KOWLOON BAY គម្រោង​អចលនទ្រព្យ​ដ៏ធំ​ថ្មី​មួយ​ទៀត​ សម្រាប់​ទីក្រុង​ភ្នំពេញ

KOWLOON BAY គម្រោង​អចលនទ្រព្យ​ដ៏ធំ​ថ្មី​មួយ​ទៀត​ សម្រាប់​ទីក្រុង​ភ្នំពេញ

On

ប្រភព ៖ ភ្នំពេញ

ចេញពីប្រជាជនដែលមានធនធានរហូតដល់អ្នកវិនិយោគមួយចំនួនពួកគេកំពុងរង់ចាំមើលស្ថានភាពប្រទេសកម្ពុជានាអំឡុងពេលបោះឆ្នោត ប៉ុន្តែអ្នកឧកញ៉ា សៀ រិទ្ឋី មិនបារម្ភពីស្ថានភាពនេះទេដោយលោកបាននិងកំពុងចាប់ផ្តើមគម្រោងអចលនទ្រព្យយក្សថ្មីមួយទៀតនៅទីក្រុងភ្នំពេញ។

តម្រូវ​ការ​ប្រើ​ប្រាស់​ផ្សារ​ទំនើប​​ កើន​ឡើង​នៅ​រាជធានី​ភ្នំពេញ

តម្រូវ​ការ​ប្រើ​ប្រាស់​ផ្សារ​ទំនើប​​ កើន​ឡើង​នៅ​រាជធានី​ភ្នំពេញ

On

ប្រភព ៖ ភ្នំពេញបុស្តិ៍

តម្រូវការប្រើប្រាស់ផ្សារទំនើបនានានៅរាជធានីភ្នំពេញបានកើនឡើង៣ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំនេះធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប។

យោងតាមលទ្ធផលបឋមនៃការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណា ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថា តម្រូវការប្រើប្រាស់ផ្សារទំនើប បានកើនឡើងពី ៧៩ ភាគរយ កាលពីត្រីមាសទី ១ ឆ្នាំមុន ដល់ ៨២ ភាគរយ នៅដំណាច់ត្រីមាសទី ១ ឆ្នាំនេះ ផ្ទុយទៅវិញទំហំផ្សារទំនើបដែលនៅសល់បានកើនឡើងពី ២១ ដល់ ២៦ ភាគរយ ក្នុងរយៈពេលដូចគ្នានេះ ដោយសារការផ្គត់ផ្គង់កើនឡើងខ្លាំង។

ការសិក្សាដដែលបានរកឃើញថា ចំនួនផ្សារទំនើបនៅរាជធានីភ្នំពេញមានចំនួន៣៤គម្រោងក្នុងនោះគម្រោងកម្រិតA មានចំនួន១២គម្រោង គម្រោងកម្រិត B មានចំនួន ១០ គម្រោង និងគម្រោងកម្រិត C មានចំនួន ២ គម្រោង។

លោក ប៉ែន សុខគា នាយកផ្នែកវាយតម្លៃនៃក្រុមហ៊ុនប៊ុណ្ណា រៀលធីគ្រុប បានថ្លែងឲ្យដឹងថា ៖ «កំណើននៃតម្រូវការប្រើប្រាស់ផ្សារទំនើបដោយសារកត្តាមួយចំនួនដូចជា កំណើនប្រជាសាស្ត្រ កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ លក្ខខណ្ឌនៃការទិញទំនិញ និងការបញ្ចុះអត្រាការប្រាក់របស់មីក្រូហិរញ្ញវត្ថុកំពុងជះឥទ្ឋិពលដល់ដំណើរការនេះ»។

លោកបន្តថា ៖ «ការបន្ថយអត្រាការប្រាក់របស់រដ្ឋាភិបាល អាចជួយឲ្យប្រជាពលរដ្ឋអាចលៃលករកប្រាក់ចំណាយបាន ហើយការទិញបង់រំលស់កាន់តែងាយស្រួលក៏កំពុងជំរុញកំណើននៃការលក់ផងដែរ»។

នាយកប្រតិបត្តិផ្សារទំនើបរតនាផ្លាហ្សាលោក ជ សាំង បានឲ្យដឹងថា តម្រូវការប្រើប្រាស់តូចបានកើនឡើងនៅឆ្នាំនេះ ដោយអត្រាប្រើប្រាស់សរុបបានកើនឡើងរហូតដល់ ៩៥ ភាគរយ នាឆ្នាំនេះ ដោយសារការកើនឡើងរបស់អតិថិជននៅទីក្រុងភ្នំពេញ ដែលនិយមមកលេងកម្សាន្ត និងញុំាអាហារនៅតាមភោជនីយដ្ឋាននានាក្នុងផ្សារទំនើបនេះ។

លោកបន្តថា ៖ «ខ្ញុំសង្កេតឃើញកម្លាំងទិញ ពីប្រជាពលរដ្ឋនៅតែរក្សាសភាពទ្រឹង ព្រោះផ្សារទំនើបភាគច្រើនលក់ដាច់ជាងគេ លើផ្នែកចំណីអាហារ និងការកម្សាន្ត»។

តាមគម្រោងផ្សារទំនើបធំៗចំនួនពីរទៀត នឹងបើកដំណើរការនៅឆ្នាំនេះ គឺផ្សារទំនើបក្នុងអគារ Exchange Square និងផ្សារទំនើប Parkson Mall ស្ថិតនៅតាមមហាវិថីសហព័ន្ឋរុស្ស៊ី។

អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក CBRE Cambodia បានថ្លែងថា ទោះបីជាមានការផ្គត់ផ្គង់ផ្សារទំនើបថ្មីៗក្តី ប៉ុន្តែដោយសារតម្រូវការកើនឡើងបានធ្វើឲ្យការផ្គត់ផ្គង់ និងតម្រូវការ មានភាពសមតុល្យនឹងគ្នា …

ចិន ផ្តល់ជំនួយឥតសំណងជាង ១៧៤លានដុល្លារ សម្រាប់ការអភិវឌ្ឍនៅកម្ពុជាក្នុងឆ្នាំ២០១៧

ចិន ផ្តល់ជំនួយឥតសំណងជាង ១៧៤លានដុល្លារ សម្រាប់ការអភិវឌ្ឍនៅកម្ពុជាក្នុងឆ្នាំ២០១៧

On

ប្រភព ៖ FreshNews

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការក្នុងប្រទេសចិនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៧នេះ មានពិធីសារ និងកិច្ចព្រមព្រៀងចំនួន ៦ត្រូវបានចុះហត្ថលេខា ដែលក្នុងនោះក៏មិនកិច្ចព្រមព្រៀងស្តីពីការផ្តល់ ជំនួយឥតសំណងជាង ១៧៤លានដុល្លារសម្រាប់ការអភិវឌ្ឍនៅកម្ពុជាក្នុងឆ្នាំ២០១៧ផងដែរ។

ពិធីសារ និងកិច្ចព្រមព្រៀងសំខាន់ៗទាំង ៦ ដែលបានចុះហត្ថលេខាក្រោមអធិបភាពរបស់សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិនរួមមាន៖

ទី១៖ពិធីសារស្តីពី បង្កើតស្ថានីយ៍ សង្កេតកិច្ចការបរិស្ថានសមុទ្ររួម។

ទី២៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស លើការផ្តល់ហិរញ្ញប្បទាន ឥតសំណងចំនួន ១២០០លានយ័នស្មើជាង ១៧៤លានដុល្លារសម្រាប់ឆ្នាំ២០១៧។

ទី៣៖ កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារ សម្រាប់គម្រោងសាងសង់ខ្សែ បញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ជំហានទី២ នៅភាគខាងកើតប្រទេសកម្ពុជា។

ទី៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាព ពាក់ព័ន្ធវិស័យដឹកជញ្ជូន។

ទី៥៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផែនការ សកម្មភាព ដើម្បីអនុវត្តអនុស្សារណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។

ទី៦៖ ឯកសារស្តីពីចំណុចគោលនៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការ ខ្សែក្រវ៉ាត់ សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ រវាងកម្ពុជា និងចិន។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលពីនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង នៅមហាវិមានប្រជាជនចិន ស្ថិតនៅកណ្តាលរដ្ឋធានីប៉េកាំង៕

17-5-006

17-5-008

ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ តម្លៃ​៣៦​លាន​ដុល្លារ ត្រូវបាន​សម្ភោធអោយ​ប្រើប្រាស់ជា​ផ្លូវការនៅព្រឹកនេះហើយ

ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ តម្លៃ​៣៦​លាន​ដុល្លារ ត្រូវបាន​សម្ភោធអោយ​ប្រើប្រាស់ជា​ផ្លូវការនៅព្រឹកនេះហើយ

On

ប្រភព ៖ ថ្មីៗ (thmeythmey.com)

ស្ពានមិត្តyភាពកម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ ត្រូវបាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។

ស្ពានជ្រៃធំ-ឡុងប៊ិញ មានប្រវែង ៤២៧ម៉ែត្រ ឆ្លងកាត់ព្រែកជ្រៃធំ ព្រំប្រទល់កម្ពុជា-វៀតណាម។ ខាងទឹកដីកម្ពុជា ស្ពាននេះស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដែលតភ្ជាប់ចេញពីផ្លូវជាតិលេខ ២១ និងភ្ជាប់ទៅខេត្តអានយ៉ាង ប្រទេសវៀតណាម។ ស្ពាននេះ ត្រូវបានសាងសង់អស់រយៈពេល ២៧ខែ គឺចាប់ពី ខែធ្នូឆ្នាំ២០១៤ ដល់ខែមេសាឆ្នាំ២០១៧ ។

បើតាមការថ្លែងសន្ទរកថារបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីសម្ភោធនេះ ការស្ថាបនាស្ពានជ្រៃធំ-ឡុងប៊ិញនេះ និងផ្លូវតភ្ជាប់សងខាងស្ពាន ត្រូវបានចំណាយថវិកាជាង ៣៦លានដុល្លារអាមេរិក។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ស្ពាននេះមិនត្រឹមតែជួយតភ្ជាប់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មប៉ុណ្ណោះទេ តែថែមទាំងជួយតភ្ជាប់ផ្នែកសង្គម វប្បធម៌រវាងកម្ពុជា និងប្រទេសវៀតណាមផងដែរ៕

capture001

សម្ដេច ហ៊ុន សែន ថ្លែងថាផ្លូវ​៦០​ម៉ែត្រ​អាច​ជា​កន្លែង​ចុះ​ចត​យន្តហោះ​ពេល​មាន​គ្រាអាសន្ន

សម្ដេច ហ៊ុន សែន ថ្លែងថាផ្លូវ​៦០​ម៉ែត្រ​អាច​ជា​កន្លែង​ចុះ​ចត​យន្តហោះ​ពេល​មាន​គ្រាអាសន្ន

On

ប្រភព ៖ កោះសន្តិភាព

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យសិក្សាពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬ ផ្លូវ៦០ម៉ែត្រ យកធ្វើជាទីតាំងចុះចតយន្តហោះ ពេលព្រលានយន្តហោះអន្តរជាតិភ្នំពេញមានបញ្ហា ឬ ពេលមានគ្រាអាសន្នណាកើតឡើងជាយថាហេតុ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី លើកឡើងខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ មេសា ២០១៧ ក្នុងឱកាសដែលសម្តេចតេជោបានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ “មហាវិថីសម្តេចតេជោហ៊ុនសែន” ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រនេះ មានប្រវែងសរុប ៩,១៦០ម៉ែត្រ ទទឹងអ៊ុតកៅស៊ូ ៣០ម៉ែត្រ និងចិញ្ចើមផ្លូវ១៥ម៉ែត្រសងខាងសរុប ៦០ម៉ែត្រ ។ មហាវិថីនេះ ឆ្លងកាត់បឹងជើងឯកនិងបឹងទំពុន ភ្ជាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។

មហាវិថីសម្តេចតេជោ ហ៊ុន សែន ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីខែមីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុន ING Holding Co., Ltd របស់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដោយចំណាយថវិកា ៧៦ លានដុល្លារអាមេរិកសម្រាប់ការសាងសង់នេះ ។ ផ្លូវធំមួយខ្សែនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួល និងកាត់បន្ថយការកក់ស្ទះចរាចរណ៍នៅតំបន់ចាក់អង្រែលើ ចាក់អង្រែក្រោម ក៏ដូចជាក្នុងក្រុងតាខ្មៅផងដែរ ហើយអ្នករាជធានីភ្នំពេញក៏អាចធ្វើដំណើរកាត់មហាវិថីនេះ ឆ្ពោះទៅផ្លូវចំការដូង ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានដោយងាយស្រួល៕

af341303-4246-45a3-b066-5c88bcdaf366

4fc248f1-e402-4c3d-9f79-8b0bb3a73a86

ពលរដ្ឋ​ថា​អភិបាល​ក្រុង​ភ្នំពេញ​សន្យា​កែប្រែ​ផ្លូវ​ដែក​ទៅ​ជា​ផ្លូវ​ថ្នល់​មិន​ឲ្យ​បាត់បង់​ផ្ទះ​ពលរដ្ឋ​ទេ

ពលរដ្ឋ​ថា​អភិបាល​ក្រុង​ភ្នំពេញ​សន្យា​កែប្រែ​ផ្លូវ​ដែក​ទៅ​ជា​ផ្លូវ​ថ្នល់​មិន​ឲ្យ​បាត់បង់​ផ្ទះ​ពលរដ្ឋ​ទេ

On

ប្រភព ៖ ទំព័រពត៌មានខ្មែរ

ក្រុម​ពលរដ្ឋ​ឲ្យ​ដឹង​ថា អភិបាល​រាជធានី​ភ្នំពេញ​អះអាង​ប្រាប់​ពួក​គេ​ថា ការ​អភិវឌ្ឍ​ដែល​កែប្រែ​ផ្លូវ​ដែក​ទៅ​ជា​ផ្លូវ​ថ្នល់​ពង្រីក​ឲ្យ​ធំ​ជាង​មុន​នោះ មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​លំនៅឋាន​ទេ។ ក្រុម​ពលរដ្ឋ​ដែល​ជួប​ប្រជុំ​ជាមួយ​អភិបាល​ក្រុង​ភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា និយាយ​ថា លោក​អភិបាល​សន្យា​នឹង​ធ្វើ​វេទិកា​សាធារណៈ​មួយ​ជាមួយ​ក្រុម​ពលរដ្ឋ​រង​ការ​ប៉ះពាល់ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ពេលវេលា​ច្បាស់លាស់​នៅ​ឡើយ​ទេ។

ការ​ឲ្យ​ដឹង​ពី​ការ​សម្រេច​ចិត្ត​ផ្តល់​ជម្រើស​បែប​នេះ​ពី​សំណាក់​អភិបាល​រាជធានី​ភ្នំពេញ​ដល់​ក្រុម​ពលរដ្ឋ ក្រោយ​ពេល​ប្រជា​សហគមន៍​ចំនួន​៦ រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ប្រមាណ ១០០​នាក់ ឈរ​ស្រែក​ទាមទារ​លើក​បដា និង​ច្រៀង​ចម្រៀង​ពី​គ្រោះថ្នាក់​នៃ​ការ​អភិវឌ្ឍ​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ។

តំណាង​ពលរដ្ឋ​ម្នាក់​ដែល​ចូល​ជួប​អភិបាល​ក្រុង​ភ្នំពេញ គឺ​លោកស្រី មាស ស្រីមុំ ប្រាប់​អាស៊ីសេរី​ថា គោលការណ៍​អភិវឌ្ឍន៍​ម្តង​នេះ លោក​អភិបាល​ក្រុង​សន្យា​ប្រគល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​រថភ្លើង ដោយ​មិន​ឲ្យ​ពលរដ្ឋ​ទ្រហោ​យំ​ព្រោះ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ទេ។ លោកស្រី​បន្ត​ថា លោក​អភិបាល​សន្យា​ទៀត​ថា ពលរដ្ឋ​ដែល​ប៉ះពាល់​ដីធ្លី​រហូត​បាត់បង់​ផ្ទះ​សម្បែង​ព្រោះ​ការ​ពង្រីក​ផ្លូវ សាលា​ក្រុង​នឹង​ផ្តល់​ដី​សង់​ផ្ទះ​ទំហំ ៤​គុណ ៩​ម៉ែត្រ៖ «គាត់ (លោក ប៉ា សុជាតិវង្ស) ឲ្យ​ប្រជាពលរដ្ឋ​ស្ងៀមស្ងាត់​កុំ​មាន​ការ​ជ្រួល​ច្របល់ ធ្វើ​អ្វី​មាន​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ គាត់​ហ៊ាន​សន្យា​ថា​មិន​ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​នោះ​ទេ»។

ចំណែក​ពលរដ្ឋ​មួយ​រូប​ដែល​បាន​ជួប​អភិបាល​ក្រុង​ដែរ​នោះ លោក នូ សារិន ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ជឿ​លើ​ការ​សន្យា​របស់​លោក ប៉ា សុជាតិវង្ស ទាំងស្រុង​នោះ​ទេ។ លោក​ថា លោក និង​ក្រុម​ពលរដ្ឋ​ផ្សេង​ទៀត​នៅ​តែ​តាមដាន​ការ​អភិវឌ្ឍ​នេះ ហើយ​បើ​សាលា​ក្រុង​ធ្វើ​មិន​ដូច​សន្យា​នោះ​ទេ ក្រុម​ពលរដ្ឋ​នៅ​តែ​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ដដែល៖ «ខ្ញុំ​នឹង​ស្តាប់​សារព័ត៌មាន​រាល់​ពេល​រាល់​វេលា​នៅ​ពេល​ណា​គាត់ (អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស) ធ្វើ​អ្វី​ដែល​ពួក​ខ្ញុំ​មិន​អាច​ទទួល​យក​បាន ខ្ញុំ​នឹង​មក​តវ៉ា​ជា​បន្ត​ទៀត»។

ក្នុង​លិខិត​ស្នើសុំ​របស់​ពលរដ្ឋ​ដែល​កាន់​យក​ទៅ​ប្រគល់​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ជំនួប​នោះ ក្រុម​ពលរដ្ឋ​ស្នើសុំ​សាលា​ក្រុង​ធ្វើ​ផ្លូវ​ត្រឹម ១៤​ម៉ែត្រ ដោយ​មាន​ទ្រូង​ផ្លូវ ៦​ម៉ែត្រ​សងខាង និង​មាន​ចិញ្ចើម​ផ្លូវ ១​ម៉ែត្រ ស្នើសុំ​ប្លង់​កម្មសិទ្ធិ និង​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ឬ​ប្ដូរ​ទីតាំង​ពី ២ ទៅ ៣​គីឡូម៉ែត្រ ក្នុង​ករណី​មិន​អាច​អភិវឌ្ឍ​នៅ​នឹង​កន្លែង​បាន។ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​ប្រាប់​ថា សាលា​ក្រុង​មិន​ទាន់​ឆ្លើយតប​សំណើ​ក្រុម​ពលរដ្ឋ​ទេ ព្រោះ​ពេល​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​នៅ​ឡើយ។

នាយក​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី យល់​ថា ប្រសិន​ជា​អ្វី​ដែល​ពលរដ្ឋ​លើក​ឡើង​ជា​សម្ដី​របស់​អភិបាល​រាជធានី​ភ្នំពេញ ដែល​សន្យា​មែន​នោះ គឺ​ជា​រឿង​ល្អ។ ប៉ុន្តែ​លោក​យល់​ថា ភាគី​សាលា​ក្រុង និង​ពលរដ្ឋ គួរ​ជួប​ជជែក​គ្នា​ឲ្យ​ញឹកញាប់ ហើយ​ជាង​នេះ​ទៅ​ទៀត សាលា​ក្រុង​ត្រូវ​ប្រាប់​ពី​កាលបរិច្ឆេទ​ពិត​ប្រាកដ​នៃ​ការ​ធ្វើ​វេទិកា​សាធារណៈ​ជាមួយ​ក្រុម​ពលរដ្ឋ៖ «ឲ្យ​មាន​ការ​ជជែក​គ្នា​បន្ត​ទៀត ហើយ​កំណត់​ពេលវេលា និង​ជម្រើស​ហ្នឹង​ឲ្យ​បាន​ជាក់លាក់។ អ៊ីចឹង​យើង​នឹង​អាច​ឈាន​ទៅ​រក​ដំណោះស្រាយ»។

ទោះ​ជា​យ៉ាង​ណា …