Tag Archives: ការអភិវឌ្ឍ

គេហទំព័រសម្លេងទីក្រុងបានដាក់ឲ្យដំណើរការជាផ្លូវការហើយ!

សូមថ្លែងអំណគុណចំពោះភ្ញៀវកិតិ្តយស ទាំង ១០០នាក់ ដែលមានសេចក្តីក្លាហ៊ាន ពុះពារធ្វើដំណើរឆ្លងកាត់ភ្លៀងខ្លាំង និងទឹកជំនន់កាលពី យប់មិញ ដើម្បីចូលរួមក្នុងកម្មវិធី ការដាក់ឲ្យដំណើរការជាផ្លូវការនូវ គេហទំព័រសម្លេងទីក្រុង របស់យើង នៅ Meta House! យើងក៏បានឆ្លៀតយកឱកាសដ៏ ប្រសើរនេះប្រារព្ភ ទិវាលំនៅដ្ឋានពិភពលោកជាមួយលោកអ្នកផងដែរ! សម្រាប់ភ្ញៀវកិត្តិយសដែលមិនបានចូលរួម លោកអ្នកអាចតាមដានសកម្មភាពដែល យើងបានកើតឡើងដូចខាងក្រោម៖ ភ្ញៀវកិត្តិយសទាំងអស់បានចួលរួមសិក្សារៀនសូត្រពីគម្រោងរបស់ សម្លេងទីក្រុង វីឌីខ្លីដំបូងបំផុតរបស់យើង ដែលមានចំណងជើងថា ទីក្រុងនិយាយ! វីឌីអូ គឺឆ្លុះបញ្ចំាង អំពីសម្លេងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ អំពីទស្សនៈគំនិតរបស់ ពួកគេដូចជា ការចូលចិត្ត ការមិនចូលចិត្ត និងសេចក្តីសង្ឃឹមសម្រាប់ទីក្រុង។ យើងក៏បានដាក់តាំងពិពរណ៌ស្តីពីកិច្ចការថ្មីៗរបស់យើង ហើយបានអញ្ជើញអ្នកចូលរួម…