណតផែពហុបំណងថ្មីមួយទៀតបន្ថែមពីលើផែពហុបំណងដែលកំពុងសាងសង់ដើម្បីអនុញ្ញាតឲ្យនាវាដឹកទំនិញធំៗអាចចូលចតបានកាន់តែច្រើននិងធ្វើឲ្យមានការប្រកួតប្រជែងពាណិជ្ជកម្មដឹកចេញពីកម្ពុជា។

ការរៀបចំសណ្ដាប់ធ្នាប់ខ្សែកាបិ៍លើអាកាស ក្នុងរាជធានីភ្នំពេញ​

ការរៀបចំសណ្ដាប់ធ្នាប់ខ្សែកាបិ៍លើអាកាស ក្នុងរាជធានីភ្នំពេញ​

On

បន្ទាប់ពីបានបង្កប់ខ្សែកាបិ៍ក្រោមដីរួច នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យក្រុមការងារចាប់ផ្តើមកាត់ទម្លាក់ខ្សែកាបិ៍ អាកាសកាត់ទទឹងមហាវិថីម៉ៅសេទុង ចាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ីដល់មហាវិថីព្រះនរោត្តម។ បើយោងតាមគេហទមព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។

ផ្លូវអ៊ុតកៅស៊ូលេខ៣៥៥ ខណ្ឌទួលគោក បាននិងកំពុងធ្វើការស្ថាបនា

ផ្លូវអ៊ុតកៅស៊ូលេខ៣៥៥ ខណ្ឌទួលគោក បាននិងកំពុងធ្វើការស្ថាបនា

On

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអ៊ុតកៅស៊ូផ្លូវលេខ៣៥៥ ចាប់ពីអង់តែនទួលគោកដល់រង្វង់មូលកាំកូ។ ដើម្បីផ្ដល់ភាពងាយស្រូលក្នុងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។

គម្រោងនេះមានប្រវែង ៥៨៣ម ទទឹង ១៦ម ដែលជាខ្សែទី២នៃយុទ្ឋនាការជួសជុលក្នុងចំណោមផ្លូវអ៊ុតកៅស៊ូផ្លូវចំនួន ៥៧ខ្សែក្នុងរាជធានីភ្នំពេញ៕

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួន ចាប់ពីថ្ងៃទី១៥-១៨ខែធ្នូ ឆ្នាំ២០១៦

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួន ចាប់ពីថ្ងៃទី១៥-១៨ខែធ្នូ ឆ្នាំ២០១៦

On

យោងតាមសេចក្តីជូនដំណឹងពីអគ្គិសនីកម្ពុជា ដែលចុះនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ថានឹងមានការផ្អាកប្រើប្រាស់អគ្គិសនីនៅតំបន់មួយចំនួន ដោយសារការអនុវត្ត ជួសជុល តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្ករដល់ការពង្រីកផ្លូវ។

ការផ្អាកការប្រើប្រាស់នេះនឹងធ្វើទៅតាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖

១/ ថ្ងៃព្រហស្បតិ៍ទី១៥ ខែធ្នូ ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ៈ០០ ដល់ម៉ោង៥ៈ០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី៖ (១) តំបន់ភ្លើងប.ត135, ប.ត369 ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (សាខាអូរបែកក្អម) (២) តំបន់ភ្លើងប.ត135, ប.ត369 ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ (សាខាចាក់អង្រែក្រោម) និង (៣) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិតាព្រហ្ម ភូមិក្បាលជ្រោយ ភូមិរបោះអង្គាញ ភូមិចុងព្រែក ភូមិមិត្តភាព ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (សាខាចាក់អង្រែក្រោម)។

ទូរស័ព្ទទំនាក់ទំនងសាខាវត្តភ្នំៈ023 427 107 សាខាអូរបែកក្អមៈ 023 883 646 សាខាចាក់អង្រែក្រោមៈ 023 425 702 និងទីស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជាៈ 023 722 525។

២/ ថ្ងៃសុក្រទី១៦ ខែធ្នូ ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ៈ០០ ដល់ម៉ោង៥ៈ០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖៖ (១) តំបន់ភ្លើងប.ត135, ប.ត369 ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (សាខាអូរបែកក្អម)  (២) តំបន់ភ្លើង PT508 ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំកាមន (សាខាចាក់អង្រែក្រោម) និង (៣) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិត្រពាំងថ្លឹង ភូមិទួលពង្រ ភូមិត្រពាំងរំចេក ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ (សាខាអូរបែកក្អម) និង(៤)តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជើងឯក ចាប់ពីភូមិជើងឯក រហូតដល់ភូមិព្រែកថ្លឹង ក្នុងសង្កាត់ជើកឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (សាខាអូរបែកក្អម) ។

ទូរស័ព្ទទំនាក់ទំនងសាខាអូរបែកក្អមៈ023 883 646 សាខាចាក់អង្រែក្រោមៈ 023 425 702 និងទីស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជាៈ …