អាជ្ញាធរ​ព្រម​ប្រគល់​ដី​ឲ្យ​អ្នកភូមិ​១៦៣​គ្រួសារ​វិញ​បន្ទាប់ពី​ជម្លោះ​១១​ឆ្នាំ​​

អាជ្ញាធរ​ព្រម​ប្រគល់​ដី​ឲ្យ​អ្នកភូមិ​១៦៣​គ្រួសារ​វិញ​បន្ទាប់ពី​ជម្លោះ​១១​ឆ្នាំ​​

On

ដោយ៖​ ញឹម សុខន​ | ថ្ងៃពុធ ទី11 មិនា 2015, VOD

តុលាការ​សម្រេច​ចុះ​វាស់ដី​មួយកន្លែង នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឲ្យ​ពលរដ្ឋ​ជាង​១០០​គ្រួសារ​វិញ បន្ទាប់​ពី​ជម្លោះ​អូសបន្លាយ​ជិត​១១​ឆ្នាំ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ការិយាល័យ​សិទ្ធិ​លំនៅដ្ឋាន ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១១​ខែ​មីនា​ឆ្នាំ​២០១៥​នេះ តំណាង​អ្នក​ភូមិ អ្នកស្រី ព្រីង សុជាតិ ឲ្យដឹងថា នៅ​ថ្ងៃ​ទី​ព្រហស្បតិ៍​ទី​១២​ស្អែក​នេះ អាជ្ញាធរ​ខណ្ឌ​សែន​សុខ រួមទាំង​មន្ត្រី​តុលាការ​ផង នឹង​ចុះ​វាស់ដី​ឲ្យ​ពួកគេ​១៦៣​គ្រួសារ ដែល​បាន​បណ្តេញចេញ​កាលពី​ឆ្នាំ​២០០៥​។​

​ស្ត្រី​រូប​នោះ​ឲ្យដឹង​ទៀត​ថា ជិត​១១​ឆ្នាំ​ក្រោយ​ពី​បណ្តេញចេញ ប្រជា​សហគមន៍​នៅ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ដាក់​ពាក្យបណ្តឹង​ទៅ ស្ថាប័ន​ជាតិ​ធំៗ ដូចជា​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង​យុត្តិធម៌ រួម​ទាំង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​ទៀត ព្រម​ទាំង​តុលាការ​គ្រាប់​លំដាប់ថ្នាក់​ផង ប្រឆាំង​នឹង​ការបណ្តេញចេញ​នោះ​។​
​អ្នកស្រី ព្រឹង សុជាតិ ឲ្យដឹងថា ថ្មីៗ​នេះ​តុលាការ​កំពូល​បាន​សម្រេច​តាម​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ថា ដី​និង​ផ្ទះ​១៦៣​ខ្នង ដែល​អាជ្ញាធរ​ឈូស​កម្ទេច​រាប​ដល់​ដី កាលពី​ឆ្នាំ​២០០៥ ជា​របស់​ពលរដ្ឋ ផ្ទុយ​នឹង​ការអះអាង​របស់​ក្រុមហ៊ុន គីម ហាប់ ដែល​ជា​ភាគី​ជម្លោះ​។

​តាម​លិខិត​ជូនដំណឹង របស់​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កុល បុន ចុះ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ឆ្នាំ​២០១៥ ដែល​ស្នើ​សុំ​កម្លាំង​សហការ​ពី​អាជ្ញាធរ​ឲ្យដឹងថា ការអះអាង​អនុវត្ត​សាលក្រម នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១២​ខែ​មីនា​ឆ្នាំ​២០១៥ វេលា​ម៉ោង​៩​ព្រឹក ដោយ​ជួបជុំគ្នា​នៅ​ទីតាំង​អនុវត្ត​នៅ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​យ៉ាងណាក៏ដោយ អ្នកភូមិ​អំពាវនាវ​ឲ្យ​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័នរដ្ឋ អង្គការ​សង្គម​ស៊ីវិល ក្រុម​អ្នកសារព័ត៌មាន តាមដាន​ការចុះអនុវត្ត​សាលក្រម​នេះ ដើម្បី​ឲ្យ​សេចក្តីសម្រេ​ចចុះ​វាស់ដី​ឲ្យ​អ្នកភូមិនេះ ទទួលបាន​ជោគជ័យ តាម​កា​គ្រោងទុក​របស់​តុលាការ ដោយ​ពួកគេ​ទទួល​ព័ត៌មាន​ថា ភាគី​ជម្លោះ​របស់​ក្រុមហ៊ុន អាច​នឹង​ព្យាយាម​រារាំង​វិធានការ​ប្រគល់​ដី​ឲ្យ​អ្នកភូមិ​វិញ​នេះ​៕

ក្រុមហ៊ុន​អភិវឌ្ឍន៍​​បង្ក​​វិវាទ​មួយ​ទៀត​ជុំវិញ​ការ​សង់​របង​បិទផ្លូវ​

On

ប្រភព៖ CambaodiaDaily, ដោយ  | MARCH 10, 2015

អ្នក​​​ភូមិ​​​ជា​​​ច្រើ​​​នគ្រួសារ​​​ក្នុងខណ្ឌ​​​មាន​​​ជ័យ​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​​​​ចាប់​​​តាំង​​​ពីថ្ងៃ​​​សុក្រ​​​មក​​​ ប្រឆាំង​​​នឹង​​​គម្រោង​​​សាង​​​សង់​​​​របង​​​របស់​​​លោក ឃុន សៀ ដែល​​​នឹង​​​បិទ​​​ផ្លូវ​​​ទៅ​​​កាន់​​​ភូមិ​​​របស​​​់​​​ពួក​គេ​​​។

អ្នក​​​ភូមិ​​​ឈ្មោះ យូ សុខហួ បាន​​​និយាយ​​​ថា​​​ អ្នក​​​ភូមិ​​​ជា​​​ច្រើន​​​​​​គ្រួសារ​​​បាន​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ការ​​​តវ៉ា ហើយ​​​បាន​​​ដុត​​​កង់​​​ឡាន​​​កាល​​​ពីថ្ងៃ​​​សុក្រ បន្ទាប់​​​ពី​​​ពួក​​​គាត់​​​បាន​​​ឃើញ​​​កម្មករ​​​របស់​​​​​​លោក ឃុន សៀ យក​​​សម្ភារ​​​ទៅ​​​​​​សាង​​​សង់​​​របង​​​បិទ​​​ផ្លូវ​​​ទៅ​​​កាន់​​​ភូមិ​​​របស់​​​ខ្លួន​​​ក្នុង​​​សង្កាត់​​​ចាក់​​​អង្រែ​​​លើ​​​។

លោក​​​បាន​​​និយាយ​​​ថា កម្មករ​​​ទាំង​​​នោះ​​​បាន​​​ចាប់​​​ផ្តើម​​​សង់​​​របង​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍។
លោក សុខហួ បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​តវ៉ា​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​តវ៉ា​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​បុរស​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​បី​​​នាក់​​​វាយ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍​​​ផង​​​ដែរ​​​​​​​​ ធ្វើ​​​ឲ្យ​​​ជន​​​រង​​​គ្រោះ​​​រង​​​របួស​​​បែក​​ក្បាល​​​ ប៉ុន្តែ ​​​លោក​​​មិន​​​អាច​​​ផ្តល់​​​អត្ត​​​សញ្ញាណ​​​ជន​​​ដៃ​​​ដល់​​​បាន​​​ឡើយ​​​។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​កន្លែង​​​ដែល​​​មាន​​​ជម្លោះ​​​នោះ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ ប៉ុន្តែ មិន​​​អាច​​​រក​​​ដំណោះ​​​ស្រាយ​​​បាន​​​ឡើយ​​​ ដូច្នោះហើយ​​​​នៅថ្ងៃ​​​នេះ​​​យើង​​​បាន​​​សម្រេច​​​ចិត្ត​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​សាលាខណ្ឌ​ ដើម្បី​​​ស្នើ​​​សុំ​​​​​អន្តរាគមន៍”។

លោក​​​បាន​​​និយាយ​​​ថា រប​​​ង​នេះ​​​នឹង​​​ប៉ះ​ពាល់​​​ដល់​​​អ្នក​​​ភូមិ​​​ប្រហែល​​​៥០០​គ្រួសារ​​​ ហើយ​​​ថា អ្នក​​​ភូមិ​​​ប្រហែល​​​៥០​​​នាក់​​​បាន​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​កាល​​​ពីម្សិលមិញ ជា​​​មួយ​​​​​​សមាជិក​​​ក្រុម​​​នេះ ​​​ទី​​​បំផុត​​​បាន​​​ជួប​​​តំណាង​​​របស់​​​ក្រុមហ៊ុន​​​ ឃុន សៀ។

លោក ហៀក ចាន់​​​លាង អភិបាល​​​ខណ្ឌបាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក ឃុន​​​សៀ បាន​​​កាន់​​​កាប់​​​ដី​​​​​​ដែល​​​ជា​​​ដី​​​ផ្លូវនេះ​​​​ ហើយ​​​ថា តំណាង​​​របស់​​​ពាណិជ្ជករ​​​រូប​​​នេះ​​​ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ជំនួប​​​កាល​​​ពី​​​ម្សិលមិញ បាន​​​បដិសេធ​​​សំណើ​​​របស់​​​អ្នក​​​ភូមិ​​​ឲ្យ​​​វាយ​​​របង​​​ថ្មី​​​នេះ​​​ចោល​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​លំបាក​​​ណាស់​​​ក្នុង​​​ការ​​​ឆ្លើយ​​​តាម​​​ការ​​​ទា​​​ម​​​ទារ​​​របស់​​​អ្នកភូមិ​​​ពីព្រោះ​​​ក្រុមហ៊ុន​មាន​​​ប័ណ្ណ​​​កម្ម​សិទ្ធិ​កាន់​​​កាប់​​​ដី​​​នេះ​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ យើង​​​នឹង​​​បញ្ជូន​​​របាយ​ការណ៍​​​អំពី​​​វិវាទ​​​នេះ​​​​​​ទៅ​​​អាជ្ញាធរ​​​ក្រុង​​​នៅ​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​”។

កាល​​​ពីឆ្នាំ​​​មុន ​​​អ្នក​​​ភូមិ​​​ជាង​​​១៧០​​​គ្រួសារ​​​នៅ​​​ក្នុង​​​សង្កាត់​​​ដដែល​​​នេះ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​អាជ្ញាធរ​​​ខណ្ឌ​​​ជុំ​​​វិញ​​​ការ​​​ធ្វើ​​​របង​​​មួយ​​​ទៀត​​​ដែល​​​លោក ឃុន សៀ បាន​​​សាង​​​សង់​​​ដល់​​កណ្តាល​​​ផ្លូវ​​​របស់ពួកគាត​់​។ អ្នក​​​ភូមិ​​​នៅ​​​ទី​​​នោះ​​​បាន​​​និយាយថា វិវាទ​​​េនះ​​​នៅតែមិន​​​ទាន់​​​ដោះស្រាយ​​​នៅឡើយ​​​។ លោក ឃុន សៀ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​៕

ក្រសួងបរិស្ថាន​គ្រោង​បង្កើត​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ ៤ កន្លែង​នៅ​ភ្នំពេញ

On

ប្រភព៖ ថ្មីៗ, (ចុះ​ផ្សាយ​នៅ​ថ្ងៃ   09-03-2015,  4:55 pm) |  ដោយ : រឿន ភារុន

ភ្នំពេញ៖ ក្រសួងបរិស្ថាន​កំពុង​សិក្សា​ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​បង្កើត​ស្ថានីយ​ចម្រោះ​ទឹក កខ្វក់ មុននឹង​ធ្វើការ​បង្ហូរ​ទឹក​កខ្វក់​ចូលក្នុង​ទឹកទន្លេ​ធម្មជាតិ។ ដើម្បី​ចម្រោះ​ទឹក​កខ្វក់​នៅក្នុង រាជធានី​ភ្នំពេញ​ឲ្យ​បាន​គ្រប់គ្រាន់​នោះ លោក សាយ សំ​អាល់ បាន​ថ្លែងថា ស្ថានីយ​ចម្រោះ​ទឹក កខ្វក់​អាច​នឹងត្រូវ​បង្កើតឡើង​ចំនួន ៤ តំបន់​ក្នុងនោះ រួមមាន តំបន់​ទំនប់​កប់​ស្រូវ តំបន់​ជ្រោយចង្វារ តំបន់​ចំការ​ដូង និង​តំបន់​ច្បារអំពៅ។

នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃទី៩ មីនា​នេះ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​ឲ្យ​ដឹងថា ក្រសួង​កំពុង​សិក្សា​ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​រៀបចំ​ស្ថានីយ​ចម្រោះ ទឹក​កខ្វក់​នៅក្នុង​រាជធានី​ភ្នំពេញ។ ជាងនេះទៀត លោក​បន្ថែមថា ក្រសួងបរិស្ថាន ក៏​កំពុង​សិក្សា លើ​ការបង្កើត​លូ​ស្តុក​កាកសំណល់​ប្រចាំ​គ្រួសារ​មុននឹង​បង្ហូរ​ចូល​លូ​សាធារណៈ​ទៀតផង។

លោក​ថា ៖«នៅ​ជំនាន់ ១៩៨០ ឬ ១៩៩០ ជាង តាម​ផ្ទះនីមួយៗគេ​មាន​អាង​ស្ទុ​ក​ទឹក​របស់គេ​មួយ មុន​ហូរ​ទៅ​លូ​សាធារណៈ ដូចនេះ​យើង​កំពុង​រៀបចំ​ជំរុញ​ឲ្យ​មាន​ដូច​មុន​ដែរ ដើម្បី​កាត់បន្ថយ ការបង្ហូរ​កាកសំណល់​ទៅ​លូ​សាធារណៈ»។

បើតាម លោក សាយ សំ​អាល់ ក្រសួង​កំពុង​សិក្សា​បង្កើត​ស្ថានីយ​ចម្រោះ​ទឹកស្អាត​ចំនួន ៤តំបន់ធំៗ នៅ​រាជធានី​ភ្នំពេញ ក្នុង​រួមមាន ស្ថានីយ​ចម្រោះ​ទឹកស្អាត​តំបន់​ទំនប់​កប់​ស្រូវ តំបន់​ចំការ​ដូង ស្ថានីយ​ចម្រោះ​ទឹកស្អាត​តំបន់​ជ្រោយចង្វារ និង​តំបន់​ច្បារអំពៅ។ប៉ុន្តែ​ទោះជា​យ៉ាងណា រដ្ឋមន្ត្រី​បរិស្ថាន​រូបនេះ នៅ​មិនទាន់​អាច​វាយតម្លៃថា ក្រសួង​នឹង​ប្រើ​កញ្ចប់​ថវិកា​អស់​ប៉ុន្មាន​លើ​គម្រោង​នេះឡើយ។ លោក បញ្ជាក់​ដូច្នេះ​ថា៖«យើង​នឹងធ្វើ ប៉ុន្តែ​មិនទាន់បាន​ភ្លាម​ព្រោះ​ទាក់ទង​នឹង​ទឹកប្រាក់​ច្រើន ដូច្នេះ​មិន​ធ្វើ បានភ្លាមៗនោះទេ។ ប៉ុន្តែ​បច្ចេកទេស​មិនជា​បញ្ហា​នោះទេ»៕

Developer Sparks Another Dispute Over Wall

On

Source: CambodiaDaily, BY  | MARCH 10, 2015

Families in Phnom Penh’s Meanchey district have been protesting since Friday against wealthy businessman Khun Sear’s plan to build a brick wall that will effectively block access to their village.

Local resident You Sokhou said the families started protesting and burning tires on Friday after they saw Mr. Sear’s employees bringing in equipment to build a wall cutting off access to the road leading to their village in Chak Angre Loeu commune. He said the employees started building the wall on Saturday night.

Mr. Sokhou said one of the protesters …

Massive Crack in ‘White Building’ Widens

On

Source: CambodiaDaily, BY  | MARCH 10, 2015

A four-story crack in the south-facing side of Phnom Penh’s aging “White Building”—whichfirst appeared in early February as a pile driver broke up earth inside an adjacent construction site—widened over the weekend, shortly after a meeting between worried tenants and the firms behind a planned hotel next door.

Construction of the hotel has been stalled since the crack spread up the height of the iconic apartment block on the evening of February 1.

Keurt Sareth, an undersecretary of state at the Ministry of Land Management, said Monday that two …

កញ្ចក់​បិទ​ស្នាម​ប្រេះ​អគារ​ប៊ូឌីញ​ដាច់​ពី​ជញ្ជាំង

កញ្ចក់​បិទ​ស្នាម​ប្រេះ​អគារ​ប៊ូឌីញ​ដាច់​ពី​ជញ្ជាំង

On

ដោយ​ ប្រាជ្ញ ចេវ, វិទ្យុអាស៊ីសេរី, ថ្ងៃទី ០៩​ មិនា ​២០១៥

គិត​មក​ទល់​ថ្ងៃ​ទី​៨ ខែ​មីនា នេះ រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​ហើយ​ដែល​ស្នាម​ប្រេះ​អគារ​ប៊ូឌីញ ចាប់​ផ្ដើម​មាន​សកម្មភាព​ឡើង​វិញ។ ប្រជាពលរដ្ឋ​រស់នៅ​លើ​អគារ​ឲ្យ​ដឹង​ថា កញ្ចក់​ដែល​មន្ត្រី​ជំនាញ​បាន​បិទ​សង​ខាង​នៃ​ស្នាម​ប្រេះ​ដើម្បី​តាម​ដាន​ពី​ការ​ប្រេះ​នៅ​ពេល​នេះ បាន​ដាច់​ចេញ​ពី​កន្លែង​បិទ​ដែល​មាន​ស្នាម​ប្រេះ។ ក្រុម​មន្ត្រី​ជំនាញ​ថា នៅ​មិន​ទាន់​ទទួល​ព័ត៌មាន​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ប៉ុន្តែ​ពួក​គេ​ថា នឹង​ចុះ​សិក្សា​ដើម្បី​វាយ​តម្លៃ​បន្ថែម។

ក្រុម​ប្រជាពលរដ្ឋ​កំពុង​ព្រួយ​បារម្ភ​ជា​ថ្មី ព្រោះ​ខ្លាច​អគារ​ដែល​មាន​វ័យ​ចំណាស់​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ ដែល​គេ​ហៅ​ជា​ភាសា​បារាំង​ថា ប៊ូឌីញ ដួល​រលំ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​រឿង​នេះ ទទូច​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍ ដោយ​អះអាង​ថា ពលរដ្ឋ​កំពុង​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់។

ប្រជាពលរដ្ឋ​រស់​នៅ​លើ​អគារ​ប៊ូឌីញ លោក ម៉ម នាង ឲ្យ​ដឹង​ថា  ក្នុង​ចំណោម​កញ្ចក់​ដែល​មន្ត្រី​ជំនាញ​បិទ​បី​កន្លែង មាន​ពី​កន្លែង​ហើយ​បាន​ដាច់​ចេញពី​ជញ្ជាំង។ លោក​បន្ត​ថា នៅ​ពេល​នេះ ក្រុម​ពលរដ្ឋ​កំពុង​ព្រួយ​បារម្ភ​ខ្លាច​អគារ​នោះ​ដួល​រលំ និង​អ្នក​ខ្លះ​ចាប់​ផ្ដើម​ចាក​ចេញ​ពី​កន្លែង​នេះ​ទៀត​ហើយ៖ «វា (កញ្ចក់) ដាច់​ចេញ​ពី​គ្នា។ ពេល​នេះ​ពួក​ខ្ញុំ​ព្រួយ​បារម្ភ​ណាស់»

កាល​ពី​ខែ​កុម្ភៈ ក្រុម​ជំនាញ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​យក​កញ្ចក់​ទៅ​បិទ​សងខាង​ជញ្ជាំង​ចំ​កន្លែង​អាគារ​ប្រេះ ក្នុង​ករណី​អគារ​មាន​ចលនា ឬ​បន្ត​បែក​ប្រេះ កញ្ចក់​នោះ​បែក​ប្រេះ ឬ​ដាច់​ចេញ​ពី​ជញ្ជាំង។ អគារ​នេះ​ចាប់​ប្រេះ​ដែល​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​ពលរដ្ឋ​កាល​ពី​ដើម​ខែ​កុម្ភៈ គឺ​ស្រប​ពេល​ដែល​សំណង់​សណ្ឋាគារ​មួយ​នៅ​ក្បែរ​នោះ ចាប់​ផ្ដើម​បុក​គ្រឹះ​ដំណើរ​ការ​ការដ្ឋាន។ ភ្លាមៗ​នោះ​ដែរ មន្ត្រី​ជំនាញ​បាន​បញ្ជា​ឲ្យ​ផ្អាក​ការដ្ឋាន​សាងសង់​សណ្ឋាគារ​នោះ​សិន។

អនុ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ទទួល​បន្ទុក​រឿង​នេះ លោក កើត សារ៉េត មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​បែក​កញ្ចក់​នៅ​ឡើយ​ទេ។ លោក​ថា លោក​នឹង​ចាត់ចែង​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​តាម​ដាន​រឿង​នេះ ដើម្បី​វាយ​តម្លៃ​ឡើង​វិញ​ពី​ការ​បែក​ប្រេះ​អគារ៖ «ក្រុម​មន្ត្រី​ការិយាល័យ​ជំនាញ​គេ​ធ្វើ​រឿង​នេះ​រួច​ហើយ គេ​នឹង​ប្រគល់​របាយការណ៍​ឲ្យ​ខ្ញុំ​ដើម្បី​សិក្សា​ស្រាវជ្រាវ»

មូលហេតុ​នៃ​ការ​ប្រេះ​ជញ្ជាំង​អគារ​ប៊ូឌីញ នៅ​តែ​ស្ថិត​ក្នុង​ភាព​ការ​អាថ៌កំបាំង ស្រប់​ពេល​ដែល​ក្រុម​ពលរដ្ឋ​ចោទ​ប្រកាន់​ថា បង្ក​ឡើង​ដោយ​ការ​បុក​គ្រឹះ​របស់​ការដ្ឋាន​សាងសង់​សណ្ឋាគារ។ នៅ​ក្នុង​ការដ្ឋាន​នោះ​មាន​ដែក​បន្ទះ​ធំៗ បុក​ចូល​ដី និង​បាន​កាយ​ដី​ចេញ​ក្បែរ​ជញ្ជាំង​អគារ​ប៊ូឌីញ មាន​ជម្រៅ​ជាង​ប្រហែល​ជា​ពី ៦​ម៉ែត្រ ទៅ ១០​ម៉ែត្រ។

នាយក​ប្រតិបត្តិ​អង្គការ​សមាគម​ធាងត្នោត លោក អ៊ី សារ៉ុម និយាយ​ថា ស្ថានភាព​អគារ​កាន់តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ទី​នេះ ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ដាន​រឿង​នេះ​យល់​ថា រដ្ឋាភិបាល​គួរ​ផ្អាក​គម្រោង​សាងសង់​សណ្ឋាគារ​នៅ​ក្បែរ​នេះ​ជា​បន្ទាន់ នឹង​រក​កន្លែង​មាន​សុវត្ថិភាព​ជម្លៀស​ពលរដ្ឋ​ចេញ៖ «រដ្ឋាភិបាល​ចេះ​តែ​ច្រាន​ចោល​របាយការណ៍​សង្គម​ស៊ីវិល និង​យល់​ថា ពលរដ្ឋ​ស្ដាប់​តាម​ញុះញង់​រឿង​អគារ​ប្រេះ ប៉ុន្តែ​ពេល​នេះ​គឺ​ក្រុម​ពលរដ្ឋ​ស្ថិត​ស្ថានភាព​គ្រោះថ្នាក់»

កាល​ពី​ចុង​ឆ្នាំ​២០១៤ អភិបាល​រាជធានី​ភ្នំពេញ លោក …