រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​គ្រោង​បន្ថែម​រថយន្ត​ក្រុង​ ៥ ​ខ្សែ​ទៀត

រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​គ្រោង​បន្ថែម​រថយន្ត​ក្រុង​ ៥ ​ខ្សែ​ទៀត

On

ប្រភព ៖ ភ្នំពេញបុស្តិ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) គ្រោងពង្រីកខ្សែរថ ៥ បន្ថែមទៀតនៅពាក់កណ្ដាលខែកក្កដាខាងមុខដើម្បីបង្កើនសេវាដឹកជញ្ជូនអ្នកដំណើរឲ្យកាន់តែប្រសើរ និងប្រកបដោយផាសុកភាព។ នេះបើតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញពីម្សិលមិញ។

លោក មាស ភក្ដី បានថ្លែងថាខ្សែរថដែលគ្រោងពង្រីកនាពេលខាងមុខនេះគឺតាមមហាវិថីព្រះនរោត្តម ផ្លូវព្រះមុនីរ៉េត ផ្លូវហាណូយ និងផ្លូវសំខាន់មួយចំនួនទៀតនៅភ្នំពេញ។ ប៉ុន្តែគម្រោងនេះកំពុងតែពិភាក្សាផ្នែកបច្ចេកទេសពីទីភ្នាក់ងារអភិវឌ្ឍន៍ និងអង្គការ (JICA) ផងដែរ។

លោកថា៖ «យ៉ាងណាក៏ដោយគម្រោងនេះត្រូវបានគេរំពឹងថានឹងធ្វើឲ្យកាន់តែប្រសើរនូវការផ្ដល់សេវាដឹកជញ្ជូនអ្នកដំណើរ និងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានី»។

បើតាមលោក ម៉េត មាសភក្ដី គម្រោងនេះបានរៀបចំឡើងបន្ទាប់ពីចិនប្រកាសផ្ដល់រថយន្តក្រុងប្រភេទ ៥០ កៅអី ១០០ គ្រឿងដល់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ។ រថយន្តក្រុងទាំងនោះកំពុងត្រូវបានដឹកមកតាមនាវាដែលនឹងមកដល់កម្ពុជាយ៉ាងយូរនៅពាក់កណ្ដាលខែកក្កដា។

លោកបានឲ្យដឹងទៀតថាបច្ចុប្បន្នរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងមានរថយន្ត ៥៧ គ្រឿងកំពុងដំណើរការដឹកអ្នកដំណើរបានប្រមាណពី ៦ ទៅ ៧ ពាន់នាក់ក្នុងមួយថ្ងៃដោយមានខ្សែរថ ៣ រួមមានខ្សែទី ១ ពីគីឡូម៉ែត្រលេខ ៩ ដល់ផ្សារបឹងឈូកក្នុងខណ្ឌច្បារអំពៅ ខ្សែទី ២ ពីផ្សាររាត្រីក្នុងខណ្ឌដូនពេញដល់ក្រុងតាខ្មៅ និងខ្សែទី ៣ ពីផ្សាររាត្រីដល់ចោមចៅ។

លោកអំពាវនាវឲ្យជួយគាំទ្រដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យប្រសើរឡើងនូវបរិស្ថានក្នុងទីក្រុង។ លោកថា៖ «កុមារក្រោមអាយុ ៧ ឆ្នាំ សិស្ស និស្សិត ចាស់ជរា និងជនពិការដែលជិះរថយន្តក្រុងមិនតម្រូវឲ្យបង់ថ្លៃទេ»៕

ថ្ងៃស្អែក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅសង្កាត់ចោមចៅ

ថ្ងៃស្អែក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅសង្កាត់ចោមចៅ

On

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានរស់នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អោយដឹងថា៖  នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងធ្វើការកាត់បំពង់តម្លើងនាឡិកាទឹកថ្មីទំហំ២០០មម ចំនួន០១កន្លែង នៅលើផ្លូវវេងស្រេង កែងនឹងផ្លូវ២៧CC ក្នុងគោលបំណងគ្រប់គ្រងបរិមាណទឹកបាត់បង់ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល ។

ការអនុវត្តការងារកាត់បំពង់តម្លើងនាឡិកាទឹកថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងផ្នែកខ្លះនៃតំបន់ដូចជា ៖

១. ថ្ងៃពុធ ទី១៤ ខែមិថុនា៖ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង២២:០០នាទីយប់ ដល់ម៉ោង ០៤:០០ព្រឹក ។

២. ថ្ងៃទី១៥ ខែមិថុនា៖ នៅលើផ្លូវវេងស្រេង កែងនឹងផ្លូវ៥៧CC សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ទី១៥ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង២២:០០នាទីយប់ ដល់ម៉ោង ០៤:០០ព្រឹក ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧ ។

សូមបងប្អូនមេត្តាអធ្យាស្រ័យ និងជួយសំរួលដល់មន្ត្រីជំនាញរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការអនុវត្តការងារ ព្រមទាំងត្រៀមលក្ខណៈទុកជាមុន។

13-6-008

13-6-009

13-6-010

13-6-011

ក្រុមហ៊ុន​ខ្មែរ និង​បារាំង រួមគ្នា​បោះទុន​៣​លាន​ដុល្លារ សង់រោង​ចក្រ​ផលិត​ស៊ីម៉ង់ត៍​នៅ​កម្ពុជា

ក្រុមហ៊ុន​ខ្មែរ និង​បារាំង រួមគ្នា​បោះទុន​៣​លាន​ដុល្លារ សង់រោង​ចក្រ​ផលិត​ស៊ីម៉ង់ត៍​នៅ​កម្ពុជា

On

ប្រភព ៖ ថ្មីៗ

ក្រុមហ៊ុនមួយរបស់កម្ពុជា និងក្រុមហ៊ុនបារាំង បានសហការគ្នា បោះទុនវិនិយោគប្រមាណ៣លានដុល្លារ សង់រោងចក្រផលិតស៊ីម៉ង់ត៍នៅកម្ពុជា។   គម្រោងសាងសង់នេះ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៧ ដោយផលិតសម្ភារសំណង់ និងឥដ្ឋធ្វើពីស៊ីម៉ង់ ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។

ក្រុមហ៊ុន CHHOR BUNSAM Investment Co, Ltd និងក្រុមហ៊ុនផលិតឥដ្ឋស៊ីម៉ង់ PLATTARD របស់បារាំង បានរួមគ្នាបើករោងចក្រផលិតឥដ្ឋស៊ីម៉ង់នៅកម្ពុជា។ គម្រោងសាងសង់នេះ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៧ ដោយគ្រោងចំណាយទុនវិនិយោគក្នុងទឹកប្រាក់ប្រមាណ៣លានដុល្លារ។ នេះបើតាមទីភ្នាក់ងារព័ត៌មានកម្ពុជា AKP ដែលបន្តឲ្យដឹងថា ការសម្រេចលើគម្រោងវិនិយោគនេះ ធ្វើឡើងក្នុងដំណើរដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនបារាំងនេះ ដើម្បីស្វែងយល់ពីវិស័យសំណង់នៅកម្ពុជា កាលពីថ្ងៃទី៧ ខែមិថុនា។

AKP បានស្រង់សម្តីរបស់ លោក CHHOR BUNSAM នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន CHHOR BUNSAM Investment ដៃគូវិនិយោគភាគីកម្ពុជាថា នេះគឺជាក្រុមហ៊ុនបារាំងលើកដំបូង ដែលសហការបង្កើតរោងចក្រផលិតសម្ភារសំណង់ និងផលិតផលឥដ្ឋស៊ីម៉ង់ត៍នៅកម្ពុជា។ នាយកគ្រប់គ្រងទូទៅរូបនេះ អះអាងទៀតថា ក្រុមហ៊ុននឹងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីផលិតសម្ភារសំណង់ និងឥដ្ឋធ្វើពីស៊ីម៉ង់ ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យផងដែរ។

ជាមួយគ្នានោះ តំណាងក្រុមហ៊ុនបារាំង ក៏បានបញ្ជាក់នៅក្នុងដំណើរទស្សនកិច្ច និងការស្វែងយល់ពីវិស័យសំណង់នៅកម្ពុជា កាលពី ថ្ងៃទី៧ ខែមិថុនាដែរថា ការសម្រេចវិនិយោគនេះ គឺដោយសារក្រុមហ៊ុនមើលឃើញពីសក្ដានុពលវិស័យសំណង់នៅកម្ពុជា ដែលកំពុងកើនឡើង និងស្របពេលដែលការផ្គត់ផ្គង់ នៅមិនទាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ តំណាងក្រុមហ៊ុនដដែល ឲ្យដឹងថារោងចក្រនេះ នឹងផលិតសម្ភារសំណង់សម្រាប់ផ្គត់ផ្គង់ការសាងសង់អគារ ដែលមានស្ដង់ដារខ្ពស់ពីប្រទេសបារាំង៕

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចុះផ្លាស់ប្ដូរនាឡិកាវាស់ស្ទង់ទឹកស្អាតក្នុងខណ្ឌសែនសុខដោយឥតគិតថ្លៃ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចុះផ្លាស់ប្ដូរនាឡិកាវាស់ស្ទង់ទឹកស្អាតក្នុងខណ្ឌសែនសុខដោយឥតគិតថ្លៃ

On

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងជូនដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទាំងអស់ថា ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះត្រួតពិនិត្យ-វាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាមបណ្តាញដែលមានអាយុកាលប្រើប្រាស់លើសពី ១១ឆ្នាំឡើងទៅ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងធ្វើការផ្លាស់ប្ដូរនាឡិកាវាស់ស្ទង់ចាស់ ដោយដាក់នាឡិកាទឹកថ្មីជំនួសវិញ (ការផ្លាស់ប្តូរនាឡិកាទឹកថ្មីពុំមានការបង់ថ្លៃទេ ជាបន្ទុករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ) ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ នេះតទៅដូចមានក្នុងតារាងជូនភ្ជាប់មកជាមួយ។

នេះជាលេខទូរស័ព្ទសំរាប់សាកសួរអំពីព័ត៌មានបន្ថែម ទៅកាន់ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖
សូមមេត្តាទំនាក់ទំនងតាមទូរស័ព្ទលេខ ០៩៧ ៧៧ ៣៣៣ ៤៥ រៀងរាល់ម៉ោងធ្វើការ ៕

12-6-006

12-6-007

ពលរដ្ឋ​ប៊ូឌីញ​«ស» ផ្តើម​រើ​ចេញ​ពី​លំនៅដ្ឋាន​ជា​បណ្តើរៗហើយ

ពលរដ្ឋ​ប៊ូឌីញ​«ស» ផ្តើម​រើ​ចេញ​ពី​លំនៅដ្ឋាន​ជា​បណ្តើរៗហើយ

On

ប្រភព ៖ RFI

ពលរដ្ឋអគារប៊ូឌីញ«ស» នៅថ្ងៃនេះ បានផ្តើមរើចេញពីលំនៅដ្ឋានរបស់ខ្លួនជាបណ្តើរៗហើយ ទៅរស់នៅលំនៅដ្ឋានថ្មីៗរៀងខ្លួន ក្រោយយល់ព្រមទទួលសំណងទឹកប្រាក់តម្លៃ ១៤០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ពីក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុនអារ៉ាខាវ៉ា។ គិតត្រឹមម៉ោង ១១ព្រឹក នេះ ប្រជាពលរដ្ឋអគារប៊ូឌីញ ស ចំនួន ១០បន្ទប់ហើយ ដែលបានមកទទួលប្រាក់ទូទាត់រួចរាល់ពីក្រុមហ៊ុន ។

ព្រឹកនេះ ជួបម្តងទៀតជាមួយពលរដ្ឋមិនព្រម​ចាកចេញ​​ពី​ប៊ូឌិញ​

ព្រឹកនេះ ជួបម្តងទៀតជាមួយពលរដ្ឋមិនព្រម​ចាកចេញ​​ពី​ប៊ូឌិញ​

On

ប្រភព ៖ កោះសន្តិភាព

សេចក្តីរាយការណ៍ឱ្យដឹងថា នាព្រឹកថ្ងៃទី៣០ ឧសភា នេះ ស្ថិតនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា តំណាងក្រុមហ៊ុនជប៉ុន Arakawa នឹងជួបពិភាក្សាជាមួយប្រជាពលរដ្ឋចំនួនជាង៤០គ្រួសារបន្តទៀត ដែលកំពុងរស់នៅក្នុងអគារប៊ូឌិញ (ភាគច្រើនជាអ្នកផ្ទះជាន់ផ្ទាល់ដី) ដើម្បីសម្រេចទទួលយកលក្ខខណ្ឌ ព្រមចាកចេញ ។ អ្នករស់នៅអគារប៊ូឌិញបានយល់ព្រមហើយ

គួររំលឹកថា កាលលើកមុននោះ គឺបានសម្រេចក្នុង១ម៉ែត្រការ៉េតម្លៃ១,៤០០ដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ ប៉ុន្តែនៅមានប្រជាពលរដ្ឋខ្លះ នៅតែមិនយល់ព្រមតាមសំណងនេះទេ ដែលជាភាគច្រើនអ្នកដែលមានផ្ទះជាន់ដី ។ អគារប៊ូឌីញ «ស» នេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើប មានកម្ពស់ប្រមាណ២១ជាន់ ។